ព្រះនាង កិមិរាទេវី
(ត្រូវបានបញ្ជូនបន្តពី ព្រះម៉ែចាមុណទា)
កិមិរាទេវី (អង់គ្លេស: Kemirea Devi) ជាបុត្រីទី៦ របស់កុបិលមហាព្រហ្ម (អង់គ្លេស: Maha Brahma) ដែលប្រសូត្រចេញដោយ ការផឹកអង្កាំ ៧គ្រាប់ដោយនាង "កាយ៉ាទ្រី មន្ទ្រា" (អង់គ្លេស: Gayatri Mantra) ដែលជាព្រះមហេសីទី១ របស់ ទេវៈព្រហ្ម ។ ទេវតានាង កិមិរ៉ាទេវី មានមណ្ឌលនៅស្ថាន ភពសុក្រ ដែលតំណាងឲ្យថ្ងៃសុក្រ ជាថ្ងៃប្រចាំ សប្ដាហ៍នៅលើផែនដី នាងប្រកាន់ យកពណ៌សេត ឬពណ៌ស ។ [១][២]
| |
- អម្ពរពស្ត្រា ៖ (សម្លៀកបំពាក់) "ពណ៌សេតឬពណ៌ស" (white Color)
- លម្អរព្រះកាណ៌ ៖ (ត្រចៀក) ដោយសៀត
"ផ្កាចង្កុលណី" (ផ្ការំចង់)
- អាភរណៈ ៖ គ្រឿងអលង្ការត្បូង ប្រដាប់កាយ ទ្រង់ពាក់ "កែវផុស្សរាគ" (ត្បូងពណ៌លឿង) "Topaz"
- ភក្សាហារ ៖ សោយ ចេកណាំវ៉ា
- សាស្ត្រាវុធក្នុងព្រះហត្ថ ៖ ឆ្វេងកាន់ "វីណា" ឧបករណ៍តន្ត្រី (ពិណ) ស្តាំកាន់ "ព្រះខ័ន" (ដាវរាជ្យ)
- យាន្តជំនិះ ៖ គង់លើ "មហឹសា" ជាទេពនិករ (សត្វក្របី) ដែលតែងតែយាងចុះមករក្សាដែនជម្ពូទ្វីប នៅពេលសង្ក្រាន្ដត្រូវនិងថ្ងៃសុក្រ ។ [៣]
- ↑ Bidhi pracam tap bir khae. University of California, Berkeley. 1966. p. 107. https://www.worldcat.org/title/bidhi-pracam-tap-bir-khae/oclc/1012856319. ISBN 1012856319
- ↑ Prakratidin kambujā. Bhnaṃ beñ : Association Sutharot, 1947. p. 118. https://www.worldcat.org/title/prakratidin-kambuja/oclc/23579247.
- ↑ ពេជ្រសល់ ការស្លៀកពាក់តាមថ្ងៃ នៃពណ៌មង្គល ពិធីបុណ្យទាំង១២ខែ 1966