វៀតណាមខាងត្បូង
វៀតណាមខាងត្បូង ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋវៀតណាម គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ដែលមានអត្ថិភាពពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៧៥ ពោលជាសម័យកាលដែលប៉ែកខាងត្បូងនៃប្រទេសវៀតណាមជាសមាជិកនៃប្លុកខាងលិចនៅអំឡុងសង្គ្រាមត្រជាក់។ រដ្ឋនេះត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ជាលើកដំបូងនៅក្នុងឆ្នាំ១៩៤៩ ដោយមានឈ្មោះថារដ្ឋវៀតណាមដែលកាលនុះនៅជារដ្ឋចំណុះក្រោមសហភាពបារាំងនៅឡើយ និងមានរដ្ឋធានីនៅសៃហ្គន (អតីតក្រុងព្រៃនគរ ហើយបានប្តូរឈ្មោះទៅជាទីក្រុងហូជីមិញនៅឆ្នាំ១៩៧៦) មុនពេលក្លាយជាសាធារណរដ្ឋឯករាជ្យនៅឆ្នាំ១៩៥៥។ វៀតណាមខាងត្បូងមានព្រំប្រទល់ជាប់នឹងវៀតណាមខាងជើងនៅភាគខាងជើង ប្រទេសឡាវនៅភាគពាយ័ព្យ ប្រទេសកម្ពុជានៅភាគខាងលិច និងឈូងសមុទ្រថៃនៅភាគនិរតី។ អធិបតេយ្យភាពរបស់វាត្រូវបានទទួលស្គាល់ដោយសហរដ្ឋអាមេរិក និងប្រទេសចំនួន ៨៧ ផ្សេងទៀត ប៉ុន្តែវៀតណាមខាងត្បូងត្រូវបរាជ័យក្នុងការចូលជាសមាជិកអង្គការសហប្រជាជាតិដែលជាលទ្ធផលនៃសិទ្ធិវ៉េតូរបស់សូវៀតក្នុងឆ្នាំ១៩៥៧។[១][២]
សាធារណរដ្ឋវៀតណាម Việt Nam Cộng hòa (ភាសាវៀតណាម)
| |||||||||
---|---|---|---|---|---|---|---|---|---|
១៩៥៥–១៩៧៥ | |||||||||
បាវចនាTổ Quốc – Danh Dự – Trách Nhiệm "មាតុភូមិ – កិត្តិយស – ករណីយកិច្ច" | |||||||||
ដែនដីរដ្ឋបាលនៃសាធារណរដ្ឋវៀតណាមនៅអាស៊ីអាគ្នេយ៍យោងទៅតាមសន្និសីទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤ ត្រូវបានសម្គាល់ដោយពណ៌បៃតងចាស់ រីឯដែនដីទាមទារត្រូវបានសម្គាល់ដោយពណ៌បៃតងខ្ចី | |||||||||
រដ្ឋធានី និង ទីក្រុងធំបំផុត | សៃហ្គន 10°46′37″N 106°41′43″E / 10.77694°N 106.69528°ECoordinates: 10°46′37″N 106°41′43″E / 10.77694°N 106.69528°E | ||||||||
ភាសាផ្លូវការ | វៀតណាម | ||||||||
ភាសាទូទៅ | បារាំង និង អង់គ្លេស | ||||||||
សាសនា | |||||||||
រដ្ឋាភិបាល |
| ||||||||
ប្រធានាធិបតី | |||||||||
▪ ១៩៥៥–១៩៦៣ | ង៉ូ ឌិញឌៀម | ||||||||
▪ ១៩៦៧–១៩៧៥ | ង្វៀន វ៉ាន់ធៀវ | ||||||||
▪ ១៩៧៥ | ច្រឹន វ៉ាន់ហឿង | ||||||||
▪ ១៩៧៥ | ឌឿង វ៉ាន់មីញ | ||||||||
នាយករដ្ឋមន្ត្រី | |||||||||
▪ ១៩៦៣–១៩៦៤ (ដំបូង) | ង្វៀន ង៉ុកធឺ | ||||||||
▪ ១៩៧៥ (ក្រោយ) | វូ វ៉ាន់ម៉ាអ៊ូ | ||||||||
អនុប្រធានាធិបតី | |||||||||
▪ ១៩៥៦–១៩៦៣ | ង្វៀន ង៉ុកធឺ | ||||||||
▪ ១៩៦៧–១៩៧១ | ង្វៀន កាវគី | ||||||||
▪ ១៩៧១–១៩៧៥ | ច្រឹន វ៉ាន់ហឿង | ||||||||
▪ ១៩៧៥ | ង្វៀន វ៉ាន់ហួយិន | ||||||||
នីតិបញ្ញត្តិ | រដ្ឋសភា | ||||||||
ព្រឹទ្ធសភា | |||||||||
សភាតំណាងរាស្ត្រ | |||||||||
សម័យកាលប្រវត្តិសាស្រ្ត | សង្គ្រាមត្រជាក់ | ||||||||
▪ ប្រជាមតិ | ២៦ តុលា ១៩៥៥ | ||||||||
▪ សង្គ្រាមវៀតណាមផ្ទុះឡើង | ១ វិច្ឆិកា ១៩៥៥ | ||||||||
២ វិច្ឆិកា ១៩៦៣ | |||||||||
▪ សាធារណរដ្ឋទីពីរបានបង្កើតឡើង | ១ តុលា ១៩៦៧ | ||||||||
២៧ មករា ១៩៧៣ | |||||||||
៣០ មេសា ១៩៧៥ | |||||||||
ក្រឡាផ្ទៃ | |||||||||
• ផ្ទៃសរុប | ១៧៣៨០៩ គ.ម២ (៦៧១០៨ ម៉ាយ ក.) | ||||||||
ប្រជាជន | |||||||||
▪ ១៩៥៥ | ប្រ. ១២ លាន | ||||||||
▪ ១៩៦៨ | ១៦,២៥៨,៣៣៤ | ||||||||
▪ ១៩៧៤ | ១៩,៥៨២,០០០ | ||||||||
រូបិយវត្ថុ | ដុង | ||||||||
ល្វែងម៉ោង | UTC+៨ (ម៉ោងស្តង់ដាសៃហ្គន (SST)) | ||||||||
ទិសបើកបរ | ស្ដាំ | ||||||||
|
ក្រោយចប់សង្គ្រាមលោកលើកទី២ កម្លាំងទ័ពព្រៃប្រឆាំងជប៉ុនមួយបានលេចខ្លួនឡើងនៅលើទឹកដីប្រទេសវៀតណាម ស្ថិតក្រោមការដឹកនាំដោយយុទ្ធជនកុម្មុយនីស្តម្នាក់ឈ្មោះ ហូ ជីមិញ ហើយលោកបានប្រកាសបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមឡើងនៅទីក្រុងហាណូយនាអំឡុងខែកញ្ញា ឆ្នាំ១៩៤៥។[៣] នៅឆ្នាំ១៩៤៩ អ្នកនយោបាយដែលជំទាស់នឹងលទ្ធិកុម្មុយនីស្តបានរួមគ្នាបង្កើតរដ្ឋាភិបាលប្រឆាំងមួយនៅទីក្រុងសៃហ្គនដោយមានការដឹកនាំពីអតីតអធិរាជវៀតណាមនាម បាវ ដាយ។ ការធ្វើប្រជាមតិក្នុងឆ្នាំ១៩៥៥ អំពីអនាគតរដ្ឋាភិបាលនៃរដ្ឋវៀតណាមបានទទួលរងការប្រឆាំងយ៉ាងខ្លាំង ហើយជាលទ្ធផល ព្រះចៅបាវ ដាយត្រូវបានទម្លាក់ចេញពីអំណាចដោយនាយករដ្ឋមន្ត្រីង៉ូ ឌិញឌៀម ដែលក្រោយមកបានប្រកាសខ្លួនលោកជាប្រធានាធិបតីនៃសាធារណរដ្ឋថ្មីនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ១៩៥៥។[៤] បន្ទាប់ពី សន្និសីទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤ រដ្ឋមួយនេះបានបោះបង់ចោលការទាមទាររបស់ខ្លួនចំពោះផ្នែកខាងជើងនៃប្រទេស ហើយបានបង្កើតអធិបតេយ្យភាពផ្ទាល់ខ្លួននៅលើទឹកដីប៉ែកខាងត្បូងវៀតណាមពោលគឺតំបន់កូសាំងស៊ីន (ណាំគី) និងមួយផ្នែកនៃដែនដីអណ្ណាម (ជុងគី)។ លោកឌៀមត្រូវបានគេធ្វើឃាតនៅអំឡុងរដ្ឋប្រហារយោធាដែលដឹកនាំដោយលោកឧត្តមសេនីយ៍សឿង វ៉ាន់មិញដោយមានជំនួយពី សេអ៊ីអា ក្នុងឆ្នាំ១៩៦៣ ហើយរដ្ឋាភិបាលយោធាថ្មីមួយក៏បានឡើងកាន់អំណាចបានមួយរយៈពេលខ្លី។ បន្ទាប់ពីទទួលបានការគាំទ្រពីសហរដ្ឋអាមេរិកឱ្យមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតី លោកឧត្តមសេនីយ៍ង្វៀន វ៉ាន់ធៀវក៏បានជាប់ឆ្នោតឡើងដឹកនាំប្រទេសពីឆ្នាំ១៩៦៧ រហូតដល់ឆ្នាំ១៩៧៥។
សង្គ្រាមវៀតណាមបានផ្ទុះឡើងនៅក្នុងឆ្នាំ១៩៥៥ នៅពេលដែលរណសិរ្សរំដោះជាតិវៀតណាមខាងត្បូង (វៀតកុង) បានធ្វើសកម្មភាពបះបោរនៅលើទឹកដីវៀតណាមខាងត្បូងដោយមានការគាំទ្រប្រដាប់អាវុធពីវៀតណាមខាងជើង និងព្រមទាំងការគាំទ្របន្ថែមផ្សេងៗទៀតពីចិន និងសហភាពសូវៀត។ សង្គ្រាមស៊ីវិលមួយនេះបានឆេះកញ្ជ្រោលកាន់តែខ្លាំងឡើងនៅក្នុងឆ្នាំ១៩៦៥ នៅពេលដែលអាមេរិកបានលូកដៃធ្វើអន្តរាគមន៍បន្ថែមដូចជា ការបញ្ជូនទ័ពរបស់ខ្លួនឱ្យប្រយុទ្ធផ្ទាល់ និងហ្វឹកហ្វាត់ណែនាំយុទ្ធសាស្ត្រសង្គ្រាមផ្សេងៗដល់កងកម្លាំងវៀតណាមខាងត្បូង។ យុទ្ធនាការទម្លាក់គ្រាប់បែកជាប្រចាំនៅវៀតណាមខាងជើងត្រូវបានធ្វើឡើងជារឿយៗនៅរវាងឆ្នាំ១៩៦៦ និងឆ្នាំ១៩៦៧។ ការប្រយុទ្ធគ្នាបានឈានចូលដល់ចំណុចកំពូលនៅក្នុងយុទ្ធនាការតេតនៃខែកុម្ភៈ ឆ្នាំ១៩៦៨ ជាមួយនឹងវត្តមានទាហានវៀតណាមខាងត្បូងជាងមួយលាននាក់ និងទាហានអាមេរិកប្រមាណ ៥០០,០០០ នាក់។
ទោះបីជាមានការយល់ស្របគ្នាលើបទឈប់បាញ់នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបានបញ្ចប់នៅអំឡុងខែមករា ឆ្នាំ១៩៧៣ បន្ទាប់ពីការចរចារគ្នាអស់រយៈពេលប្រាំឆ្នាំក្តី ការប្រយុទ្ធបង្ហូរឈាមគ្នានូវតែបន្តដដែរ។ កងទ័ពវៀតណាមខាងជើង និងកម្លាំងវៀតកុងបានចាប់ផ្តើមធ្វើការលុកលុយជារួមលើកទីពីរនៅក្នុងឆ្នាំ១៩៧៥។ កងកម្លាំងកុម្មុយនីស្តបានវាយចូលកាន់កាប់ទីក្រុងសៃហ្គននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ និងបានផ្តួលរំលំសាធារណរដ្ឋវៀតណាមដោយជោគជ័យ។ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ១៩៧៦ រដ្ឋាភិបាលបដិវត្តន៍បណ្តោះអាសន្ននៃសាធារណរដ្ឋវៀតណាមខាងត្បូង និងសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (វៀតណាមខាងជើង) បានរួបរួមគ្នាដើម្បីបង្កើតជា សាធារណរដ្ឋសង្គមនិយមវៀតណាម។
មើលផងដែរ
កែប្រែឯកសារយោង
កែប្រែ- ↑ Prugh, George S. (1991). Law at War: Vietnam 1964–1973. Washington, D.C.: Department of the Army. pp. 61–63. https://history.army.mil/html/books/090/90-14/CMH_Pub_90-14.pdf។ បានយកមក 10 ធ្នូ 2022.
- ↑ Doyle, Robert C. (2010). The Enemy in Our Hands: America's Treatment of Enemy Prisoners of War from the Revolution to the War on Terror. University Press of Kentucky. p. 269. ល.ស.ប.អ. 978-0-8131-2589-3. https://books.google.com/books?id=ZBryc3ANF6IC។ បានយកមក 10 ធ្នូ 2022.
- ↑ Huynh, Dien (30 March 2018). "The End of South Vietnam". The New York Times. https://www.nytimes.com/2018/03/30/opinion/the-end-of-south-vietnam.html..
- ↑ Bühler, Konrad G. (2001). State Succession and Membership in International Organizations: Legal Theories Versus Political Pragmatism. Martinus Nijhoff Publishers. pp. 71. ល.ស.ប.អ. 978-90-411-1553-9. https://books.google.com/books?id=Ty7NAG1Jl-8C។ បានយកមក 10 ធ្នូ 2022.
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |