ផ្នែកមួយនៃ
ព្រះពុទ្ធសាសនា


គន្ថធុរៈ

ប្រពៃណីពុទ្ធសាសនា
ថេរវាទ · មហាយាន

ព្រះធម៌
សង្គាយនា · ឈាន
លោកុត្តរបដិច្ចសមុប្បាទ
លោកិយបដិច្ចសមុប្បាទ១២
ពោធិបក្ខិយធម៌ · អរិយសច្ច៤
បញ្ចក្ខន្ធ · អាយតនៈ
សស្សតទិដ្ឋិ · ឧច្ឆេទទិដ្ឋិ
វិបស្សនាកម្មដ្ឋាន · ត្រៃលក្ខណ៍
ច្បាប់នៃកម្ម · បញ្ញាព្រះពោធិសត្វ
វិសុទ្ធិមគ្គ · នីវរណធម៌
មិច្ឆត្តធម៌ · សំយោជនៈ
កិលេស · អាសវៈ
ពោជ្ឈង្គ៧ · អរិយអដ្ឋង្គិកមគ្គ
សម្បជញ្ញៈ · មហាភូតរូប
ចិត្ត៨៩ · ព្រះនិព្វាន៤ថ្នាក់

វិបស្សនាធុរៈ
អានាបានស្សតិ · សតិប្បដ្ឋាន
វិបស្សនាកម្មដ្ឋាន · ត្រៃលក្ខណ៍

ព្រះអភិធម្ម
វីថិចិត្ត

សម្បជញ្ញៈ កែប្រែ

(ភាសា​អង់គ្លេស៖ Clear Comprehension, សំស្រ្កឹត៖ សំប្រជ្ញ, សំប្រជ្ញា, សម្ប្រជ្ញ)
សម្បជញ្ញៈ (Sampajañña) ជា​ពាក្យ​បាលី មាន​ន័យ​ថា សេចក្តី​យល់​ច្បាស់ សេចក្តី​ដឹង​ច្បាស់ ជាប់​ជា​និច្ច​ក្នុង​ការ​យល់​ដឹង អំពី​សេចក្តី​មិន​ទៀង (អនិច្ចំ) មាន​ស្មារតី​រលឹក ឬ​ដឹង​ខ្លួន​ពេញ​លេញ ព្រម​ទាំង​សេចក្តី​ប្រយ័ត្ន សេចក្តី​សង្កេត​ពិនិត្យ សេចក្តី​វិនិច្ឆ័យ​ សេចក្តី​យល់ សេចក្តី​ប្រុង​ប្រៀប​ខ្លួន ។
សម្បជញ្ញៈ​ ជា​ពាក្យ​បាលី ប្រើ​នៅ​ក្នុង​សូត្រ​ផ្នែក​ថេរវាទ ។ ពាក្យសំស្រ្កឹត សំប្រជ្ញ ឃើញ​មាន​ប្រើ​នៅ​ក្នុង​គម្ពីរ​សំស្រ្កឹត ដែល​ប្រើ​ប្រាស់ (ក្នុង​ការ​បក​ប្រែ) ដោយ​ពួក​គ្រូ​បង្ហាត់​សមាធិ​ផ្សេងៗ ដូច​ជា ព្រះ​គ្រូ​និកាយ​ហ្សេន (និកាយ​ធ្យាន) នាម ធិច (= ព្រះ​តេជគុណ) ញ៉ឹត​ហាញ (Thích Nhất Hạnh) ព្រះ​សង្ឃ​ជាតិ​វៀតណាម ហើយ​និង​ក្នុង​ប្រពៃណី​ប្រទេស​​ទីបេ ។

ពីបិដកបាលី កែប្រែ

សេចក្តី​យល់​ច្បាស់ ជា​ពាក្យ​ដែល​ព្រះ​ពុទ្ធ​សម្តែង​ជា​រឿយៗ ជាប់​ពី​ក្រោយ​ការ​ចម្រើន​សតិ ក្នុង​សតិប្បដ្ឋានសូត្រ៖

ក្នុង​ទី​នេះ (ក្នុង​ការ​បង្រៀន​នេះ) ភិក្ខុ​រស់​នៅ​ ដោយ​ពិនិត្យ​កាយ ក្នុង​កាយ ក្លៀវ​ក្លា​ដោយ​យល់​ច្បាស់ ហើយ​មាន​សតិ​រលឹក ឈ្នះ​អភិជ្ឈា​និង​ទោមនស្ស​ក្នុង​លោក​នេះ ។ ភិក្ខុ​នោះរស់​នៅ ដោយ​ពិនិត្យ​វេទនា ក្នុង​វេទនា ក្លៀវ​ក្លា ដោយ​យល់​ច្បាស់ ហើយ​មាន​សតិ​រលឹក ឈ្នះ​អភិជ្ឈា​និង​ទោមនស្ស​ក្នុង​លោក​នេះ ។
ភិក្ខុ​នោះ​រស់​នៅ ដោយ​ពិនិត្យ​ចិត្ត ក្នុង​ចិត្ត ក្លៀវ​ក្លា ដោយ​យល់​ច្បាស់ ហើយ​មាន​សតិ​រលឹក ឈ្នះ​អភិជ្ឈា​និង​ទោមនស្ស​ក្នុង​លោក​នេះ ។
ភិក្ខុ​នោះ​រស់​នៅ ដោយ​ពិនិត្យ​ធម្មារម្មណ៍ ក្នុង​ធម្មារម្មណ៍ ក្លៀវ​ក្លា ដោយ​យល់​ច្បាស់ ហើយ​មាន​សតិ​រលឹក ឈ្នះ​អភិជ្ឈា​និង​ទោមនស្ស​ក្នុង​លោក​នេះ ។

សេចក្តី​យល់​ច្បាស់ កើត​ឡើង អំពី​អានាបាណស្សតិ ហើយ​បន្ទាប់​មក ក៏កើតឡើង​ជាប់​ពី​ក្រោយ​ការ​ចម្រើន​សតិ​នៃ​សតិប្បដ្ឋាន​ទាំង ៤ ។

សេចក្តី​ពន្យល់​បិដក កែប្រែ

ខណៈ​ដែល​និកាយ​ទាំង​ឡាយ (និកាយ = ប្រជុំ​ធម៌​ជា​ក្រុម) មិន​បាន​ពន្យល់​ពាក្យ​សម្បជញៈ ថា តើ​ព្រះ​ពុទ្ធ​ចង់​មាន​ព្រះ​បន្ទូល​ថា​ដូច​ម្តេច អដ្ឋកថា​បាលី​បាន​វែក​ញែក ក្នុង​ន័យ​នៃ​អត្ថបទ​ទាំង ៤ ដើម្បី​ឲ្យ​យល់​ថា៖

  • បំណង (សាត្ថកៈ) គឺ​វៀរ​ចាក​អំពើ ដែល​មិន​ទាក់​ទង​នឹង​មគ្គ
  • ភាព​សម​រម្យ (សប្បាយៈ) គឺ​តាម​រក​អំពើ​ថ្លៃ​ថ្នូរ និង​ដោយ​ប្រុង​ប្រយ័ត្ន
  • ដែន​ត្រួត​ត្រា (គោចរៈ) គឺ​រក្សា​ការ​វៀរ​ចាក​កាម ដែល​ស្ថិត​ស្ថេរ​នឹង​សតិ
  • គ្មាន​ភាព​ល្ងិត​ល្ងង់ (អសម្មោហៈ) គឺ​ឃើញ​ធម្មជាតិ​ពិត ទៅ​តាម​សច្ចធម៌ (ត្រៃលក្ខណ៍) ។

អដ្ឋកថា​សហសម័យ កែប្រែ

ក្នុង​ការ​ឆ្លង​ឆ្លើយ​ រវាង​ភិក្ខុ​ពោធិ និង​លោក ប៊ី. អាឡាន់ វ៉ល្ល៉េស (B. Alan Wallace), ភិក្ខុ​ពោធិ​បាន​ពញ្ញាក់​អំពី​ទស្សនៈ​របស់​ព្រះ​​ញាណបោនិកថេរ (Nyanaponika Thera) ចំពោះ​សម្មាសតិ​និង​សម្បជញ្ញៈ ​ដូច​ត​ទៅ៖
...ខ្ញុំ​គួរ​បន្ថែម​ថា ព្រះ​ថេរៈ ញាណបោនិក ផ្ទាល់​ខ្លួន មិន​ឃើញ​ថា ការ​ប្រុង​ប្រយ័ត្ន​តែ​ម្យ៉ាង ថា ជា​ការ​យក​បាន​នូវ​​ខ្លឹម​សារ​នៃ​សម្បជញ្ញៈ​ពេញ​បរិបូណ៌​ទេ ប៉ុន្តែ​គ្រាន់​តែ​ជា​ដំណាក់​កាល​ដំបូង ក្នុង​ការ​ចម្រើន​សម្មាសតិសមាធិ ។ ព្រះ​អង្គ​គាំ​ទ្រ​ថា ក្នុង​ការ​ចម្រើន​សម្មាសតិ​ត្រឹម​ត្រូវ សតិ​ត្រូវ​តែ​រួម​បញ្ចូល​គ្នា ជាមួយ​សម្បជញ្ញៈ សេចក្តី​យល់​ដឹង​ច្បាស់ ហើយ​មាន​តែ​ពេល​ណា ដែល​របស់​ទាំង​ពីរ​នេះ ធ្វើ​ការ​ជាមួយ​គ្នា​ទេ ដែល​សម្មាសតិអាច​បំពេញ​បំណង​បាន ។

ថ្ងៃ​និង​យប់ (ញ៉ឹត ហាញ) កែប្រែ

ព្រះ​គ្រូ និកាយ​ហ្សេន (ធ្យាន) ធិច ញ៉ឹត​ហាញ ជាតិ​វៀតណាម បាន​សរសេរ​ចំពោះ​វគ្គ​នៃ​សតិប្បដ្ឋានសូត្រ​ខាង​លើ អំពី​សម្បជញ្ញៈ ដូច​ត​ទៅ៖
លំហាត់​នេះ គឺ​ជា​ការ​ពិនិត្យ​មើល និង​ការ​ដឹង​ នូវ​សកម្មភាព​របស់​កាយ គឺ​ជា​ការ​បដិបត្តិ​ដ៏​សំខាន់​របស់​ភិក្ខុ ។ ពេល​ដែល​អាត្មា​បួស​នេន​ជាដំបូង ៤៨ ឆ្នាំ​កន្លង​មក សៀវភៅ​ទី ១ ដែល​លោក​គ្រូ​ឲ្យ​អាត្មា​យក​ទៅ​រៀន​ឲ្យ​ចាំ គឺ​សៀវភៅ​គាថា ដើម្បី​ហាត់​នៅ​ពេល​លាង​ដៃ ដុស​ធ្មេញ លាង​មុខ គ្រង​ស្បង់​ចីវរ បោស​សំរាមទី​ធ្លា សម្រាក​កាយ ងូត​ទឹក ។ល។
... កាល​ណា​នេន​បាន​ដាក់​ខ្លួន​ឯង ដើម្បី​ហាត់​រៀន​ហើយ នេន​នោះ​នឹង​ឃើញ​ថា សកម្មភាព​របស់​ខ្លួន​រាល់​ថ្ងៃ ក្លាយ​ទៅ​ជា​ការ​ស្រុះ​ស្រួល​ចិត្ត អំណរ​គុណ និង​គំនិត​ល្អិត​ល្អន់ ។ សតិ​រលឹក​ទៅ​ជា​ឃើញ​ច្បាស់​លាស់ ក្នុង​សកម្មភាព តាម​ផ្លូវ​កាយ​និង​វាចា ។
កាល​ណា​សកម្មភាព​ណាមួយ បាន​ដាក់​ចុះ​ក្រោម​ពន្លឺ​នៃ​សតិ​ហើយ កាយ​និង​ចិត្ត​ទៅ​ជា​ស្ងប់ ប្រកប​ដោយ​សន្តិភាព និង​ពេញ​ទៅ​ដោយ​សេចក្តី​រីក​រាយ ។ នេះ​គឺ​ជា​លំហាត់​មួយ ដែល​ត្រូវ​យក​មក​ប្រើ​ថ្ងៃ​និង​យប់ រហូត​អស់​មួយ​ជីវិត ...។

ឯកសារយោង កែប្រែ

ព្រះត្រៃបិដក > សុត្តន្តបិដក > អង្គុត្តរនិកាយ > អដ្ឋកនិបាត > បណ្ណាសកាសង្គហិតវគ្គ > សតិវគ្គ > សតិសម្បជញ្ញសូត្រ (សៀវភៅភាគ ៤៨ ទំព័រ​ទី ៣៤៨)