សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)
ហ្វីហ្វា ឬមានឈ្មោះពេញថា សមាគមសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (អក្សរឡាតាំង៖ FIFA, ឈ្មោះពេញជាភាសាបារាំង៖ Fédération Internationale de Football Association និងជាភាសាអង់គ្លេស៖ International Federation of Association Football) គឺជាអង្គការមិនរកប្រាក់ចំណូលដែលតែងតែសម្តៅលើខ្លួនឯងថាជាស្ថាប័នគ្រប់គ្រងសមាគមកីឡាបាល់ទាត់ ហ្វុតសល និងកីឡាបាល់ទាត់ឆ្នេរខ្សាច់អន្តរជាតិ។ វាគឺជាស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ខ្ពស់បំផុតលំដាប់ថ្នាក់អន្តរជាតិ។
Fédération Internationale de Football Association (FIFA) | |
ផែនទីសមាជិកហ្វីហ្វាបើគិតតាមសហព័ន្ធទ្វីបនីមួយៗ | |
អក្សរកាត់ | ហ្វីហ្វា – FIFA[១] |
---|---|
ស្ថាបនា | ២១ ឧសភា ១៩០៤ |
ប្រភេទ | សហព័ន្ធកីឡា |
ឋានៈតាមផ្លូវច្បាប់ | ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ |
គោលបំណង | អង្គការកីឡា |
ទីស្នាក់ការកណ្ដាល | ហ្ស៊ូរិច ប្រទេសស្វីស |
កូអរដោនេ | 47°22′53″N 8°34′28″E / 47.38139°N 8.57444°ECoordinates: 47°22′53″N 8°34′28″E / 47.38139°N 8.57444°E |
តំបន់ ដែលត្រូវបម្រើ | ជុំវិញពិភពលោក |
សមាជិកភាព | ២១១ ប្រទេស |
ភាសាផ្លូវការ |
|
ជីយ៉ាននី អ៊ីនហ្វានទីណូ | |
អនុប្រធានជាន់ខ្ពស់ | សាលម៉ាន ប៊ីន អ៊ីប្រាហ៊ីម អាល់ កាលីហ្វា (AFC) |
អនុប្រធាន | អាឡេហានដ្រូ ដូមីនហ្កេស (CONMEBOL) អាឡិចសាន់ដឺ កេហ៊្វេរីន (UEFA) ប៉ាទ្រីស៍ មុតសេពេ (CAF) ឡាំប៊ឺត ម៉ាល់តុក (OFC) វិចទ័រ ម៉ុនតាគ្លីអានី (CONCACAF) សានឌ័រ ស្យានយី[២] |
អង្គលេខាធិការ | ហ្វាត៍ម៉ា សាមូរ៉ា |
អង្គការមេ | សន្និបាតហ្វីហ្វា |
បុត្រសម្ព័ន្ធ | |
សាខា | គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ក្រុមប្រឹក្សាសមាគមកីឡាបាល់ទាត់អន្តរជាតិ |
បុគ្គលិក | ៧៥០ |
គេហទំព័រ | fifa.com |
ហ្វីហ្វាត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩០៤ ដើម្បីដើរតួជាអង្គការត្រួតពិនិត្យការប្រកួតប្រជែងអន្តរជាតិក្នុងចំណោមសមាគមប្រទេសជាតិដូចជា៖ បែលស៊ិក ដាណឺម៉ាក បារាំង អាល្លឺម៉ង់ ហុល្លង់ អេស្ប៉ាញ ស៊ុយអែត និងស្វីស។ ហ្វីហ្វាមានទីស្នាក់ការកណ្តាលនៅទីក្រុងហ្ស៊ូរិច ប្រទេសស្វីស ហើយបច្ចុប្បន្ននេះ វាមានសមាជិកភាពរហូតដល់ទៅ ២១១ ប្រទេស។ ដើម្បីក្លាយជាសមាជិកហ្វីហ្វា ប្រទេសទាំងនោះត្រូវមានសមាជិកភាពក្នុងសហព័ន្ធមួយនៅក្នុងចំណោមតំបន់ទាំង ៦ ដែលត្រូវបានបែងចែកលើពិភពលោកគឺ៖ អាហ្វ្រិក អាស៊ី អាមេរិកខាងជើង កណ្តាល និងការ៉ាអ៊ីប អឺរ៉ុប និងអូសេអានី។
បច្ចុប្បន្ន ហ្វីហ្វាបានបង្ហាញពីគោលបំណងមួយចំនួននៅក្នុងលក្ខន្តិកៈរបស់អង្គការរួមមាន ការបង្កើនប្រជាប្រិយភាពនៃកីឡាបាល់ទាត់នៅជុំវិញសកលលោក ខិតខំប្រឹងប្រែងធានាថាមនុស្សគ្រប់រូបអាចទទួលព័ត៌មានផ្សេងៗពោលគឺដឹងឮពីកីឡាបាល់ទាត់ ការតស៊ូមតិដើម្បីសុចរិតភាពនិងការលេងដោយយុត្តិធម៌ (ហ្វែរផ្លេ)។[៣] ហ្វីហ្វាគឺជាអ្នកទទួលខុសត្រូវចំពោះការរៀបចំនិងការលើកកម្ពស់រាល់ការប្រកួតអន្តរជាតិធំៗជាពិសេសគឺការប្រកួតបាល់ទាត់ពិភពលោកដែលបានចាប់ផ្តើមដំបូងនៅឆ្នាំ១៩៣០ និងការប្រកួតបាល់ទាត់ពិភពលោកផ្នែកនារីដែលបានចាប់ផ្តើមនៅឆ្នាំ១៩៩១។ ក្រុមប្រឹក្សាសមាគមកីឡាបាល់ទាត់អន្តរជាតិដែលហ្វីហ្វាជាសមាជិកមួយគឺជាអ្នកកំណត់និងអនុវត្តច្បាប់នៅគ្រប់ការប្រកួតទាំងឡាយរបស់ហ្វីហ្វា។[៤] គ្រប់រាល់ការប្រកួតរបស់ហ្វីហ្វា ប្រាក់ចំណូលភាគច្រើនគឺបានមកពីការឧបត្ថម្ភដូចនៅឆ្នាំ២០១៨ ហ្វីហ្វាបានចំណូលជាង ៤.៦ លានដុល្លារអាមេរិកដែលបានបញ្ចប់វដ្តឆ្នាំ២០១៥–២០១៨ ជាមួយនឹងកម្រៃវិជ្ជមានណែតប្រមាណ ១.២ ពាន់លានដុល្លារនិងមានថវិកាទំនុកបម្រុងជាង ២.៧ ពាន់លានដុល្លារ។[៥]
របាយការណ៍ពីអ្នកសារព័ត៌មានស៊ើបអង្កេតបានភ្ជាប់ថ្នាក់ដឹកនាំហ្វីហ្វាជាមួយបទអំពើពុករលួយ ការសូកប៉ាន់ និងការលួចបន្លំសន្លឹកឆ្នោតទាក់ទងនឹងការបោះឆ្នោតជ្រើសរើសម្ចាស់ផ្ទះពានរង្វាន់បាល់ទាត់ពិភពលោកសម្រាប់ឆ្នាំ២០១៨ និងឆ្នាំ២០២២។ ការចោទប្រកាន់ទាំងនោះបាននាំឱ្យមានការធ្វើពិរុទ្ធកម្មលើមន្ត្រីជាន់ខ្ពស់របស់ហ្វីហ្វាចំនួន ៩ នាក់ដោយក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកពីបទចោលប្រកាន់មួយចំនួនដូចជា អំពើទុច្ចរិត ការលួចបន្លំតាមរយៈគ្រឿងអេឡិចត្រូនិច និងការបន្លំបង្វែរប្រាក់ជាដើម។ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ មន្ត្រីហ្វីហ្វាមួយចំនួនត្រូវបានចាប់ខ្លួនដោយអាជ្ញាធរស្វីស។ មន្ត្រីទាំងនោះដែលត្រូវបានចោទប្រកាន់ដោយសហរដ្ឋអាមេរិកអាចនឹងត្រូវធ្វើបត្យាប័នដើម្បីប្រឈមមុខនឹងការចោទប្រកាន់នៅទីនោះផងដែរ។[៦][៧][៨] មន្ត្រីជាច្រើនរូបត្រូវបានបញ្ឈប់ពីការងារ (បណ្តោះអាសន្ន) ដោយហ្វីហ្វាមានដូចជាអតីតប្រធានលោកសែប ប្លាទ័រ[៩]និងលោកមីឆែល ប្លាទីនីជាដើម។[១០]
ប្រវត្តិ
កែប្រែគំនិតក្នុងការបង្កើតស្ថាប័នមួយដើម្បីត្រួតពិនិត្យការប្រកួតកីឡាបាល់ទាត់ត្រូវបានផុសឡើងនៅដើមសតវត្សទី២០ ស្របពេលដែលប្រជាប្រិយភាពនៃកីឡាបាល់ទាត់កំពុងកើនឡើង។ ដូច្នេះ Fédération Internationale de Football Association (ឬ FIFA) ក៏ត្រូវបានបង្កើតនៅក្រោយទីស្នាក់ការសហភាពសហព័ន្ធកីឡាអត្តពលកម្មសង្គមបារាំង (Union des Sociétés Françaises de Sports Athlétiques – USFSA) នៅផ្លូវ Saint Honoré 229 នៃទីក្រុងប៉ារីសក្នុងថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩០៤។[១១] សមាជិកស្ថាបនិកមានដូចជា៖ បែលស៊ិក ដាណឺម៉ាក បារាំង ហុល្លង់ អេស្ប៉ាញ (តំណាងដោយក្លឹបបាល់ទាត់ទីក្រុងម៉ាឌ្រីដព្រោះថារាជសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញមិនទាន់បង្កើតនៅឡើយ) ស៊ុយអែត និងស្វីស។ នៅថ្ងៃដដែរនោះ សមាគមកីឡាបាល់ទាត់អាល្លឺម៉ង់ (DFB) បានប្រកាសពីគម្រោងចូលរួមតាមរយៈទូរលេខ។[១]
ក្រៅពីនៅទ្វីបអឺរ៉ុប មានប្រទេសនៅតាមទ្វីបផ្សេងៗជាច្រើនបានក្លាយជាសមាជិកថ្មីនៃហ្វីហ្វាមានដូចជា៖ អាហ្វ្រិកខាងត្បូងនៅក្នុងឆ្នាំ១៩០៩ អាហ្សង់ទីនក្នុងឆ្នាំ១៩១២ កាណាដាហើយឈីលីនៅឆ្នាំ១៩១៣ និងសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ១៩១៤។[១២]
នៅអំឡុងសង្គ្រាមលោកលើកទី១ កីឡាករអឺរ៉ុបជាច្រើនត្រូវបានប្រទេសរបស់ពួកគេកេណ្ឌយកទៅធ្វើសង្គ្រាមហើយការធ្វើដំណើរទៅប្រកួតតាមប្រតិទិនដែលបានកំណត់គឺត្រូវបានផ្អាកឬលុបចោលតែម្តង។ ពេលសង្គ្រាមបានបញ្ចប់ អង្គការមួយនេះត្រូវបានដឹកនាំដោយធនាគារិកាជនជាតិហុល្លង់ម្នាក់ឈ្មោះសាល ហឺត្សច៍ម៉ាន។ ដោយសារវិបត្តិនិងផលអវិជ្ជមាននៅក្រោយសង្គ្រាម អង្គការហ្វីហ្វាគឺស្ទើរតែក្ស័យធនទៅហើយប៉ុន្តែសម្ពាធវិបត្តិហិរញ្ញវត្ថុបានបាត់ទៅវិញបន្ទាប់ពី"ក្រុមប្រទេសម្ចាស់ផ្ទះ" (ប្រទេសសមាជិកនៃសហរាជាណាចក្រ) បានសម្រេចដកខ្លួនចេញដោយប្រកាសថាខ្លួននឹងមិនប្រកួតជាមួយអតីតសត្រូវសង្គ្រាមលោកទៀតឡើយ។ ទោះជាយ៉ាងណានៅក្នុងឆ្នាំ១៩២៤ ក្រុមប្រទេសទាំងនោះក៏បានសម្រេចចិត្តចូលជាសមាជិកហ្វីហ្វាវិញម្តងទៀត។
សារមន្ទីរប្រវត្តិសាស្ត្រដែលទាក់ទងនឹងហ្វីហ្វាដំបូងបង្អស់បានបើកដំណើរការឡើងនៅឆ្នាំ២០០១ នៅទីក្រុងមែនឈេសទ័រ ប្រទេសអង់គ្លេស។[១៣] ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកដំបូងត្រូវបានធ្វើឡើងនៅក្នុងឆ្នាំ១៩៣០ នៅទីក្រុងម៉ុងតេវីដេអូ ប្រទេសអ៊ូរុយគ្វេ។[១៣]
រចនាសម្ព័ន្ធ
កែប្រែសហព័ន្ធចំនួនប្រាំមួយ និងប្រទេសសមាជិកចំនួន ២១១
កែប្រែក្រៅពីស្ថាប័នអន្តរជាតិផ្សេងៗ ហ្វីហ្វាបានទទួលស្គាល់សហព័ន្ធចំនួន ៦ ដែលមានតួនាទីត្រួតពិនិត្យនិងរៀបចំការប្រកួតនៅតាមទ្វីបនិងតំបន់ផ្សេងៗទៀតនៅលើពិភពលោក។ ច្បាប់និងវិន័យនៃសហព័ន្ធទ្វីបត្រូវបានចែងនៅក្នុងលក្ខន្តិកៈរបស់ហ្វីហ្វា ហើយការចូលជាសមាជិកសហព័ន្ធគឺជាតម្រូវការមូលដ្ឋានមុននឹងចូលជាសមាជិកផ្លូវការរបស់ហ្វីហ្វា។
សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC, ៤៧ សមាជិក)[lower-alpha ១]
សហព័ន្ធកីឡាបាល់ទាត់អាហ្វ្រិក (CAF, ៥៦ សមាជិក)
សហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងជើង អាមេរិកកណ្តាល និងការ៉ាអ៊ីប (CONCACAF, ៤១ សមាជិក)[lower-alpha ២]
សហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL, ១០ សមាជិក)
សហព័ន្ធកីឡាបាល់ទាត់អូសេអានី (OFC, ១៣ សមាជិក)[lower-alpha ១]
សមាគមសហភាពកីឡាបាល់ទាត់អឺរ៉ុប (UEFA, ៥៥ សមាជិក)[lower-alpha ៣]
ហ្វីហ្វាបានទទួលស្គាល់ប្រទេសសមាជិកចំនួន ២១១ សរុបនិងក្រុមជម្រើសជាតិនារីរបស់ប្រទេសទាំងនោះចំនួន ១២៩ ក្រុម; សម្រាប់ព័ត៌មានបន្ថែម សូមមើលបញ្ជីរាយក្រុមជម្រើសជាតិបាល់ទាត់។ ចំនួនសមាជិករបស់ហ្វីហ្វាគឺមានអត្រាខ្ពស់ជាងចំនួនរដ្ឋសមាជិក អសប ដោយហ្វីហ្វាបានទទួលស្គាល់ថាខ្លួនមានសមាជិកចំនួន ២៣ មកពីរដ្ឋដែលគ្មានអធិបតេយ្យភាពដូចជាក្រុមម្ចាស់ផ្ទះទាំងបួននៃសហរាជាណាចក្រ ឬក៏ទឹកដីជម្លោះនយោបាយដូចជារដ្ឋប៉ាឡេស្ទីនជាដើម។[១៤]
គណៈកម្មាធិការការងារនៃប្រជាជាតិតូចៗរបស់ហ្វីហ្វាបានចាត់ចំណាត់ថ្នាក់រដ្ឋដែលមានសក្តានុភាពចូលជាសមាជិកជាបីក្រុម៖
១. រដ្ឋឯករាជ្យដែលមិនទាន់ជាសមាជិកហ្វីហ្វា (មាន គីរីបាទី កោះម៉ាសាល់ មីក្រូនេស៊ី ម៉ូណាកូ ប៉ាឡូ ទូវ៉ាលូ និងទីក្រុងវ៉ាទីកង់)
២. រដ្ឋ/ទឹកដីគ្មានអធិបតេយ្យភាព (កោះអ័រឡែន ហ្គោដឺឡូប ក្រូអិនឡង់ ហ្គឺនស៊ី កោះមែន ជឺស៊ី ម៉ាទីនីក កោះម៉ារីណាខាងជើង រេអុយញ៉ុង ស៊ីងម៉ាទីន សង់ស៊ីបារ)
៣. តំបន់ជម្លោះនយោបាយ (អាប់កាស៊ី គ្រីមៀ ស៊ីបខាងជើង និងអូសេទីខាងជើង)។[១៥][១៦]
ចំណាត់ថ្នាក់ហ្វីហ្វាពិភពលោកគឺត្រូវបានធ្វើបច្ចុប្បន្នភាពជារៀងរាល់ខែដោយផ្អែកលើលទ្ធផលរបស់ក្រុមជម្រើសជាតិនីមួយៗនៅក្នុងកម្មវិធីប្រកួតអន្តរជាតិនានា ការប្រកួតវគ្គជម្រុះ និងការប្រកួតមិត្តភាពជាដើម។ ចំណាត់ថ្នាក់ពិភពលោកសម្រាប់កីឡាបាល់ទាត់នារីក៏មានវត្តមានផងដែរដោយត្រូវធ្វើបច្ចុប្បន្នភាពចំនួន ៤ ដងក្នុងមួយឆ្នាំ។
ច្បាប់ និងស្ថាប័ន
កែប្រែផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
កម្មវិធីប្រកួតរបស់ហ្វីហ្វា
កែប្រែជម្រើសជាតិ
កែប្រែផ្នែកបុរស
- ពានរង្វាន់បាល់ទាត់ពិភពលោក
- ការប្រកួតកីឡាបាល់ទាត់អូឡាំពិក (អាយុក្រោម ២៣ ឆ្នាំ)
- ពានរង្វាន់បាល់ទាត់ពិភពលោកអាយុក្រោម ២០ ឆ្នាំ
- ពានរង្វាន់បាល់ទាត់ពិភពលោកអាយុក្រោម ១៧ ឆ្នាំ
- ការប្រកួតកីឡាបាល់ទាត់យុវជនអូឡាំពិក (អាយុក្រោម ១៥ ឆ្នាំ)
- ពានរង្វាន់បាល់ទាត់ក្នុងសាលពិភពលោក
- ពានរង្វាន់បាល់ទាត់ឆ្នេរខ្សាច់ពិភពលោក
- ពានរង្វាន់បាល់ទាត់អារ៉ាប់
ផ្នែកនារី
- ពានរង្វាន់បាល់ទាត់នារីពិភពលោក
- ការប្រកួតកីឡាបាល់ទាត់អូឡាំពិក
- ពានរង្វាន់បាល់ទាត់នារីពិភពលោកអាយុក្រោម ២០ ឆ្នាំ
- ពានរង្វាន់បាល់ទាត់នារីពិភពលោកអាយុក្រោម ១៧ ឆ្នាំ
- ការប្រកួតកីឡាបាល់ទាត់យុវនារីអូឡាំពិក (អាយុក្រោម ១៥ ឆ្នាំ)
ក្លិប
កែប្រែផ្នែកបុរស
ផ្នែកនារី
កីឡាអេឡិចត្រូនិក
កែប្រែក្រុម
អតីតកម្មវិធីប្រកួត
កែប្រែជើងឯកនៃកម្មវិធីប្រកួតរបស់ហ្វីហ្វានាពេលបច្ចុប្បន្ន
កែប្រែចំណាត់ថ្នាក់ពិភពលោករបស់ហ្វីហ្វា
កែប្រែបុរស
កែប្រែតារាងខាងក្រោមនេះគឺជាក្រុមជម្រើសជាតិបុរសទាំង ២០ ល្អបំផុតនៅលើពិភពលោក។[១៨]
ចំណាត់ថ្នាក់ | បម្លាស់ប្តូរ | ក្រុម | ពិន្ទុសរុប |
---|---|---|---|
១ | ប្រេស៊ីល | ១៨៤០ | |
២ | ១ | អាហ្សង់ទីន | ១៨៣៨ |
៣ | ១ | បារាំង | ១៨២៣ |
៤ | ២ | បែលហ្ស៊ិក | ១៧៨១ |
៥ | អង់គ្លេស | ១៧៧៤ | |
៦ | ២ | ហុល្លង់ | ១៧៤០ |
៧ | ៥ | ក្រូអាស៊ី | ១៧២៧ |
៨ | ២ | អ៊ីតាលី | ១៧២៣ |
៩ | ព័រទុយហ្កាល់ | ១៧០២ | |
១០ | ៣ | អេស្ប៉ាញ | ១៦៩២ |
១១ | ១១ | ម៉ារ៉ុក | ១៦៧២ |
១២ | ៣ | ស្វីស | ១៦៥៥ |
១៣ | ៣ | សហរដ្ឋអាមេរិក | ១៦៥២ |
១៤ | ៣ | អាល្លឺម៉ង់ | ១៦៤៦ |
១៥ | ២ | ម៉ិកស៊ិក | ១៦៣៥ |
១៦ | ២ | អ៊ូរុយគ្វេ | ១៦២៧ |
១៧ | កូឡុំប៊ី | ១៦១២ | |
១៨ | ៨ | ដាណឺម៉ាក | ១៦០៨ |
១៩ | ១ | សេនេកាល់ | ១៦០៣ |
២០ | ៤ | ជប៉ុន | ១៥៩៣ |
- គិតត្រឹមថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២
នារី
កែប្រែតារាងខាងក្រោមនេះគឺជាក្រុមជម្រើសជាតិនារីទាំង ២០ ល្អបំផុតនៅលើពិភពលោក។[១៩]
ចំណាត់ថ្នាក់ | បម្លាស់ប្តូរ | ក្រុម | ពិន្ទុសរុប |
---|---|---|---|
១ | សហរដ្ឋអាមេរិក | ២០៧៨ | |
២ | ១ | អាល្លឺម៉ង់ | ២០៧៣ |
៣ | ១ | ស៊ុយអែត | ២០៥៧ |
៤ | អង់គ្លេស | ២០៥២ | |
៥ | បារាំង | ២០២៥ | |
៦ | ១ | កាណាដា | ២០០៣ |
៧ | ១ | អេស្ប៉ាញ | ២០០០ |
៨ | ហុល្លង់ | ១៩៩៦ | |
៩ | ប្រេស៊ីល | ១៩៨៣ | |
១០ | កូរ៉េខាងជើង | ១៩៤០ | |
១១ | ជប៉ុន | ១៩១២ | |
១២ | ១ | អូស្ត្រាលី | ១៩១១ |
១៣ | ១ | ន័រវែស | ១៩១១ |
១៤ | ១ | ចិន | ១៨៦២ |
១៥ | ២ | កូរ៉េខាងត្បូង | ១៨៥៣ |
១៦ | អ៊ីស្លង់ | ១៨៥០ | |
១៧ | ៣ | អ៊ីតាលី | ១៨៤៦ |
១៨ | ដាណឺម៉ាក | ១៨៤៥ | |
១៧ | អូទ្រីស | ១៨០៣ | |
២០ | បែលហ្ស៊ិក | ១៧៩២ |
- គិតត្រឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២
អ្នកឧបត្ថម
កែប្រែមើលផងដែរ
កែប្រែកំណត់សម្គាល់
កែប្រែ- ↑ ១,០ ១,១ អូស្ត្រាលីត្រូវបានទទួលស្គាល់ជាសមាជិក AFC តាំងពីឆ្នាំ២០០៦ មកម្លេះ។
- ↑ គុយយ៉ានបារាំង គុយយ៉ាន និងស៊ូរីណាមគឺជាសមាជិក CONCACAF ទោះបីជារដ្ឋទាំងបីនេះមានទីតាំងភូមិសាស្ត្រនៅអាមេរិកខាងត្បូងក៏ដោយ។ ក្រុមបារាំងគុយយ៉ានគឺជាសមាជិក CONCACAF ប៉ុន្តែមិនមែនជាសមាជិកហ្វីហ្វានោះទេ។
- ↑ ក្រុមតំណាងប្រទេសដូចជា៖ អាមេនី អាស៊ែបៃសង់ ស៊ីប ចចជី អ៊ីស្រាអែល កាសាក់ស្ថាន រុស្ស៊ី និងតួកគី គឺជាសមាជិក UEFA ទោះជាប្រទេសទាំងអស់នេះមានទឹកដីមួយភាគធំឬទាំងស្រុងស្ថិតនៅក្រៅទ្វីបអឺរ៉ុបក្តី។ ម៉ូណាកូមិនមែនជាសមាជិក UEFA ឬហ្វីហ្វានោះឡើយ។
ឯកសារយោង
កែប្រែ- ↑ ១,០ ១,១ "Fédération Internationale de Football Association". Filmcircle.com. 11 មិថុនា 2014. http://filmcircle.com/federation-internationale-de-football-association/.
- ↑ FIFA.com. "គណៈកម្មាធិការហ្វីហ្វា - ក្រុមប្រឹក្សាហ្វីហ្វា - FIFA.com". Archived from the original on 2019-03-31. Retrieved 18 សីហា 2021.
- ↑ FIFA.com. "(ជាភាសាអង់គ្លេស) FIFA Statutes". FIFA.com. Archived from the original on 2019-04-06. Retrieved 19 សីហា 2021.
- ↑ FIFA.com. "(ជាភាសាអង់គ្លេស) About FIFA: Organisation". FIFA.com. Archived from the original on 2019-03-17. Retrieved 19 សីហា 2021.
- ↑ FIFA Financial Report 2018 (Report). 31 ធ្នូ 2018. https://resources.fifa.com/image/upload/xzshsoe2ayttyquuxhq0.pdf.
- ↑ "FIFA officials arrested on corruption charges; Sepp Blatter isn't among them". 27 ឧសភា 2015. https://www.nytimes.com/2015/05/28/sports/soccer/fifa-officials-arrested-on-corruption-charges-blatter-isnt-among-them.html.
- ↑ "Nine FIFA Officials and Five Corporate Executives Indicted for Racketeering Conspiracy and Corruption". U.S. DOJ Office of Public Affairs. 27 ឧសភា 2015. Retrieved 19 សីហា 2021.
- ↑ Collett, Mike; Homewood, Brian (27 ឧសភា 2015). "World soccer rocked as top officials held in U.S., Swiss graft cases". Reuters. https://www.reuters.com/article/us-soccer-fifa-arrests-idUSKBN0OC0B020150527.
- ↑ "Sepp Blatter and Michel Platini banned for eight years by Fifa (អង់គ្លេស)". The Daily Telegraph. https://www.telegraph.co.uk/sport/football/fifa/12061288/Sepp-Blatter-and-Michel-Platini-banned-for-eight-years-by-Fifa-live.html.
- ↑ "Rise and fall of Michel Platini – the self-proclaimed 'football man' who forgot the meaning of integrity (អង់គ្លេស)". The Daily Telegraph. https://www.telegraph.co.uk/sport/football/sepp-blatter/12062418/Rise-and-fall-of-Michel-Platini-the-self-proclaimed-football-man-who-forgot-the-meaning-of-integrity.html.
- ↑ Classic Football History of FIFA – Foundation, https://www.fifa.com/classicfootball/history/fifa/foundation.html Archived 2015-03-28 at the វេយប៊ែខ ម៉ាស៊ីន.
- ↑ FIFA (10 កញ្ញា 2009). "FIFA's 208 Member Associations" (PDF). Archived from the original (PDF) on 2015-09-24. Retrieved 19 សីហា 2021.
- ↑ ១៣,០ ១៣,១ Council, Manchester City. "About the National Football Museum | The National Football Museum at Urbis | Manchester City Council". www.manchester.gov.uk. Archived from the original on 1 ធ្នូ 2017. Retrieved 19 សីហា 2021.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ "Palestine Football: Escape to Victory?". Bruisedearth.org. 27 តុលា 2008. Archived from the original on 27 មេសា 2011. Retrieved 20 សីហា 2021.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ "PlayTheGame". Retrieved 20 សីហា 2021.
- ↑ [១]
- ↑ "(អង់គ្លេស) FIFA President Infantino hails France 2019, outlines proposals for future of women's game". 5 កក្កដា 2019. https://www.fifa.com/womensworldcup/news/fifa-president-infantino-hails-france-2019-outlines-proposals-for-future-of-wome.
- ↑ "FIFA Rankings – Men's football". Fédération Internationale de Football Association. Archived from the original on 2016-06-25. Retrieved 21 សីហា 2021.
- ↑ "FIFA Rankings – Women's football". Fédération Internationale de Football Association. Archived from the original on 2015-01-15. Retrieved 22 សីហា 2021.
- ↑ "adidas". FIFA.com. Archived from the original on 2014-08-10. Retrieved 22 សីហា 2021.
- ↑ "COCA-COLA". FIFA.com. Archived from the original on 2014-08-10. Retrieved 22 សីហា 2021.
- ↑ "Hyundai / Kia Motors". FIFA.com. Archived from the original on 2014-08-10. Retrieved 22 សីហា 2021.
- ↑ "VISA". FIFA.com. Archived from the original on 2014-08-10. Retrieved 22 សីហា 2021.
- ↑ "Wanda Group becomes Fifa partner". SportsProMedia.
- ↑ "Qatar Airways announced as Official Partner and Official Airline of FIFA until 2022". FIFA Website. Archived from the original on 2018-02-20. Retrieved 2021-08-22.
តំណភ្ជាប់ក្រៅ
កែប្រែវិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: ហ្វីហ្វា |
- គេហទំព័រផ្លូវការ (មានជាភាសាអង់គ្លេស ចិន បារាំង អាល្លឺម៉ង់ និងអេស្ប៉ាញ)
- FIFA ក្នុងបណ្តាញហ្វេសប៊ុក
- FIFA ក្នុងបណ្តាញយូធូប
- FIFA ក្នុងបណ្តាញធ្វិតទ័រ
- FIFA ក្នុងបណ្តាញអ៊ីនស្តាក្រាម