សហព័ន្ធកីឡាបាល់ទាត់អាស៊ី
សហព័ន្ធកីឡាបាល់ទាត់អាស៊ី (ភាសាអង់គ្លេស៖ Asian Football Confederation) សរសេរកាត់ថា AFC, គឺជាសហព័ន្ធមួយក្នុងចំណោមសហព័ន្ធកីឡាបាត់ទាត់ទាំង ៦ របស់ហ្វីហ្វា និងត្រូវជាអង្គភាពគ្រប់គ្រងនៃសមាគមកីឡាបាល់ទាត់នៅអាស៊ីនិងអូស្ត្រាលី។ វាមានសមាជិកប្រទេសចំនួន ៤៧ ដែលសុទ្ធតែមានទីតាំងស្ថិតនៅទ្វីបអាស៊ីទាំងអស់ ចំណែកឯប្រទេសដែលឆ្លងទ្វីបគឺមិនរាប់បញ្ចូលឡើយ – ដូចជា អាស៊ែបៃសង់ ចចជី កាសាក់ស្ថាន រុស្ស៊ី និងតួកគី។ ប្រទេសស៊ីប អាមេនី និងអ៊ីស្រាអែលគឺត្រូវជាសមាជិកយូហ្វា ទោះបីជាប្រទេសទាំងបីនេះមានទីតាំងភូមិសាស្ត្រនៅទ្វីបអាស៊ីក្តី។ ប្រទេសអូស្ត្រាលីដែលត្រូវជាអតីតសមាជិកនៃ OFC បានចូលរួមជាមួយសហព័ន្ធកីឡាបាល់ទាត់អាស៊ីនៅក្នុងឆ្នាំ២០០៦។ ក្វាម និងកោះម៉ារីអាណាខាងជើងដែលជាទឹកដីរបស់សហរដ្ឋអាមេរិកនៅអូសេអានីក៏ត្រូវជាសមាជិកនៃ AFC ផងដែរ។ ទីក្រុងហុងកុង និងម៉ាកាវក៏ជាសមាជិកនៃ AFC ដែរ ទោះបីជាក្រុងទាំងពីរមិនមានឯករាជ្យពេញលេញក៏ដោយ (ត្រូវជាតំបន់រដ្ឋបាលពិសេសរបស់ចិន)។
![]() | |
![]() | |
អក្សរកាត់ | AFC |
---|---|
ការបង្កើត | ៨ ឧសភា ១៩៥៤, ៦៦ ឆ្នាំមុន |
បង្កើតឡើងនៅ | ម៉ានីល ហ្វីលីពីន |
ប្រភេទ | អង្គការកីឡា |
ទីស្នាក់ការ | ប៊ូគីតចាលីល, គូឡាឡាំពួ, ម៉ាឡេស៊ី |
តំបន់ ដែលត្រូវបម្រើ | អាស៊ី (AFC) |
សមាជិកhip | សមាជិកសមាគមចំនួន ៤៧ |
ភាសាផ្លូវការ | ភាសាអង់គ្លេស និងភាសាអារ៉ាប់[១] |
សាលម៉ាន ប៊ីន អ៊ីប្រាហ៊ីម អាល់ កាលីហ្វា | |
អង្គលេខាធិការ | វីនសឺរ ចន[២][៣] |
អង្គការមេ | ហ្វីហ្វា |
បុត្រសម្ព័ន្ធ | |
គេហទំព័រ | the-afc.com |
សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩៥៤ នៅឯទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ទីស្នាក់ការបច្ចុប្បន្នមានទីតាំងស្ថិតនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ហើយមានលោកសាលម៉ាន ប៊ីន អ៊ីប្រាហ៊ីម អាល់ កាលីហ្វាជាប្រធាន។
ប្រវត្តិកែប្រែ
សហព័ន្ធកីឡាបាល់ទាត់អាស៊ីត្រូវបានបង្កើតឡើងនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩៥៤។ ប្រទេសសមាជិកស្ថាបនិកនៃ AFC មានដូចជា៖ អាហ្វកានីស្ថាន ភូមា(មីយ៉ាន់ម៉ា) សាធារណរដ្ឋចិន(ចិនតៃប៉ិ) ហុងកុង អ៊ីរ៉ង់ ឥណ្ឌា អ៊ីស្រាអែល ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូង ប៉ាគីស្ថាន ហ្វីលីពីន សិង្ហបុរី និងវៀតណាមខាងត្បូង។[៤][៥]
ពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី គឺជាការប្រកួតកីឡាបាល់ទាត់ប្រចាំទ្វីបចំណាស់ជាងគេទីពីរនៅលើពិភពលោក ដោយមានក្រុមចំនួន ៤ ចូលរួមនៅក្នុងការប្រកួតដំបូងក្នុងឆ្នាំ១៩៥៦ នៅឯទីក្រុងហុងកុង។[៦]
សហព័ន្ធកីឡាបាល់ទាត់នារីអាស៊ី (ALFC) គឺជាផ្នែកមួយនៃ AFC ដែលគ្រប់គ្រងកីឡាបាល់ទាត់នារីនៅអាស៊ី។ ក្រុមនេះបានបង្កើតនៅខែមេសា ឆ្នាំ១៩៦៨ នៅក្នុងកិច្ចប្រជុំកីឡារវាងតៃវ៉ាន់ ហុងកុង ម៉ាឡេស៊ី និងសិង្ហបុរី។ នៅឆ្នាំ១៩៨៦ ALFC ក៏ត្រូវបញ្ចូលជាមួយ AFC ជាផ្លូវការ។[៧] សហព័ន្ធកីឡាបាល់ទាត់នារីអាស៊ីបានរៀបចំកម្មវិធីប្រកួតដូចជា៖ ពានរង្វាន់ជើងឯកនារីប្រចាំទ្វីបអាស៊ី (ចាប់ធ្វើឡើងដំបូងនៅឆ្នាំ១៩៧៥) ពានរង្វាន់ជើងឯកនារីប្រចាំទ្វីបអាស៊ីអាយុក្រោម១៩ឆ្នាំ និងពានរង្វាន់ជើងឯកនារីប្រចាំទ្វីបអាស៊ីអាយុក្រោម១៧ឆ្នាំ។
វាទប្បដិវាទកែប្រែ
សហព័ន្ធកីឡាបាល់ទាត់អាស៊ីធ្លាប់ត្រូវបានគេចោទប្រកាន់ពីបទបក្សពួកនិយមនយោបាយនិងសកម្មភាពអំពើពុករលួយពីមុនមក។
ហាឃីម អាល-អារ៉ៃប៊ីដែលបច្ចុប្បន្នត្រូវជាជនភៀសខ្លួននយោបាយកំពុងរស់នៅប្រទេសអូស្ត្រាលី, ធ្លាប់បានកងនគរបាលជាតិថៃចាប់ខ្លួនខណៈពេលកំពុងធ្វើដំណើរកំសាន្តនៅប្រទេសថៃក្នុងកំឡុងខែវិច្ឆិកា ឆ្នាំ២០១៨។ លោកត្រូវបានប្រឈមនឹងការចោទប្រកាន់ពីការធ្វើបត្យាប័នពីរដ្ឋាភិបាលបារ៉ែនស្តីពីការចោទប្រកាន់ (មិនពិត) ជុំវិញការចូលរួមរបស់លោកនៅក្នុងការបះបោរនៅបារ៉ែនកាលពីឆ្នាំ២០១១។ ដោយសារតែប្រទេសថៃមិនបានចុះហត្ថលេខាលើអនុសញ្ញាទាក់ទងស្ថានការណ៍ជនភៀសខ្លួន លោកសាលម៉ាន ប៊ីន អ៊ីប្រាហ៊ីម អាល់ កាលីហ្វាដែលជាសមាជិករាជវង្សនៃប្រទេសបារ៉ែនបានកើតមានការព្រួយបារម្ភជាខ្លាំងដោយខ្លាយថារឿងទាំងនេះអាចនឹងបង្កឱ្យមានការប្រឆាំងជំទាស់ពីសំណាក់អន្តរជាតិ។ ទីបំផុត ប្រទេសអូស្ត្រាលីហើយនិងហ្វីហ្វាក៏សម្រេចចូលធ្វើអន្តរាគមន៍ហើយនៅខែកុម្ភៈ ឆ្នាំ២០១៩ ហាឃីមក៏ត្រូវមន្ត្រីថៃដោះលែងវិញ។ នេះគឺជាចំណុចមួយដែលបង្ហាញអំពីការរីករាលដាលនៃអំពើពុករលួយនយោបាយនៅក្នុងសហព័ន្ធ។[៨][៩]
សមាជិកសមាគមកែប្រែ
AFC មានសមាជិកសមាគមចំនួន ៤៧ ដែលបែងចែកទៅជា ៥ តំបន់ផ្សេងៗគ្នា។[១០][១១][១២]
កូដ | សមាគម | ក្រុមជម្រើសជាតិ | បង្កើត | ចូលជាសមាជិកហ្វីហ្វា | ចូលជាសមាជិក AFC | សមាជិកគអអ |
---|---|---|---|---|---|---|
សហព័ន្ធកីឡាបាល់ទាត់អាស៊ីខាងលិច (WAFF) (១២) | ||||||
QAT | កាតា | (បុរស,នារី) | ១៩៦០ | ១៩៧២ | ១៩៧៤ | ស្រប |
KUW | គុយវ៉ែត | (បុរស,នារី) | ១៩៥២ | ១៩៦៤ | ១៩៦៤ | ស្រប |
PLE | ប៉ាឡេស្ទីន | (បុរស,នារី) | ១៩២៨ | ១៩៩៥ | ១៩៩៥ | ស្រប |
BHR | បារ៉ែន | (បុរស,នារី) | ១៩៥៧ | ១៩៦៨ | ១៩៦៩ | ស្រប |
YEM | យេម៉ែន | (បុរស,នារី) | ១៩៦២ | ១៩៨០ | ១៩៨០ | ស្រប |
LBN | លីបង់ | (បុរស,នារី) | ១៩៣៣ | ១៩៣៦ | ១៩៦៤ | ស្រប |
SYR | ស៊ីរី | (បុរស,នារី) | ១៩៣៦ | ១៩៣៧ | ១៩៧០ | ស្រប |
JOR | ហ្សកដានី | (បុរស,នារី) | ១៩៤៩ | ១៩៥៦ | ១៩៧០ | ស្រប |
IRQ | អ៊ីរ៉ាក់ | (បុរស,នារី) | ១៩៤៨ | ១៩៥០ | ១៩៧០ | ស្រប |
KSA | អារ៉ាប៊ីសាអ៊ូឌីត | (បុរស) | ១៩៥៦ | ១៩៥៦ | ១៩៧២ | ស្រប |
OMA | អូម៉ង់ | (បុរស,នារី) | ១៩៧៨ | ១៩៨០ | ១៩៨០ | ស្រប |
UAE | អេមីរ៉ាតអារ៉ាប់រួម | (បុរស,នារី) | ១៩៧១ | ១៩៧៤ | ១៩៧៤ | ស្រប |
សមាគមកីឡាបាល់ទាត់អាស៊ីកណ្តាល (CAFA) (៦) | ||||||
KGZ | កៀគីស្ថាន | (បុរស,នារី) | ១៩៩២ | ១៩៩៤ | ១៩៩៣ | ស្រប |
TJK | តាជីគីស្ថាន | (បុរស,នារី) | ១៩៣៦ | ១៩៩៤ | ១៩៩៣ | ស្រប |
TKM | តួកមេនីស្ថាន | (បុរស,នារី) | ១៩៩២ | ១៩៩៤ | ១៩៩៣ | ស្រប |
IRN | អ៊ីរ៉ង់ | (បុរស,នារី) | ១៩២០ | ១៩៤៨ | ១៩៥៤ | ស្រប |
UZB | អ៊ូសបេគីស្ថាន | (បុរស,នារី) | ១៩៤៦ | ១៩៩៤ | ១៩៩៣ | ស្រប |
AFG | អាហ្វកានីស្ថាន | (បុរស,នារី) | ១៩៣៣ | ១៩៤៨ | ១៩៥៤ | ស្រប |
សហព័ន្ធកីឡាបាល់ទាត់អាស៊ីខាងត្បូង (SAFF) (៧) | ||||||
NEP | នេប៉ាល់ | (បុរស,នារី) | ១៩៥១ | ១៩៧២ | ១៩៥៤ | ស្រប |
BAN | ទំព័រគំរូ:ទិន្នន័យប្រទេស បង់ក្លាដេស បង់ក្លាដេស | (បុរស,នារី) | ១៩៧២ | ១៩៧៦ | ១៩៧៤ | ស្រប |
PAK | ប៉ាគីស្ថាន | (បុរស,នារី) | ១៩៤៧ | ១៩៤៨ | ១៩៥៤ | ស្រប |
BHU | ភូតាន | (បុរស,នារី) | ១៩៨៣ | ២០០០ | ១៩៩៣ | ស្រប |
MDV | ម៉ាល់ឌីវ | (បុរស,នារី) | ១៩៨២ | ១៩៨៦ | ១៩៨៤ | ស្រប |
SRI | ស្រីលង្កា | (បុរស,នារី) | ១៩៣៩ | ១៩៥២ | ១៩៥៤ | ស្រប |
IND | ឥណ្ឌា | (បុរស,នារី) | ១៩៣៧ | ១៩៤៨ | ១៩៥៤ | ស្រប |
សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) (១២) | ||||||
CAM | កម្ពុជា | (បុរស,នារី) | ១៩៣៣ | ១៩៥៤ | ១៩៥៤ | ស្រប |
THA | ថៃ | (បុរស,នារី) | ១៩១៦ | ១៩២៥ | ១៩៥៤ | ស្រប |
TLS | ទីម័រខាងកើត | (បុរស,នារី) | ២០០២ | ២០០៥ | ២០០២ | ស្រប |
BRU | ប៊្រុយណេ | (បុរស,នារី) | ១៩៥២ | ១៩៧២ | ១៩៦៩ | ស្រប |
MAS | ម៉ាឡេស៊ី | (បុរស,នារី) | ១៩៣៣ | ១៩៥៤ | ១៩៥៤ | ស្រប |
MYA | មីយ៉ាន់ម៉ា | (បុរស,នារី) | ១៩៤៧ | ១៩៤៨ | ១៩៥៤ | ស្រប |
VIE | វៀតណាម | (បុរស,នារី) | ១៩៦០ | ១៩៥២ | ១៩៥៤ | ស្រប |
SIN | សិង្ហបុរី | (បុរស,នារី) | ១៨៩២ | ១៩៥២ | ១៩៥៤ | ស្រប |
PHI | ហ្វីលីពីន | (បុរស,នារី) | ១៩០៧ | ១៩៣០ | ១៩៥៤ | ស្រប |
LAO | ឡាវ | (បុរស,នារី) | ១៩៥១ | ១៩៥២ | ១៩៦៨ | ស្រប |
AUS | អូស្ត្រាលី[m ១][m ២] | (បុរស,នារី) | ១៩៦១ | ១៩៦៣ | ២០០៦ | ស្រប[m ៣] |
IDN | ឥណ្ឌូនេស៊ី | (បុរស,នារី) | ១៩៣០ | ១៩៥២ | ១៩៥៤ | ស្រប |
សហព័ន្ធកីឡាបាល់ទាត់អាស៊ីខាងកើត (EAFF) (១០) | ||||||
PRK | កូរ៉េខាងជើង | (បុរស,នារី) | ១៩៤៥ | ១៩៥៨ | ១៩៧៤ | ស្រប |
KOR | កូរ៉េខាងត្បូង | (បុរស,នារី) | ១៩២៨ | ១៩៤៨ | ១៩៥៤ | ស្រប |
GUM | ទំព័រគំរូ:ទិន្នន័យប្រទេស ហ្គួហាន ក្វាម[m ១] | (បុរស,នារី) | ១៩៧៥ | ១៩៩៦ | ១៩៩១ | ស្រប[m ៣] |
CHN | ចិន | (បុរស,នារី) | ១៩២៤ | ១៩៣១ | ១៩៧៤ | ស្រប |
TPE | ចិនតៃប៉ិ[m ៤] | (បុរស,នារី) | ១៩៣៦ | ១៩៥៤ | ១៩៥៤ | ស្រប |
JPN | ជប៉ុន | (បុរស,នារី) | ១៩២១ | ១៩២១ | ១៩៥៤ | ស្រប |
MAC | ម៉ាកាវ | (បុរស,នារី) | ១៩៣៩ | ១៩៧៨ | ១៩៧៨ | គ្មាន[m ៥] |
NMI | កោះម៉ារីអាណាខាងជើង[m ១][m ៦] | (បុរស,នារី) | ២០០៥ | N/A | ២០០៩ | គ្មាន[m ៧] |
MNG | ម៉ុងហ្គោលី | (បុរស,នារី) | ១៩៥៩ | ១៩៩៨ | ១៩៩៣ | ស្រប |
HKG | ហុងកុង | (បុរស,នារី) | ១៩១៤ | ១៩៥៤ | ១៩៥៤ | ស្រប |
កំណត់សម្គាល់កែប្រែ
- ↑ ១,០ ១,១ ១,២ ជារដ្ឋនៅអូសេអានីតែមានសមាជិកភាពក្នុង AFC។
- ↑ អតីតសមាជិកនៃសហព័ន្ធកីឡាបាល់ទាត់អូសេអានី (១៩៦៦–១៩៧២, ១៩៧៨–២០០៦), ចូលជាមួយ AFC។
- ↑ ៣,០ ៣,១ រដ្ឋនៅអូសេអានីដែលជាសមាជិកនៃគណៈកម្មាធិការអូឡាំពិកជាតិអូសេអានីច្រើនជាជាងក្រុមប្រឹក្សាអូឡាំពិកអាស៊ី។
- ↑ អតីតសមាជិកសហព័ន្ធកីឡាបាល់ទាត់អូសេអានី (១៩៧៦–១៩៨២) ហើយចូលជាមួយ AFC នៅឆ្នាំ១៩៨២។
- ↑ Macau's Olympic Committee is an OCA member, but not an IOC member.
- ↑ Associate AFC member, not a FIFA member.
- ↑ ជាផ្នែកនៃគណៈកម្មាធិការអូឡាំពិកនៃសហរដ្ឋអាមេរិក។
អតីតសមាជិកកែប្រែ
- សមាគមកីឡាបាល់ទាត់អ៊ីស្រាអែល (១៩៥៤–១៩៧៤) ត្រូវបានបណ្តេញចេញពី AFC នៅក្នុងឆ្នាំ១៩៧៤ ដែលជាលទ្ធផលនៃសំណើរបស់គុយវ៉ែតដែលត្រូវបានអនុម័តដោយសំឡេង ១៧ ទល់នឹង ១៣ ដោយមានអនុវប្បវាទ ៦។[១៣] វាត្រូវបានក្លាយជាសមាជិកពេញសឹទ្ធិរបស់យូហ្វានៅក្នុងឆ្នាំ១៩៩៤។
- កីឡាបាល់ទាត់នូវែលសេឡង់ បានចូលជាមួយ AFC នៅឆ្នាំ១៩៦៤[១៤] ហើយចេញនៅទៅវិញក្នុងឆ្នាំ១៩៦៦ បន្ទាប់ពីខ្លួនក្លាយជាសមាជិកស្ថាបនិកនៃ OFC។
- សហព័ន្ធកីឡាបាល់ទាត់យេម៉ែនខាងត្បូង, ១៩៧២–១៩៩០។[១៥]
- សហព័ន្ធកីឡាបាល់ទាត់កាសាក់ស្ថាន (១៩៩៣–២០០២) បានក្លាយជាសមាជិកពេញសឹទ្ធិរបស់យូហ្វាក្នុងឆ្នាំ២០០២។
អ្នកឧបត្ថមកែប្រែ
ខាងក្រោមនេះគឺជាក្រុមហ៊ុនអ្នកឧបត្ថម (sponsors) របស់ AFC[១៦] ៖
ឯកសារយោងកែប្រែ
- ↑ AFC STATUTES Edition 2017. AFC (8 May 2017) Archived from the original on 27 ធ្នូ 2017 Retrieved on 15 January 2018
- ↑ AFC GENERAL SECRETARY: DATO' WINDSOR JOHN. Asian Football Confederation
- ↑ Christopher Raj (3 December 2015) Prime choice to lead FIFA. The Star (3 December 2015)Retrieved on 25 March 2016
- ↑ 香港足球總會九十週年紀念特刊 (Hong Kong Football Association 90th Anniversary Booklet) 2004
- ↑ AFC 60th Anniversary: Back to where it all began. Asian Football Confederation () Archived from the original on 28 កញ្ញា 2018
- ↑ The remarkable rise of Asia’s greatest showpiece (in en-GB). Asian Football Confederation
- ↑ Football (Soccer) − Asian Football Confederation. Asian Sports Net Archived from the original on 3 មេសា 2016 Retrieved on 25 March 2016
- ↑ https://www.bangkokpost.com/opinion/opinion/1638642/why-hakeem-al-araibi-matters
- ↑ https://www.youtube.com/watch?v=wxaroSUUIek
- ↑ New Football Bloc for South West Asia Launched in Jeddah. reuters (1 June 2018)Retrieved on 2 June 2018
- ↑ New football bloc for South West Asia launched in Jeddah. nytimes.com (31 May 2018)Retrieved on 2 June 2018
- ↑ New football federation to feature teams from South, West Asia. Geo TV (1 June 2018)Retrieved on 2 June 2018
- ↑ "Aust-Asian bid fails". The Sydney Morning Herald: p. 11. 16 September 1974. https://news.google.com/newspapers?id=RNRYAAAAIBAJ&sjid=HOUDAAAAIBAJ&pg=4321%2C5571494។ បានយកមក 10 July 2014.
- ↑ AFC TELLS INDONESIA: PAY OR BE SACKED. The Straits Times (28 August 1964)
- ↑ "Arabia and Yemen are new members". The Straits Times. 28 July 1972. http://eresources.nlb.gov.sg/newspapers/Digitised/Article/straitstimes19720728-1.2.132.4.aspx.
- ↑ AFC Asian Cup | AFC (in en-GB) www.the-afc.com