មហាបុរិសលក្ខណៈ៣២ប្រការ

ផ្នែកជាបន្តបន្ទាប់នៃ
ព្រះពុទ្ធសាសនា


គ្រោងមតិកា · ក្លោងទ្វារ

ប្រវត្តិ
កាលប្បវត្តិ · សង្គាយនា
ព្រះពុទ្ធ · សាវ័ក

ព្រះធម៌Concepts

អរិយសច្ច៤ · បញ្ចក្ខន្ធ
អនិច្ចំ · ទុក្ខំ · អនត្តា
បដិច្ចសមុប្បាទ
លោកុត្តរបដិច្ចសមុប្បាទ១១
មជ្ឈិមគ្គបដិបទា · សុញ្ញតា
ច្បាប់នៃកម្ម · ជាតិ (ជាតិ
សង្សារវដ្ត · លោកធាតុ

ការបដិបត្តិ

ព្រះរតនត្រ័យ
សិក្ខាបទ៥ · សិក្ខាបទ៨
សមាធិ · បញ្ញា
អរិយអដ្ឋង្គិកមគ្គ
ពោធិបក្ខិយធម៌

និព្វាន
និព្វាន៤ថ្នាក់ · ព្រះអរហន្ត
ពុទ្ធភាពពោធិសត្វ · ពោធិសត្វ

ប្រពៃណីព្រះពុទ្ធសាសនា
គម្ពីរធម៌ · ថេរវាទ
គម្ពីរបាលី · មហាយាន
គម្ពីរធម៌ចិន · វិជ្រយាន
គម្ពីរធម៌ទីបេ

គតិពីរយ៉ាង កែប្រែ

មហាបុរសដែលប្រកបដោយបុរិសលក្ខណៈ ៣២ ប្រការ មានគតិតែ ២ យ៉ាងប៉ុណ្ណោះ គឺ

គ្រប់គ្រងផ្ទះ កែប្រែ

បើមហាបុរសនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិប្រកបដោយធម៌ ជាស្តេចទ្រង់ធម៌ មានជ័យជំនះផ្សាយអំណាចរហូតដល់ផែនដីដែលមានមហាសមុទ្រទាំង៤ព័ទ្ធជុំវិញ​ទ្រង់ដល់នូវភាវៈជាអ្នកមានជនបទដ៏មាំមួន ទ្រង់ប្រកបដោយរតន៍​ ៧ ប្រការ។ ឯរតន៍ ៧ ប្រការនៃស្តេចចក្រពត្តិនោះគឺ

  1. ចក្ករតន៍១ (ចក្ករតន៍ជាទិព្វមានកាំ១.០០០ ព្រមទំាងខ្នងកង់ទាំងដុំ សំរាប់បង្រ្កាបសត្រូវ)
  2. ហត្ថិរតន៍១ (ដំរីកែវ ជាដំរីមានរឹទ្ធ ឈ្មោះឧបោសថ)
  3. អស្សរតន៍១(សេះកែវ ជាស្តេចសេះឈ្មោះវលាហកៈ)
  4. មណិរតន៍កែវ(ជាកែវពិទរ្យមានជ្រុង៨ មានពន្លឺផ្សាយបាន១យោជន៍ជុំវិញ)
  5. ឥត្ថិរតន៍កែវ(ស្រីកែវ មានរូបឆោមល្អលើសស្រីដទៃ)
  6. គហបតីរតន៍(មានទិព្វចក្ខុអាចមើលឃើញកំណប់ទ្រព្យដែលមានម្ចាស់ រឺ អត់ម្ចាស់)
  7. បរិនាយករតន៍(ព្រះរាជបុត្រច្បង ជាបណ្ឌិតវាងវៃ មានប្រាជ្ញា អង់អាច)

ព្រះរាជបុត្ររបស់ស្តេចចក្រពត្តិនោះមានចំនួនច្រើនពាន់ សុទ្ធតែអង់អាច អាចញាំញីសត្រូវបាន។ ព្រះអង្គគ្រប់គ្រងប្រទេសដោយធម៌ មិនប្រើអជ្ញា ឬ គ្រឿងសាស្ត្រាវុធឡើយ។

ចេញបួស កែប្រែ

បើមហាបុរសនោះចេញបួសហើយ នឹងបានត្រាស់ជាអរហន្តសម្មាសម្ពុទ្ធ ក្នុងលោកមានដំបូល គឺកិលេសបើកចេញហើយ។

មហាបុរិសលក្ខណៈ កែប្រែ

ព្រះបាទស្មើ កែប្រែ

ព្រះមហាបុរសមានព្រះបាទប្រតិស្ថានល្អ ដាក់ព្រះបាទលើផែនដីក៏ស្មើ លើកឡើងក៏ស្មើ គឺព្រះបាទដិតស៊ប់នឹងផែនដីសព្វផ្ទៃជើង។ ហេតុដែលនាំអោយព្រះមហាបុរសមានព្រះបាទស្មើល្អ ព្រោះព្រះអង្គ តែងត្រកអរក្នុងវចីសច្ចៈផង ក្នុងធម៌ គឺកុសលកម្មបទ១០ផង ក្នុងការទូន្មាននូវឥន្រ្ឬិយផង ក្នុងសេចក្តីសង្រួម(ក្នុងសីល)ផង ក្នុងការសំអាតផ្លូវកាយ សីល និង​ ឧបោសថកម្មផង ក្នុងកិរិយាមិនបៀតបៀនសត្វ ក្នុងអំពើដែលមិនរួសរាន់ សមាទានមាំទាំ ប្រព្រឹត្តគ្រប់ទាំងអស់។

ផ្ទៃព្រះបាទមានរូបចក្រ កែប្រែ

ត្រង់ផ្ទៃព្រះបាទទាំងគូមានរូបចក្រ ប្រកបដោយខ្នងកង់ និងដុំ ព្រមទាំងកាំ ១.០០០ មានចន្លោះស្មើគ្នាគ្រប់អន្លើ។ ហេតុដែលនាំអោយមានផលយ៉ាងនេះ ព្រោះព្រះមហាបុរស អាស្រ័យនូវជាតិពីមុន បាននាំសេចក្តីសុខ អោយដល់ជនច្រើននាក់ផង ជាអ្នកកំចាត់បង់នូវភ័យ គឺសេចក្តីភ្ញាក់ផ្អើល និងសេចក្តីតក់ស្លត់ផង ជាអ្នកចាត់ចែងនូវការរក្សាការពារគ្រប់គ្រងប្រកប ដោយធម៌ផង បានអោយទានផង។

ព្រះបណ្ហិ កែប្រែ

កែងព្រះបាទវែង​ជាតំណាងនៃអាយុវែង មិនអាចមានអ្នកណាមកផ្តាច់បង់ជីវិតក្នុងរវាងអាយុឡើយ។ កាលដែលព្រះមហាបុរសមានលក្ខណៈនេះ ព្រោះក្នុងកាលពីមុន ព្រះអង្គបានលះបង់នូវបាណាតិបាត (ការសំលាប់សត្វ) មានសេចក្តីខ្មាស់បាប មានចិត្តអាសូរ ករុណា តែងអនុគ្រោះសព្វសត្វដោយប្រយោជន៍។ ដោយសារបុព្វហេតុទាំងនេះ ទើបធ្វើអោយព្រះមហាបុរសមានលក្ខណៈទាំង៣ គឺ កែងព្រះបាទវែង១ ម្រាមព្រះហស្តនិងម្រាមព្រះបាទវែង១ មានកាយត្រង់ដូចជាកាយព្រហ្ម១។

ព្រះអង្គុលី កែប្រែ

ព្រះមហាបុរសមានម្រាមព្រះហស្តនិងព្រះបាទវែង។ ម្រាមព្រះហស្តម្ខាងៗទាំង៤ស្មើគ្នា វៀរលែងម្រាមមេដៃ។ ម្រាមព្រះបាទម្ខាងៗ ស្មើគ្នាទាំង៥។
កាលដែលព្រះមហាបុរសមានលក្ខណៈនេះ ព្រោះក្នុងកាលពីមុន ព្រះអង្គបានលះបង់នូវបាណាតិបាត (ការសំលាប់សត្វ) មានសេចក្តីខ្មាស់បាប មានចិត្តអាសូរ ករុណា តែងអនុគ្រោះសព្វសត្វដោយប្រយោជន៍។ ដោយសារបុព្វហេតុទាំងនេះ ទើបធ្វើអោយព្រះមហាបុរសមានលក្ខណៈទាំង៣ គឺ កែងព្រះបាទវែង១ ម្រាមព្រះហស្តនិងម្រាមព្រះបាទវែង១ មានកាយត្រង់ដូចជាកាយព្រហ្ម១។

ផ្ទៃព្រះហស្តនិងផ្ទៃព្រះបាទ កែប្រែ

ព្រះមហាបុរសមានផ្ទៃព្រះបាទនិងផ្ទៃព្រះហស្តដ៏ទន់ដូចសំឡីដែលគេថ្ពេចអស់១០០ដង។
នេះគឺជាផលដែលព្រះមហាបុរសក្នុងកាលមុនបានសង្រ្គោះដល់ពួកជនដោយសង្គហវត្ថុ ៤ប្រការ គឺ ទាន១ ពាក្យជាទីស្រឡាញ់១ ការប្រព្រឹត្តដែលជាប្រយោជន៍១ ការតាំងខ្លួនស្មើ គឺមិនប្រកាន់១។

ផ្ទៃព្រះបាទនិងព្រះហស្ត កែប្រែ

ព្រះមហាបុរសមានផ្ទៃព្រះបាទនិងព្រះហស្តប្រទាក់ដោយក្រឡាដូចសំណាញ់។ បុព្វហេតុទាំងនេះនាំអោយព្រះអង្គមានម្រាមព្រះហស្តនិងព្រះបាទវែង១ មានផ្ទៃព្រះហស្ត និងផ្ទៃព្រះបាទប្រទាក់ក្រឡាដូចសំណាញ់។ ហើយព្រះអង្គក៏បានជារូបល្អ ទន់ភ្លន់គូរពិចពិល រមិលរមើល បាននូវការរុងរឿង ឈ្លាសវៃ។ពួកបរិស័ទទាំងឡាយមាន ព្រាហ្មណ៍ គហបតី មហាមាត្រ ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ជាដើម ក៏ជ្រះថ្លា គោរពតាមពាក្យឱវាទរបស់ព្រះអង្គ ដោយសារផលរបស់កម្មនោះឯង។

ព្រះបាទអណ្តែតឡើងលើ កែប្រែ

ក​ជើងដូចជាអណ្តែតឡើងខាងលើ ហាក់ដូចជាមិនជាប់គ្នានឹងខ្នងព្រះបាទ។
ក្នុងជាតិកាលពីមុន ព្រះមហាបុរសតែងពោលពាក្យប្រកបដោយប្រយោជន៍ ប្រកបដោយធម៌ បានពន្យល់ជនច្រើននាក់ តែងនាំមកនូវប្រយោជន៍ និងសេចក្តីសុខដល់សត្វទាំងឡាយ ជាអ្នកមិនកំណាញ់ បូជានូវធម្មទាន។ ព្រោះកុសលកម្មដែលព្រះអង្គបានធ្វើ សន្សំអោយធំទូលាយនោះ បានជាព្រះអង្គជាអ្នកបាននូវលក្ខណៈពីរយ៉ាងនេះ គឺ មាន ក ជើងដូចជាអណ្តែតឡើងខាងលើ១ និងមានចុងរោម ង ឡើងលើ១។ មានសន្លាក់ជើងប្រតិស្ឋានល្អ មានសាច់ឈាមប្រផូរ បិទបាំងដោយស្បែក មានជង្គង់ល្អ។

ព្រះជង្ឃា កែប្រែ

ស្មងរៀវមូលត្រសូលស្រដៀងនឹងស្មងសត្វទ្រាយរឺស្រដៀងនឹងដង្ហើមស្រូវ។
ព្រះមហាបុរសអាស្រ័យនូវជាតិកាលពីមុន ជាអ្នកបានបង្ហាញនូវសិល្ប៍សាស្ត្រថោកទាប និងសិល្ប៍សាស្ត្រឧត្តមផង នូវវិជ្ជាច្រើនប្រការ មានវិជ្ចាស្តោះពស់ជាដើមផង នូវចរណៈ គឺ សីល៥ សីល៨ រឺ សីល១០ ឬបាតិមោក្ខសំវរសីលផង នូវការងារផង ដោយយកចិត្តទុកដាក់ ដោយតាំងចិត្តថា ធ្វើម្តេចហ្ន៎ ពួកជននេះបានចេះដឹងឆាប់ បានទទួលសេចក្តីប្រតិបត្តិឆាប់ កុំអោយលំបាកអស់កាលជាយូរអង្វែងឡើយ។​ ដោយបុព្វហេតុនោះ ដែលជាកម្មញុំាងសុខអោយចំរើន ទើបបាននូវស្មងដ៏ល្អ មានរបៀបរៀបរយល្អ។

ព្រះហស្តវែង កែប្រែ

ព្រះហស្តអាចស្ទាបជង្គុងដល់ដោយមិនបាច់អោនចុះ។
ក្នុងកាលពីមុន មហាបុរសបានពិចារណានូវការសង្គ្រោះមហាជន តែងស្គាល់ស្មើ (គឺស្គាល់ថាអ្នកនេះមានគុណធម៌ស្មើនឹងអ្នកនោះ ហើយក៏ទទួលរាក់ទាក់តាមវិធីដែលត្រូវទទួល) ស្គាល់ដោយខ្លួនឯង(គឺ ស្គាល់ដោយមិនចាំបាច់អ្នកឯទៀតមកពន្យល់ឡើយ) ស្គាល់បុរស(គឺ ស្គាល់ថាបុរសនេះជាន់ខ្ពស់ ជាន់កណ្តាល ឬ ជាន់ទាប) ស្គាល់គុណវិសេសរបស់បុរស ថាបុរសបែបណាគួរទទួលគ្រឿងសក្ការៈបែបណា។ ព្រោះកម្មនោះ​ មហាបុរសក៏មានមហាបុរិសលក្ខណៈទាំងពីរនេះ គឺ មានបរិមណ្ឌលនៃកាយដូចជាបរិមណ្ឌលនៃដើមជ្រៃ១ កាលបើឈរ មិនបាច់ឱនខ្លួនចុះ ក៏អាចស្ទាបពាល់ជង្គង់ដោយដៃទាំងពីរបាន១។

ព្រះអង្គាវយវៈ កែប្រែ

នៅក្នុងស្រោមដូចជាអង្គជាតិរបស់ដំរី ឬ គោឈ្មោល។
ក្នុងកាលមុន ព្រះមហាបុរសបានរាប់អាននូវញាតិមិត្ត សំឡាញ់ស្និទ្ធស្នាល ដែលព្រាត់ប្រាស់និរាសបាត់មុខយូរហើយផង ជាអ្នករាប់អានមាតាព្រមទាំងកូនផង រាប់អានកូនព្រមទាំងមាតាផង ជាដើម ហើយក៏ត្រេកអរក្រៃលែង ព្រោះបានធ្វើគេអោយព្រមព្រៀងគ្នាផង។ ព្រោះកម្មនោះ មហាបុរសក៏បាននូវលក្ខណៈនេះ គឺ ជាអ្នកមានអង្គាវយវៈ ដែលត្រូវលាក់អោយកំបាំងដោយសំពត់ ឋិតនៅក្នុងស្រោម។

ព្រះឆវីវណ្ណ កែប្រែ

ព្រះមហាបុរសមានពណ៌សំបុរស្បែក សំបុរថ្ងៃ លឿងភ្លឺអន្លងដូចមាស។
ក្នុងកាលមុនព្រះមហាបុរសជាអ្នកមិនមានសេចក្តីក្រោធ មិនច្រើនដោយសេចក្តីចង្អៀតចង្អល់ចិត្ត សូម្បីជនច្រើនអ្នកនាំគ្នាស្តីថាអោយ ក៏មិនឈឺចិត្ត មិនក្រោធ មិនចងកំហឹងទុក មិនដម្កល់ទុក នូវសេចក្តីក្រោធ ទាំងមិនបានធ្វើនូវការប្រទូស្ត នឹងសេចក្តីតូចចិត្តអោយប្រាកដឡើង ដោយកាយវិការ ឬ វចីវិការឡើយ។ ព្រះអង្គបានធ្វើទាននូវកំរាល និងសំពត់ដណ្តប់ដែលមានសាច់មដ្ឋ ល្អិតទន់ល្មៃ មានពណ៌ស្រស់។ ព្រោះកម្មនោះ មហាបុរសក៏បាននូវលក្ខណៈនេះ គឺជាអ្នកមានពណ៌សំបុរស្បែកលឿងភ្លឺបំព្រងដូចជាសំបុរនៃមាស និងស្បែកជិតស្និទ្ធល្អដូចមាស។

ព្រះឆវី កែប្រែ

ព្រះឆវីរបស់ព្រះមហាបុរសល្អិតផូរផង់រលីងស្រិលរអិលធូលីធ្លាក់មកត្រូវ មិនជាប់កាយ។
ក្នុងកាលមុនព្រះអង្គបានចូលទៅរកបព្វជិត ហើយសាកសួរនូវប្រស្នា (ដូចជា បពិត្រលោកដ៏ចំរើន អំពើដូចម្តេចជាកុសល អំពើដូចម្តេចជាអកុសល អំពើដូចម្តេចដែលប្រកបដោយទោស អំពើដូចម្តេចដែលមិនប្រកបដោយទោស អំពើដូចម្តេចគួរសេព អំពើដូចម្តេចមិនគួរសេព អំពើដូចម្តេចដែលខ្ញុំធ្វើហើយប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីទុក្ខអស់កាលយូរអង្វែង មួយទៀត អំពើដូចម្តេចដែលខ្ញុំធ្វើហើយប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខអស់កាលយូរអង្វែង) បានស្តាប់ដោយគោរព ធ្វើនូវសេចក្តីអោយតាំងនៅខាងក្នុង ហើយចំណាំនូវពាក្យ ដែលប្រកបដោយប្រយោជន៍ តែមួយយ៉ាង។ ដោយកម្មនេះឯង ព្រះអង្គក៏បាននូវសម្បុរដ៏ល្អ និងស្បែកក៏ល្អិតផូរផង់រលីងស្រិល។

ព្រះលោមា កែប្រែ

ព្រះលោមា(រោម) ក្នុង១រណ្តៅ តែ១សសៃ។
កាលព្រះមហាបុរសអាស្រ័យនូវជាតិពីមុន ជាអ្នកលះបង់់នូវមុសាវាទ វៀរស្រឡះហើយចាកមុសាវាទ ជាអ្នកនិយាយតែពាក្យពិត ជាអ្នកទៀងត្រង់ និយាយពាក្យគួរអោយគេជឿ ជាអ្នកមិនពោលបំភ្លាត់សត្វលោកឡើយ។ លុះមកកាន់អត្តភាពថ្មីនេះ ព្រះអង្គក៏បាននូវលក្ខណៈទាំងពីរនេះ គឺ ជាអ្នកមានរោមក្នុងរណ្តៅ១ៗតែ១សសៃៗ១ មានរោមត្រង់ប្រជុំចិញ្ចើមដុះត្រង់ ចន្លោះចិញ្ចើមមានពណ៌ ស ក្បុសទន់ល្វន់ដូចជាសំឡី១។

ចុងព្រះលោមា កែប្រែ

ចុងព្រះលោមា ង ឡើងលើ វិលព័ទ្ធពេនទៅខាងស្តាំ មានពណ៌ខៀវស្រស់ដូចផ្កាអញ្ជ័ន កួចមូលដូចជាកុណ្ឌល។
ក្នុងជាតិកាលពីមុន ព្រះមហាបុរសតែងពោលពាក្យប្រកបដោយប្រយោជន៍ ប្រកបដោយធម៌ បានពន្យល់ជនច្រើននាក់ តែងនាំមកនូវប្រយោជន៍ និងសេចក្តីសុខដល់សត្វទាំងឡាយ ជាអ្នកមិនកំណាញ់ បូជានូវធម្មទាន។ ព្រោះកុសលកម្មដែលព្រះអង្គបានធ្វើ សន្សំអោយធំទូលាយនោះ បានជាព្រះអង្គជាអ្នកបាននូវលក្ខណៈពីរយ៉ាងនេះ គឺ មាន ក ជើងដូចជាអណ្តែតឡើងខាងលើ១ និងមានចុងរោម ង ឡើងលើ១។ មានសន្លាក់ជើងប្រតិស្ឋានល្អ មានសាច់ឈាមប្រផូរ បិទបាំងដោយស្បែក មានជង្គង់ល្អ។

កាយ កែប្រែ

ព្រះកាយត្រង់ដូចជាកាយរបស់ព្រហ្ម។
កាលដែលព្រះមហាបុរសមានលក្ខណៈនេះ ព្រោះក្នុងកាលពីមុន ព្រះអង្គបានលះបង់នូវបាណាតិបាត (ការសំលាប់សត្វ) មានសេចក្តីខ្មាស់បាប មានចិត្តអាសូរ ករុណា តែងអនុគ្រោះសព្វសត្វដោយប្រយោជន៍។ ដោយសារបុព្វហេតុទាំងនេះ ទើបធ្វើអោយព្រះមហាបុរសមានលក្ខណៈទាំង៣ គឺ កែងព្រះបាទវែង១ ម្រាមព្រះហស្តនិងម្រាមព្រះបាទវែង១ មានកាយត្រង់ដូចជាកាយព្រហ្ម១។

ព្រះមំសៈ កែប្រែ

ព្រះមំសៈ(សាច់) ៧អន្លើពេញលេញ ឥតមានឃើញសសៃ គឺត្រង់ ខ្នងព្រះហស្តទាំង២ ខ្នងព្រះបាទទាំង២ ព្រះអង្សកូច(ចង្កួយស្មា)ទាំង២ និង ព្រះខន្ធប្បទេស(ត្រង់ ក) ១។

ព្រះកាយដូចរាជសីហ៍ កែប្រែ

កន្លះព្រះកាយខាងលើស្រដៀងនឹងកន្លះកាយខាងមុខរបស់រាជសីហ៍។
ក្នុងជាតិកាលពីមុន ព្រះមហាបុរស ជាអ្នកប្រាថ្នានូវសេចក្តីចំរើន ប្រាថ្នានូវប្រយោជន៍ ប្រាថ្នានូវសេចក្តីសុខ ប្រាថ្នានូវសេចក្តីក្សេមក្សាន្តចាកយោគៈ ដល់ពួកជនច្រើនថា ធ្វើដូចម្តេច កុំអោយជនទាំងឡាយ សាបសូន្យចាកសទ្ធា សីលៈ ចាគៈ សុតៈ បញ្ញា និងលោកិយធម៌ និងគុណគឺសេចក្តីល្អច្រើនប្រការ និងទ្រព្យធញ្ញាហារស្រែចំការ កូនប្រពន្ធជាដើម។ ព្រោះកម្មនោះ ព្រះមហាបុរសគឺជាអ្នកមានមហាបុរិសលក្ខណៈទាំង៣ប្រការនេះ គឺ មានចំណែកកន្លះកាយខាងលើ ស្រដៀងនឹងចំណែកកន្លះកាយនៃរាជសីហ៍១ មានខ្នងពេញស្មើ ឥតមានចង្អួរផតខូងត្រង់កណ្តាល១ មាន ក មូលសម១។

ចង្អួរនៃព្រះបិដ្ឋិប្រទេស កែប្រែ

ចង្អួរខ្នងពេញស្មើ ឥតមានខូងត្រង់កណ្តាលខ្នងឡើយ។
ក្នុងជាតិកាលពីមុន ព្រះមហាបុរស ជាអ្នកប្រាថ្នានូវសេចក្តីចំរើន ប្រាថ្នានូវប្រយោជន៍ ប្រាថ្នានូវសេចក្តីសុខ ប្រាថ្នានូវសេចក្តីក្សេមក្សាន្តចាកយោគៈ ដល់ពួកជនច្រើនថា ធ្វើដូចម្តេច កុំអោយជនទាំងឡាយ សាបសូន្យចាកសទ្ធា សីលៈ ចាគៈ សុតៈ បញ្ញា និងលោកិយធម៌ និងគុណគឺសេចក្តីល្អច្រើនប្រការ និងទ្រព្យធញ្ញាហារស្រែចំការ កូនប្រពន្ធជាដើម។ ព្រោះកម្មនោះ ព្រះមហាបុរសគឺជាអ្នកមានមហាបុរិសលក្ខណៈទាំង៣ប្រការនេះ គឺ មានចំណែកកន្លះកាយខាងលើ ស្រដៀងនឹងចំណែកកន្លះកាយនៃរាជសីហ៍១ មានខ្នងពេញស្មើ ឥតមានចង្អួរផតខូងត្រង់កណ្តាល១ មាន ក មូលសម១។

ព្រះកាយ កែប្រែ

ព្រះកាយប្រហែលនឹងបរិមណ្ឌលនៃដើមជ្រៃដែលដុះឡើងអំពីផែនដី។ គឺព្រះអង្គមានកាយនិងព្យាមមានប្រវែងស្មើគ្នា។
ក្នុងកាលពីមុន មហាបុរសបានពិចារណានូវការសង្គ្រោះមហាជន តែងស្គាល់ស្មើ (គឺស្គាល់ថាអ្នកនេះមានគុណធម៌ស្មើនឹងអ្នកនោះ ហើយក៏ទទួលរាក់ទាក់តាមវិធីដែលត្រូវទទួល) ស្គាល់ដោយខ្លួនឯង(គឺ ស្គាល់ដោយមិនចាំបាច់អ្នកឯទៀតមកពន្យល់ឡើយ) ស្គាល់បុរស(គឺ ស្គាល់ថាបុរសនេះជាន់ខ្ពស់ ជាន់កណ្តាល ឬ ជាន់ទាប) ស្គាល់គុណវិសេសរបស់បុរស ថាបុរសបែបណាគួរទទួលគ្រឿងសក្ការៈបែបណា។ ព្រោះកម្មនោះ​ មហាបុរសក៏មានមហាបុរិសលក្ខណៈទាំងពីរនេះ គឺ មានបរិមណ្ឌលនៃកាយដូចជាបរិមណ្ឌលនៃដើមជ្រៃ១ កាលបើឈរ មិនបាច់ឱនខ្លួនចុះ ក៏អាចស្ទាបពាល់ជង្គង់ដោយដៃទាំងពីរបាន១។

ព្រះសុរង កែប្រែ

មាន ក មូលក្បំ។
ក្នុងជាតិកាលពីមុន ព្រះមហាបុរស ជាអ្នកប្រាថ្នានូវសេចក្តីចំរើន ប្រាថ្នានូវប្រយោជន៍ ប្រាថ្នានូវសេចក្តីសុខ ប្រាថ្នានូវសេចក្តីក្សេមក្សាន្តចាកយោគៈ ដល់ពួកជនច្រើនថា ធ្វើដូចម្តេច កុំអោយជនទាំងឡាយ សាបសូន្យចាកសទ្ធា សីលៈ ចាគៈ សុតៈ បញ្ញា និងលោកិយធម៌ និងគុណគឺសេចក្តីល្អច្រើនប្រការ និងទ្រព្យធញ្ញាហារស្រែចំការ កូនប្រពន្ធជាដើម។ ព្រោះកម្មនោះ ព្រះមហាបុរសគឺជាអ្នកមានមហាបុរិសលក្ខណៈទាំង៣ប្រការនេះ គឺ មានចំណែកកន្លះកាយខាងលើ ស្រដៀងនឹងចំណែកកន្លះកាយនៃរាជសីហ៍១ មានខ្នងពេញស្មើ ឥតមានចង្អួរផតខូងត្រង់កណ្តាល១ មាន ក មូលសម១។

ព្រះប្រសាទ កែប្រែ

ជាអ្នកមាន ប្រសាទ គឺសរសៃល្អិតឆ្មារដ៏លើសលែង សម្រាប់ទទួលរសអាហារ។
កាលព្រះមហាបុរសអាស្រ័យនូវជាតិពីមុន ជាអ្នកមិនបៀតបៀនសត្វទាំងឡាយដោយដៃ ឬដុំដី ឬក៏ដំបង គ្រឿងសាស្ត្រាវុធឡើយ។ ព្រោះហេតុនោះ​ ទើបព្រះអង្គបាននូវលក្ខណៈនេះ គឺ ជាអ្នកមានប្រសាទដ៏លើសលែង សំរាប់ទទួលរសអាហារ។ ឯប្រសាទនោះ មានចុង ង​ ឡើងលើ ប្រជុំស្រោបត្រង់ ក សំរាប់ទទួលរសអាហារ ជ្រួតជ្រាបសព្វសព៌ាង្គកាយ។

ព្រះហនុ កែប្រែ

ព្រះហនុ(ចង្កា) ដូចជាចង្កានៃរាជសីហ៍ ពេញបរិបូរណ៌ដូចព្រះច័ន្ទក្នុងថ្ងៃ១២កើត។
ក្នុងកាលពីមុន ព្រះអង្គជាអ្នកលះបង់នូវ សម្ផប្បលាបៈ(ពាក្យរោយរាយ ឥតប្រយោជន៍) ជាអ្នកពោលតាមកាលគួរ ពោលតែពាក្យពិត ពោលពាក្យប្រកបដោយហេតុនិងផល​ប្រកបដោយប្រយោជន៍ ត្រូវតាមកាល។ ព្រោះកម្មនោះ ព្រះអង្គក៏បានជាអ្នកមានលក្ខណៈនេះ គឺមានព្រះហនុមានសណ្ឋានដូចជាចង្កានៃរាជសីហ៍​ ដែលជាសត្វប្រសើរជាងពួកសត្វជើង៤។

ព្រះទន្ត៤០ កែប្រែ

ព្រះទន្ត(ធ្មេញ) ៤០គត់ គឺ ធ្មេញលើ២០ និង ធ្មេញក្រោម២០ ប្រតិស្ឋានដោយល្អនៅក្នុងមាត់។
កាលព្រះមហាបុរសអាស្រ័យនូវជាតិកាលពីមុន ជាអ្នកលះបង់នូវវាចាស៊កសៀត ជាអ្នកឮពាក្យពីជនឯនេះ មិនទៅប្រាប់ជនឯណោះ ដើម្បីបំបែកជនទាំងពីរចំណែកនេះឡើយ ជាអ្នកផ្សះផ្សានូវជន ដែលបាក់បែកគ្នាហើយ ជាអ្នកទំនុកបំរុងនូវពួកជនដែលព្រមព្រៀងគ្នា ពេញចិត្តនឹងការព្រមព្រៀងគ្នា។ លុះមកកាន់អត្តភាពនេះ ព្រះអង្គក៏បាន ជាអ្នកមានព្រះទន្ត៤០គត់១ មានព្រះទន្តជិតស្និទ្ធល្អ១។

ព្រះទន្តស្មើ កែប្រែ

ព្រះទន្តរាបស្មើ មិនជ្រួសគ្នា ឬ ជំពើស ខ្ពស់ទាបឡើយ។
ក្នុងជាតិកាលពីមុន ព្រះមហាបុរស បានលះបង់នូវមិច្ឆាជីវៈ (ការចិញ្ចឹមជីវិតខុស) ចិញ្ចឹមជីវិតដោយសម្មាជីវៈ ជាអ្នកបានវៀរចារការបញ្ឆោតបន្លំ ដោយជញ្ជីង ដោយមាស ដោយរង្វាល់ជាដើម។ ជាអ្នកវៀរចាកកិរិយាកាត់នូវអវយវៈ មានដៃជាដើម សម្លាប់ ចង ធ្វើមនុស្សអោយវង្វេងផ្លូវ ប្លន់ កំហែងយកទ្រព្យ។ ដោយបុព្វហេតុនេះ ព្រះអង្គក៏បានជាអ្នកមានព្រះទន្ត ស ស្អាត ជិតស្និទ្ធរាបស្មើល្អ១ មានចង្កូមទាំង៤ ស ស្អាត១។

របៀបនៃព្រះទន្ត កែប្រែ

របៀបនៃព្រះទន្តជិតស្និទ្ធល្អ។
កាលព្រះមហាបុរសអាស្រ័យនូវជាតិកាលពីមុន ជាអ្នកលះបង់នូវវាចាស៊កសៀត ជាអ្នកឮពាក្យពីជនឯនេះ មិនទៅប្រាប់ជនឯណោះ ដើម្បីបំបែកជនទាំងពីរចំណែកនេះឡើយ ជាអ្នកផ្សះផ្សានូវជន ដែលបាក់បែកគ្នាហើយ ជាអ្នកទំនុកបំរុងនូវពួកជនដែលព្រមព្រៀងគ្នា ពេញចិត្តនឹងការព្រមព្រៀងគ្នា។ លុះមកកាន់អត្តភាពនេះ ព្រះអង្គក៏បាន ជាអ្នកមានព្រះទន្ត៤០គត់១ មានព្រះទន្តជិតស្និទ្ធល្អ១។

ព្រះចង្កូម កែប្រែ

ព្រះចង្កូមទាំង៤ ស ស្អាត ចាំងពន្លឺ។ ក្នុងជាតិកាលពីមុន ព្រះមហាបុរស បានលះបង់នូវមិច្ឆាជីវៈ (ការចិញ្ចឹមជីវិតខុស) ចិញ្ចឹមជីវិតដោយសម្មាជីវៈ ជាអ្នកបានវៀរចារការបញ្ឆោតបន្លំ ដោយជញ្ជីង ដោយមាស ដោយរង្វាល់ជាដើម។ ជាអ្នកវៀរចាកកិរិយាកាត់នូវអវយវៈ មានដៃជាដើម សម្លាប់ ចង ធ្វើមនុស្សអោយវង្វេងផ្លូវ ប្លន់ កំហែងយកទ្រព្យ។ ដោយបុព្វហេតុនេះ ព្រះអង្គក៏បានជាអ្នកមានព្រះទន្ត ស ស្អាត ជិតស្និទ្ធរាបស្មើល្អ១ មានចង្កូមទាំង៤ ស ស្អាត១។

ព្រះជីវ្ហា កែប្រែ

ព្រះជីវ្ហា(អណ្តាត)វែង ធំទូលាយ ទន់ល្មមល្មៃ។
កាលពីមុន ព្រះមហាបុរស ជាអ្នកបានលះបង់នូវផរុសវាចារ(វាចារអាក្រក់ ពាក្យជេរ) ជាអ្នកនិយាយតែពាក្យដែលឥតទោស ពាក្យដែលជាសុខដល់ត្រចៀកគេ គួរអោយស្រឡាញ់ គួរអោយតាំងទុក ក្នុងហរទ័យ ជាសំដីអ្នកក្រុង ទាំងជាទីស្រឡាញ់ពេញចិត្តនៃជនច្រើន។ លុះព្រះអង្គកាន់យកអត្តភាពថ្មីនេះ ក៏បាននូវមហាបុរិសលក្ខណៈទាំងពីរនេះ គឺ ជាអ្នកមានអណ្តាតវែង១ មានសូរស័ព្ទសំលេងក្រាងក្រអៅ ដូចសំលេងព្រហ្ម កាលបើបញ្ចេញវាចា លាន់ឭពិរោះដូចជាសំលងសត្វករវិក១។

សំឡេង កែប្រែ

សូរសៀងសំឡេងក្រអៅដូចជាសំឡេងនៃព្រហ្ម ឬសត្វករវិក។
កាលពីមុន ព្រះមហាបុរស ជាអ្នកបានលះបង់នូវផរុសវាចារ(វាចារអាក្រក់ ពាក្យជេរ) ជាអ្នកនិយាយតែពាក្យដែលឥតទោស ពាក្យដែលជាសុខដល់ត្រចៀកគេ គួរអោយស្រឡាញ់ គួរអោយតាំងទុក ក្នុងហរទ័យ ជាសំដីអ្នកក្រុង ទាំងជាទីស្រឡាញ់ពេញចិត្តនៃជនច្រើន។ លុះព្រះអង្គកាន់យកអត្តភាពថ្មីនេះ ក៏បាននូវមហាបុរិសលក្ខណៈទាំងពីរនេះ គឺ ជាអ្នកមានអណ្តាតវែង១ មានសូរស័ព្ទសំលេងក្រាងក្រអៅ ដូចសំលេងព្រហ្ម កាលបើបញ្ចេញវាចា លាន់ឭពិរោះដូចជាសំលងសត្វករវិក១។

ព្រះនេត្រ កែប្រែ

ព្រះនេត្រខៀវស្រស់
ក្នុងកាលមុន ព្រះមហាបុរសជាអ្នកមិនសំឡក់មើល ដោយទោសៈចិត្ត មិនមៀងមើលដោយចុងភ្នែក មិនលបសំឡក់គេដោយការស្អប់ ជាអ្នកមានចិត្តស្មោះត្រង់ រមិលមើលត្រង់ៗពេញភ្នែក ជាអ្នកសំលឹងមើលជនច្រើន ដោយចក្ខុគួរអោយស្រឡាញ់។ លុះព្រះអង្គមកកាន់អត្តភាពថ្មីនេះ ក៏បាននូវមហាបុរិសលក្ខណៈទាំងពីរនេះ គឺ ជាអ្នកមានព្រះនេត្រខៀវ ត្រង់កន្លែងដែលគួរខៀវ គួរអោយរមិលមើល ដោយចិត្តរាប់អាន១ មានកែវភ្នែកស្រដៀងនឹងកែវភ្នែករបស់កូនគោ១។

ដួងព្រះនេត្រ កែប្រែ

ដួងព្រះនេត្រស្រដៀងនឹងកែវភែ្នកកូនគោដែលទើបនឹងកើត។
ក្នុងកាលមុន ព្រះមហាបុរសជាអ្នកមិនសំឡក់មើល ដោយទោសៈចិត្ត មិនមៀងមើលដោយចុងភ្នែក មិនលបសំឡក់គេដោយការស្អប់ ជាអ្នកមានចិត្តស្មោះត្រង់ រមិលមើលត្រង់ៗពេញភ្នែក ជាអ្នកសំលឹងមើលជនច្រើន ដោយចក្ខុគួរអោយស្រឡាញ់។ លុះព្រះអង្គមកកាន់អត្តភាពថ្មីនេះ ក៏បាននូវមហាបុរិសលក្ខណៈទាំងពីរនេះ គឺ ជាអ្នកមានព្រះនេត្រខៀវ ត្រង់កន្លែងដែលគួរខៀវ គួរអោយរមិលមើល ដោយចិត្តរាប់អាន១ មានកែវភ្នែកស្រដៀងនឹងកែវភ្នែករបស់កូនគោ១។

ព្រះឧណ្ណាលោម កែប្រែ

រោមដុះត្រង់ចន្លោះព្រះភមូ(ប្រជុំចិញ្ចើម) មានសំបុរសក្បុះ ទន់ល្មើយដូចសំឡី។
កាលព្រះមហាបុរសអាស្រ័យនូវជាតិពីមុន ជាអ្នកលះបង់់នូវមុសាវាទ វៀរស្រឡះហើយចាកមុសាវាទ ជាអ្នកនិយាយតែពាក្យពិត ជាអ្នកទៀងត្រង់ និយាយពាក្យគួរអោយគេជឿ ជាអ្នកមិនពោលបំភ្លាត់សត្វលោកឡើយ។ លុះមកកាន់អត្តភាពថ្មីនេះ ព្រះអង្គក៏បាននូវលក្ខណៈទាំងពីរនេះ គឺ ជាអ្នកមានរោមក្នុងរណ្តៅ១ៗតែ១សសៃៗ១ មានរោមត្រង់ប្រជុំចិញ្ចើមដុះត្រង់ ចន្លោះចិញ្ចើមមានពណ៌ ស ក្បុសទន់ល្វន់ដូចជាសំឡី១។

ព្រះសិរ្ស៍ កែប្រែ

ព្រះសីសៈហាក់ដូចជាប្រដាប់ដោយក្បាំងស្រេច។
ក្នុងកាលមុន ព្រះមហាបុរស ជាចម្បងរបស់ជនច្រើន ក្នុងកុសលធម៌ទាំងឡាយ ជាប្រធានរបស់ជនច្រើន ក្នុងកាយសុចរិត វចីសុចរិត មនោសុចរិត ការបរិច្ចាកទាន សមាទានសីល កិរិយារក្សាឧបោសថ វត្តដែលត្រូវធ្វើចំពោះមាតាបិតា ចំពោះសមណៈ ព្រាហ្មណ៍ ជនដែលជាច្បងក្នុងត្រកូល និងក្នុងពួកកុសលធម៌ដ៏ក្រៃលែងឯទៀតៗ។ ដោយកម្មនោះ ព្រះអង្គក៏បានជាអ្នកមានសីសៈដូចជាប្រដាប់ដោយក្បាំងស្រេច រុងរឿងដូចព្រះមហាក្សត្រយ៍ដែលទ្រង់នូវក្បាំងព្រះភ័ក្រ្ត។

ការ​វិភាគ​អត្ថបទ​អក្សរសិល្ប៍ កែប្រែ

អ្នក​និពន្ធ​រឿង​និទាន​ពុទ្ធនិយម​ច្រើន​បាន​ទទួល​ការសិក្សា​អប់រំ​ពី​គ្រូ​ដើម​ជា​អាចារ្យ​ខាង​លទ្ធិព្រាហ្មណ៍ ដែល​ចេះចាំ​គម្ពីរ​វេទ ។ នៅ​ក្នុង​គម្ពីរវេទ ស្លោក​​ភាគច្រើន​ដែល​មនុស្ស​ជំនាន់​ដើម​តាក់តែង​ឡើង ច្រើន​ជា​ប្រភេទ​កំណាព្យ​​សូធ្យ​​អរគុណ​ និង សរសើរ​ ដី ​ស្រែ ភ្លើង រន្ទះ ផ្គរ ទន្លេ ភ្នំ ពពក ខ្យល់ អាកាស ។ល។ ​​លំដាប់​ក្រោយ​មក មនុស្ស​ជំនាន់​នោះ​បាន​លើក​ភ្នំ​ទុក​ជា​ទេវៈ​មួយ ទន្លេ​ថា​ជា​ទេវៈ​​មួយ ខ្យល់​ថា​ជា​ទេវៈមួយ ។ល។ ហើយ​ទេវៈ​ទាំង​នោះ​ ក្រោយ​មក​ត្រូវ​បាន​ពួក​គេ​គូរ ឬ​ឆ្លាក់​ថ្ម​ជា​​រូប​សត្វ ឬ មនុស្ស​តំណាង​ ។ ចំណែក​កំណាព្យ​សរសើរ​​ធម្មជាតិ​ក៏​​ត្រូវ​បាន​ពួក​អាចារ្យ​ព្រាហ្មណ៍​​សូធ្យ​​សរសើរ​រូប​សំណាក​ទាំង​នោះ​វិញ​ម្តង ។ ​កំណាព្យ​​ច្រើន​សន្ធឹក​សម្រាប់​​សូធ្យ​​សរសើរ​ព្រះ​ព្រហ្ម ព្រះ​វិស្ណុ ព្រះ​សិវៈ និង អវតារ​​​ដ៏​ច្រើន​រាប់​សឹង​មិន​អស់​នៃ​ទេវៈ​ទាំង​នោះ​ ត្រូវ​បាន​ពួក​គេ​ចងក្រង​សម្រាប់​បង្រៀន​ពួក​កូន​ចៅ​ព្រាហ្មណ៍​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ឲ្យ​ទន្ទេញ​សម្រាប់​សូធ្យ ។

កូន​ចៅ​ព្រាហ្មណ៍​ខ្លះ​ដែល​បាន​ប្តូរ​​ចិត្ត​មក​បួស​ក្នុង​ព្រះ​ពុទ្ធសាសនា​ក៏​បាន​យក​កំណាព្យ​​សម្រាប់​​សូធ្យ​សរសើរ​ទេវៈ​នៃ​លទ្ធិ​ព្រាហ្មណ៍​ មក​សូធ្យ​សរសើរ​អង្គ​កាយ​របស់​ព្រះ​ពុទ្ធ​វិញ​ម្តង ។ ហេតុ​នេះ​ហើយ​ទើប​យើង​ប្រទះ​ឃើញ​កំណាព្យ​​ទាំង​នោះ​​មួយ​ចំនួន​ត្រូវ​បាន​មនុស្ស​​ដែល​ចូល​រួម​តាក់តែង​គម្ពីរ​ព្រះត្រៃបិដក​ជំនាន់​ដំបូង​​​បាន​ព្រម​ព្រៀង​គ្នា​សម្រេច​រក្សា​ទុក​​បន្ត​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ។ ពួក​គេ​ភ្លេច​គិត​ថា ពេល​ព្រះ​ពុទ្ធ​គង់​ជា​ធរមាន​ ទ្រង់​មិន​បាន​ចូលចិត្ត​ឲ្យ​សាវ័ក​របស់​ព្រះ​អង្គ​ពោល​ពាក្យ​សរសើរ​អង្គកាយ​របស់​ព្រះ​អង្គ​ទេ ។ នៅ​ពេល​ពុទ្ធសាសនិក​ខិតខំ​ពោល​សរសើរ​តែ​ភាព​អស្ចារ្យ​របស់​ព្រះពុទ្ធ​ ចាប់​តាំង​ពី​កំណើត​អស្ចារ្យ រហូត​ដល់​បរិនិព្វាន​អស្ចារ្យ ពេល​នោះ​ពុទ្ធសាសនិក​បាន​បន្ទាប​តម្លៃ​នៃ​ភាព​ជា​មនុស្ស​របស់​ព្រះ​ពុទ្ធ និង បន្ទាប​ការ​ប្រឹងប្រែង​សិក្សា​និង​ភាវនា​ស្វែង​រក​​សច្ចធម៌​របស់​ព្រះ​ពុទ្ធ ។ លើស​ពី​នោះ​​ទៀត ​ពុទ្ធសាសនិក​ នឹង​ភ្លេច​គិត​រក​វិធី​ដោះ​ស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង ហើយ​រំពឹង​​រង់ចាំ​ឲ្យ​ព្រះ​ពុទ្ធ​ជួយ​ដោះ​ស្រាយ​ ឬ​​សង្ឃឹម​រង់ចាំ​កើត​ជាតិ​ថ្មី​នឹង​អាច​បាន​ល្អ ដែល​ជា​ការ​សង្ឃឹម​ខុស ។

កាល​ព្រះ​អង្គ​នៅ​មាន​ព្រះ​ជន្ម​នៅ​ឡើយ ​​ទ្រង់​តែង​រំឭក​សាវ័ក​ទាំង​ឡាយ​ឲ្យ​ព្យាយាម​យក​ធម៌ ដែល​ជា​ពាក្យ​បង្រៀន​របស់​ទ្រង់​ មក​ពិចារណា​ និង​ ប្រតិបត្តិ​ជាប្រចាំ ដើម្បី​បាន​ជា​ទីពឹង​ពេល​ទ្រង់​បរិនិព្វាន​ ។ ប៉ុន្តែ​ ពុទ្ធសាសនិក​ជំនាន់​ក្រោយ​បាន​ដើរ​ឆ្ងាយ​ពី​ការបង្រៀន​របស់​ព្រះ​អង្គ ដោយ​ពួក​គេ​ខិត​ខំ​ចំណាយ​ពេល​ទៅ​លើ​ការ​កសាង​វិហារ​ដ៏​ប្រណិត សាលា​ឆាន់​ដ៏​សម្បើម កុដិ​ដ៏​ភ្លឺចិញ្ចាច ចេតិយ​ដ៏​ខ្ពស់​សន្លឹម ស្រះ​ទឹក​ដ៏​អស្ចារ្យ រូបបដិមាករ​​ធ្វើ​ពីមាសឬ​ត្បូង​មាន​តម្លៃ ។ល។ ពួក​គេ​ខិត​ខំ​ទន្ទេញ​ចម្រៀង​សរសើរ​តម្កើង​ឈ្មោះ​ព្រះ​ពុទ្ធ ឬ​លក្ខណៈ​អស្ចារ្យ​នៃ​រូប​កាយ​របស់​ព្រះ​ពុទ្ធ ឬ​ទីស្ថាន​រំឭក​ទាំង​ឡាយ ប៉ុន្តែ​បើ​មាន​នរណា​សួរ​​អំពី​ទស្សនវិជ្ជា​​ដែល​ជា​ខ្លឹម​ក្នុង​​នៃ​ព្រះ​ពុទ្ធសាសនា ពួក​គេ​មិន​ដឹង​ឆ្លើយ ឬ​បាន​ត្រឹម​ចេះ​ឆ្លើយ​តែ​មិន​ដឹង​ន័យ ឬ​បាន​ត្រឹម​ដឹង​ន័យ​តែ​មិន​ធ្លាប់​ប្រតិបត្តិ ឬ​បាន​ត្រឹម​ប្រតិបត្តិ​មួយ​ដង​មួយ​យាម​តែ​មិន​បាន​ជាប់​ជា​ប្រចាំ​ទេ ។

ឯកសារ​យោង កែប្រែ

ព្រះត្រៃបិដក > សុត្តន្តបិដក > ទីឃនិកាយ > បាដិកវគ្គ > ឆដ្ឋភាគ > លក្ខណសូត្រ សៀវភៅ​ភាគ១៩ ទំព័រ​ទី ១ ដល់ ៦៦

พระไตรปิฎก เล่มที่ ๑๑  พระสุตตันตปิฎก เล่มที่ ๓ ทีฆนิกาย ปาฏิกวรรค ลักขณสูตร

The Marks of a Great Man​ (DN30)