Sokha SC
អត្ថបទនេះមិនត្រូវបានដកស្រង់ឯកសារយោងចេញពីប្រភពណាមួយឡើយ (ខែ វិច្ឆិកា ២០០៨) |
[១]] ក្រុមមនុស្សដែលកំពុងរស់នៅទូទាំងប្រទេសកម្ពុជានាពេលសព្វថ្ងៃនេះ យ៉ាងណាមិញគឺជាក្រុមមនុស្សដែលបានរស់នៅទីនេះចាប់តាំងពីសហវត្សទី៥ មុនគ.ស.មកម៉្លេះ។ នគរវ្នំបុរាណបានគ្រប់គ្រងទឹកដីធំធេងជាងគេ ហើយក្នុងកំឡុងសម័យនោះដែរ វប្បធម៌នគរវ្នំបានរងឥទ្ធិពលពីព្រហ្មញ្ញសាសនាយ៉ាងខ្លាំងក្លា ដែលនាំឱ្យមានសកម្មភាពសង្គមសេដ្ឋកិច្ចដ៏យូរអង្វែងទៅវិញទៅមកជាមួយពួកដៃគូពាណិជ្ជកម្មតាមមាត់សមុទ្រក្នុងឥណ្ឌូមណ្ឌលនៅភាគខាងលិច។ កំណត់ត្រាពិស្ដារស្ដីពីរចនាសម្ព័ន្ធនយោបាយមួយលើទឹកដី នៅត្រង់កម្ពុជាសព្វថ្ងៃនេះ ដំបូងលេចឡើងក្នុងវស្សប្បវត្តិចិនដែលគេដាក់ឈ្មោះថាភ្វូណាន ជានយោបាយង្គមួយដែលស្ថិតនៅបរិវេណប៉ែកខាងត្បូងបង្អស់នៃទៀបកោះឥណ្ឌូចិនកាលពីសតវត្សទី១ដល់ទី៦។ ជិតដល់សតវត្សទី៦ អរិយធម៌មួយ ដែលគេបានប្រសិទ្ធិនាមថា ចេនឡា ក្នុងបណ្ដាវស្សប្បវត្តិចិន បានចូលខ្លួនមកជំនួសរដ្ឋភ្វូណានហើយបានចាក់គ្រឹះយ៉ាងរឹងមាំ គ្រានោះដែរ វាបានគ្រប់គ្រងផ្ទៃដីដ៏ធំដែលតែងតែរីករួមទឹកដីក្នុងរង្វង់បរិវេណឧបទ្វីបឥណ្ឌូចិន ហើយវាត្រូវបានគេពោលថាជារដ្ឋដែលមានមជ្ឈមណ្ឌលអំណាចជាច្រើនទៀតលើសពីមួយ។ អធិរាជាណាចក្រខ្មែរស្គាល់នូវយុគមាសនៅក្នុងសតវត្សទី៩ដល់ទី១៣ នៅពេលនោះសំណង់អគារប្រាសាទធំៗក៏ត្រូវបានគេសាងសង់ឡើង សំណង់ដែលគួរឱ្យកត់សំគាល់បំផុតគឺប្រាសាទអង្គរវត្ត។ អធិរាជាណាចក្រខ្មែរត្រូវបានបង្កើតឡើងនៅកៀកនឹងដើមសតវត្សទី៩។ ខ្លឹមសារយោងយកតាមត្រង់សេចក្ដីនិយាយអំពីពិធីអាទ្យាចរិយកម្ម និង ប្រសិទ្ធីបែបទេវៈជាពិធីធ្វើឡើងដើម្បីបញ្ជាក់ភាពស្របច្បាប់ខាងនយោបាយដល់ស្ថាបនិកនៃអាណាចក្រនេះ ព្រះបាទជយវម៌្មទី៣ ដែលធ្វើនៅលើកំពូលភ្នំគូលែន (មហេន្ទ្របវ៌ត) នៅឆ្នាំគ.ស. ៨០២។ ការស្នងរាជ្យរបស់ព្រះមហាក្សត្រដ៏មានឥទ្ធិឫទ្ធិជាច្រើនអង្គក៏បានបន្តលទ្ធិទេវរាជ ដោយបានស្នងរាជ្យបន្តចាប់ពីសម័យអរិយធម៌ខ្មែរបុរាណរហូតដល់សតវត្សទី១១។ សន្តតិវង្សថ្មីមួយដែលមានដើមកំណើតពីក្សត្របុរៈមួយបានកាន់ពុទ្ធសាសនាតែមិនបានខ្ជាប់ខ្ជួនជាសាសនារបស់ខត្តិយវង្សឡើយ ហើយក៏ជាលទ្ធផលនៃការធ្វើឱ្យបែកបាក់អំណាចកណ្ដាលផងដែរ។ ពង្សាវតារខត្តិយវង្សថ្មីនេះបានបញ្ចប់នៅសតវត្សទី១៤។ មហាសមិទ្ធិកម្មខាងរដ្ឋបាល កសិកម្ម ស្ថាបត្យកម្ម ធារាសាស្ត្រ គមនាគមន៍ ការរៀបគំរោងនគរូបនីយកម្ម និង សិល្បៈគឺជាសក្ខីភាពនៃអរិយធម៌ដែលបានច្នៃប្រឌិតឡើង និង មានវឌ្ឍនភាពសឱ្យឃើញ ក្នុងសំណង់ដ៏ស្មុគស្មាញរបស់រាជវង្សទាំងនោះ ហើយក៏ក្លាយជាមូលដ្ឋានគ្រឹះនៃកេរ្តិ៍ដំណែលវប្បធម៌នៅអាស៊ីអាគ្នេយ៍។
សម័យអន្តរកាលប្រហែល ១០០ ឆ្នាំបន្ទាប់ បានផ្ដើមនូវយុគអន្ធកាល រឺ សម័យកណ្ដាលនៃប្រវត្តិសាស្ត្រកម្ពុជាក្នុងពាក់កណ្ដាលសតវត្សទី១៥។ ទោះបីជាលទ្ធិព្រហ្មញ្ញសាសនាធ្លាប់មានអត្ថិភាព ពាសពេញតែក្រោយមកក៏ត្រូវផ្លាស់ប្ដូរមកវិញ បូជនីយដ្ឋានជាច្រើននៅឯទីក្រុងរាជធានីបុរាណនៅតែបន្សល់ទុកជាមជ្ឈមណ្ឌលដួងព្រលឹងជាតិដ៏សំខាន់។ ស្របគ្នានោះចាប់តាំងពីពាក់កណ្ដាលសតវត្សទី១៥ ប្រជាជនស្នូលបានបំលាស់ទីជានិច្ចទៅភាគខាងកើត និងដោយឡែកក្នុងរយៈកាលខ្លីចន្លោះៗ ពួកគេបានតាំងនៅត្រង់ចំណុចប្រសព្វរវាងទន្លេមេគង្គ និង ទន្លេសាប នៅចតុមុខ លង្វែក និង ឧដុង្គ។ ពាណិជ្ជកម្មសមុទ្រគឺជាមូលដ្ឋានគ្រឹះសំរាប់សតវត្សទី១៦ ដែលជាសម័យកាលពោរពេញដោយភាពរុងរឿង។ ប៉ុន្តែពាណិជ្ជកម្មនេះក៏បានបង្កឱ្យមាន ពួកបរទេស ពួកម៉ាឡេ និងចាមកាន់សាសនាឥស្លាម ពួកផ្សងព្រេង និងអ្នកផ្សាយសាសនាគ្រិស្តជាតិអឺរ៉ុបជាច្រើន បានជ្រៀតជ្រែក និង មានឥទ្ធិពលដល់កិច្ចការរាជការកាន់តែខ្លាំងឡើង។ ស្ថានភាពមិនប្រាកដប្រជានេះ បានធ្វើឱ្យសេដ្ឋកិច្ចបានរឹងប៉ឹងមួយផ្នែកមែន រីឯវប្បធម៌ជ្រៀតជ្រែក និង រាជវង្សានុវង្សនៅប្រមូលផ្ដុំគ្នាជាចំណុចផ្សេងមួយទៀតបន្តឱ្យមានភាពលេចធ្លោឡើងនៃសម័យលង្វែក។ ជិតដល់សតវត្សទី១៥ ពួកអ្នកជិតខាងខ្មែរកាលពីបុរាណ មននៅភាគខាងលិច និងចាមនៅភាគខាងកើតត្រូវបានគេកៀរឱ្យទៅម្ខាង រឺ ជំនួសបន្តិចៗម្ដងៗដោយពួកសៀម/ថៃ និង អណ្ណាម/យួនដែលបានលូតងើបឡើង។ មហាអំណាចទាំងពីរនេះបានដឹង យល់ និងធ្វើតាមព្រះរាជបញ្ជាយ៉ាងតឹងរឹងដើម្បីគ្រប់គ្រងអាងទន្លេមេគង្គភាគខាងក្រោមដែលជាចំណុចយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងឥណ្ឌូចិនទាំងមូល។ ដោយសារនគរខ្មែរជានគរទន់ខ្សោយក៏រឹងរឹតតែជំរុញចិត្តដល់ពួកអ្នករៀបក្បួនពិជ័យសង្គ្រាមនៅអយុធ្យា (ក្រោយមកនៅបាងកក) និង នៅក្រុងហ្វេឱ្យមានការស្រេកឃ្លានកាន់តែខ្លាំងឡើង។ ការវាយប្រហារ និងការសញ្ជ័យទៅលើព្រះរាជវាំងខ្មែរបានបន្សល់ទុកឱ្យពួកព្រះមហាក្សត្រទាំងប៉ុន្មានក្រោយៗគ្មានមូលដ្ឋានគ្រឹះអំណាចរឹងមាំដើម្បីអភិសេកដោយព្រះអង្គឯង និង រាជសិទ្ធិឡើងសោយរាជ្យស្របច្បាប់បានឡើយ។ អន្តរាគមន៍ក្នុងការឡើងសោយរាជ្យ និង គោលនយោបាយអាពាហ៍ពិពាហ៍ឆ្លងសាសន៍បានប្រព្រឹត្តិឡើងបង្កឱ្យមានការខូចព្រះកិត្តិនាមដល់រាជវង្ស។ ឧដុង្គត្រូវបានស្ថាបនាឡើងនៅឆ្នាំ១៦០១ ជាព្រះរាជវាំងចុងក្រោយនៃសម័យកណ្ដាល។ ពួកសាសនទូតអេស្ប៉ាញ និង ព័រទុយហ្គាល់បានធ្វើទស្សនកិច្ចមកកាន់ប្រទេសនេះចាប់តាំងពីសតវត្សទី១៦មកម៉្លេះ ហើយ កម្ពុជាក៏បានក្លាយជាដែនអាណាព្យាបាលបារាំងនៅសតវត្សទី១៩ នឹងត្រូវបានគ្រប់គ្រងជាប៉ែកនៃទឹកដីសហភាពឥណ្ឌូចិន ការមកដល់នៃពួកមហាអំណាចអាណានិគមអឺរ៉ុបក្នុងសតវត្សទី១៩ ដែលជាមហាអំណាចប្រកបដោយមហិច្ឆិតា និងមានឧត្តមភាពខាងបច្ចេកវិទ្យា នាពេលក្រោយមក មានគោលនយោបាយពិតចង់គ្រប់គ្រងពិភពលោកដោយបញ្ចប់នូវពួកសក្ដិភូមិក្នុងតំបន់ ហើយខណៈនោះ សៀម/ថៃ ទោះបីយ៉ាងណាក៏បានបន្ទន់ឥរិយាបថ និង ដកថយ ដើម្បីឱ្យរួចផុតពីនយោបាយអាណានិគមកិច្ចហើយក្លាយខ្លួនជារដ្ឋទ្រនាប់ រីឯវៀតណាម/ដាយណាមត្រូវបានក្លាយជាចំណុចប្រសព្វនៃមហិច្ឆតាខាងអាណានិគមនិយមបារាំង។ កម្ពុជា ទោះបីជាយ៉ាងណាមិនត្រូវបានគេយកចិត្តទុកដាក់ច្រើនទេ តែក៏ត្រូវបានគេដាក់បញ្ចូលទៅក្នុងសហភាពឥណ្ឌូចិនផងដែរ ជាអង្គភាពមួយដែលគេទទួលស្គាល់ និងមានសមត្ថភាពបន្ត និង អះអាងអត្តសញ្ញាណ និង បូរណភាពរបស់ខ្លួនកម្ពុជាក៏បានឈានចូលទៅក្នុងទំនើបភាព។ បន្ទាប់ពីការសុខស្ងប់ក្នុងអាណានិគមរយៈពេល៨០ឆ្នាំមក ឧបការណ៍រយៈពេលខ្លីនៃការកាន់កាប់របស់ជប៉ុនកំឡុងសង្គ្រាមលោកលើកទី២ ដែលបានមកព្រមគ្នាជាមួយការប្រគល់អំណាចទៅព្រះបាទសីហនុគឺជាការបើកឆាកជំនួសឱ្យដំណើរមិនអាចបកក្រោយវិញឈានចូលទៅកាន់សម័យកាលនៃប្រវត្តិសាស្ត្រខ្មែររំដោះខ្លួនពីនឹមអាណានិគម និងឆ្ពោះទៅកាន់សម័យកាលប្រវត្តិសាស្ត្រខ្មែរទំនើប។ ព្រះរាជាណាចក្រកម្ពុជា (១៩៥៣-៧០) មានឯករាជ្យចាប់ពីឆ្នាំ១៩៥៣ ក្រោមការដឹកនាំរបស់ព្រះនរោត្តម សីហនុ|សីហនុបានពុះពាររក្សាខ្លួនឱ្យស្ថិតនៅក្នុងអព្យាក្រឹត្យក្នុងពិភពលោកមួយដែលបានកំណត់ដោយអក្ខោសានកម្មនៃពួកមហាអំណាចនយស្តិ (នុយក្លេអ៊ែរ) ស.រ.អា. និង សហភាពសូវៀត។ ខណៈនោះសង្គ្រាមឥណ្ឌូចិនរឹតតែរីករាលដាលធំឡើងៗ កម្ពុជាបានប្រែឈ្មោះជាសាធារណរដ្ឋខ្មែរដែលជារដ្ឋជាប់ពាក់ព័ន្ធក្នុងសង្គ្រាម កើតចេញមកដោយហេតុមួយក្នុងហេតុផលជាច្រើនដែលកើតឡើងនៅឆ្នាំ១៩៧០ លទ្ធផលផ្សេងមួយទៀតគឺជាសង្គ្រាមរដ្ឋប្បវេណី (សង្គ្រាមគ្នាឯង)។ សង្គ្រាមវៀតណាមបានរីករាលដាលចូលមកកម្ពុជា ហើយបណ្ដាលឱ្យមានការងើបឡើងនៃពួកខ្មែរក្រហមពួកគេដណ្ដើមយកបានរដ្ឋធានីភ្នំពេញនៅឆ្នាំ ១៩៧៥ និងបានបន្តយុទ្ធនាការកាប់សំលាប់មនុស្សជាច្រើន។ ស្ថិតក្នុងកណ្ដាប់ដៃរបស់ខ្មែរក្រហម កម្ពុជាបានស្ថិតនៅក្នុងដំណាក់កាលដ៏ខ្មៅងងឹតបំផុត កម្ពុជាប្រជាធិបតេយ្យក៏ជា អង្គហេតុបង្កឱ្យមានការកាន់កាប់របស់វៀតណាមយ៉ាងយូរនៅកម្ពុជា សាធារណរដ្ឋប្រជាមានិតកម្ពុជា និងអាជ្ញាធរស.ប. ក៏បានធ្វើដំណើរឆ្ពោះទៅដល់សម័យកាលកម្ពុជាទំនើបចាប់តាំងពីឆ្នាំ១៩៩៣រៀងមក ហើយប្រទេសនេះបានស្គាល់នូវភាពរីកចំរើនខាងសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ហើយក៏ជាពេលដែលកសាងប្រទេសឡើងវិញពីសង្គ្រាមរដ្ឋប្បវេណីជាច្រើនទសវត្សកន្លងមកដែរ។
បុរេប្រវត្តិសាស្ត្រ និង ប្រវត្តិសាស្ត្រដើមដំបូង
កែប្រែកាលបរិច្ឆេទវិទ្យុកាបូនការចុះកាលបរិច្ឆេទកាបូន១៤នៃរូងភ្នំនៅឯល្អាងស្ពាននៅភាគពាយព្យកម្ពុជា បានសឱ្យឃើញថាឧបករណ៍ធ្វើអំពីថ្មមានចាប់តាំងពី ៦០០០-៧០០០ ឆ្នាំ ម.គ. និងគ្រឿងស្មូនមានចាប់តាំងពី ៤២០០ ឆ្នាំ មគ. មកម៉្លេះ (មុនសម័យធម្មតា)។ដាវីដ-ឈែនដ្លឺរ, ប្រវត្តិសាស្ត្រកម្ពុជា (គ្រឹះស្ថានបោះពុម្ពវ៉ិស្ថ៍វ៊្យូ: បោលដឺរ ខូឡូរ៉ាដូ, ២០០៨) ទ. ១៣។ ភស្តុតាងខាងបុរាណវត្ថុបន្ថែមទៀតបង្ហាញថាប៉ែកផ្សេងៗនៃតំបន់នេះ សព្វថ្ងៃត្រូវបានគេហៅថា កម្ពុជាដែលមានមនុស្សរស់នៅចាប់តាំងពីប្រហែល ១០០០-២០០០ ឆ្នាំ មគ. ស្ថិតក្នុងវប្បធម៌សម័យយុគថ្មរំលីងថ្មរំលីង។ លលាដ៍ក្បាល និងឆ្អឹងមនុស្សដែលបានរកឃើញ នៅសំរោងសែនក្នុងខែត្រកំពង់ឆ្នាំងបានចុះកាលបរិច្ឆេទចាប់ពីឆ្នាំ ១៥០០ មគ.។ លោកហេង-សុផាឌី (២០០៧) បានទាញនូវការប្រៀបធៀបរវាងស្ថានីយ៍បន្ទាយគូសំរោងសែន និងស្ថានីយ៍បន្ទាយគូនៅភាគខាងកើតកម្ពុជា។ មនុស្សទាំងនេះទំនងជាបានធ្វើទេសន្តរប្រវេសន៍ពីចិនភាគអាគ្នេយ៍មកកាន់ទៀបកោះឥណ្ឌូចិន។ ពួកអ្នកប្រាជ្ញរកឃើញថាការធ្វើស្រូវ និងសំរិទ្ធិដំបូងគេដែលធ្វើនៅតំបន់អាស៊ីអាគ្នេយ៍ត្រូវធ្វើឡើងដោយពួកមនុស្សអស់ទាំងនេះ។ នៅសតវត្សទី១ នៃគស. ពួកអ្នកស្រុកបានរីកចំរើនប្រកបដោយចេរភាពខាងទំនាក់ទំនង ដោយបានរៀបចំសង្គម និង និយាយភាសាមួយចំនួន ដែលមានទំនាក់ទំនងនឹងភាសាខ្មែរនៅសម័យបច្ចុប្បន្ននេះយ៉ាងស្អិតល្មួត។ វប្បធម៌ និង ជំនាញបច្ចេកទេសនៃមនុស្សទាំងនេះ នៅសតវត្សទី១ នៃគស. បានចាកហួសឆ្ងាយពីដំណាក់កាលបុព្វកាលហើយ។ ពួកក្រុមដែលមានការវិវត្តរីកចំរើនមួយភាគធំបានរស់នៅតាមបណ្ដោយឆ្នេរ ដងទន្លេមេគង្គក្រោម ហើយនិងតំបន់ដីសណ្ដដោយពួកគេបានរស់នៅក្នុងផ្ទះ សង់លើសសរខ្ពស់ៗ ជាទីកន្លែងដែលពួកគេដាំស្រូវ នេសាទត្រី និងចិញ្ចឹមសត្វ។ ការស្រាវជ្រាវថ្មីៗនេះ បានបង្ហាញឱ្យឃើញនូវរបកគំហើញនៃដីលើក (បុរាណវិទ្យា)បន្ទាយគូរាងមូល ដែលចុះកាលកំណត់ទៅដល់សម័យយុគថ្មរំលីងរបស់កម្ពុជា។ ខ្មែរ (ជនជាតិ)ជនជាតិខ្មែរគឺជាក្រុមមនុស្សមួយក្រុមក្នុងចំណោម ពួកអ្នកស្រុកដំបូងបង្អស់នៃតំបន់អាស៊ីអាគ្នេយ៍។ ពួកគេស្ថិតនៅក្នុងចំណោមមនុស្សដំបូងៗនៅអាស៊ីអាគ្នេយ៍ ដែលទទួលយកគំនិតសាសនា និងស្ថាប័ននយោបាយពីឧបទ្វីបឥណ្ឌាឥណ្ឌា និងបានបង្កើតឡើងជាបណ្ដារាជាអាណាចក្រមជ្ឈការដែលមានទីតាំងស្ថិតនៅពាសពេញទឹកដីដ៏ធំធេងនៃអាស៊ីអាគ្នេយ៍។ [២]] [៣]]
[៤]] ការពិនិត្យនៃសំណាកគ្រោងឆ្អឹងឆ្នាំ២០១០យកចេញពីផ្នូរនៅភូមិស្នាយក្នុងប្រទេសកម្ពុជាភាគពាយព្យបាននិយាយថាស្លាកស្នាមរបួសជាច្រើនខុសប្លែកពីធម្មតា ជាពិសេសនៅត្រង់ក្បាល ហាក់បីដូចជាត្រូវបានបង្កឡើងដោយអំពើហិង្សាកើតឡើងរវាងមនុស្សនឹងមនុស្ស។ ផ្នូរទាំងនេះក៏មានដាវមួយចំនួន និងសាស្ត្រាវុធវាយប្រហារផ្សេងៗទៀតត្រូវបានគេប្រើក្នុងការប៉ះទង្គិចគ្នានេះដែរ។ សម័យយុគដែកនៃអាស៊ីអាគ្នេយ៍បានចាប់ផ្ដើមនៅប្រហែល ម.គ. ៥០០ និង បន្តរហូតដល់ចុងបញ្ចប់នៃសម័យហ៊្វូណាន ប្រហែលគ.ស.៥០០ ខណៈដែលវាផ្ដល់ភស្តុតាងរឹងមាំលើកដំបូងអំពីពាណិជ្ជកម្មសមុទ្រដែលមិនចេះដាច់ និង អន្តរកម្មសង្គមនយោបាយជាមួយឥណ្ឌា និង អាស៊ីខាងត្បូង។ ជិតដល់សតវត្សទី១ ពួកអ្នកស្រុកបានវិវឌ្ឍខ្លួនកាន់តែសាំញ៉ាំ ដោយបានរៀបចំជាសង្គមៗ និង លោកធាតុវិទ្យាបែបសាសនាផ្សេងៗ ដែលតំរូវឱ្យមានភាសានិយាយរីកចំរើនកាន់តែខ្លាំងឡើងពាក់ព័ន្ធគ្នានឹងភាសាដែលគេនិយាយនាពេលបច្ចុប្បន្ននេះ។
**នគរវ្នំ រឺ ហ៊្វូណាន
កែប្រែ
នគរដែលគេស្គាល់ដំបូងគេបង្អស់ក្នុងតំបន់នេះ គឺនគរវ្នំដែលបានរុងរឿងរីកចម្រើន ប្រហែលចាប់ពីសតវត្សទីមួយរហូតដល់សតវត្សទី៦។ នគរនេះត្រូវបានស្នងបន្តដោយចេនឡាដែលបានគ្រប់គ្រងប៉ែកដ៏ធំនៃ កម្ពុជា វៀតណាម លាវ និង ថៃ សម័យទំនើបនេះ។ អាណាចក្រវ្នំបានចម្រើនកេរ្តិ៍ឈ្មោះល្បី ចេញពីទីក្រុងកំណើតដ៏ស្ដុកស្ដម្ភ និងប្រកបដោយឥទ្ធិពលនៅអូរកែវ (វៀតណាមសម័យឥឡូវនេះ) ដែលបានគេស្គាល់នៅចក្រភពរ៉ូមថាជាខត្តិករៈ មានន័យថាទីក្រុងដ៏ល្បីល្បាញ។ ទំនាក់ទំនងជាមួយចក្រភពរ៉ូមដ៏ឆ្ងាយត្រូវបានបង្ហាញឱ្យឃើញ ជាក់ស្ដែងតាមរយៈ កាក់របស់ចក្រភពរ៉ូមដ៏ច្រើនត្រូវបានគេរកឃើញនៅស្ថានីយ៍បុរាណវត្ថុដែលចុះកាលបរិច្ឆេទពីសតវត្សទី២ និង ទី៣។[៥] យ៉ាងណាក៏ដោយការដោះដូរពាណិជ្ជកម្មក្រៅប្រទេសភាគច្រើន របស់អាណាចក្រវ្នំគឺត្រូវបន្តកាន់តែជិតស្និទ រហូតទៅដល់ស្រុកឥណ្ឌា ជាពិសេសតំបន់បេងកាល់ឥណ្ឌា។ ការដោះដូរពាណិជ្ជកម្មជាមួយឥណ្ឌាបានផ្ដើមល្អមុនឆ្នាំ ៥០០ មគ. (ពីមុនការប្រើប្រាស់ជាសកលនៃភាសាសំស្ក្រឹតដែលជាភាសាមួយក្នុងប្រទេសឥណ្ឌា)។[៦] រួមជាមួយពាណិជ្ជកម្ម ឥណ្ឌាបាននាំមកនូវឥណ្ឌូបនីយកម្មចូលក្នុងវប្បធម៌នគរវ្នំ និង សាសនាព្រហ្មញ្ញ។ នគរវ្នំ និង សង្គមជាច្រើនបន្តពីនគរវ្នំ បានកាន់កាប់ប៉ែកនៃអាស៊ីអាគ្នេយ៍មួយនេះ ហើយបានផ្ទុកផ្ដាក់ព្រហ្មញ្ញសាសនាជាសាសនាធំអស់រយៈពេលប្រហែលជាង ៩០០ ឆ្នាំ។ លក្ខណៈពិសេសខាងវប្បធម៌និងទំនៀមទម្លាប់ព្រហ្មញ្ញសាសនាបានបន្តគង់វង្សក្នុងសង្គមខ្មែរមកទល់ពេលសព្វថ្ងៃនេះនៅឡើយ។ អាណាចក្រនេះបានពង្រីកវិសាលភាពទូលំទូលាយបំផុតក្រោមរជ្ជកាលនៃព្រះបាទស្រីមារ ក្នុងដើមសតវត្សទី៣ ដែលលាតសន្ធឹងឆ្ងាយមកភាគខាងត្បូងដល់ម៉ាឡេស៊ី និងឆ្ងាយមកភាគខាងលិចដល់ភូមា។ អ្នកនគរវ្នំបានបង្កើតឡើងនូវប្រព័ន្ធពាណិជ្ជវិស័យនិយមដ៏រឹងមាំ និងឯកវិក្កយភាពពាណិជ្ជកម្ម ដែលបានក្លាយជាគំរូសម្រាប់ចក្រភពមួយចំនួនក្នុងតំបន់។ ការនាំចេញនៃអាណាចក្រវ្នំមានរុក្ខផល និងលោហៈធាតុដ៏មានតម្លៃរួមមាន មាស ភ្លុកដំរី កុយរមាស រោមស្លាបសត្វចចាត គ្រឿងទេសបានមកពីក្នុងព្រៃដូចជា ក្រវាញ ស្បែក ម្រ័ក្សណ៍ខ្មុក និង ឈើក្រអូប។[៥] ព្រះបាទស្រីមារបានបង្កបង្កើនកងទ័ពសំពៅ និងពង្រីកចំនួនការិយាធិបតេយ្យនគរវ្នំ ដោយបង្កើតជាទម្រង់បែបសក្ដិភូមិ ដែលបានបន្សល់នូវប្រពៃណីទំនៀមទម្លាប់ និងអត្តសញ្ញាណក្នុងតំបន់ឱ្យនៅដដែលច្រើន ជាពិសេសទៅទៀតនោះការលាតសន្ធឹងកាន់តែឆ្ងាយរបស់ចក្រភពនេះ។
ក្នុងសម័យកាល គ.ស. ២៤៥-២៥០ ពួកអ្នកមានបណ្ដាសក្ដិយសនៃនគរអ៊ូខាងកើតរបស់ចិនបានមកទស្សនកិច្ចទីក្រុងហ៊្វូណានវ្យាធបុរៈ។ក្នុងអំឡុងពេលនេះ 245-250 ឥស្សរជនគជនជាតិចិន ព្រះរាជាណាចក្រលោក Wu ទៅទស្សនាទីក្រុងហ៊្វូណនបាន Vyadharapura.</ref>[៧] ពួកបេសកជន ខាងថៃ និង ជូយីងបានបញ្ជាក់ថាភ្វូណាន ខណៈនោះមានវប្បធម៌ព្រហ្មញ្ញដោយឡែកពីគេ។ |url=http://www.anthropology.hawaii.edu/people/faculty/stark/pdfs/Stark_06_IPPA.pdf |title= PRE-ANGKORIAN SETTLEMENT TRENDS IN CAMBODIA’S MEKONG DELTA AND THE LOWER MEKONG ARCHAEOLOGICAL PROJECT - envoys Kang Dai and Zhu Ying visited the delta in the mid-3 rd century AD to explore the nature of the sea passage via Southeast Asia to India | publisher= Department of Anthropology, University of Hawai’i-Manoa |date= |accessdate=13 July 2015}}</ref>[៨]
កម្វុជ
កែប្រែ
កម្វុជធ្លាប់ ជារដ្ឋចំណុះនៃនគរវ្នំដែលបានរុលចូលមកដល់ទន្លេមេគង្គចាប់ពីទន្លេមេទឹកភាគខាងជើងឆ្លងកាត់តាមដងទន្លេមូលមក។ កម្វុជ ក៏ជារដ្ឋឯករាជ្យទីមួយ ដែលបានរីកធំធាត់នៅក្រៅឥទ្ធិពលរបស់អាណាចក្រវ្នំ។ កំណត់ត្រាចិនបុរាណបានវែកញែកអំពីស្ដេចពីរអង្គ គឺឝ្រុតវម៌្មនិងឝ្រេស្ឋវម៌្មដែលបានគ្រប់គ្រងនៅឯរាជធានីឝ្រេស្ឋបុរ ស្ថិតនៅប្រទេសលាវភាគខាងត្បូងសម័យទំនើបនេះ។ ឥទ្ធិពលដ៏ខ្លាំងក្លាបានបង្ហាញឱ្យឃើញនូវអត្តសញ្ញាណរបស់កម្ពុជាត្រូវបានលេចធ្លោឡើង តាមរយៈនគរខ្មែរមួយនៅឯភវបុរស្ថិតនៅក្នុងខេត្តនៃប្រទេសកម្ពុជា គឺខេត្តកំពង់ធំនាសម័យទំនើបនេះ។ កេរដំណែលនៃនគរនេះគឺបានដោយសារតែស្ដេចមួយអង្គដ៏សំខាន់ជាងគេបង្អស់ នោះគឺ ព្រះបាទឦឝានវម៌្មដែលទ្រង់បានវាយដណ្ដើមបានអាណាចក្រវ្នំទាំងស្រុងកំឡុងឆ្នាំ ៦១២-៦២៨ នៃគ.ស.។ ទ្រង់បានជ្រើសរើសទីតាំង រាជធានីថ្មីមួយនៅសំបូរព្រៃគុហ៍ដោយបានដាក់ឈ្មោះថាឦឝានបុរ។ បន្ទាប់ពីការសោយទិវង្គតនៃព្រះបាទជយវម៌្មទី១ក្នុងឆ្នាំ ៦៨១ មក ភាពចលាចលក៏បានធ្លាក់មកលើនគរនេះ ហើយនិងនៅដើមនៃសតវត្សទី៨ អាណាចក្រក៏បានបែកខ្ញែកទៅជាក្សត្របុរីជាច្រើន។ ព្រះអង្គម្ចាស់បុឝ្ករាក្ឝជាក្សត្រនៅឯសម្ភុបុរបានប្រកាសខ្លួនជាស្ដេចនៃកម្ពុជរដ្ឋទាំងមូល។ រាជពង្សាវតារចិនបានអះអាងថានៅសតវត្សទី៨ ចេនឡាត្រូវបែកទៅជាចេនឡាដីគោក និង ចេនឡាទឹកលិច។ កំឡុងពេលនោះដែរ សម្ភុវម៌្ម ជាព្រះរាជបុត្រ នៃព្រះបាទបុឝ្ករាក្ឝ បានកាន់កាប់ចេនឡាទឹកលិចមួយភាគធំរហូតដល់សតវត្សទី៨ ដែលពួកម៉ាឡេ និងជ្វាបានត្រួតត្រាលើក្សតបុរីរបស់ខ្មែរខ្លះរួចអស់ទៅហើយ។
កម្វុជទេឝ
កែប្រែ
[៩]
ព្រឹត្តិកាណ៍សំខាន់បានកើតឡើងនៅឆ្នាំ ៨០២ គ.ស គឺព្រះបាទជយវម៌្មទី៣ (បើរាប់ទាំងជយវម្ម៌ទី១ស្ទួន រឺ ជ័យវរ្ម័នទី២) ស្ដេចខ្មែរដំបូងបានយាងឡើងលើភ្នំគូលែន ដែលអនាគតជាស្ថានីយ៍អង្គរបច្ចុប្បន្ននេះ។[១០] ព្រះអង្គបានបង្រួបបង្រួមខ្មែរក្រោមរជ្ជកាលរបស់ទ្រង់ ព្រះរាជាណាចក្រមួយដែលទទួលបានឯករាជ្យពីអធិរាជាណាចក្រជ្វានៅតាមមាត់សមុទ្រ ហើយបានស្ថាបនាហរិហរាល័យ (រលួស) ជារាជធានីដំបូងនៅតំបន់អង្គរ។ ក្នុងរជ្ជកាលនៃព្រះបាទយសោវម៌្មទី១ ជាស្ដេចល្បីល្បាញមួយអង្គ (៨៨៩ - ៩១០) ដែលរាជធានីរបស់ទ្រង់បានរើទៅឯយសោធរបុរៈវិញ។ [១១] ក្រោយមកទៀត ក្រោមរជ្ជកាលព្រះបាទជយវម៌្មទី៨ (គិតទាំងជយវម្ម៌ទី១ស្ទួន ត្រូវនឹងជ័យវរ្ម័នទី៧) (១១៨១-ប្រ.១២១០) ខ្មែរបានឈានមកដល់ចំនុចកំពូលនៃអំណាចខាងនយោបាយ និងការបង្កើតថ្មីនៃវប្បធម៌។ ព្រះបាទជយវម៌្មទី៨ទទួលបានអំណាច និងទឹកដីជាបន្តបន្ទាប់ដោយសារការធ្វើសង្គ្រាមបានជ័យជម្នះជាច្រើនលើក។ ការធ្វើសញ្ជ័យរបស់ខ្មែរស្ទើរតែមិនឈប់ឈរ ពេលនោះខ្មែរបានធ្វើការវាយលុកទីក្រុងកំណើតពួកចាម នៅតាមមាត់សមុទ្រដែលជាទីក្រុងដ៏មានអនុភាព។ ក៏ប៉ុន្តែ ការពង្រីកទឹកដីបានបញ្ឈប់ បន្ទាប់ពីបរាជ័យក្រោមដៃដាយវៀត។ ក្នុងសមរភូមិប្រយុទ្ធ បានបញ្ជាក់អំពីការចូលទិវង្គតរបស់ព្រះបាទសូយ៌្យវម៌្មទី២។ បន្តបន្ទាប់ពីការសោយទិវង្គតនៃព្រះបាទជយវម៌្មទី៨ ខ្មែរបានរងការដាំក្បាលចុះបន្តិចម្ដងៗ។
ឯកសារយោង
កែប្រែ- ↑ [ ដាវីដ-ឈែនដ្លឺរ, ប្រវត្តិសាស្ត្រកម្ពុជា (គ្រឹះស្ថានបោះពុម្ពវ៉ិស្ថ៍វ៊្យូ: បោលដឺរ ខូឡូរ៉ាដូ, ២០០៨) ទ. ១៣។
- ↑ [Gernet, លោក Jacques (1996) ។ ប្រវត្តិសាស្រ្តនៃស៊ីវិលចិន។ ទីក្រុង Cambridge University Press បាន។ ទំ. 126–127, 196–197។ ល.ស.ប.អ. 978-0-521-49781-7។
- ↑ [ខ្មែរសេរ៉ាមិចដោយព្រឹកព្រលឹមកីឡាករ Rooney - ភ្វូណនបានក្លាយជាមជ្ឈមណ្ឌលសំខាន់ណាស់ព្រោះវាបានគ្រប់គ្រងផ្លូវគោកជាយុទ្ធសាស្រ្តក្នុងការបន្ថែមទៅតំបន់ឆ្នេរ"។ បោះពុម្ព Oxford University Press ឆ្នាំ 1984 ។ បានយកមក 13 July 2015។
- ↑ [លោតឡើង↑ "បុរេអង្គរនិងសម័យអង្គរប្រទេសកម្ពុជាដោយអ្នកស្រីម៉ារាមធីស្រឡះ - ... មជ្ឈមណ្ឌលសេដ្ឋកិច្ចនិងរដ្ឋបាល»។ Khamkoo ។ បានយកមក 13 ខែកក្កដាឆ្នាំ 2015 ។
- ↑ ៥,០ ៥,១ ដាវីដ-ឈែនដ្លឺរ ប្រវត្តិសាស្ត្រកម្ពុជា ទ. ១៩។
- ↑ Percival Spear, India: A Modern History (University of Michigan Press: Ann Arbor, 1961) p. 14.
- ↑ ទំព័រគំរូ:ដកស្រង់បណ្ដាញ
- ↑ "Funan Kingdom - 100-545 AD The remains of what is believed to have been the kingdom's main port, Oc Eo (now part of Vietnam), contain Roman as well as Persian, Indian, and Greek artefacts". Global Security. Retrieved 13 July 2015.
- ↑ "Funan Reviewed : Deconstructing the Ancients In: Bulletin de l'Ecole française d'Extrême-Orient. Tome 90-91, 2003. pp. 101-143. - In that case the place from which the stranger started his voyage to Funan would have been on the east coast of the Malay peninsula."។ Michael Vickery’s Publications។ បានយកមក 13 July 2015 យុគមាសនៃអរិយធម៌ខ្មែរ យ៉ាងណាមិញ ជាសម័យកាលមួយដែលចាប់ផ្ដើមពីសតវត្សទី៩ ដល់ សតវត្សទី១៣ នៅពេលនោះចក្រភពខ្មែរមានឈ្មោះថាកម្ពុជា បានគ្រប់គ្រងលើទឹកដីដ៏ធំចាប់តាំងពីរាជធានីនៅតំបន់អង្គរចាប់ពីភាគលិចកម្ពុជារហូតមក។
- ↑ លោក David Chandler, ប្រវត្តិនៃកម្ពុជាមួយ (Westview ផ្សាយ: ទីក្រុង Boulder រដ្ឋ Colorado, 2008) p. 39.
- ↑ http://de.wikipedia.org/wiki/Geschichte_Kambodschas