មហាភូតរូប

ចត្តាឡីស័ក
ផ្នែកមួយនៃ
ព្រះពុទ្ធសាសនា


គន្ថធុរៈ

ប្រពៃណីពុទ្ធសាសនា
ថេរវាទ · មហាយាន

ព្រះធម៌
សង្គាយនា · ឈាន
លោកុត្តរបដិច្ចសមុប្បាទ
លោកិយបដិច្ចសមុប្បាទ១២
ពោធិបក្ខិយធម៌ · អរិយសច្ច៤
បញ្ចក្ខន្ធ · អាយតនៈ
សស្សតទិដ្ឋិ · ឧច្ឆេទទិដ្ឋិ
វិបស្សនាកម្មដ្ឋាន · ត្រៃលក្ខណ៍
ច្បាប់នៃកម្ម · បញ្ញាព្រះពោធិសត្វ
វិសុទ្ធិមគ្គ · នីវរណធម៌
មិច្ឆត្តធម៌ · សំយោជនៈ
កិលេស · អាសវៈ
ពោជ្ឈង្គ៧ · អរិយអដ្ឋង្គិកមគ្គ
សម្បជញ្ញៈ · មហាភូតរូប
ចិត្ត៨៩ · ព្រះនិព្វាន៤ថ្នាក់

វិបស្សនាធុរៈ
អានាបានស្សតិ · សតិប្បដ្ឋាន
វិបស្សនាកម្មដ្ឋាន · ត្រៃលក្ខណ៍

ព្រះអភិធម្ម
វីថិចិត្ត

EN: Four great elements មហាភូត Mahābhūta បាលីនិងសំស្រ្កឹត គឺបឋវី (ដី) អាបោ (ទឹក) តេជោ (ភ្លើង) និងវាយោ (ខ្យល់) ។ ក្នុងសាសនាហិណ្ឌូ គេបន្ថែមភូតទី៥ អាកាស (លំហ) ។

ហិណ្ឌូសាសនា កែប្រែ

ក្នុងគម្ពីរពិសិដ្ឋនៃសាសនាហិណ្ឌូ មហាភូត (មហាភូតរូប ប្រើជាទូទៅក្នុងភាសាខ្មែរ) mahābhūta មាន៥យ៉ាងៈ អាកាស ខ្យល់ ភ្លើង ទឹក និងដី ។
ដើម្បីជាឧទាហរណ៍ ដូចជាគម្ពីរសំស្រ្កឹត Taittriya Upanishad បានរាប់រៀបអំពី ចំណែក៥នៃមនុស្ស (Sanskrit puruṣa, पुरुष "man, Cosmic man") ចាប់ផ្តើមអំពីថ្នាក់គ្រោតគ្រាត នៃចំណែក៥នេះ ដែលឲ្យមហាភូតធាតុកើតឡើងៈ

ពីអត្តភាពនេះ (អាត្ម័ន) អាកាសក៏កើតឡើង, ពីអាកាស ខ្យល់, ពីខ្យល់ ភ្លើង, ពីភ្លើង ទឹក, ពីទឹក ដី, ពីដី រុក្ខជាតិ, ពីរុក្ខជាតិ អាហារ, ហើយពីអាហារ មនុស្ស...ខុសគ្នានិងនៅក្នុងតួខ្លួន នៃមនុស្សនេះ ដែលកើតអំពី រសនៃអាហារ គឺអាត្ម័នដែលមានដង្ហើមជីវិត, ខុសគ្នានិងនៅក្នុងតួខ្លួន នៃអាត្ម័ននេះ ដែល ប្រកបដោយដង្ហើម គឺអាត្ម័នដែលមានចិត្ត (mind), ខុសគ្នានិងនៅក្នុងតួខ្លួន នៃអាត្ម័ននេះ ដែលប្រកបដោយចិត្ត គឺអាត្ម័ន ដែលមានសញ្ញាខុសគ្នា និងនៅក្នុងតួខ្លួននៃអាត្ម័ននេះ ដែលប្រកបដោយសញ្ញា គឺអាត្ម័នដែលមានសេចក្តីបរមសុខ...។

ក្នុងគម្ពីរ Shvetashvatara Upanishad (Sanskrit in Devanagari: श्वेताश्वतर उपनिषद) ព្រះអាទិទេពបានត្រូវគេសំគាល់ថា ជាប្រភពនៃមហាភូត ។
អ្នកឆ្លាតវៃខ្លះបាននិយាយថា ជាធម្មជាតិជាប់ទាក់ទងគ្នា ខ្លះទៀតថាគឺកាលវេលា- ទាំងអស់នេះជាសេចក្តីយល់ខុស ។ គឺជាភាពដ៏អស្ចារ្យ នៃព្រះជាម្ចាស់ មាននៅក្នុងលោក ឯណោះវិញទេ ដែលបង្វិលចក្រ ក្នុងសាសនាព្រាហ្មណ៍ ។ អ្នកដែលក្តោបពិភពលោកទាំងមូល- អ្នកដែលដឹង អ្នកបង្កើតកាលវេលា អ្នកដែលធម៌មិនមាន ហើយនិងអ្នក ដែលដឹងសព្វគ្រប់- គឺនៅក្រោមបញ្ជារបស់អ្នកនោះ ដែលការបង្កើតលោក ត្រូវលាតត្រ ដាងឡើង ដែលនៅក្នុងគំនិតថា ជាដីទឹកភ្លើងខ្យល់និងអាកាស ។
គម្ពីរ Shvetashvatara Upanishad ខាងលើ បញ្ជាក់ថែមទៀតថា កាលណាដីទឹកភ្លើងខ្យល់ និងអាកាសកើតឡើង កាលណាធាតុទាំង៥ ដែលគេរៀបរាប់ ក្នុងសៀវភៅនេះអំពីយោគៈ (ក្បួនច្បាប់របស់ហិណ្ឌូ) លិចឡើងយ៉ាងច្បាស់ ពេលនោះកាយរបស់យោគី ក៏ទៅជាស្អាតបរិសុទ្ធ ដោយសាភ្លើងយោគៈ ហើយយោគីនោះ ក៏រួចរំដោះអំពីព្យាធិ ជរា និងមរណៈ (វគ្គ២.១២) ។

ព្រះពុទ្ធសាសនា កែប្រែ

ក្នុងព្រះពុទ្ធសាសនា មហាភូតរូប៤ (បាលីៈចត្តារោ មហាភូតានិ) គឺដីទឹកភ្លើងខ្យល់ ។ មហាភូតជាវេវចនស័ព្ទ របស់ពាក្យចតុធាតុ ។ ក្នុងព្រះពុទ្ធសាសនាបូរាណ ចតុធាតុជាមូលដ្ឋាននៃបញ្ញា និងការរំដោះខ្លួនអំពីទុក្ខ ។ ធាតុទាំង៤នេះជាប្រភេទ ដែលយកមកប្រើ ជាប់ជាមួយនឹងរូបលោក ដែលមានវិញ្ញាណ ហើយដែលសំគាល់ថា ជាធម៌របស់វិញ្ញាណ មិនមែនជាវត្ថុធាតុឡើយ ។

ការឲ្យអត្ថន័យ កែប្រែ

នៅក្នុងគម្ពីរបាលី ធាតុសំខាន់បំផុត ដែលគេសំគាល់ជាទូទៅ មានចំនួន៤ ប៉ុន្តែជួនកាល គេបង្ហាញធាតុទី៥ ឬក៏ធាតុទី៦ (ដែលពុំសូវមាននិយាយ) ថែមទៀតផង ។

មហាភូតរូប៤ កែប្រែ

នៅក្នុងអត្ថបទនៃគម្ពីរធម៌ មហាភូតរូប៤ សំដៅយកធាតុទាំងពីរផ្នែក ខាងក្រៅកាយ ដូចជាទន្លេ និងខាងក្នុងកាយដូចជាឈាម ។ ធាតុទាំងនេះមានដូចតទៅៈ

  • ធាតុដី (បឋវីធាតុ)

ធាតុដីក្នុងកាយមាន២០ សក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងបស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀន តូច អាហារថ្មី អាហារចាស់ ខួរក្នុងក្បាល ។

  • ធាតុទឹក (អាបោធាតុ)

ធាតុទឹកក្នុងកាយមាន១២ ប្រម៉ាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរ ទឹករំអិល ទឹកមូត្រ ។ អាការៈ៣២ គឺធាតុដី២០ និងធាតុទឹក១២ កាយទាំងមូលរបស់មនុស្ស ។

  • ធាតុភ្លើង (តេជោធាតុ)

ធាតុភ្លើងមាន៤

១- ភ្លើងដែលញ៉ាំងកាយឲ្យក្តៅសព្វ (សន្តប្បតិ)
២- ភ្លើងដែលញ៉ាំង កាយឲ្យចាស់គ្រាំគ្រា (ជរិយតិ)
៣- ភ្លើងដែលញ៉ាំងកាយឲ្យក្តៅរោលរាល (បរិឌយ្ហតិ)
៤- ភ្លើងដែលញ៉ាំងអាហារ ឲ្យទ្រោមទៅដោយល្អ (សម្មាបរិណាមំគច្ឆតិ) ។ (សៀវភៅបឋមវិបស្សនា៣១៨ ដោយព្រះធម្មាចារ្យ ភិក្ខុសំប៊ុនធឿន) ។
  • ធាតុខ្យល់ (វាយោធាតុ)

ធាតុខ្យល់មាន៦

១- ខ្យល់ដែលផាត់ឡើងទៅលើ (ឧទ្ធង្គមាវាតា)
២- ខ្យល់ដែលផាត់ទៅខាងក្រោម (អធោគមាវាតា)
៣- ខ្យល់ដែលផាត់នៅខាងក្រៅពោះវៀន (កុច្ឆិសយាវាតា)
៤- ខ្យល់ដែលផាត់នៅខាងក្នុងពោះវៀន (កោដ្ឋាសយាវាតា)
៥- ខ្យល់ដែលផាត់ផ្សាយ ទៅសព្វសព៌ាង្គកាយ (អង្គមង្គានុសារិនោវាតា)
៦- ខ្យល់ដកដង្ហើមចេញចូល (អស្សាសបស្សាសាវាតា) ។ (សៀវភៅបឋមវិបស្សនា៣១៩) ។

មហាភូត៤ បើរាប់រៀបដោយពិស្តា មាន៤២អាការៈគឺ ធាតុដី២០ ធាតុទឹក១២ ធាតុភ្លើង៤ និងធាតុខ្យល់៦ ។
ធាតុទាំង៤នេះ រាប់ជារូបធំ ឬរូបសំខាន់ ដែលមិនអាស្រ័យដោយរូបដទៃ (នោឧបាទា) មានន័យថា មិនអាចបំបែកអាតូម បន្តទៀតបានទេ ។ ពិតមែនតែមិនអាស្រ័យ ដោយរូបដទៃ មិនមែនមានន័យថា មហាភូតមិនប្រកបដោយ បច្ច័យនោះឡើយ ។ ដូច្នេះដូចជាក្នុងអដ្ឋកថាវិសុទ្ធិមគ្គទី៥ ធាតុនិមួយៗនៃមហាភូត មានធាតុ៣ទៀតជាហេតុជិត ។

ធាតុទី៥ និងធាតុទី៦ កែប្រែ

ជាបន្ថែមលើមហាភូតរូប៤ខាងលើ ជួនកាលគេរកឃើញ ធាតុ២ផ្សេងទៀត នៅក្នុងគម្ពីរបាលីៈ

  • អាកាសធាតុ

ប្រហោងក្នុងកាយ ដូចជារន្ធត្រចៀក រន្ធច្រមុះ ប្រហោងមាត់ ទ្វារលាមក ។ល។

  • វិញ្ញាណធាតុ

ដែលរាប់ថាជាបរិសុទ្ធ និងមានពន្លឺ (បរិសុទ្ធំបរិយោទាតំ) សម្រាប់សំគាល់វេទនារម្មណ៍ ជាសុខ ទុក្ខ ឬឥតសុខឥតទុក្ខ ហើយនិងការកើត និងរលត់នៃផស្សៈ ដែលវេទនារម្មណ៍អាស្រ័យលើ ។ តាមអភិធម្មបិដក អាកាសធាតុត្រូវរាប់បញ្ចូល ទៅក្នុងពួកឧបាទាយរូប (ដែលអាស្រ័យនឹងមហាភូត) ។

លក្ខណ៍របស់សម្ផស្ស មិនមែនវត្ថុធាតុ កែប្រែ

រូបមានន័យថាមានលក្ខណ៍ និងសំគាល់បានដោយវិញ្ញាណ ឧទាហរណ៍ ដូចជារបស់ដែលពាល់ត្រូវ ដោយកាយផង ដឹងបានដោយវិញ្ញាណផង ។ រូបមិនដែលជាអ្វីមួយ ដែលគេអាចធ្វើ ឲ្យឃ្លាតចេញអំពីការដឹង ប្រភេទណាមួយដែល គ្មានសំអាងលើការពិសោធន៍ វាមិនស្របគ្នានឹងអត្ថបទ ក្នុងព្រះពុទ្ធសាសនាជំនាន់ដើមទេ ។ រូបមិនមែនជាគ្រឹះ ឬវត្ថុធាតុ ដែលមានការដឹង (ដោយវិញ្ញាណ) ជាលក្ខណៈទេ ។ រូបនេះមានការដឹង តាមផ្លូវកាយជាកិច្ចរបស់វា ក្នុងគំនិតរបស់ អ្នកពុទ្ធនិយមជំនាន់ដើម ។ រូបសំគាល់ដោយមុខងាររបស់វា មិនមែនដោយវាជាអ្វីនោះឡើយ ។ ដូច្នេះមហាភូត៤ គឺជាគំនិតអរូបី ដែលទាញយក អំពីផ្នែកនៃវិញ្ញាណ ។ វាត្រូវចាត់ចូលទៅក្នុង ប្រភេទនៃសម្ផស្ស ហើយមិនមែនជាសម្ភារនិយម បែបទស្សនវិជ្ជាទេ ។ វាមិនមានន័យថា ជារូបធម៌ខាងក្រៅ ដែលមិនអាស្រ័យនឹងវិញ្ញាណ នោះឡើយ ។

ការប្រើក្នុងការរំដោះទុក្ខ កែប្រែ

ក្នុងគម្ពីរព្រះពុទ្ធសាសនា មហាភូត៤ត្រូវយកមកប្រើ ដើម្បីបំភ្លឺអំពី គំនិតនៃសេចក្តីទុក្ខហើយនិងជាអារម្មណ៍ របស់សមាធិ ។ គម្ពីរជំនាន់ដើមបង្អស់ ពន្យល់ថា មហាភូតរូប៤ជារបស់រឹង របស់រាវ របស់កំដៅ របស់ចលនា ដែលដឹងដោយវិញ្ញាណ ។ ចំណាត់ថ្នាក់ថាជាដីទឹកភ្លើងនិងខ្យល់ ជាការហៅជាអរូបី- ជាជាងសំដៅយករូប ដែលមានពិត គេពិនិត្យមើល ថាតើរបស់មានរូប គេដឹងដោយវិញ្ញាណ ដឹងដោយស្ទាប ស្គាល់ដោយវិញ្ញាណ យ៉ាងដូចម្តេច? ។

ការយល់ដឹងអំពីទុក្ខ កែប្រែ

ទំនាក់ទំនងនៃមហាភូត៤ ទៅនឹងសេចក្តីទុក្ខ ក្នុងផ្នែកពុទ្ធនិយម កើតឡើងដោយៈ

  • មហាភូត៤ជាចំណែក ធំជាងគេរបស់រូប (rūpa)
  • រូបជាខន្ធទី១ ក្នុងខន្ធ៥ (khandhas)
  • បញ្ចក្ខន្ធជាមូលដ្ឋាន ខ្ពស់បង្អស់នៃសេចក្តីទុក្ខ ក្នុងអរិយសច្ច៤

ទំនាក់ទំនងខាងលើនេះ អាចបង្ហាញជាគំនូសបំព្រួញ តាមបែបបដិលោម (បញ្ច្រាស់) ដូចខាងក្រោមៈ

អរិយសច្ច៤ => សេចក្តីទុក្ខ => បញ្ចក្ខន្ធ => រូប => មហាភូត៤

ដូច្នេះ ការយល់ច្បាស់អំពីមហាភូត មានគុណប្រយោជន៍ ដើម្បីយល់ជ្រៅទៅក្នុង អរិយសច្ចៈរបស់ព្រះពុទ្ធ

អារម្មណ៍របស់សមាធិ កែប្រែ

ក្នុងមហាសតិប្បដ្ឋានសូត្រ (ទីឃនិកាយ២២) ក្នុងការរាប់រៀប អំពីបច្ចេកទេសនៃ ការធ្វើកាយាសមាធិ ព្រះពុទ្ធបានពន្យល់ថាៈ

“...ដូចគ្នានឹងអ្នកសម្លាប់គោ ហើយនឹងសិស្ស របស់អ្នកសម្លាប់គោ កាលបានសម្លាប់គោហើយ ទៅអង្គុយនៅចំផ្លូវបំបែក រំលែកសាច់គោ ជាចំណែកតូចៗ មានឧបមាដូចម្តេចម៉ិញ ភិក្ខុពិចារណាឃើញ នូវកាយនេះឯង... ក្នុងន័យនៃធាតុថាៈ ក្នុងកាយនេះមាន ធាតុដី ធាតុទឹក ធាតុភ្លើង ធាតុខ្យល់ ។ ភិក្ខុនោះនៅពិចារណា អំពីកាយ ជាកាយខាងក្នុង ដូច្នេះឯង...” ។

ក្នុងបញ្ជីកម្មដ្ឋាន៤០ (អារម្មណ៍របស់សមាធិ) ដ៏ល្បីនៃគម្ពីរវិសុទ្ធិមគ្គ មហាភូតចុះក្នុងបញ្ជី ជាកម្មដ្ឋានទី៤ដំបូង ។
លោក B. Alan Wallace ប្រៀបធៀបការបដិបត្តិ នៃ”ចូលរួមនឹង គ្រឿងសម្គាល់ចិត្ត” ក្នុងថេរវាទ ទៅនឹងការបដិបត្តិក្នុងមហាមុទ្រ Mahamudra និង Dzogchen នៃ “រក្សា ចិត្តលើភាពមិនមែនជាគំនិត” ដែលសំដៅយក ការផ្ចង់ស្មារតី លើធម្មជាតិនៃចិត្ត ។

ប្រភពក្នុងពុទ្ធសាសនា កែប្រែ

ក្នុងបិដកបាលី មហាភូត បានយកមកពន្យល់ពិស្តា ក្នុងសូត្រ៖

  • មាហាហត្ថិបដោម្បមសូត្រ Mahahatthipadompama Sutta (មហាទេសនាអំពី ការប្រៀបធៀបដានជើងដំរី មជ្ឈឹមនិកាយ២៨) ។
  • មហារាហុលោវាទសូត្រ Maharahulovada Sutta (មហាទេសនានៃ ការទូន្មានចំពោះរាហុល មជ្ឈឹមនិកាយ៦២) ។
  • ធាតុវិភង្គសូត្រ Dhatuvibhanga Sutta (សេចក្តីពន្យល់អំពីធាតុ មជ្ឈឹមនិកាយ១៤០) ។

មហាភូតក៏បានលើកយក មកពោល ក្នុងសូត្រទាំងនេះដែរៈ

  • កេវទ្ធសូត្រ Kevaddha Sutta (ទីឃនិកាយ១១)
  • មហាសតិប្បដ្ឋានសូត្រ Mahasatipatthana Sutta (ទីឃនិកាយ២២)
  • សតិប្បដ្ឋានសូត្រ Satipatthana Sutta (មជ្ឈឹមនិកាយ១០)
  • ឆព្វិសោធនសូត្រ Chabbisodhana Sutta (មជ្ឈឹមនិកាយ១១២)
  • ពហុធាតុកសូត្រ Bahudhatuka Sutta (មជ្ឈឹមនិកាយ១១៥)
  • កាយគតសតិសូត្រ Kayagatasati Sutta (មជ្ឈឹមនិកាយ១១៩)
  • អានាថបិណ្ឌិកោវទសូត្រ Anathapindikovada Sutta (មជ្ឈឹមនិកាយ១៤៣)
  • ចតុធាតុវគ្គោCatudhatu-vaggo (សំយុត្តនិកាយ១៤)
  • សទ្ធម្មបតិរូបកសូត្រ Saddhammapatirupaka Sutta (សំយុត្តនិកាយ១៦.១៣)
  • ពិជសូត្រ Bija Sutta (សំយុត្តនិកាយ២២.៥៤)
  • អសិវិសសូត្រ Asivisa Sutta (សំយុត្តនិកាយ៣៥.១៩៧ ឬ ៣៥.២៣៩)
  • កិម្សុកសូត្រ Kimsuka Sutta (សំយុត្តនិកាយ៣៥.២០៤ ឬ ៣៥.២៤៥)
  • ទុតិយមិត្តមច្ចសូត្រ Dutiya-mittamacca Sutta (សំយុត្តនិកាយ៥៥.១៧)
  • ទេសនាខ្លីៗ ធាតុសូត្រ (សំយុត្តនិកាយ១៨.៩, ២៥.៩, ២៦.៩, ២៧.៩)
  • តិដ្ឋាសូត្រ Tittha Sutta (អង្គុត្តរនិកាយ៣.៦១)
  • និវេសកសូត្រ Nivesaka Sutta (អង្គុត្តរនិកាយ៣.៧៥)
  • រាហុលសូត្រ Rahula Sutta (អង្គុត្តរនិកាយ៤.១៧៧) ។

ម្យ៉ាងទៀត ព្រះវិសុទ្ធិមគ្គ៩.២៧ មានការពិភាក្សាវែងឆ្ងាយ អំពីមហាភូត៤ ។