ផ្នែកមួយនៃ
ព្រះពុទ្ធសាសនា


គន្ថធុរៈ

ប្រពៃណីពុទ្ធសាសនា
ថេរវាទ · មហាយាន

ព្រះធម៌
សង្គាយនា · ឈាន
លោកុត្តរបដិច្ចសមុប្បាទ
លោកិយបដិច្ចសមុប្បាទ១២
ពោធិបក្ខិយធម៌ · អរិយសច្ច៤
បញ្ចក្ខន្ធ · អាយតនៈ
សស្សតទិដ្ឋិ · ឧច្ឆេទទិដ្ឋិ
វិបស្សនាកម្មដ្ឋាន · ត្រៃលក្ខណ៍
ច្បាប់នៃកម្ម · បញ្ញាព្រះពោធិសត្វ
វិសុទ្ធិមគ្គ · នីវរណធម៌
មិច្ឆត្តធម៌ · សំយោជនៈ
កិលេស · អាសវៈ
ពោជ្ឈង្គ៧ · អរិយអដ្ឋង្គិកមគ្គ
សម្បជញ្ញៈ · មហាភូតរូប
ចិត្ត៨៩ · ព្រះនិព្វាន៤ថ្នាក់

វិបស្សនាធុរៈ
អានាបានស្សតិ · សតិប្បដ្ឋាន
វិបស្សនាកម្មដ្ឋាន · ត្រៃលក្ខណ៍

ព្រះអភិធម្ម
វីថិចិត្ត

សស្សតទិដ្ឋិ (Eternalism)

កែប្រែ

ព្រះពុទ្ធមិនព្រមទទួល ភាពហួសហេតុ២យ៉ាង គឺសស្សតទិដ្ឋិ (sassatadiṭṭhi) និងឧច្ឆេទទិដ្ឋិ (ucchedadiṭṭhi) ។ ដើម្បីបាននូវសមាទិដ្ឋិ ទិដ្ឋិដ៏ត្រឹមត្រូវ គេត្រូវយល់ច្បាស់ពីទិដ្ឋិហួសហេតុទាំង២យ៉ាងនេះ ។ សស្សតទិដ្ឋិជាទ្រឹស្តី ឬជំនឿដែលទាក់ទងទៅនឹង ជីវិតអចិន្រៃយ៍ ឬរបស់អចិន្រៃយ៍ ។ មុនពុទ្ធកាល គេបង្រៀនថា មានអង្គភាពអចិន្រៃយ៍ ដែលតាំងនៅរហូត ហើយមនុស្សអាចមានជីវិតអចិន្រៃយ៍ ដោយការរក្សាទុក នូវព្រលឹងអចិន្រៃយ៍របស់គេ ដើម្បីឲ្យបានចូលជាចំណែកនៃ រូបកំពូលអាទិទេព ។ ក្នុងព្រះពុទ្ធសាសនា ជំនឿនេះហៅថាសស្សតទិដ្ឋិ ដែលស្ថិតស្ថេរដល់សព្វថ្ងៃនេះ ព្រោះតែតណ្ហាដើម្បីភពអចិន្រ្តៃយ៍ ។ ហេតុអ្វីបានជាព្រះពុទ្ធ មិនទទួលសស្សតទិដ្ឋិនេះ? ព្រោះថាកាលណាយើងយល់ អំពីអ្វីៗក្នុងលោកនេះ ទៅតាមសភាពពិតរបស់វា យើងមិនអាចរកឃើញអ្វីណាមួយ ដែលស្ថិតស្ថេររហូត ជាអចិន្រ្តៃយ៍នោះឡើយ ។ វាតែងតែប្រែប្រួល ហើយបន្តការផ្លាស់ប្តូរជានិច្ច តាមការប្រែប្រួលនៃបច្ច័យ ដែលវាអាស្រ័យលើ ។ កាលណាយើងធ្វើការវិភាគនៃអ្វីៗ យើងមិនឃើញ មានអង្គភាពអចិន្រ្តៃយ៍ ដែលតាំងនៅរហូតទេ ។ ព្រោះហេតុនេះឯង ទើបថាសស្សតទិដ្ឋិ ជាទិដ្ឋិមិនត្រឹមត្រូវ ។

ឧច្ឆេទទិដ្ឋិ (Nihilism)

កែប្រែ

ទស្សនៈហួសហេតុទី២គឺ ឧច្ឆេទទិដ្ឋិ ដែលអ្នកនិយមទិដ្ឋិនេះ ប្រកាសថា មនុស្សស្លាប់ទៅសូន្យមិនកើតទៀត ។ ទស្សនៈនេះជារបស់ រូបធាតុ-ទស្សនវិទ្យា (Materialistic philosophy) ដែលមិនយល់ព្រមទៅលើ ការចេះដឹងនៃហេតុបច្ច័យនៃចិត្ត ។ ទស្សនវិទ្យាផ្នែករូបនិយម Materialism យល់ដឹងតែ១ផ្នែកប៉ុណ្ណោះ (រូបធាតុ) ។ ឧច្ឆេទទិដ្ឋិនិយមមិនចាប់អារម្មណ៍ ពីផ្នែកមួយទៀតនៃជីវិត ដែលទាក់ទងទៅនឹង ហេតុបច្ច័យនៃចិត្តទេ ។ បើនរណាមួយប្រកាសថា ជីវិតដែលរលត់ទៅ មិនត្រឡប់កើតវិញទេ គឺជាការប្រកែកមិនទទួលស្គាល់ថា មានការបន្តនៃមនោសង្ខារ Mental conditions ។ ដើម្បីយល់ដឹងអំពីជីវិត គេត្រូវសិក្សាទាំងផ្នែករូបធាតុ និងចិត្តផង ទាំង២ផ្នែក ។ កាលណាយើងយល់ដឹងទាំងចិត្តសង្ខារ និងរូបសង្ខារផង យើងមិនអាចនិយាយថា គ្មានការកើតក្រោយការស្លាប់នោះឡើយ ។ ទស្សនៈរបស់អ្នកនិយមឧច្ឆេទទិដ្ឋិ ចំពោះជីវិត ចាត់ទុកថាជាទស្សនៈខុស ព្រោះទស្សនៈនេះ គ្មានមូលដ្ឋានពេញលេញ ក្នុងការយល់ដឹង លើសេចក្តីពិត ។ ព្រោះហេតុនេះហើយ ដែលព្រះពុទ្ធមិនទទួល យល់ព្រមទិដ្ឋិនេះ ។

ផ្លូវកណ្តាល (The Middle Way)

កែប្រែ

ការប្រៀនប្រដៅរបស់ព្រះពុទ្ធ អំពីកម្ម ជាការគ្រប់គ្រាន់ហើយ ចំពោះការបញ្ជាក់ថា ព្រះអង្គមិនបង្រៀន អំពីទ្រឹស្តីស្លាប់ទៅសូន្យទេ ។ ព្រះពុទ្ធសាសនាទទួលព្រមថា ជីវិតមិនរលត់ សូន្យបន្ទាប់ពីស្លាប់ មិនមែនក្នុងន័យថា ជាព្រលឹងអចិន្រ្តៃយ៍ទេ ប៉ុន្តែក្នុងន័យនៃការបន្តភពថ្មី ។ ព្រះពុទ្ធមិនព្រមចូលរួម ក្នុងការប៉ាន់ស្មាន អំពីសកលលោកទេ ។ ព្រះអង្គប្រកាសយ៉ាងច្បាស់ថា បញ្ហាដែល ប្រឈមមុខ នឹងមនុស្សជាតិ មិនមែននៅក្នុងអតីតកាល ឬអនាគតកាល របស់ព្រះអង្គទេ ប៉ុន្តែនៅក្នុងពេលបច្ចុប្បន្ន ភ្លាមៗនេះឯង ។ ចំណេះចេះដឹងនៃសស្សតទិដ្ឋិនិយម និងឧច្ឆេទទិដ្ឋិនិយម គ្មានផ្លូវនឹងជួយ មនុស្សឲ្យបំបែកសំយោជនៈកិលេស ដែលចងព្រះអង្គទៅនឹងភព ហើយដែលជាប្រភព នៃទោមនស្សទាំងអស់របស់ព្រះអង្គ ដែលកើតមកការខ្វះលទ្ធភាព នឹងបំពេញតណ្ហាគ្រប់យ៉ាង របស់ព្រះអង្គ ។ មុននឹងបុគ្គលណាម្នាក់ ដើរលើផ្លូវទៅកាន់ព្រះនិព្វាន បុគ្គលនោះគប្បីមានសមាទិដ្ឋិជាមុនសិន គឺនៅពេលដែលគេដឹង អ្វីដែលគេស្វែងរក ពេលនោះគេនឹងអាចសម្រេចវាបាន ។

ឯកសារយោង

កែប្រែ

ព្រះត្រៃបិដក > សុត្តន្តបិដក > សំយុត្តនិកាយ > អាហារវគ្គ > កច្ចានគោត្តសូត្រទី៥ (បិដកលេខ​៣១ ឃ្នាប 42-44 ទំព័រ​ទី ៣៥)

To Kaccāna Gotta Kaccānagotta Sutta  (SN 12:15)

พระไตรปิฎกเล่มที่ ๑๖ > พระสุตตันตปิฎกเล่มที่ ๘ > สังยุตตนิกาย > นิทานวรรค > กัจจานโคตตสูตร Archived 2023-11-18 at the វេយប៊ែខ ម៉ាស៊ីន.