កាលប្បវត្តិកម្ពុជា
ស-វទី១-៦: នគរភ្នំ (ហ្វូណន) ស្ថិតនៅតំបន់ទន្លេមេគង្គក្រោម។
ស-វទី៦-៧: នគរចេនឡា ស្ថិតនៅពាក់កណ្តាលនៃតំបន់ទន្លេមេគង្គអនុវត្តន៍គោលនយោបាយធារាសាស្រ្ត។
ស-វទី៨: នគរចេនឡា បែកបាក់ជាពីរ គឺចេនឡាទឹកលិច និង ចេនឡាដីគោក គាប់ជួនពេលនោះនគរជ្វាក៏បានវាយប្រហារនគរចេនឡាទាំងពីរដាក់ជាចំនុះ។
ឆ្នាំ៨០២-៨៥០: ការរួមបញ្ចូលគ្នា (រវាងចេនឡាដីគោក និង នគរចេនឡាទឹកលិច) ដើម្បីកកើតជា រាជាណាចក្រសម័យអង្គរក្រោមលទ្ធិទេវរាជ ដែលមានព្រះបាទជ័យវរ្ម័នទី២ ជាអ្នកផ្ដួចផ្ដើម។
ស-វទី១២-១៣: អារ្យធម៌សម័យអង្គរថ្កុំថ្កើងបំផុត។ រាជាណាចក្រខ្មែរ បានគ្របដណ្តប់ ប៉ែកអាគ្នេយ៍ ទាំងនៅភាគខាងត្បូង និងភាគខាងជើង។
ស-វទី១៤-១៨: ប្រទេសសៀម និងប្រទេសវៀតណាម បានជ្រៀតជ្រែក ចូលក្នុងប្រទេសកម្ពុជា ដោយសារមានជំលោះផ្ទៃក្នុង ក្នុងការដណ្តើម រាជ្យអំណាច រវាងរាជវង្សានុវង្សនគរខ្មែរ ដែលជាឱកាសសំរាប់ប្រទេស ជិតខាង (ប្រទេសសៀម និងប្រទេសវៀតណាម) ក្នុងការវាយដណ្តើម យកទឹកដីនគរខ្មែរ។
ឆ្នាំ១៨៦០: ព្រះបាទនរោត្តម បានឡើងគ្រងរាជ្យសម្បត្តិ។
ឆ្នាំ១៨៦៣:ព្រះបាទនរោត្តម បានទទួលប្រទេសបារាំងជាប្រទេស អាណាព្យាបាលរបស់ខ្លួន។
ឆ្នាំ១៩៤១: សម្តេចព្រះបាទនរោត្តមសីហនុ ជាចៅទួតរបស់ព្រះបាទ នរោត្តម។ ទ្រង់បានជ្រើសតាំងអោយឡើងគ្រងរាជ្យសម្បត្តិ ជាព្រះមហាក្សត្រដោយក្រុមប្រឹក្សារាជសមុ្បត្តិ។
ឆ្នាំ១៩៥៣: ថ្ងៃទី0៩ វិច្ឆិកា ប្រទេសកម្ពុជា បានទទួលឯករាជ្យពីប្រទេសបារាំង។
ឆ្នាំ១៩៦០: ក្រោយមក ព្រះអង្គបានដាក់រាជ្យ (ឈប់គ្រងរាជ្យសម្បត្តិ) ព្រះបាទនរោត្តសីហនុ ទ្រង់បានឡើងធ្វើជាព្រះប្រមុខរដ្ឋ។
ឆ្នាំ១៩៦៣: លោកសាឡុត ស(ប៉ុលពតនាសម័យកម្ពុជាប្រជាធិបតេយ្យ) និងលោកស៊ុន សេន បានបង្កើតក្រុមឧទ្ទាមទ័ពព្រៃ ប្រឆាំងនឹងរដ្ឋាភិបាល។
ឆ្នាំ១៩៦៥: ផ្តាច់ចំណងមិត្តភាព នៃទំនាក់ទំនងការទូត រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។ ប្រទេសទាំងពីរបានបង្កើតចំណងមិត្ត ភាពនេះឡើងវិញ នៅឆ្នាំ១៩៦៩។
ឆ្នាំ១៩៦៦: ការបង្កើតចលនា២ ដែលប្រឆាំងនឹងរដ្ឋាភិបាល ក្នុងនោះរួមមាន៖ ចលនាទ័ពខ្មែរសេរី ឬ (Free Khmer) ចលនានេះ ត្រូវបានឧបត្ថម្ភនិងគាំទ្រ ដោយប្រទេសថៃ និងសហរដ្ឋអាមេរិក។ រីឯខ្មែរ”ក្រហម” វិញ ត្រូវបានឧបត្ថម្ភ និងគាំទ្រដោយប្រទេសចិនកុំម្មុយនីស្ត។
ឆ្នាំ១៩៦៧: លោកខៀវ សំផន និងលោក ហូយន់ បានបង្កើតចលនាក្រុមឧទ្ទាមទ័ពព្រៃ ប្រឆាំងរដ្ឋាភិបាលទៀត។
ឆ្នាំ១៩៧០: ថ្ងៃ១៨ មិនា ជាថ្ងៃដែលលោកលន់ ណុល ធ្វើរដ្ឋប្រហារទំលាក់ សម្តេចព្រះនរោត្តសីហនុចេញពីអំណាច ជាហេតុធ្វើអោយមានការប្រយុទ្ធគ្នា នៅភូមិភាគឥណ្ឌូចិនទាំងមូល រវាងកងទ័ពថ្មើរជើងសហរដ្ឋអាមេរិក-វៀតណាម នៅក្នុងសង្រ្គាមស៊ីវិលនេះ។
ឆ្នាំ១៩៧០: ថ្ងៃ0៤ ឧសភា សម្េតចព្រះនរោត្តមសីហនុ បានបង្កើតរាជរដ្ឋាភិបាលរួបរួមជាតិ ឬសហភាពកម្ពុជា។
ឆ្នាំ១៩៧៥: ថ្ងៃ១៧ មេសា ជាថ្ងៃជ័យជំនះរបស់ខ្មែរក្រហម ដែលដឹកនាំដោយប៉ុលពត។ ដោយបង្កើត របបកម្ពុជាប្រជាធិបតេយ្យខ្មែរ។ ប៉ុលពត បានទំលាក់ លោកលន់ ណុល ចេញពីអំណាច និងបានដណ្តើមកាន់កាប់យក ទីក្រុងភ្នំពេញ ដោយជំលៀសប្រជាជនទាំងអស់ ចេញពីទីក្រុងភ្នំពេញ។
ឆ្នាំ១៩៧៦: របបកម្ពុជាប្រជាធិបតេយ្យខ្មែរនោះ បានបង្កើតឡើងដោយលោកខៀវ សំផន។ ប៉ុល ពត ជាអ្នកកាន់របបផ្តាច់ការនិង ជាអគ្គលេខាធិការជាន់ខ្ពស់របស់បក្សកុម្មុយនីស្ត។ រួមទាំងមានគ្រូបង្វឹកដ៍ចំណានពីចិនកុម្មុយនីស្ត ដែលនៅពីក្រោយខ្នងផងដែរ។ ប្រជាជនជិត២លាននាក់ ត្រូវបានសំលាប់យ៉ាងរង្គាល នៅក្នុងរបបខ្មែរក្រហម កាន់អំណាចនោះ(ប្រជាជនដែលនិរទ្ទេសខ្លួន ក៍មានចំនួនច្រើនលើសលប់ដែរ ក្រុមគ្រួសារនៃសមាជិកជំនាន់មុនៗ ត្រូវទទួលរងនូវការបង្ខិតបង្ខំ ការសង្កត់សង្កិន ទាំងកំលាំង កាយ ចិត្ត ជំនឿសាសនា និងការបង្ខំអោយរស់នៅជាសមូហភាពនិយម ក្នុងជីវិតប្រចំាថ្ងៃ)។
ឆ្នាំ១៩៧៩: ថ្ងៃ0៧ មករា ជាថ្ងៃរំដោះទីក្រុងភ្នំពេញ អោយរួចផុតពីរបប (កម្ពុជាប្រជាធិបតេយ្យ) ដោយកងទ័ពវៀតណាម ហើយក៏ជាថ្ងៃ ដែលបង្កើតធម្មនុញ្ញនៃ របបសាធារណរដ្ឋប្រជាមានិតកម្ពុជា(គ្រប់គ្រងរដ្ឋាភិបាលដោយលោកហេង សំរិន)។
ថ្ងៃ១៨ កុម្ភ: ជាថ្ងៃសន្ធិសញ្ញាជាមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងប្រទេសវៀត ណាម ដែលមានវត្តមានជាផ្លូវការណ៍ លើទឹកដីកម្ពុជា។
ឆ្នាំ១៩៨៣: ចាប់ពីថ្ងៃចុះសន្ធិសញ្ញានោះរួចមក ចំនួនប្រជាជនវៀតណាម បានចូលមករស់នៅលើទឹកដីកម្ពុជា មានចំនួន កាន់តែច្រើនឡើងៗ តាមការប៉ាន់ប្រមាណជាមធ្យម ប្រហែលជាមាន ចំនួន៥០០.០០០នាក់។
ឆ្នាំ១៩៨៨: ទីក្រុងហាណូយ បានចេញសេចក្តីថ្លែងការណ៍ ប្រកាសអោយ ដកកងទ័ពវៀតណាម ដែលមានវត្តមាន លើទឹកដីកម្ពុជាអោយអស់មុនឆ្នាំថ្មីចូលមកដល់។
ឆ្នាំ១៩៨៩: ១០ឆ្នាំ កន្លងផុតទៅ ប្រជាជនវៀតណាមទាំងអស់ ដែលមានមុខរបរគ្រប់ប្រភេទ ត្រូវបានចាកចេញពីប្រទេសកម្ពុជា។
ឆ្នាំ១៩៩០: ថ្ងៃ0៩ កញ្ញា នៅទីក្រុងចាកាតា ភាគីខ្មែរទាំងអស់បានយល់ព្រមទទួលយកផែនការណ៍សន្តិភាពរបស់UN ដើម្បីបង្កើត(SNC)កម្ពុជាជាន់ខ្ពស់។ (SNC)ជាអ្នករៀបចំគំរោងការណ៍ ដ៏ល្អិតល្អន់បំផុតនៃគំរោងការណ៍នេះ។ ក្រុមប្រឹក្សាជាតិដ៏មានអំណាចកំពូល(SNC)នេះ ស្ថិតនៅក្រោមការ ការពារនិងគាំទ្រ ដោយអង្គការសហប្រជាជាតិ។ក្រុមប្រឹក្សាជាតិ(SNC=ក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា)នេះ បានរួបរួមគ្នាបងើ្កតឡើង ដោយចតុភាគី។
ឆ្នាំ១៩៩១: ការបញ្ចប់សង្រ្គាមរវាងខ្មែរក្រហម ដោយមានការទទួលស្គាល់ពីអង្គការសហប្រជាជាតិ ដោយសន្ធិសញ្ញាសន្តិភាព ទីក្រុងប៉ារីសនាំ អោយខ្មែរក្រហមបានទទួលយក បទឈប់បាញ់គ្នា។
ឆ្នាំ១៩៩២: ខ្មែរក្រហមបានទំលាក់អាវុធដើម្បីចុះចូលជាមួយរដ្ឋាភិបាលចំរុះ។
ការបង្កើត អាជ្ញាធរបណ្តោះអាសន្ន របស់អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា(UNTAC)។ព្រមទំាង ការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនមកកម្ពុជា។
ឆ្នាំ១៩៩៣: ថ្ងៃ២៤-២៨ ឧសភា ជាថ្ងៃបោះឆ្នោតដោយសេរី និងយុត្តិធម៌ ក្នុងការជ្រើសរើសតំណាងរាស្រ្ត។ ក្រោមការឃ្លំាមើល ដោយកងរក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN)។ ហើយក៏ជាថ្ងៃ បរាជ័យនៃរបបខ្មែរក្រហមដែរ។
ថ្ងៃ២៩ តុលា: ការបង្កើតរបបរាជានិយមអាស្រ័យរដ្ឋសភា ដែលមានការចូលរួមពី ព្រះអង្គម្ចាស់នរោត្តមរណរិទ្ធ និងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ ដោយមានវត្តមាន ព្រះមហាក្សត្រនរោត្តមសីហនុជាព្រះប្រធាន។
រដ្ឋធម្មនុញ្ញថ្មី បានទទួលស្គាល់សេរីភាព ខាងជំនឿសាសនា ។
ឆ្នាំ១៩៩៥: ខែមិនា សន្និសីទអន្តរជាតិ នៅទីក្រុងប៉ារីស ស្តីអំពីការកសាងប្រទេសកម្ពុជាឡើងវិញ។
ឆ្នាំ១៩៩៦: ថ្ងៃ០៨ សីហា ការបំបែកខ្លួននៃចលនាឧទ្ទាមទ័ពព្រៃខ្មែរក្រហម។
មានប្រជាជនកម្ពុជា ប្រមាណជាង១00.000នាក់ ធ្វើអន្តោប្រវេសន៍យ៉ាងសំងាត់ នៅភាគខាងជើងនៃប្រទេសកម្ពុជា ដើម្បីធ្វើការងារខុសច្បាប់នៅក្នុងប្រទេសថៃ ។
ឆ្នាំ១៩៩៧: ខែមិថុនា ប៉ុលពតបានធ្វើនយោបាយ ដើម្បីសំលាប់រដ្ឋមន្រ្តីក្រសួងការពារជាតិ ស៊ុន សេន។ ប៉ុន្មានថ្ងៃក្រោយមក ប៉ុលពត បានកាត់ ក្តីគូរកនរបស់គាត់ (ស៊ុន សេន)នេះ អោយជាប់ទោសក្នុងពន្ធនាគារ។
សហគមន៍អាស៊ាន បានពន្យាពេលប្រទេសកម្ពុជា ជាបណ្តោះអាសន្ន នូវការចូលជាសមាជិកអាស៊ាន។ សហគមន៍អន្តរជាតិ បានច្រានចោល នូវជំនួយពីបរទេស ក្នុងការជួយស្រោចស្រង់ និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជាឡើងវិញ។
ថ្ងៃទី២-៦ ខែកក្តដា: អសេ្ថរភាពនយោបាយ ក៏ជាថ្ងៃដែលធ្វើរដ្ឋប្រហារ។
ថ្ងៃទី៥ ខែកក្តដា: ជាថ្ងៃដែលលោកនាយករដ្ឋមន្រ្តីហ៊ុន សែនជានាយក រដ្ឋមន្រ្តីទី២ ធ្វើរដ្ឋប្រហារទំលាក់ ព្រះអង្គម្ចាស់នរោត្តមរណរិទ្ធ ជានាយករដ្ឋមន្រ្តីទី1 ចេញពីតំណែង។
ឆ្នាំ១៩៩៨: ថ្ងៃ១៥ មេសា ជាថ្ងៃដែលប៉ុល ពតធ្វើអត្តឃាដដោយខ្លួនឯង។ ការចុះចូលនៅតំបន់ស្វ័យយ័ត និងការពារ ដ៏រឹងមាំរបស់ខ្មែរក្រហមនៅអន្លង់វែង មករួបរួមគ្នាវិញក្នុងជួររដ្ឋាភិបាលកម្ពុជា។
នៅខែធ្នូ: ការចុះចូលមេដឹកនាំខ្មែរក្រហម ពីររូបទៀត គឺលោកខៀវ សំផន និងលោកនួន ជា ដែលទទួលជាកិត្តិយស ដោយរដ្ឋាភិបាលភ្នំពេញ ព្រម ទំាងលើកលែងទោស “នូវសកម្មភាពពីអតីតកាល”។
ថ្ងៃ២៦ ខែកក្តដា: តាក់តែងច្បាប់បោះឆ្នោត សារជាថ្មី(៩៣.៧៤% ជាតួលេខ ដូចដែលបានបង្ហាញពីមុន)។ របបគ្រប់គ្រងដ៏ចាស់គំរិលដែលដឹកនាំ ដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានបរាជ័យនៅក្នុងការបោះ ឆ្នោត។ ក្រោយមកលោកបានដឹកនាំ ធ្វើរដ្ឋប្រហារដោយប្រើប្រាស់កំលាំងប្រដាប់អាវុធ ប្រឆាំងនឹងក្រុមរាជានិយម។
ឆ្នាំ១៩៩៩: នៅខែមករា លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានអំពាវនាវសាលាជំរះក្តីអន្តរជាតិ ដើម្បីកាត់ទោស មេដឹកនាំខ្មែរទាំងអស់ ដែលជាប់ទាក់ទងនឹងសង្រ្គាម កាលពី៣០ឆ្នាំមុន មិនត្រឹមតែក្នុងកំឡុងពេលរបបខ្មែរក្រហមពីឆ្នាំ១៩៧០-១៩៩៨ ប៉ុណ្ណោះទេ ថែមទាំងក្នុងរបបប៉ុល ពតផងដែរ។
មេដឹកនំាខ្មែរក្រហមម្នាក់ ក្នុងចំណោមពួកគេ គឺតា ម៉ុក ត្រូវបានចាប់ខ្លួនដោយទាហានរដ្ឋាភិបាលកម្ពុជា ដើម្បីយកមកផ្តន្ទាទោសទៅតាម ច្បាប់ជាធរមាន។ នេះជាមេដឹកនាំខ្មែរក្រហមចុងក្រោយ ក្រោយពី សង្រ្គាមត្រូវបានបញ្ចប់។
អត្ថបទនេះមិនបានបញ្ជាក់អំពីប្រភព ឬឯកសារយោងទេ។ សូមចូលរួមជួយក្នុងអត្ថបទនេះ ដោយរក-បញ្ជាក់អំពីប្រភព-ឯកសារយោងដែលគួរទុកចិត្តបាន។ ខ្លឹមសារគ្មានប្រភពអាចនឹងត្រូវ ជជែក ហើយនិងដកចេញ ។ (ខែធ្នូ២០០៩) |
នេះគឺជាកាលប្បវត្តិនៃប្រវត្តិសាស្ត្រកម្ពុជា ។ មើលផងដែរប្រវត្តិសាស្ត្រខ្មែរ និងបញ្ជីអ្នកគ្របគ្រងកម្ពុជា ។
សតវត្សទី៩
កែប្រែឆ្នាំ | កាលបរិច្ឆេទ | ព្រឹត្តិការណ៍ |
---|---|---|
៨០២ | ព្រះបាទជ័យវរ្ម័នទី២បានប្រកាសឯករាជ្យពីស្រីវិជ័យ
ក្រោមការគ្រប់គ្រងរបស់រាជវង្សសៃលេន្ទ្រ ដែលប្រកាសអង្គឯងថាជាស្ដេចទេវរាជនៃកម្ពុជា ។ | |
៨៥០ | ព្រះបាទជ័យវរ្ម័នបានសោយទីវង្គត់ ។ ព្រះរាជបុត្រារបស់ព្រះអង្គជ័យវរ្ម័នទី៣ បានឡើងសោយរាជ្យបន្តពីព្រះអង្គ ។ | |
៨៧៧ | ព្រះបាទជ័យវរ្ម័នទី៣បានសោយទីវង្គត់ ។ ទ្រង់ត្រូវបានសោយរាជ្យបន្ត ដោយព្រះភាតាអយ្យការមួយរបស់ទ្រង់ ឥន្ទ្រវរ្ម័នទី១ ។ | |
៨៩០ | ព្រះបាទឥន្ទ្រវរ្ម័នបានសោយទីវង្គត់ ។ ព្រះរាជបុត្ររបស់ព្រះអង្គ យសោវរ្ម័នបានឡើងសោយរាជ្យបន្តពីទ្រង់ ។ |
សតវត្សទី១០
កែប្រែឆ្នាំ | កាលបរិច្ឆេទ | ព្រឹត្តិការណ៍ |
---|---|---|
៩៦៨ | ព្រះបាទជ័យវរ្ម័នទី៥បានឡើងសោយរាជ្យបន្តពី ព្រះបាទរាជេន្ទ្រវរ្ម័នទី២ជាព្រះរាជានៃកម្ពុជា ឥឡូវអាណាចក្រខ្មែរ ។ |
សតវត្សទី១១
កែប្រែឆ្នាំ | កាលបរិច្ឆេទ | ព្រឹត្តិការណ៍ |
---|---|---|
១០០១ | ព្រះបាទជ័យវរ្ម័នទី៥បានសោយទីវង្គត់ ។ ទ្រង់ត្រូវបានឡើងសោយរាជ្យ
ដោយព្រះបាទឧទយាទិត្យវរ្ម័នទី១ ។ | |
១០០២ | ស្ដេចបានសុគត ។ សង្គ្រាមក្នុងស្រុកបានបង្កឡើង
រវាងជយវីរវរ្ម័ន និងសូរ្យវរ្ម័នទី១ ទាំងពីរអង្គ បានប្រកាសឡើងសោយរាជ្យបល្ល័ង្ក ។ | |
១០១០ | ព្រះបាទសូរ្យវរ្ម័នបានក្លាយជាស្ដេច នៃអាណាចក្រខ្មែរដោយមិនបានជ្រើសរើស ។ | |
១០៥០ | ព្រះបាទសូរ្យវរ្ម័នបានសោយទីវង្គត់ ។ ព្រះអង្គត្រូវបានស្នងរាជ្យបន្ត
ដោយព្រះបាទឧទយាទិត្យវរ្ម័នទី២ ជាព្រះញាតិនៃព្រះមហេសីរបស់ព្រះបាទយសោវរ្ម័ន ។ | |
១០៦៦ | ព្រះបាទឧទយាទិត្យវរ្ម័ន
បានសោយទីវង្គត់ ។ ព្រះបាទហស៌វរ្ម័នទី៣ បានឡើងសោយរាជ្យបន្ត ។ |
សតវត្សទី១២
កែប្រែឆ្នាំ | កាលបរិច្ឆេទ | ព្រឹត្តិការណ៍ |
---|---|---|
១១០៧ | ព្រះបាទជ័យវរ្ម័នទី៦បានសោយទីវង្គត់ ។ ទ្រង់ត្រូវបានស្នងរាជ្យបន្តដោយព្រះបាទធរណីន្ទ្រវរ្ម័នទី១ ។ | |
១១១៣ | ព្រះបាទធរណីន្ទ្រវរ្ម័នបានសោយទីវង្គត់ ។ ប្រហែលទំនងត្រូវបានធ្វើគត់
ដោយព្រះនត្តាមាតុច្ឆារបស់ព្រះអង្គ ព្រះបាទសូរ្យវរ្ម័នទី២ដែលជាក្សត្រសោយរាជ្យបន្តពីព្រះអង្គ ។ | |
១១៣២ | ការឈ្លានពានដែលបានខិតខំនៅវៀតណាមត្រូវបរាជ័យ ។ | |
១១៥០ | ព្រះបាទសូរ្យវរ្ម័នបានសុគតទៅ ទំនងជានៅក្នុងយុទ្ធនាការកងទ័ពប្រឆាំង
នឹងចាមនៅឯវៀតណាមកណ្ដាល ។ ព្រះបាទធរណីន្ទ្រវរ្ម័នទី២បានស្នងរាជ្យបន្តពីព្រះអង្គ ។ | |
១១៦០ | ព្រះបាទធរណីន្ទ្រវរ្ម័នបានសោយទីវង្គត់ ។ ទ្រង់ត្រូវបានស្នងរាជ្យបន្តដោយព្រះបាទយសោវរ្ម័នទី២ ។ | |
១១៧៧ | ពួកចាមឈ្លានពានបានកាន់កាប់អំណាច នៅយសោធរបុរៈជារាជធានីខ្មែរ ហើយនិងបានប្រហារជីវិតព្រះមហាក្សត្រទៀតផង ។ |
សតវត្សទី១៣
កែប្រែឆ្នាំ | កាលបរិច្ឆេទ | ព្រឹត្តិការណ៍ |
---|---|---|
១២០៣ | ព្រះបាទជ័យវរ្ម័នបានបញ្ចូលភាគខាងត្បូងចាម្ប៉ា ដោយកម្លាំងទ័ព (សព្វថ្ងៃ វៀតណាមកណ្ដាលខាងត្បូង) ។ | |
១២១៩ | ព្រះបាទជ័យវរ្ម័នបានសោយទីវង្គត់ ។ ព្រះអង្គត្រូវបានស្នងរាជ្យដោយព្រះបាទឥន្ទ្រវរ្ម័នទី២ ។ | |
១២៣៨ | មេកន្ទ្រាញថៃទាំងពីរនៅឯបុរីសុខោទ័យ
បានប្រកាសការបង្កើត និងឯករាជ្យភាពនៃនគរសុខោទ័យ ។ | |
១២៤៣ | ព្រះបាទឥន្ទ្រវរ្ម័នបានសោយទីវង្គត់ ។ ព្រះបាទជ័យវរ្ម័នទី៨បានស្នងរាជ្យបន្តពីទ្រង់ ។ | |
១២៨៣ | ព្រះបាទជ័យវរ្ម័នបានយល់ព្រមបញ្ជូនសួយសារអាករ ទៅចក្រភពម៉ុងហ្គោលជាថ្នូរ
នឹងការចូលឈ្លានពានដែលធ្វើឲវិនាស ។ |
សតវត្សទី១៤
កែប្រែឆ្នាំ | កាលបរិច្ឆេទ | ព្រឹត្តិការណ៍ |
---|
សតវត្សទី១៥
កែប្រែឆ្នាំ | កាលបរិច្ឆេទ | ព្រឹត្តិការណ៍ |
---|---|---|
១៤៣១ | ពួកថៃបានចូលលុកលុយអង្គរ ។ |
សតវត្សទី១៦
កែប្រែឆ្នាំ | កាលបរិច្ឆេទ | ព្រឹត្តិការណ៍ |
---|---|---|
១៥៩៣ | ព្រះបាទសត្ថាទី១បានស្នើសុំការគាំពារ | |
១៥៩៤ | ពួកថៃបានកាន់កាប់រាជធានីកម្ពុជា លង្វែក និងបានតែងតាំងអភិបាលកងទ័ពនៅទីនោះ ។ | |
ព្រះបាទសត្ថាទី១បានសោយទីវង្គត់ ។ | ||
១៥៩៧ | អេស្ប៉ាញបានជ្រើសរើសបុត្ររបស់ព្រះបាទសត្ថា
ឲឡើងគ្រងរាជ្យបល្ល័ង្កកម្ពុជា ។ | |
១៥៩៩ | ពួកទាហានអេស្ប៉ាញនៅកម្ពុជាត្រូវបានសម្លាប់រង្គាល
ដោយទាហានស៊ីឈ្នួលម៉ាឡេ ។ |
សតវត្សទី១៧
កែប្រែឆ្នាំ | កាលបរិច្ឆេទ | ព្រឹត្តិការណ៍ |
---|---|---|
១៦២៣ | ព្រះបាទជ័យជេដ្ឋាទី២បានអនុញ្ញាតឲ
ពួកជនភៀសខ្លួនយួនពីសង្គ្រាមក្នុងស្រុកទ្រិញ-ង្វៀនទៅតាំងលំនៅនៅព្រៃនគរ ។ | |
១៦៥៩ | សង្គ្រាមក្នុងស្រុកកម្ពុជាមានជាបន្តបន្ទាប់
ដោយសារការលុកលុយឈ្លានពានរបស់យួន ។ | |
១៦៩០ | កម្ពុជាត្រូវបានបញ្ចូលទៅប្រទេសយួន ។ | |
១៦៩៨ | បេសកជនម្នាក់បានមកដល់ព្រៃនគរ
ដើម្បីបង្កើតរដ្ឋបាលយួនលើប្រជាជននិរទេស ។ |
សតវត្សទី១៨
កែប្រែឆ្នាំ | កាលបរិច្ឆេទ | ព្រឹត្តិការណ៍ |
---|---|---|
១៧៤៩ | ពួកយួនបានសញ្ជ័យបានតំបន់ដីសណ្ដទន្លេមេគង្គ (កូសាំងស៊ីនខ្មែរ ) ។ | |
១៧៧៩ | ព្រះរាជាថ្មី អង្គអេង ត្រូវបានតែងតាំងក្រោមអាណាព្យាបាលថៃ ។ |
សតវត្សទី១៩
កែប្រែឆ្នាំ | កាលបរិច្ឆេទ | ព្រឹត្តិការណ៍ |
---|---|---|
១៨២០ | ការបោះបោរខ្មែរមួយបានរួមគ្នាប្រឆាំងនឹងច្បាប់យួន ។ | |
១៨៤១ | អង្គឌួងបានក្លាយជាស្ដេច ។ | |
១៨៥១ | កម្ពុជាបានផ្ដួលរំលំរបបត្រួតត្រារបស់យួនដោយជោគជ័យ ។ | |
១៨៦០ | ព្រះបាទអង្គឌួងបានសោយទីវង្គត់ ។ បុត្រារបស់ព្រះអង្គ ព្រះបាទនរោត្តមបានស្នងរាជ្យបន្តព្រះអង្គ ។ | |
១៨៦៣ | ប្រឈមមុខជាមួយការបះបោរក្នុងស្រុក ព្រះបាទនរោត្តមត្រូវបង្ខំចិត្តទទួលយកការគាំពារ
ពីពួកបារាំង ។ | |
១៨៨៧ | តុលា | កម្ពុជាត្រូវបានដាក់បញ្ចូលទៅក្នុងសហភាពឥណ្ឌូចិន ។ |
១៨៩៧ | និវេសនាភិបាលជាន់ខ្ពស់
ត្រូវបានប្រគល់រាជសិទ្ធិនូវការប្រមូលពន្ធ ចេញរាជ្យក្រិត្យ និងតែងតាំងមន្ត្រីរាជការ និងរាជបុត្រម្កុដរាជ ។ |
សតវត្សទី២០
កែប្រែឆ្នាំ | កាលបរិច្ឆេទ | ព្រឹត្តិការណ៍ |
---|---|---|
១៩៤១ | កងទ័ពជប៉ុនកាន់កាប់កម្ពុជា ។ | |
ព្រះរាជា ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស បានសោយទីវង្គត់ ។ ពួកបារាំងបានជ្រើសរើសព្រះនត្តារបស់ព្រះអង្គ ព្រះបាទនរោត្តម សីហនុឲស្នងរាជ្យបន្តព្រះអង្គ ។ | ||
១៩៤៥ | បន្ទាប់ពីការបរាជ័យរបស់ខ្លួននៅក្នុងសង្គ្រាមលោកលើកទី២ ជប៉ុនបានលះបង់ទឹកដីឥណ្ឌូចិនឲគេវិញ ។ | |
១៩៥៣ | ៩វិច្ឆិកា | កម្ពុជាបានទទួលឯករាជ្យភាពរបស់ខ្លួនជាផ្លូវការពីបារាំង ។ |
១៩៥៥ | ២មិនា | ព្រះបាទសីហនុបានដាក់រាជ្យឲព្រះបិតារបស់ព្រះអង្គ ព្រះបាទនរោត្តម សុរាម្រិត ។ |
១៩៦៣ | ២៧សីហា | កម្ពុជាបានរឹតចំណងមិត្តភាពយ៉ាងរឹងមាំ
ជាមួយវៀតណាមខាងត្បូង ។ |
១៩៧០ | ១៨មិនា | ឧត្តមសេនីយ៍ លន់ នល់ បានទម្លាក់ព្រះសីហនុ ហើយបានកង្កើតជាសាធារណរដ្ឋ ។ សូមមើល យុទ្ធនាការកម្ពុជា |
១៩៧៥ | ១៧មេសា | សង្គ្រាមក្នុងស្រុកកម្ពុជា: ពួកខ្មែរក្រហមបានកាន់កាប់ទីក្រុងភ្នំពេញ
ហើយបានប្រកាសការបង្កើតឡើងនូវកម្ពុជាប្រជាធិបតេយ្យ ។ |
១៩៧៧ | ៣១ធ្នូ | កម្ពុជាបានផ្ដាច់ទំនាក់ទំនង
ជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម ។ |
១៩៧៩ | ៧មករា | សង្គ្រាមកម្ពុជា-វៀតណាម: កងទ័ពវៀតណាមបានកាន់កាប់ទីក្រុងភ្នំពេញ
ដោយបង្កើតឡើងសាធារណរដ្ឋប្រជាមានិតកម្ពុជា ។ ការដឹកនាំរបស់ពួកខ្មែរក្រហមត្រូវបញ្ចប់ ។ |
១៩៨៩ | ២៦កញ្ញា | កងទ័ពវៀតណាមចុងក្រោយបង្អស់បានដកចេញពីកម្ពុជា ។ |
១៩៩២ | ១៦មិនា | កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (UNTAC) បានចាប់ផ្ដើមធ្វើការត្រួតពិនិត្យនៅកម្ពុជា ។ |
១៩៩៣ | ឧសភា | កម្ពុជាបានប្រារព្ធការបោះឆ្នោតដោយសេរី ។ ពួកខ្មែរក្រហមបានធ្វើពហិការមិនបោះឆ្នោត ។ |
២៤កញ្ញា | រដ្ឋធម្មនុញ្ញថ្មីមួយត្រូវបានផ្ដល់សច្ចាប័ន ក្រោមការដឹកនាំដែលរាជាធិបតេយ្យកម្ពុជា
ត្រូវបានស្ដារឡើងវិញ ។ ព្រះបាទនរោត្តម សីហនុបានត្រលប់ឡើងគ្រងរាជ្យបល្ល័ង្កវិញ ។ | |
១៩៩៧ | អង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា សាលាក្ដីសម្រាប់ខ្មែរក្រហម ត្រូវបានបង្កើតឡើង ។ |
សតវត្សទី២១
កែប្រែឆ្នាំ | កាលបរិច្ឆេទ | ព្រឹត្តិការណ៍ |
---|---|---|
២០០៣ | ១៨មករា | សាព៌តមានអង្គរបានរាយការណ៍ថា សុវ៉ាន់នន្ទ ឃុនយីង តារាសំដែងស្រីថៃ បានអះអាងថាអង្គរវត្តជាកម្មសិទ្ធិរបស់ថៃយ៉ាងពេញទី ។ |
២៨មករា | កម្មវិធីទូរទស្សន៍ថៃត្រូវបានហាមឃាត់
ពីការផ្សព្វផ្សាយនៅកម្ពុជា ។ | |
២៩មករា | កុប្បកម្មភ្នំពេញ២០០៣: ពួកកុប្បករជាតិនិយមបានបំផ្លាញស្ថានទូតថៃនៅភ្នំពេញ ។ | |
២៧កក្កដា | ការបោះឆ្នោតសភាកម្ពុជា, ២០០៣: គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឈ្នះបានអាសនៈភាគច្រើន
នៅក្នុងសភាជាតិ ។ | |
២០០៤ | ១៤តុលា | ព្រះបាទនរោត្តម សីហនុ បានដាក់រាជ្យ ។ ព្រះបុត្រារបស់ព្រះអង្គ ព្រះបាទនរោត្តម សីហមុនីត្រូវបានរាជាភិសេកជាអ្នកស្នងរាជ្យបន្តព្រះអង្គ ។ |
២០០៨ | មិថុនា | ការប៉ះទង្គិចគ្នាជាច្រើនលើកជាមួយប្រទេស
នៅលើប្រាសាទព្រះវិហារ រឿងនេះបានរីកធំឡើងនៅក្នុងឆ្នាំ២០០៩ ហើយក៏កញ្ជ្រោលឡើងម្ដងទៀតនៅឆ្នាំ២០១១ ។ |
អត្ថបទដែលទាក់ទងនឹងកម្ពុជានេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
តំណភ្ជាប់
កែប្រែ- © Les MEP