អេស្ប៉ាញ

(ត្រូវបានបញ្ជូនបន្តពី Spain)

ប្រទេសអេស្ប៉ាញ[ឈ ១] ដោយមានឈ្មោះជាផ្លូវការថា ព្រះរាជា​ណាចក្រ​អេស្ប៉ាញ[ឈ ២][ឈ ៣] គឺ​ជា​ប្រទេស​មួយ​ស្ថិត​នៅប៉ែក​អឺរ៉ុប​និរតី និងមានទឹកដីមួយចំនួនតូចស្ថិត​នៅមហាសមុទ្រអាត្លង់ទិក សមុទ្រមេឌីទែរ៉ាណេ និងទ្វីបអាហ្វ្រិក។ អេស្ប៉ាញជាប្រទេសដែលមានទំហំធំបំផុតនៅតំបន់អឺរ៉ុបខាងត្បូង និងជារដ្ឋសមាជិកសហភាពអឺរ៉ុបធំបំផុតទីបួន។ អេស្ប៉ាញមានទឹកដីមួយភាគធំលាតសន្ធឹងតាមឧបទ្វីបអ៊ីបេរី ខណៈទឹកដីតូចៗមួយចំនួនទៀតដូចជាប្រជុំកោះកាណារីនៅមហាសមុទ្រអាត្លង់ទិក ប្រជុំកោះប៉ាឡេអារ៍នៅសមុទ្រមេឌីទែរ៉ាណេ និងរួមទាំងទីប្រជុំជនស្វយ័តសេអ៊ូតា និងមេលីយ៉ាក្នុងទ្វីបអាហ្វ្រិក។ អេស្ប៉ាញដីគោក ឬឧបទ្វីបអេស្ប៉ាញមានព្រំប្រទល់ជាប់នឹងរដ្ឋជីប្រាល់តានៅចុងភាគខាងត្បូង សមុទ្រមេឌីទែរ៉ាណេនៅភាគខាងត្បូងនិងកើត ប្រទេសបារាំងនិងអង់ដូរ៉ានៅភាគខាងជើង និងប្រទេសព័រទុយហ្កាល់និងមហាសមុទ្រអាត្លង់ទិកនៅភាគខាងលិច។ រាជធានី និងទីក្រុងធំជាងគេក្នុងប្រទេសអេស្ប៉ាញគឺ ម៉ាឌ្រីដ ហើយតំបន់ក្រុងសំខាន់ៗផ្សេងទៀតរួមមាន៖ បារសេឡូណា វ៉ាលែនស៊ីយ៉ា ហ្សារ៉ាហ្កូហ្សា សេវីយ៉ា ម៉ាឡាហ្កា មួរស៊ីយ៉ា ប៉ាល់ម៉ាដេម៉ាយ៉ូរកា ឡាសប៉ាល់ម៉ាស និងប៊ីលបាវ

ព្រះរាជាណាចក្រអេស្ប៉ាញ
Reino de España (ភាសាអេស្ប៉ាញ)
បាវចនា
"Plus Ultra"
"ចម្រើនទៅបរលោក"
ភ្លេងជាតិ
Marcha Real[]
"ចម្រៀងចលនាទ័ពភូមិន្ទ"
ទីតាំងប្រទេសអេស្ប៉ាញ (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសអេស្ប៉ាញ (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសអេស្ប៉ាញ (ក្រហម) ក្នុងទ្វីបអឺរ៉ុប
ទីតាំងប្រទេសអេស្ប៉ាញ (ក្រហម) ក្នុងទ្វីបអឺរ៉ុប
រាជធានី
និង ទីក្រុងធំបំផុត
ម៉ាឌ្រីដ
40°26′N 3°42′W / 40.433°N 3.700°W / 40.433; -3.700
ភាសាផ្លូវការភាសាអេស្ប៉ាញ[ស ១]
ក្រុមជនជាតិ
(ឆ្នាំ ២០២០)[]
សាសនា
(ឆ្នាំ ២០២២)[]
រដ្ឋាភិបាលរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ អាស្រ័យសភាឯកភូត
ហ្វេលីពទី៦
ប៉េដ្រូ សានឆេស
នីតិបញ្ញត្តិរដ្ឋសភា
ព្រឹទ្ធសភា
សភាតំណាងរាស្ត្រ
និម្មិតកម្ម
២០ មករា ១៤៧៩
១៤ មីនា ១៥១៦
៩ មិថុនា ១៧១៥
១៩ មីនា ១៨១២
២៩ ធ្នូ ១៩៧៨
- ចូលជាសមាជិកនៃសហភាពអឺរុប
១ មករា ១៩៨៦
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៥០៥,៩៩៤ គ.ម   (ទី៥១)
- ផ្ទៃទឹក (%)
០.៨៩[]
ប្រជាជន
- ជំរឿន (ឆ្នាំ ២០២០)
Neutral increase ៤៧,៤៥០,៧៩៥[][][ស ២] (ទី៣០)
៩៤ នាក់/គ.ម   (ទី១២០)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
increase ២.២០ ទ្រីលានដុល្លារ[] (ទី១៦)
- ក្នុងម្នាក់
increase ៤៦,៤១៣ ដុល្លារ[] (ទី៤០)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
increase ១.៤៣៥ ទ្រីលានដុល្លារ[] (ទី១៥)
- ក្នុងម្នាក់
increase ៣០,១៥៧ ដុល្លារ[] (ទី៣៨)
ជីនី (២០១៩)៣៣.០[]
មធ្យម
HDI (២០១៩)increase ០.៩០៤[១០]
ខ្ពស់ណាស់ · ទី២៥
រូបិយវត្ថុអឺរ៉ូ[ស ៣] () (EUR)
ល្វែងម៉ោងUTC⁠±០ ទៅ +១ (CET និងWET)
- រដូវក្តៅ (DST)
UTC+១ ទៅ +២ (CEST និងWEST)
សម្គាល់៖ អេស្ប៉ាញកំណត់យក CET/CEST លើកលែងតែកោះកាណារីដែលកំណត់យក WET/WEST
ទម្រង់កាលបរិច្ឆេទdd/mm/yyyy (CE)
ទិសបើកបរស្តាំ
កូដហៅទូរស័ព្ទ+៣៤
កូដ ISO 3166ES
ដែនកម្រិតខ្ពស់.es
.eu
Q29 លើវីគីទិន្នន័យ
មើលជា Q29 លើវីគីទិន្នន័យ

នៅដើមសម័យបុរាណ កុលសម្ព័ន្ធស៊ែលត៍ និងអ៊ីបេរីបានមកតាំងទីលំនៅលើឧបទ្វីបអ៊ីបេរី និងព្រមទាំងជនជាតិបុរេសម័យរ៉ូម៉ាំងមួយចំនួនទៀតផង។ បន្ទាប់ពីពួករ៉ូម៉ាំងបានចូលកាន់កាប់ឧបទ្វីបនេះ ពួកគេក៏បានបង្កើតខេត្តអ៊ីស្ប៉ានីឡើង។ ក្រោមការត្រួតត្រារបស់រ៉ូម៉ាំង ពួកគេបានធ្វើរ៉ូម៉ាំងនីយកម្ម និងគ្រិស្តវូបនីយកម្មលើប្រជាជនក្នុងខេត្តអ៊ីស្ប៉ានី។ ការដួលរលំនៃចក្រភពរ៉ូមខាងលិចបានបង្កឱ្យមានចលនាចំណាកស្រុកនៃកុលសម្ព័ន្ធខ្លះៗពីតំបន់អឺរ៉ុបកណ្តាលមកកាន់ឧបទ្វីបអ៊ីបេរី ពិសេសគឺជនជាតិវីស៊ីហ្គោត៍ ដែលពួកគេក្រោយមកបានបង្កើតអាណាចក្រផ្ទាល់ខ្លួនដោយមានមូលដ្ឋាននៅក្រុងតូលេដូ។ នៅដើមសតវត្សទីប្រាំបី ឧបទ្វីបអ៊ីបេរីមួយភាគធំត្រូវបានកាន់កាប់ដោយកាលីផ្វចក្រអូមេយ៉ាដ ហើយបានប្តូរឈ្មោះមក អាល់អង់ដាលូស រួចក៏បានក្លាយជាតំបន់ដ៏សំខាន់បំផុតមួយនៃចក្រភពឥស្លាមអូមេយ៉ាដ។ នគរគ្រិស្តសាសនាជាច្រើនបានលេចរូបរាងឡើងនៅភាគខាងជើងតំបន់អ៊ីបេរី ដោយក្នុងនោះមានដូចជា៖ អាស្ទូរី ឡេអូន កាស្ទីល អារ៉ាហ្កន ណាវ៉ារ៍ និងព័រទុយហ្កាល់។ ព្រះនគរទាំងប៉ុន្មាននេះបានរួមគ្នាពង្រីកឥទ្ធិពលរបស់ខ្លួនតាមរយៈកម្លាំងយោធាសម្ដៅទៅប៉ែកខាងត្បូងក្នុងគោលបំណងប្រឆាំងនឹងរដ្ឋអំណាចឥស្លាមនៅអ៊ីបេរី ហើយទីបំផុតបានត្រួតត្រាឧបទ្វីបទាំងមូលនៅក្នុងឆ្នាំ១៤៩២។ ការចងសម្ព័ន្ធភាពគ្នារវាងរាជវង្សកាស្ទីយ៉ា និងអារ៉ាហ្កននៅក្នុងឆ្នាំ១៤៧៩ ឱ្យស្ថិតនៅក្រោមរាជអំណាចកាតូលិកតែមួយ ជារឿយៗត្រូវបានគេចាត់ទុកថាជានិម្មាបនកម្មនៃរដ្ឋប្រជាជាតិអេស្ប៉ាញបច្ចុប្បន្ន។

នៅក្នុងអំឡុងសម័យរុករក ប្រទេសអេស្ប៉ាញបាននាំមុខគេក្នុងចលនារុករកពិភពថ្មី និងជាប្រទេសដំបូងដែលអាចធ្វើបរិនាវាចរណ៍ជុំវិញពិភពលោក។ ទន្ទឹមនឹងនេះ អេស្ប៉ាញបានបង្កើតនូវអាណាចក្រដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ តាមរយៈអាណានិគមកិច្ច។ ចក្រភពអេស្ប៉ាញបានគ្រប់គ្រងទឹកដីស្ទើរតែគ្រប់ទ្វីបទាំងអស់លើសកលលោក ហើយបានពង្រីកប្រព័ន្ធពាណិជ្ជកម្មសកលដើម្បីដោះដូរធាតុលោហៈដ៏មានតម្លៃផ្សេងៗ។ មកដល់សតវត្សរ៍ទី១៨ កំណែទម្រង់ជាច្រើនត្រូវបានគេចេញអនុវត្តនៅលើទឹកដីអេស្ប៉ាញដើម ពិសេសគឺ កំណែទម្រង់បួរបន[១២] នៅក្នុងសតវត្សរ៍ទី១៩ បន្ទាប់ពីធ្លាក់ក្រោមការកាន់កាប់របស់ណាប៉ូលេអុង និងប្រយុទ្ធក្នុងសង្រ្គាមដើម្បីឯករាជ្យ របបនយោបាយនៅក្នុងប្រទេសត្រូវបានបែកបាក់និងបែងចែកជាបក្សពួកសេរីនិយម និងពួកផ្តាច់ការនិយម ហើយជាលទ្ធផល អំណាចអាណានិគមរបស់អេស្ប៉ាញនៅទ្វីបអាមេរិកក៏ធ្លាក់ចុះខ្សោយរហូតបាត់បង់។ ការបែកបាក់នយោបាយនេះបានឆ្លងបន្តរហូតទៅក្នុងសតវត្សរ៍ទី២០ និងបញ្ចប់ទៅវិញនៅក្នុងសង្រ្គាមស៊ីវិលអេស្ប៉ាញ និងបានបើកផ្លូវឱ្យកើតចេញរបបផ្ដាច់ការហ្វ្រង់កូដែលមានអត្ថិភាពរហូតដល់ឆ្នាំ១៩៧៥។ ក្រោយពីបានស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ បូករួមជាមួយនឹងការចូលជាសមាជិកនៃសហភាពអឺរ៉ុប សេដ្ឋកិច្ចប្រទេសអេស្ប៉ាញក៏បានរីកលូតលាស់ចម្រើនឡើង និងបានវិវត្តចូលទៅក្នុងសង្គម និងនយោបាយអេស្ប៉ាញយ៉ាងស៊ីជម្រៅ។ ចាប់តាំងពីយុគសម័យមាសមក (ចុងសតវត្សរ៍ទី១៥) សិល្បៈ ស្ថាបត្យកម្ម តន្ត្រី កំណាព្យ គំនូរ អក្សរសិល្ប៍ និងម្ហូបអាហារអេស្ប៉ាញបានជះឥទ្ធិពលទៅទូទាំងពិភពលោក ជាពិសេសនៅអឺរ៉ុបខាងលិច និងអាមេរិក។ អេស្ប៉ាញជាប្រទេសចម្បងមួយនៃអឺរ៉ុបឡាទីន និងជាមហាអំណាចវប្បធម៌មួយ។[១៣][១៤] ដោយសារតែធនធានសម្បត្តិវប្បធម៌ដ៏សម្បូរបែបរបស់ខ្លួន អេស្ប៉ាញបានជាប់ឈ្មោះជាប្រទេសដែលមានអ្នកចូលទស្សនាច្រើនជាងគេទីពីរនៅលើពិភពលោក ជាប្រទេសមានទីកន្លែងបេតិកភណ្ឌពិភពលោកច្រើនជាងគេបំផុត ហើយជាគោលដៅដ៏ពេញនិយមបំផុតសម្រាប់និស្សិតអឺរ៉ុប[១៥] ឥទ្ធិពលវប្បធម៌អេស្ប៉ាញត្រូវបានទទួលដោយមនុស្សជាង ៦០០ លាននាក់ ដែលធ្វើឱ្យភាសាអេស្ប៉ាញក្លាយជាភាសាកំណើតដ៏ប្រជាប្រិយបំផុតទីពីរ និងជាភាសារ៉ូម៉ាំងដែលគេប្រើប្រាស់ទូលំទូលាយបំផុតលើពិភពលោកផងដែរ។[១៦]

អេស្ប៉ាញជាប្រទេសប្រជាធិបតេយ្យនិយមសភា និងជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដោយមានព្រះរាជាហ្វេលីពទី៦ ជាព្រះប្រមុខរដ្ឋ។ ចំពោះសេដ្ឋកិច្ច អេស្ប៉ាញគឺជាប្រទេសសេដ្ឋកិច្ចមូលធនជឿនលឿនដ៏សំខាន់មួយ[១៧] ដោយមានផលិតផលក្នុងស្រុកសរុបមធ្យមធំបំផុតទីដប់ប្រាំ (ទីបួនប្រចាំសហភាពអឺរ៉ុប) និងទីដប់ប្រាំដូចគ្នាបើគិតជា យអទ។ ក្រៅពីនេះ ប្រទេសអេស្ប៉ាញជារដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ, សហភាពអឺរ៉ុប, ហ្សូនអឺរ៉ូ, អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) និងជាភ្ញៀវអចិន្ត្រៃយ៍នៃហ្សេម្ភៃ ហើយមិនតែប៉ុណ្ណោះ អេស្ប៉ាញក៏មានឈ្មោះជាសមាជិកនៃអង្គការអន្តរជាតិជាច្រើនដូចជា ក្រុមប្រឹក្សាអឺរ៉ុប, អង្គការរដ្ឋអ៊ីបេរ៉ូ-អាមេរិកាំង, សហភាពដើម្បីមេឌីទែរ៉ាណេ, អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច, អង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប និងអង្គការពាណិជ្ជកម្មពិភពលោក

ឈ្មោះ

កែប្រែ

ឈ្មោះនៃប្រទេសអេស្ប៉ាញ (España) ត្រូវបានគេចាត់ទុកថាមានដើមកំណើតចេញពីពាក្យអ៊ីស្ប៉ានី (Hispania) ដែលពួករ៉ូម៉ាំងដាក់ឱ្យដើម្បីសម្ដៅលើឧបទ្វីបអ៊ីបេរី និងខេត្តពួកគេនៅក្នុងអំឡុងសម័យចក្រភពរ៉ូម។ គេមិនទាន់ដឹងពីប្រភពដើមច្បាស់លាស់នៃពាក្យ អ៊ីស្ប៉ានី នេះនៅឡើយទេ តែបើតាមទ្រឹស្តីសម្មតិកម្ម គេបានសន្មតថា វាមានប្រភពចេញពីជនជាតិភេនីស៊ីដែលពួកនេះបានប្រើពាក្យ Spania ដើម្បីសម្ដៅលើតំបន់អ៊ីបេរី (ដែលមានន័យថា "ទឹកដីសត្វទន្សាយ")។[១៨]

គេបានលើកអំណះអំណាងមួយទៀតឡើងថា "អ៊ីស្ប៉ានី" កើតចេញមកពីពាក្យក្នុងភាសាបាសគឺ Ezpanna មានន័យថា "គែម" ឬ "ព្រំដែន" ដែលចង់សម្ដៅទៅលើឧបទ្វីបអ៊ីបេរីដែលមានទីតាំងនៅកែងនិរតីនៃទ្វីបអឺរ៉ុប។[១៩]

ប្រវត្តិសាស្ត្រ

កែប្រែ

សម័យបុរេប្រវត្តិ និងបុរេរ៉ូម៉ាំង

កែប្រែ

ដំណើរស្រាវជ្រាវផ្នែកបុរាណវត្ថុនៅភ្នំអាតាពូអ៊ឺកាបានបង្ហាញថា ពូជអូមីនីដេបានឡើងមករស់នៅលើឧបទ្វីបអ៊ីបេរីតាំងពី ១.៣ លានឆ្នាំមុន។[២០] មនុស្សសម័យបានឈានជើងចូលមកដល់តំបន់អ៊ីបេរីដំបូងនៅប្រហែល ៣៥,០០០ ឆ្នាំមុនពីភាគខាងជើង។ ភស្តុតាងបុរាណវិទ្យាដែលបញ្ជាក់ពីការតាំងទីលំនៅដោយមនុស្សបុរេប្រវត្តិគឺ រូបគំនូរលើផ្ទាំងថ្មីនៅក្នុងរូងភ្នំអាល់តាមីរ៉ានៅភាគខាងជើងតំបន់អ៊ីបេរីនៅប្រមាណពី ៣៥,៦០០ ទៅ ១៣,៥០០ ឆ្នាំមុន គ.ស.។[២១][២២]

ក្រុមជនជាតិធំៗពីរដែលរស់នៅលើឧបទ្វីបអ៊ីបេរីមុនពេលពួករ៉ូម៉ាំងចូលមកដល់គឺ អ៊ីបេរី និងស៊ែលត៍។ ជនជាតិអ៊ីបេរីនិយមរស់នៅក្នុងតំបន់ជាប់សមុទ្រមេឌីទែរ៉ាណេ ចំណែកឯជនជាតិស៊ែលត៍វិញច្រើនរស់នៅជាប់ខាងមហាសមុទ្រអាត្លង់ទិក។ ជនជាតិផ្សេងៗដូចជា បាស បានតាំងទីលំនៅក្នុងតំបន់ភាគខាងលិចនៃជួរភ្នំភីរីនីស៍ និងតំបន់ជុំវិញ។ រីឯពួកតាតេសូសដែលទទួលឥទ្ធិពលពីភេនីស៊ី មានវត្តមាននៅភាគនិរតី ខណៈពួកលូស៊ីតាញ៉ង់ និងវេថុងស៍ច្រើនរស់នៅតំបន់កណ្តាលឈៀងខាងលិច។

អ៊ីស្ប៉ានីរ៉ូម៉ាំង និងអាណាចក្រវីស៊ីហ្គោត៍

កែប្រែ
 
សាលល្ខោនរ៉ូម៉ាំងនៅក្រុងមេរីដា

នៅអំឡុងសង្គ្រាមភ្យូនីកលើកទី២ ប្រហែលជាចន្លោះឆ្នាំ២១០ និងឆ្នាំ២០៥ មុន គ.ស. សាធារណរដ្ឋរ៉ូមបានកាន់កាប់ដែនដីពាណិជ្ជកម្មការតាជីណ័សនៅតាមបណ្ដោយឆ្នេរសមុទ្រមេឌីទែរ៉ាណេ។ ថ្វីបើរ៉ូមបានចំណាយពេលជិតពីរសតវត្សរ៍ដើម្បីកាន់កាប់ឧបទ្វីបអ៊ីបេរីមែន ប៉ុន្តែរ៉ូមបានរក្សាអំណាចគ្រប់គ្រងរបស់ខ្លួនលើអ៊ីបេរីអស់រយៈពេលជាងប្រាំមួយសតវត្សរ៍បន្ទាប់។ អំណាចគ្រប់គ្រងរបស់រ៉ូមត្រូវបានចងភ្ជាប់គ្នាដោយច្បាប់ ភាសា និងវិថីរ៉ូម៉ាំង[២៣] វប្បធម៌របស់ប្រជាជនមុនសម័យរ៉ូម៉ាំងត្រូវបានរ៉ូមធ្វើរ៉ូម៉ាំងនីយកម្មបន្តិចម្តងៗ ពោលគឺរ៉ូមបានយកវប្បធម៌ខ្លួនមកផ្សព្វផ្សាយរួចបន្សាបចូលទៅក្នុងសង្គមវប្បធម៌អ៊ីបេរីដើម្បីប្រែក្លាយតំបន់នេះជាទឹកដីរ៉ូមផ្លូវការ។[២៤]

តំបន់ ឬខេត្តហ៊ីស្ប៉ានីត្រូវបានចាត់ទុកជាឃ្លាំងសម្រាប់បម្រើទីផ្សាររ៉ូម៉ាំង ហើយកំពង់ផែរបស់វាបាននាំចេញវត្ថុមានតម្លៃជាច្រើនដូចជា មាស រោមចៀម ប្រេងអូលីវ និងស្រាជាដើម។ ផលិតកម្មផ្នែកកសិកម្មនៅក្នុងតំបន់បានកើនឡើងជាលំដាប់ក្រោយពីប្រព័ន្ធធារាសាស្រ្តថ្មីត្រូវបានសាងសង់ ហើយប្រព័ន្ធមួយចំនួននៅតែគេបន្តប្រើប្រាស់រហូតមកដល់សព្វថ្ងៃ។ ព្រះចៅអធិរាជរ៉ូមដូចជា អាឌ្រីយ៉ង់ ត្រាហ្សាន ធីអូដូសទី១ និងទស្សនវិទូសេនេកាសុទ្ធតែបានចាប់កំណើតនៅក្នុងទឹកដីហ៊ីស្ប៉ានី។ គ្រិស្តសាសនាត្រូវបាននាំមកផ្សព្វផ្សាយនៅខេត្តហ៊ីស្ប៉ានីដំបូងក្នុងសតវត្សរ៍ទី១ នៃ គ.ស. ហើយបានទទួលប្រជាប្រិយភាពនៅតាមទីក្រុងនានាក្នុងសតវត្សរ៍ទី២។[២៤] ភាសា និងសាសនារបស់អេស្ប៉ាញបច្ចុប្បន្នភាគច្រើន ក៏ដូចជាមូលដ្ឋាននៃច្បាប់សុទ្ធតែមានប្រភពចេញពីសម័យកាលនេះ។[២៣]

 
មកុដបំណន់នៃព្រះចៅរ៉េស៊ីសវ៉ង់ថ៍ ព្រះរាជានៃអាណាចក្រវិស៊ីហ្គោត៍

ជនជាតិជែរម៉ាំងពីរក្រុមគឺស៊ូវេស៍ និងវ៉ាន់ដាល រួមជាមួយជនជាតិអាឡង់ បានចូលមករស់នៅក្នុងឧបទ្វីបអ៊ីបេរីក្រោយឆ្នាំ៤០៩ ដោយក្រុមទាំងអស់នេះបានរំលាយអំណាចគ្រប់គ្រងរបស់ចក្រភពរ៉ូមខាងលិចនៅអ៊ីបេរី។ ជនជាតិស៊ូវេស៍បានបង្កើតព្រះនគរមួយនៅភាគពាយ័ព្យនៃអ៊ីបេរី ចំណែកឯជនជាតិវ៉ាន់ដាលវិញបានបង្កើតអាណាចក្រផ្ទាល់ខ្លួននៅភាគខាងត្បូងនៃឧបទ្វីប មុនពេលឆ្លងចូលតំបន់អាហ្វ្រិកខាងជើងនៅក្នុងឆ្នាំ៤២៩។ នៅពេលដែលអំណាចលោកខាងលិចកំពុងចុះខ្សោយនិងបែកបាក់ មូលដ្ឋានសង្គម និងសេដ្ឋកិច្ចនៅអ៊ីបេរីវិញក៏បានជួបវិបត្តិខ្លះៗ និងមានលក្ខណៈសាមញ្ញជាងមុន។ របបគ្រប់គ្រងជាបន្តបន្ទាប់នៅតែរក្សាស្ថាប័ន និងច្បាប់ជាច្រើននៃចក្រភពរ៉ូម រួមទាំងគ្រិស្តសាសនា និងការផ្សព្វផ្សាយវប្បធម៌រ៉ូមទៅក្នុងតំបន់។

អាណាចក្រប៊ីហ្សង់ទីនបានបង្កើតខេត្តមួយនៅភាគខាងត្បូងនៃឧបទ្វីបហៅថា អេស្ប៉ាញ ក្នុងគោលបំណងស្តារអំណាចគ្រប់គ្រងរបស់រ៉ូមឡើងវិញ។ តែទោះជាយ៉ាងណា ប្រជាជននៅក្នុងតំបន់ហ៊ីស្ប៉ានីបានចេញប្រឆាំង ហើយក៏រួមគ្នាបង្កើតនគរវីស៊ីហ្គោត៍ឡើង។

សម័យកាលឥស្លាម និងរ៉េកុនគីស្តា

កែប្រែ

ពីឆ្នាំ៧១១ ដល់ឆ្នាំ៧១៨ កាលីផ្វចក្រអូមេយ៉ាដបានវាយត្រួតត្រាតំបន់អាហ្រ្វិកខាងជើងពីចក្រភពប៊ីហ្សង់ទីន ហើយជាលទ្ធផល ឧបទ្វីបអ៊ីបេរីស្ទើរទាំងមូលត្រូវបានមហាអំណាចឥស្លាមមួយនេះកាន់កាប់ ខណៈរាជាណាចក្រវីស៊ីហ្គោត៍បានដួលរលំ។ មានតែទឹកដីតូចមួយនៅតំបន់ភ្នំភាគខាងជើងនៃឧបទ្វីបប៉ុណ្ណោះដែលបានរួចផុតពីការឈ្លានពានរបស់ឥស្លាម។ នគរគ្រិស្តនៅភាគខាងជើងឧបទ្វីបដូចជា អាស្ទូរីយ៉ាស-លេអូន ណាវ៉ារ៉ា និងអារ៉ាហ្កនបានរួបរួមគ្នាបញ្ឈប់យុទ្ធនាការពង្រីកទឹកដីរបស់អូមេយ៉ាដពីទ្វីបអឺរ៉ុប។[២៥] ជាលទ្ធផល ព្រំដែនរវាងទឹកដីឥស្លាម និងនគរគ្រិស្តនៃឧបទ្វីបត្រូវបានបង្កើតឡើងតាមបណ្តោយជ្រលងអ៊ីប្រេ និងឌូរ៉ូ

 
ទិដ្ឋភាពខាងក្នុងនៃព្រះរាជវាំងលេអូន ដែលជាបេះដូងនៃអាល់អង់ដាលូស (ខេត្តក្រោមអាណាចក្រឥស្លាមនៅអ៊ីបេរី)

ក្រោមការកាន់កាប់របស់អាណាចក្រអូមេយ៉ាដ ប្រជាជនក្នុងតំបន់ជាច្រើនត្រូវបានរដ្ឋអំណាចបញ្ចុះបញ្ចូល និងបង្ខំឱ្យប្តូរទៅប្រកាន់សាសនាឥស្លាម។ គេជឿថា មកត្រឹមចុងសតវត្សរ៍ទី១០ ប្រជាជនភាគច្រើននៃអាល់-អង់ដាលូសបានប្រតិបត្តិគោរពសាសនាឥស្លាមជាសាសនាគោលរបស់គេ។[២៦][២៧] នៅសតវត្សរ៍ទី១១ រដ្ឋអំណាចឥស្លាមនៅអ៊ីបេរីបានដួលរលំបែកបាក់ទៅជានគរឥស្លាមតូចៗ (គេនិយមហោថា តៃហ្វា)។[២៨] នគរតៃហ្វាទាំងនេះជាទូទៅត្រូវប្រគល់ទ្រព្យសម្បត្តិដែលខ្លួនមានឱ្យទៅដល់បណ្ដានគរគ្រិស្តនៅប៉ែកខាងជើងឧបទ្វីប ជាថ្នូរនឹងការការពារទឹកដី ក៏ប៉ុន្តែបើបង់មិនទៀងទាត់ ឬគ្មានលទ្ធភាពទេ នុះពួកគេនឹងត្រូវរងការឈ្លានពាន។ ទីបំផុត អំណាចគ្រប់គ្រងនៅក្នុងឧបទ្វីបក៏ត្រូវបង្វែរទៅរកព្រះនគរគ្រិស្តវិញបន្ទាប់ពីពួកគេបានវាយដណ្ដើមទីក្រុងតូលេដូនៅក្នុងឆ្នាំ១០៨៥ ដែលជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់តៃហ្វា។

 
រាជាធិបតេយ្យកាតូលិកនៃអេស្ប៉ាញ

នៅក្នុងសតវត្សរ៍ទី១២ ព្រះរាជាណាចក្រកាស្ទីយ៉ាបានលេចឡើងជានគរគ្រិស្តដ៏មានឥទ្ធិពលបំផុតនៅក្នុងតំបន់។ មកដល់ត្រឹមសតវត្សរ៍ទី១៣ កាស្ទីយ៉ាបានវាយដណ្ដើមបន្ទាយឥស្លាមសំខាន់ៗបន្ថែមដូចជា គ័រដូបា (១២៣៦) និងសេវីយ៉ា (១២៤៨)។ ទន្ទឹមនឹងនេះ ស្រុកបាសេឡូណា និងព្រះរាជាណាចក្រអារ៉ាហ្កនបានចងសម្ព័ន្ធរាជវង្សជាមួយនឹងកាស្ទីយ៉ា ហើយទទួលបានអំណាចគ្រប់គ្រងទឹកដីនៅប៉ែកសមុទ្រមេឌីទែរ៉ាណេ។ រដ្ឋអំណាចឥស្លាមចុងក្រោយគេបង្អស់នៅឧបទ្វីបអ៊ីបេរីគឺ អេមីរ៉ាតក្រាណាដា បានប្រកាសទម្លាក់អាវុធចុះចាញ់ចំពោះកងកម្លាំងយោធានៃរាជាធិបតេយ្យកាតូលិកនៅក្នុងឆ្នាំ១៤៩២ ដោយបិទបញ្ចប់សង្គ្រាមក្រាណាដាដែលបានអូសបន្លាយអស់រយៈពេលជាងដប់ឆ្នាំកន្លងមក។[២៩]

ចក្រភពអេស្ប៉ាញ

កែប្រែ
 
ទិដ្ឋភាពនៃកំពង់ផែសេវីយ៉ានៅចុងសតវត្សរ៍ទី១៦ ដែលជាកំពង់ផែមួយទទួលបានសិទ្ធិផ្តាច់មុខចំពោះការធ្វើពាណិជ្ជកម្មជាមួយពិភពថ្មី

នៅក្នុងឆ្នាំ១៤៦៩ ព្រះនគរគ្រិស្តនៃកាស្ទីយ៉ា និងអារ៉ាហ្កនត្រូវបានបង្រួបបង្រួមចូលគ្នាក្រោយពីមានព្រះរាជអភិសេករវាងព្រះរាជានៃនគរទាំងពីរគឺ អ៊ីសាប៊ែលទី១ (ព្រះមហាក្សត្រិយានីនៃកាស្ទីយ៉ា) និងហ៊្វែឌីណង់ទី២ (ព្រះមហាក្សត្រអារ៉ាហ្កន)។ នៅក្នុងឆ្នាំ១៤៩២ ជនជាតិជ្វីហ្វ ឬយូដាត្រូវបានអាជ្ញាធរបង្ខំឱ្យប្ដូរទៅប្រតិបត្តិសាសនាកាតូលិក ហើយបើមិនអញ្ចឹងទេនឹងត្រូវបណ្តេញចេញពីព្រះនគរ។[៣០] ជាលទ្ធផល ជនជាតិជ្វីហ្វរហូតដល់ទៅ ២០០,០០០ នាក់ត្រូវបានបណ្តេញចេញពីដែននគរកាស្ទីយ៉ា និងអារ៉ាហ្កន។ នៅឆ្នាំដដែរ លោកគ្រីស្តុប កូឡុំដែលត្រូវគាំទ្រដោយអ៊ីសាប៊ែល បានឈានជើងចូលពិភពថ្មី (ទ្វីបអាមេរិក) បន្ទាប់ពីចំណាយពេលអស់ជាច្រើនសប្តាហ៍ឆ្លងកាត់មហាសមុទ្រអាត្លង់ទិក។ សមិទ្ធផលរបស់កូឡុំបានជំរុញឱ្យមានការចាប់អារម្មណ៍ពីមហាអំណាចអឺរ៉ុប និងនាំឱ្យមានការប្រកួតប្រជែងដណ្ដើមចែកទ្វីបអាមេរិកដោយមហាអំណាចទាំងនោះ រួមទាំងអេស្ប៉ាញផងដែរ។ សន្ធិសញ្ញាក្រាណាដានៅក្នុងឆ្នាំ១៤៩១ បានធានានូវការអត់ឱនខាងសាសនាពីរដ្ឋាភិបាលចំពោះឥស្លាមសាសនិកនៅក្នុងនគរ[៣១] ប៉ុន្តែវាបានចូលជាធរមានបានតែប៉ុន្មានឆ្នាំប៉ុណ្ណោះមុនពេលត្រូវលុបចោល និងចាត់ទុកការគោរពសាសនាឥស្លាមជាអំពើខុសច្បាប់នៅក្នុងកាស្ទីយ៉ា (១៥០២) និងអារ៉ាហ្កន (១៥២៧)។ នៅប្រហែលបួនទសវត្សរ៍ក្រោយបញ្ចប់សង្រ្គាមអាល់ពូហារ៉ាស (១៥៦៨–១៥៧១) អតីតឥស្លាមសាសនិកជាង ៣០០,០០០ នាក់ត្រូវបានបណ្តេញចេញពីអ៊ីបេរី និងបាននាំគ្នាតាំងទីលំនៅជាចម្បងនៅតាមតំបន់អាហ្វ្រិកខាងជើង។[៣២]

 
ផែនទីបង្ហាញពីវិសាលភាពទឹកដីនៃចក្រភពអេស្ប៉ាញ

ការបង្រួបបង្រួមនិងចងរាជអភិសេកនៃព្រះរាជារវាងអារ៉ាហ្កន និងកាស្ទីយ៉ាត្រូវបានគេចាត់ទុកថាជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលនាំឱ្យកើតមានប្រទេសអេស្ប៉ាញបច្ចុប្បន្ន និងចក្រភពអេស្ប៉ាញជារួម ក៏ប៉ុន្តែព្រះរាជបល្ល័ង្ក និងនគរផ្សេងៗនៅក្នុងព្រះរាជាណាចក្រអេស្ប៉ាញគឺមានលក្ខណៈខុសដាច់ដោយឡែកពីគ្នាទាំងសង្គម នយោបាយ ភាពស្របច្បាប់ រូបិយប័ណ្ណ និងភាសា។[៣៣][៣៤]

ហាបស្បួកនិយមអេស្ប៉ាញគឺជាមហាអំណាចមួយក្នុងចំណោមមហាអំណាចឈានមុខគេបង្អស់នៅលើពិភពលោកក្នុងសតវត្សរ៍ទី១៦ និងសតវត្សរ៍ទី១៧ ហើយអំណាចដ៏មហិមានេះបានកើតចេញពីការធ្វើពាណិជ្ជកម្ម និងការជួញដូរធនធានទ្រព្យសម្បត្តិផ្សេងៗពីទឹកដីអាណានិគមរបស់ខ្លួន ហើយមិនតែប៉ុណ្ណោះ អេស្ប៉ាញក៏បានក្លាយជាមហាអំណាចផ្លូវសមុទ្រឈានមុខគេថែមទៀតផង។ អាណាចក្រមួយនេះបានឈានដល់ចំណុចកំពូលនៅក្នុងអំឡុងរជ្ជកាលនៃព្រះរាជារបស់រាជវង្សហាបស្បួកពីរអង្គដំបូងគឺ ឆាលស៍ទី៥/ទី១ (១៥១៦–១៥៥៦) និងហ្វីលីពទី២ (១៥៥៦–១៥៩៨)។ នៅក្នុងសម័យកាលនេះ អេស្ប៉ាញបានជួបប្រទះ និងត្រូវប្រឈមនឹងសង្គ្រាមអ៊ីតាលី សង្គ្រាមស្មាល់កាល់ដ៍ ការបះបោរនៅហុល្លង់ សង្រ្គាមស្នងរាជបល្ល័ង្កព័រទុយហ្កាល់ ជម្លោះប៉ះទង្គិចជាមួយចក្រភពអូតូម៉ង់ អន្តរាគមន៍នៅក្នុងសង្គ្រាមសាសនាបារាំង និងសង្រ្គាមអង់គ្លេស-អេស្ប៉ាញ[៣៥]

 
ខ្សែពាណិជ្ជកម្មចម្បងៗនៃចក្រភពអេស្ប៉ាញ

តាមរយៈយុទ្ធនាការរុករក និងកាន់កាប់ទឹកដីថ្មីៗ បូករួមទាំងសម្ព័ន្ធភាពរាជវង្ស និងកេរ្តិ៍មរតកផ្សេងៗ ចក្រភព​អេ​ស្ប៉ា​ញ​បាន​ពង្រីកឥទ្ធិពល និងព្រមទាំងទឹកដី​មួយភាគធំនៅ​ទ្វីប​អាមេរិក ឥណ្ឌូ​ប៉ាស៊ីហ្វិក ទ្វីបអាហ្វ្រិក និង​ក៏ដូចជាតំបន់មួយចំនួននៅក្នុងទ្វីបអឺរ៉ុបផងដែរ។ នៅ​ក្នុងសម័យនេះ អេស្ប៉ាញបានពង្រីកការរុករក​តាម​ផ្លូវសមុទ្រ​និង​ផ្លូវគោក ​បើកផ្លូវ​ពាណិជ្ជកម្ម​ថ្មី​ឆ្លងកាត់តាម​មហាសមុទ្រ ការកាន់កាប់ និង​ចាប់ផ្តើម​អាណានិគមកិច្ច​ក្រៅប្រទេស។ លោហធាតុដ៏មានតម្លៃ គ្រឿងទេស វត្ថុច្នៃប្រណិត និងរុក្ខជាតិនានាដែលមិនទាន់ស្គាល់អត្តសញ្ញាណពីមុនមកត្រូវបានគេនាំយកមកតំបន់ទីក្រុងធំៗនៅទ្វីបអឺរ៉ុប ដែលជាហេតុបណ្ដុះការយល់ដឹងរបស់ប្រជាជនអឺរ៉ុបអំពីសកលលោក។[៣៦] ការរីកភាយសាយនៃវប្បធម៌អេស្ប៉ាញនៅក្នុងអំឡុងសម័យកាលនេះត្រូវបានគេច្រើននិយមសម្ដៅថា យុគសម័យមាសនៃប្រជាជាតិអេស្ប៉ាញ។ ផ្ទុយពីនេះ ភាពរីកចម្រើននៃចក្រភពអេស្ប៉ាញក៏បានបង្កឱ្យមានភាពចលាចលនៅក្នុងទ្វីបអាមេរិកផងដែរ ដូចជានាំឱ្យដួលរលំនូវសង្គម និងអាណាចក្រក្នុងស្រុក ខណៈជនជាតិដើមអាមេរិកត្រូវបានបំពុលដោយជំងឺអាសន្នរោគថ្មីៗពីភាគីអឺរ៉ុប។ កំណើននៃគំនិតមនុស្សជាតិ ចលនាកំណែទម្រង់សាសនា ការរកឃើញ និងកាន់កាប់ភូមិសាស្ត្រថ្មីៗបានក្លាយជាបញ្ហាដ៏ស្មុគស្មាញសម្រាប់បញ្ញវន្តអេស្ប៉ាញ ដូច្នេះដើម្បីដោះស្រាយវា ពួកគេក៏បានបង្កើតចលនាសាឡាម៉ាន់កាឡើង ហើយបន្ទាប់មកក៏បានលេចចេញនូវទ្រឹស្តីសម័យដំបូងដែលគេជឿថាជាមូលដ្ឋានគ្រឹះនៃច្បាប់អន្តរជាតិ និងសិទ្ធិមនុស្ស។

ឧត្តមភាពលើដែនសមុទ្ររបស់អេស្ប៉ាញនៅក្នុងសតវត្សរ៍ទី១៦ ត្រូវបានកំណត់ដោយជ័យជម្នះលើចក្រភពអូតូម៉ង់នៅក្នុងសមរភូមិឡេប៉ាន់តូនៃឆ្នាំ១៥៧១ និងលើប្រទេសព័រទុយហ្កាល់ក្នុងសមរភូមិកោះទែរស៊ីយរ៉ានៃឆ្នាំ១៥៨២ ហើយជាពិសេសគឺជ័យជំនះលើប្រទេសអង់គ្លេសនៅក្នុងសង្គ្រាមអង់គ្លេស-អេស្ប៉ាញឆ្នាំ១៥៨២–១៦០៤។ ក៏ប៉ុន្តែពេលហួសមកដល់ពាក់កណ្តាលសតវត្សរ៍ទី១៧ អំណាចនៅលើដែនសមុទ្ររបស់អេស្ប៉ាញបានរុលធ្លាក់ចុះមួយរយៈយូរដោយសារតែការបរាជ័យជាប់ៗគ្នានៅក្នុងសង្គ្រាមទល់នឹងសាធារណរដ្ឋហុល្លង់ (សមរភូមិឌូនស៍) ហើយនិងប្រទេសអង់គ្លេសម្តងទៀតនៅក្នុងសង្រ្គាមអង់គ្លេស-អេស្ប៉ាញឆ្នាំ១៦៥៤–១៦៦០

កំណែទម្រង់ប្រូតេស្ដង់នៅក្នុងសតវត្សរ៍ទី១៦ បានបង្ខំឱ្យអេស្ប៉ាញប្រឡូកចូលក្នុងសង្គ្រាមសាសនា តាមរយៈការបង្កើនវត្តមាន និងសកម្មភាពយោធានៅទូទាំងទ្វីបអឺរ៉ុប និងនៅតាមសមុទ្រមេឌីទែរ៉ាណេ។[៣៧] នៅអំឡុងពាក់កណ្តាលសតវត្សរ៍ទី១៧ ក្រៅពីត្រូវប្រឈមនឹងសង្គ្រាមរ៉ាំរ៉ៃ និងជំងឺរាតត្បាតពាសពេញទ្វីបអឺរ៉ុប អេស្ប៉ាញបានបន្តជាប់ច្រវ៉ាក់ដៃជើងនៅក្នុងជម្លោះសាសនា និងនយោបាយទ្វីប ហើយជាលទ្ធផល វា​បាន​នាំឱ្យវិនាសនូវ​ធនធាន និងសេដ្ឋកិច្ច​ទូទៅនៃអេស្ប៉ាញ។ តែទោះជាយ៉ាងណា អេស្ប៉ាញនៅតែអាចរក្សាការគ្រប់គ្រងលើកម្មសិទ្ធិទឹកដីនៃរាជវង្សហាបស្បួកនៅអឺរ៉ុបដដែរ និងបានជួយគាំទ្រកងកម្លាំងនៃចក្រភពរ៉ូម៉ាំងពិសិដ្ឋប្រឆាំងឈ្នះនឹងកងកម្លាំងនិយមប្រូតេស្តង់។ ជាមួយគ្នានេះដែរ អេស្ប៉ាញត្រូវបង្ខំទទួលស្គាល់ឯករាជ្យភាពព័រទុយហ្កាល់ និងសហខេត្ត (សាធារណរដ្ឋហុល្លង់) ហើយជាបន្ទាប់ ត្រូវទទួលរងនូវបរាជ័យដ៏ធំទៅប្រទេសបារាំងក្នុងដំណាក់កាលចុងក្រោយនៃសង្គ្រាមសាមសិបឆ្នាំនៅអឺរ៉ុប។[៣៨] នៅចុងសតវត្សរ៍ទី១៧ អេស្ប៉ាញបានបាត់បង់អំណាចនៅអឺរ៉ុបបន្តិចម្តងៗ ដោយត្រូវប្រគល់ទឹកដីមួយចំនួនធំទៅឱ្យប្រទេសបារាំង និងអង់គ្លេសកាន់កាប់។ ប៉ុន្តែសម្រាប់អំណាចក្រៅទ្វីបវិញ អេស្ប៉ាញនូវតែបន្តរក្សា និងពង្រីកអាណាចក្រក្រៅប្រទេសរបស់ខ្លួនរហូតដល់ដើមសតវត្សរ៍ទី១៩។

សតវត្សរ៍ទី១៨

កែប្រែ
 
គំនូរព្រះឆាយាលក្ខណ៍នៃហ្វេលីពទី៥ និងក្រុមគ្រួសាររាជវង្សរបស់ទ្រង់។ នៅអំឡុងយុគសម័យពន្លឺនៅអេស្ប៉ាញ រាជវង្សបួរបនបានលេចឡើងជារាជវង្សថ្មី។

អំណាចរបស់អេស្ប៉ាញបានបន្តដាំក្បាលចុះក្រោម ពិសេសនៅពេលដែលជម្លោះរាជបល្ល័ង្កបានផ្ទុះឡើងនៅដើមសតវត្ស​រ៍ទី​១៨។ សង្គ្រាមស្នងរាជបល្ល័ង្កអេស្ប៉ាញបានក្លាយជាជម្លោះថ្នាក់អន្តរជាតិដ៏ធំធេង គួបផ្សំជាមួយនឹងសង្រ្គាមស៊ីវិល ហើយវាបានធ្វើឱ្យអាណាចក្រអេស្ប៉ាញបាត់បង់កម្មសិទ្ធិទឹកដី និងឋានៈជាមហាអំណាចមួយនៅក្នុងទ្វីបអឺរ៉ុប។[៣៩]

នៅអំឡុងសង្គ្រាមនេះ រាជវង្សថ្មីដែលមានដើមកំណើតពីប្រទេសបារាំងពោលគឺ រាជវង្សបួរបន បានឡើងកាន់កាប់រាជបល្ល័ង្កអេស្ប៉ាញ។ ជាយូរណាស់មកហើយ ខ្សែរាជវង្សកាស្ទីយ៉ា និងអារ៉ាហ្កនត្រូវបានបង្រួបបង្រួមគ្នាតាមរយៈរាជសម្ព័ន្ធភាពរវាងត្រកូលទាំងពីរ និងស្ថាប័នទូទៅនៃការិយាល័យពិសិដ្ឋ[៤០] នៅក្រោមរាជវង្សបួរបន គោលនយោបាយកំណែទម្រង់ជាច្រើន (ដែលនិយមហៅថា កំណែទម្រង់បួរបន) បានប្រព្រឹត្តិធ្វើឡើង ដោយមានគោលដៅធ្វើមជ្ឈការអំណាច និងឯកសណ្ឋានភាពរដ្ឋបាល[៤១] ដូចជា ការលុបចោលអភ័យឯកសិទ្ធិ និងច្បាប់ក្នុងតំបន់ចាស់ៗ[៤២] ក៏ដូចជារបាំងពន្ធគយរវាងនគរអារ៉ាហ្កន និងកាស្ទីយ៉ា។[៤៣]

ក្រោយសង្គ្រាមបានបញ្ចប់ សេដ្ឋកិច្ច និងអំណាចអេស្ប៉ាញបានងើបឡើងវិញបន្តិចម្តងៗ ហើយកំណើននេះបាមបន្តជះទៅតាមទឹកដីអាណានិគមរបស់ខ្លួន។ គោលនយោបាយសេដ្ឋកិច្ចនិយមបាននាំឱ្យអេស្ប៉ាញក្លាយជារដ្ឋនិយមអន្តរាគមន៍ ហើយមិនតែប៉ុណ្ណោះ វាក៏បានផ្តោតលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការលុបបំបាត់ពន្ធគយផ្ទៃក្នុង និងការកាត់បន្ថយពន្ធនាំចេញ។[៤៤] ទន្ទឹមនឹងនេះ គោលគំនិតពន្លឺបានចាប់ផ្តើមផុសចេញជារូបរាងឡើងនៅក្នុងចំណោមឥស្សរជន និងសមាជិករាជវង្សមួយចំនួនក្នុងប្រទេស។

សេរីនិយម និងរដ្ឋនិយម

កែប្រែ
 
រូបគំនូរបង្ហាញពីព្រះរាជាហ៊្វែឌីណង់ទី៧ ឈរធ្វើសច្ចាប្រតិធានរដ្ឋធម្មនុញ្ញឆ្នាំ១៨១២ នៅចំពោះមុខសភាក្នុងឆ្នាំ១៨២០

នៅក្នុងឆ្នាំ១៧៩៣ អេស្ប៉ាញបានប្រឡូកចូលក្នុងសង្រ្គាមប្រឆាំងនឹងសាធារណរដ្ឋបារាំងក្នុងនាមជាសមាជិកនៃសម្ព័ន្ធភាពទីមួយ។ ជាលទ្ធផល អេស្ប៉ាញត្រូវរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ហើយក៏សម្រេចចិត្តចូលចរចាកិច្ចសន្តិភាពជាមួយប្រទេសបារាំងនៅក្នុងឆ្នាំ១៧៩៥។ ដល់ឆ្នាំ១៨០៧ សន្ធិសញ្ញាសម្ងាត់មួយត្រូវបានចុះរវាងណាប៉ូលេអុង និងនាយករដ្ឋមន្ត្រីអេស្ប៉ាញ ព្រមពៀងគ្នាប្រកាសសង្រ្គាមថ្មីប្រឆាំងនឹងចក្រភពអង់គ្លេស និងព័រទុយហ្កាល់។ ទាហាន​បារាំង​បាន​ឆ្លងតាមប្រទេសអេស្ប៉ាញ​ដើម្បីបន្តចូលទៅ​ឈ្លានពាន​ព័រទុយហ្កាល់ ប៉ុន្តែ​ពេលបញ្ចប់យុទ្ធនាការហើយ បារាំងមិនបានដកទ័ពចេញនោះទេតែបានបន្តកាន់កាប់​បន្ទាយ​សំខាន់ៗនៅ​ក្នុងប្រទេសទៅវិញ។ ព្រះរាជាអេស្ប៉ាញក៏បានបង្ខំចិត្តដាក់រាជ្យ ហើយអេស្ប៉ាញក៏ធ្លាក់ជារដ្ឋអាយ៉ងរបស់បារាំងដោយមានបងប្រុសណាប៉ូលេអុង នាមចូសែហ្វ បូណាប៉ារត៍ឡើងដឹកនាំក្នុងនាមជាស្តេចអេស្ប៉ាញថ្មី។

ការបះបោរនៅថ្ងៃទី២ ខែឧសភា ឆ្នាំ១៨០៨ គឺជាចលនាបះបោរដ៏សំខាន់មួយក្នុងចំណោមចលនាបះបោរជាច្រើនទៀតដែលផ្ទុះឡើងនៅទូទាំងប្រទេសដើម្បីប្រឆាំងនឹងការកាន់កាប់របស់បារាំង។[៤៥] ការ​បះបោរ​ទាំង​នេះ​ត្រូវបានគេ​សម្គាល់​ថាជាចំណុច​ចាប់​ផ្តើម​នៃ​សង្គ្រាមទាមទារ​ឯករាជ្យ​ពីរបប​ណាប៉ូលេអុង។[៤៦] កិច្ចខិតខំប្រឹងប្រែង និងសកម្មភាពយោធាជាបន្តបន្ទាប់ពីកងទ័ពអេស្ប៉ាញ បូករួមទាំងសង្រ្គាមព្រៃភ្នំ ការចងសម្ព័ន្ធភាពជាមួយអង់គ្លេស-ព័រទុយហ្កាល់ និងការបរាជ័យដ៏ធ្ងន់ធ្ងររបស់ណាប៉ូលេអុងនៅក្នុងយុទ្ធនាការឈ្លានពានរុស្ស៊ី គឺសុទ្ធតែជាកត្តារួមដែលនាំឱ្យបារាំងដកទ័ពចេញពីឧបទ្វីបអ៊ីបេរីនៅក្នុងឆ្នាំ១៨១៤ និងនាំមកនូវការស្តាររាជអំណាចអេស្ប៉ាញឡើងវិញ។[៤៧]

ក្នុងអំឡុងសង្រ្គាម ពោលនៅក្នុងឆ្នាំ១៨១០ សភាកាឌីសដែលជាស្ថាប័នបដិវត្តន៍មួយត្រូវបានបើកសម័យប្រជុំឡើងដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងរបបបូណាប៉ារត៍ និងរៀបចំចាត់ចែងរដ្ឋធម្មនុញ្ញអេស្ប៉ាញ។[៤៨] ស្ថាប័ននេះមានសមាជិកតំណាងមកពីគ្រប់ជ្រុងជ្រោយនៃចក្រភពអេស្ប៉ាញ[៤៩] ហើយមកដល់ឆ្នាំ១៨១២ រដ្ឋធម្មនុញ្ញអេស្ប៉ាញដំបូងក៏ត្រូវបានប្រកាសដោយបានចែងថា អេស្ប៉ាញជារដ្ឋប្រកាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។ បន្ទាប់ពីរបបបូណាប៉ារត៍បានដួលរលំ ព្រះមហាក្សត្រអេស្ប៉ាញថ្មីក៏បានធ្វើវិស្ថាបនកម្មសភា ហើយបានស្តាររាជអំណាចផ្តាច់ការឡើងវិញ។

ឥស្សរជននៅក្រៅប្រទេសពោលគឺនៅតាមដែនដីអាណានិគមបានកើតការមិនពេញចិត្តយ៉ាងខ្លាំងចំពោះឯកសិទ្ធិរបស់ក្រុមឥស្សរជននៅឯទឹកដីអេស្ប៉ាញដើម ដូច្នេះនៅពេលដែលអេស្ប៉ាញបានធ្លាក់ក្រោមកាន់កាប់របស់បារាំង ក្រុមឥស្សរជនក្រៅប្រទេសទាំងនោះក៏ឆក់យកឱកាសទាមទារសិទ្ធិអធិបតេយ្យភាពឱ្យទឹកដីរៀងៗខ្លួន។ ចាប់ពីឆ្នាំ១៨០៩ ទៅ ទឹកដីអាណានិគមអេស្ប៉ាញនៅឯទ្វីបអាមេរិកបានចាប់ផ្តើមធ្វើបដិវត្តន៍ និងប្រកាសឯករាជ្យជាបន្តបន្ទាប់ ដែលជាហេតុនាំឱ្យផ្ទុះសង្រ្គាមឯករាជ្យភាពអាមេរិកាំងឡើង ហើយជាចុងក្រោយវាបានកាត់ផ្ដាច់អំណាចគ្រប់គ្រងរបស់អេស្ប៉ាញនៅទ្វីបអាមេរិកស្ទើរទាំងអស់។ កិច្ចខិតខំប្រឹងប្រែងស្តារអំណាចគ្រប់គ្រងឡើងវិញនៅអាមេរិកមិនបានទទួលផ្លែផ្កាអ្វីនោះឡើយដោយអេស្ប៉ាញមិនត្រឹមតែរងការប្រឆាំងនៅក្នុងទឹកដីអាណានិគមប៉ុណ្ណោះទេ តែថែមទាំងនៅក្នុងឧបទ្វីបរបស់ខ្លួនថែមទៀតផង។ នៅចុងឆ្នាំ១៨២៦ ទឹកដីអាណានិគមអេស្ប៉ាញអាមេរិកដែលនៅសេសសល់មានតែកោះគុយបា និងព័រតូរីកូប៉ុណ្ណោះ។ សង្រ្គាមណាប៉ូលេអូនិកបានធ្វើឱ្យសេដ្ឋកិច្ចអេស្ប៉ាញធ្លាក់ចុះទន់ខ្សោយ បែកបាក់សាមគ្គីជាតិ និងបង្កឱ្យមានអស្ថិរភាពនយោបាយទាំងក្នុងនិងក្រៅចក្រភព។ នៅក្នុងទសវត្សរ៍ឆ្នាំ១៨៣០ និងឆ្នាំ១៨៤០ ចលនាកាលីស្ត (ចលនាប្រតិកម្មគាំទ្រវង្សត្រកូលម្ខាងទៀតនៃរាជវង្សបួរបន) បានកើនប្រជាប្រិយភាព ហើយក៏នាំឱ្យផ្ទុះសង្គ្រាមផ្ទៃក្នុងមួយឡើងដែលគេនិយមហៅថា សង្គ្រាមកាលីស្ត។ កងកម្លាំងនៃរាជរដ្ឋាភិបាលអេស្ប៉ាញបានលេចឡើងជាអ្នកឈ្នះក្នុងសង្គ្រាមនេះមែន ប៉ុន្តែប្រទេសអេស្ប៉ាញត្រូវធ្លាក់ក្នុងស្ថានភាពដ៏លំបាកមិនងាយងើបក្បាលរួច។ បដិវត្តន៍ឆ្នាំ១៨៦៨ បានផ្តួលរំលំរបបរាជានិយម និងបង្កើតរបបអន្តរកាលមួយឡើង (របបសាធារណរដ្ឋមួយបានលេចឡើងនៅចុងរបបអន្តរកាលនេះបានមួយរយៈពេលខ្លី) តែដល់ឆ្នាំ១៨៧៤ របបរាជានិយមថ្មីក៏ត្រូវបានស្តារឡើង។[៥០]

 
ទីលានព័រតាឌែលស៊ុលនៅរាជធានីម៉ាឌ្រីដក្នុងអំឡុងបដិវត្តន៍នៃឆ្នាំ១៨៥៤

នៅចុងសតវត្សរ៍ទី១៩ ចលនាជាតិនិយមបានលេចឡើងនៅហ្វីលីពីន និងគុយបា ហើយជាលទ្ធផល វាបាននាំឱ្យផ្ទុះសង្គ្រាមឯករាជ្យភាពគុយបានៅក្នុងឆ្នាំ១៨៩៥ និងបដិវត្តន៍ហ្វីលីពីននៅឆ្នាំ១៨៩៦ ដោយមានសហរដ្ឋអាមេរិកជាអ្នកគាំទ្រភាគីទាំងពីរប្រឆាំងនឹងអេស្ប៉ាញ។ សង្គ្រាមអេស្ប៉ាញ–អាមេរិកនៅក្នុងឆ្នាំ១៨៩៨ បានបិទបញ្ចប់អំណាចអាណានិគមអេស្ប៉ាញនៅខាងក្រៅទ្វីបអាហ្វ្រិក។ ខុសពីមហាអំណាចអឺរ៉ុបដទៃ អេស្ប៉ាញមិនសូវជាសកម្មក្នុងចលនាដណ្តើមយកទ្វីបអាហ្រ្វិកប៉ុន្មាននោះទេ។ អេស្ប៉ាញជារដ្ឋតែប៉ុន្មានប៉ុណ្ណោះដែលប្រកាន់អព្យាក្រឹតភាពនៅក្នុងសង្គ្រាមលោកលើកទី១

ឧស្សាហូបនីយកម្ម ការអភិវឌ្ឍន៍ផ្លូវដែក និងមូលធននិយមបានចាប់ផ្តើមចាក់ឫសនៅក្នុងតំបន់មួយចំនួននៅក្នុងប្រទេស ពិសេសនៅទីក្រុងបារសេឡូណា ខណៈចលនាពលកម្ម គំនិតសង្គមនិយម និងលទ្ធិអនាធិបតេយ្យក៏បានចាប់ផ្ដើមវិវត្តដូចគ្នា។ នៅក្នុងឆ្នាំ១៨៧៩ គណបក្សពលករសង្គមនិយមអេស្ប៉ាញត្រូវបានស្ថាបនាឡើង និងជាមូលហេតុចម្បងជំរុញឱ្យសង្គមនិយមមានប្រជាប្រិយភាពនៅអេស្ប៉ាញ។ គំនិតជាតិនិយម និងតំបន់និយមក៏ចាប់ផ្តើមកើនឡើងផងដែរ ដែលនាំឱ្យមានការបង្កើត គណបក្សជាតិនិយមបាស និងសម្ព័ន្ធតំបន់និយមកាតាលូញ៉ាជាដើម។

អំពើពុករលួយក្នុងវិស័យនយោបាយ និងការគាបសង្កត់ពីសំណាក់រដ្ឋាភិបាលបានធ្វើឱ្យប្រព័ន្ធប្រជាធិបតេយ្យក្នុងប្រទេសចុះទន់ខ្សោយជាលំដាប់។[៥១] ព្រឹត្តិការណ៍សោកនាដសប្តាហ៍នៅខែកក្កដា ឆ្នាំ១៩០៩ គឺជាឧទាហរណ៍ដ៏ល្អមួយដែលបញ្ជាក់ពីអស្ថិរភាពសង្គមអេស្ប៉ាញនៅសម័យនោះ។

 
បាតុកម្មនៅទីក្រុងបារសេឡូណាក្នុងអំឡុងព្រឹត្តិការណ៍សោកនាដសប្តាហ៍នៃឆ្នាំ១៩០៩

របបផ្តាច់ការដែលគាំទ្រដោយស្ថាប័នព្រះមហាក្សត្របានលេចឡើងនៅក្នុងឆ្នាំ១៩២៣ និងបញ្ចប់ទៅវិញនៅក្នុងឆ្នាំ១៩៣១ នៅពេលដែលការបោះឆ្នោតមួយត្រូវបានប្រព្រឹត្តិធ្វើឡើង ដែលគេចាត់ទុកថាជាការបោះឆ្នោតលក្ខណៈប្រជាសិទ្ធិ។ ជាលទ្ធផល បេក្ខភាពសាធារណរដ្ឋ-សង្គមនិយមបានទទួលជ័យជម្នះដ៏អស្ចារ្យនៅក្នុងការបោះឆ្នោតនេះ ពិសេសនៅតាមទីក្រុងធំៗ និងទីរួមខេត្តផ្សេងៗទៀត។ ព្រះមហាក្សត្រអេស្ប៉ាញបានយាងចេញពីប្រទេស ហើយរបបសាធារណរដ្ឋថ្មីក៏បានប្រកាសភ្លាមៗ រួមជាមួយរដ្ឋាភិបាលបណ្តោះអាសន្នមួយ។

រដ្ឋធម្មនុញ្ញថ្មីត្រូវបានអនុម័តឡើងនៅក្នុងខែតុលា ឆ្នាំ១៩៣១ ក្រោយការបោះឆ្នោតសកលនៅអំឡុងខែមិថុនា ហើយគណៈរដ្ឋមន្ត្រីផ្លូវការមួយដឹកនាំដោយលោកម៉ានូអែល អាហ្សាញ៉ា ត្រូវបានរៀបចំបង្កើតឡើងដោយមានការគាំទ្រពីគណបក្សនិយមសាធារណរដ្ឋ និងគណបក្សពលករសង្គមនិយម។ នៅក្នុងសម័យសាធារណរដ្ឋនេះ គេសង្កេតឃើញថាវិស័យនយោបាយមានការប្រទាញប្រទង់គ្នាច្រើនរវាងបក្សពួកឆ្វេងនិយម និងស្តាំនិយម ដែលងាយប្រថុយនឹងការផ្ទុះឡើងនូវវិបត្តិនយោបាយ។ ម្យ៉ាងវិញទៀត គេក៏សម្គាល់ឃើញមានអំពើហិង្សានយោបាយច្រើនផងដែរនៅក្នុងសម័យកាលនេះដូចជា ការដុតវិហារសាសនា ការប៉ុនប៉ងធ្វើរដ្ឋប្រហារក្នុងឆ្នាំ១៩៣២ បដិវត្តន៍ឆ្នាំ១៩៣៤ និងការវាយប្រហារផ្សេងៗលើថ្នាក់ដឹកនាំបក្សប្រឆាំង។ ក្រៅពីនេះ កំណែទម្រង់សំខាន់ៗជាច្រើនត្រូវបានធ្វើឡើងដើម្បីជំរុញឱ្យមានទំនើបកម្ម ដូចជា៖ ការអនុម័តរដ្ឋធម្មនុញ្ញប្រជាធិបតេយ្យ កំណែទម្រង់កសិកម្ម ការរៀបចំរចនាសម្ព័ន្ធកងទ័ព វិមជ្ឈការនយោបាយ និងលើកតម្កើងសិទ្ធិបោះឆ្នោតរបស់ស្ត្រី។

សង្គ្រាមស៊ីវិល និងរបបផ្ដាច់ការហ្វ្រង់កូ

កែប្រែ

​ភូមិសាស្ត្រ

កែប្រែ
 
ផែនទីឋានលេខាសាស្ត្រនៃប្រទេសអេស្ប៉ាញ (មិនរួមបញ្ចូលប្រជុំកោះកាណារី)

ដោយមានក្រឡាផ្ទៃសរុប ៥០៥,៩៩២ គីឡូម៉ែត្រការ៉េ អេស្ប៉ាញ គឺជាប្រទេសធំបំផុតទី៥២ នៅលើពិភពលោក និងជាប្រទេសធំជាងគេទីបួននៅក្នុងទ្វីបអឺរ៉ុប ដោយមានទំហំតូចជាងប្រទេសបារាំងតែ ៤៧,០០០ គីឡូម៉ែត្រការ៉េតែប៉ុណ្ណោះ។ ភ្នំតេយដេ (នៅលើកោះតេណេរីហ្វេ) គឺជាកំពូលភ្នំខ្ពស់បំផុតនៅក្នុងប្រទេសអេស្ប៉ាញ ហើយជាភ្នំភ្លើងធំជាងគេទីបីនៅលើពិភពលោក។ អេ​ស្ប៉ា​ញ​ជា​ប្រទេស​អន្តរ​ទ្វីប ដែលមាន​ទឹកដី​ទាំង​នៅ​អឺរ៉ុបផង និងនៅ​អាហ្វ្រិកផង។

ប្រទេសអេស្ប៉ាញស្ថិតនៅចន្លោះរយៈទទឹង ជ ២៧° និង៤៤° និងរយៈបណ្តោយ ល ១៩° និង ក ៥°

នៅភាគខាងលិច អេស្ប៉ាញមានព្រំដែនជាប់នឹងប្រទេសព័រទុយហ្កាល់ រីឯនៅភាគខាងត្បូងវិញគឺជាប់ជាមួយជីប្រាល់តា និងប្រទេសម៉ារ៉ុកតាមរយៈបរិពន្ធភូមិនៅតំបន់អាហ្វ្រិកខាងជើង (ពោលគឺសេអ៊ូតា និងមេលីយ៉ា ហើយនិងឧបទ្វីបប៉េញ៉ុនដេវ៉េលេសដេឡាហ្កូម៉េរ៉ា)។ ចំពោះភាគឦសាន តាមបណ្តោយជួរភ្នំភីរីនីស៍ អេស្ប៉ាញមានព្រំប្រទល់ជាប់នឹងប្រទេសបារាំង និងអង់ដូរ៉ា។ មិនតែប៉ុណ្ណោះ ទីក្រុងតូចមួយឈ្មោះថា លីវីយ៉ា ដែលស្ថិតក្នុងប្រទេសបារាំងក្បែរព្រំដែនប្រទេសទាំងពីរគឺជាផ្នែកមួយនៃខេត្តជីរ៉ូណារបស់ប្រទេសអេស្ប៉ាញ។

ដោយមានប្រវែងលាតសន្ធឹងដល់ទៅ ១,២១៤ គីឡូម៉ែត្រ ព្រំដែនព័រទុយហ្កាល់–អេស្ប៉ាញ គឺជាព្រំដែនដែលនិរន្តរ និងគង់វង្សបំផុតនៅក្នុងសហភាពអឺរ៉ុប[៥២]

 
ទិដ្ឋភាពកោះម៉ាយ៉ូរកា

នយោបាយ

កែប្រែ

រដ្ឋធម្មនុញ្ញនៃប្រទេសអេស្ប៉ាញដំបូងបានអនុម័ត និងចូលជាធរមាននៅក្នុងឆ្នាំ១៨១២។ នៅក្នុងខែមិថុនា ឆ្នាំ១៩៧៦ ព្រះមហាក្សត្រថ្មីនៃអេស្ប៉ាញ ព្រះបាទហ័ន កាឡូសទី១ បានដកលោកកាឡូស អារីយ៉ាស ណាវ៉ារ៉ូចេញពីតំណែងនាយករដ្ឋមន្ត្រី និងបានតែងតាំងលោកអាដុលហ្វូ ស្វ័ររ៉េសជំនួស។[៥៣][៥៤] ក្រោយការបោះឆ្នោតសកលឆ្នាំ១៩៧៧ រដ្ឋាភិបាលអេស្ប៉ាញថ្មីថ្មោងបានកោះប្រជុំសភាធម្មនុញ្ញ (ដែលសភាអេស្ប៉ាញកាលនុះត្រូវបានជ្រើសរើសដើរតួនាទីជាសភាធម្មនុញ្ញ) ក្នុងគោលបំណងធ្វើសេចក្តីព្រាង និងអនុម័តរដ្ឋធម្មនុញ្ញថ្មី។[៥៥] ការបោះឆ្នោតប្រជាមតិជាតិមួយត្រូវបានធ្វើឡើងនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ១៩៧៨ ហើយប្រជាជនអេស្ប៉ាញ ៨៨% បានយល់ព្រមទទួលស្គាល់សេចក្ដីអនុម័តរដ្ឋធម្មនុញ្ញថ្មី។ ជាលទ្ធផល អេស្ប៉ាញត្រូវបានបែងចែកជាសហគមន៍ស្វយ័តចំនួន ១៧ និងទីក្រុងស្វយ័តចំនួនពីរ ដោយមានកម្រិតស្វ័យភាពខុសៗគ្នា តែទោះជាយ៉ាងណា រដ្ឋធម្មនុញ្ញក៏បានបញ្ជាក់រួចហើយថាប្រជាជាតិអេស្ប៉ាញគឺនៅតែរួបរួមស្អិតរមួតមិនអាចបំបែកបាននោះឡើយ។

រដ្ឋបាលអេស្ប៉ាញបានអនុម័តច្បាប់សមភាពយេនឌ័រនៅក្នុងឆ្នាំ២០០៧ ក្នុងគោលបំណងបង្កើនសមភាពរវាងយេនឌ័រនៅក្នុងវិស័យនយោបាយ និងសេដ្ឋកិច្ចក្នុងប្រទេស។[៥៦] យោងតាមទិន្នន័យរបស់សហភាពអន្តរសភាគិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ បានឱ្យដឹងថា សមាជិកសភាចំនួន ១៣៧ រូបក្នុងចំណោមសមាជិកសរុប ៣៥០ រូបគឺជានារី (៣៩.១%) ខណៈនៅក្នុងព្រឹទ្ធសភាមានស្ត្រីចំនួន ១០១ នាក់ក្នុងចំណោមសមាជិកសរុប ២៦៦ រូប (៣៩.៩%) ដែលនាំឱ្យប្រទេសអេស្ប៉ាញជាប់លេខរៀងទី ១៦ នៅក្នុងបញ្ជីប្រទេសដែលមានចំនួនសមាមាត្រនៃស្ត្រីនៅក្នុងសភាជាន់ទាប (ឬឯកសភា)។[៥៧] វិធានការពង្រឹងយេនឌ័រនៃប្រទេសអេស្ប៉ាញដែលបានចុះក្នុងរបាយការណ៍អភិវឌ្ឍន៍មនុស្សរបស់អង្គការសហប្រជាជាតិមានពិន្ទុ ០.៧៩៤ ដោយជាប់ចំណាត់ថ្នាក់ទី ១២ នៅលើពិភពលោក។[៥៨]

រដ្ឋាភិបាល

កែប្រែ
 
ទិដ្ឋភាពនៅក្នុងសភាតំណាងរាស្ត្រអេស្ប៉ាញ

អេស្ប៉ាញជារាជាធិបតេយ្យអាស្រ័យធម្មនុញ្ញ ដែលមានព្រះមហាក្សត្រសោយរាជ្យ ខណៈពេលដែលរដ្ឋាភិបាលគ្រប់គ្រងលើអំណាចរដ្ឋ ដរាបណារដ្ឋាភិបាលនោះអាចរក្សាទំនុកចិត្តនៅក្នុងសភាទាំងពីរនៅក្នុងប្រទេសបាន។[៥៩] រដ្ឋធម្មនុញ្ញអេស្ប៉ាញបានចែងថារាជរដ្ឋាភិបាលមានបីស្ថានប័នផ្សេងៗគ្នា ដែលគេសម្ដៅថា "ស្ថាប័នរដ្ឋមូលដ្ឋាន"។[៦០] ស្ថាប័នសំខាន់ជាងគេក្នុងចំណោមស្ថាប័នទាំងបីនោះគឺ រដ្ឋសភា (បកប្រែឱ្យចំថា អគ្គសភា) ដែលអនុវត្តសិទ្ធិអំណាចនីតិបញ្ញត្តិ ហើយជាស្ថាប័នតំណាងដ៏ខ្ពស់បំផុតនៃប្រជាជនអេស្ប៉ាញ។[៦១] រដ្ឋសភាបានបែងចែកបន្តទៅជា សភាតំណាងរាស្រ្ដ (Congreso de los Diputados) ដែលជាសភាជាន់ទាបមានសមាជិកសរុបចំនួន ៣៥០ រូប និងព្រឹទ្ធសភា (Senado) ដែលជាសភាជាន់ខ្ពស់មានសមាជិកសរុបចំនួន ២៥៩ រូប។[៦២][៦៣] សមាជិកសភាតំណាងរាស្ត្រត្រូវជ្រើសរើសតាមរយៈការបោះឆ្នោតដោយប្រជាជនផ្ទាល់តាមប្រព័ន្ធសមាមាត្រដើម្បីបម្រើអាណត្តិរយៈពេល ៤ ឆ្នាំ។[៦៤] សម្រាប់ព្រឹទ្ធសភាវិញ សមាជិកចំនួន ២០៨ រូបត្រូវជ្រើសរើសដោយផ្ទាល់តាមរយៈការបោះឆ្នោតដោយប្រជាជនតាមប្រព័ន្ធបោះឆ្នោតកំណត់ ខណៈសមាជិកចំនួន ៥១ រូបទៀតត្រូវតែងតាំងដោយសមាជិកនៃស្ថាប័ននីតិប្បញ្ញត្តិតំបន់ដើម្បីបម្រើការរយៈពេលបួនឆ្នាំដូចគ្នា។[៦៥]

អំណាចប្រតិបត្តិគឺស្ថិតនៅក្នុងដៃរដ្ឋាភិបាល (Gobierno de España) ដែលមានទំនួលខុសត្រូវរួមចំពោះសភាតំណាងរាស្រ្ត។[៦៦][៦៧] ស្ថាប័ននេះមាននាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រីម្នាក់ ឬច្រើននាក់ និងរដ្ឋមន្ត្រីផ្សេងៗរបស់រដ្ឋ។[៦៨] ក្រុមនេះរួមគ្នាបង្កើតចេញជាគណៈរដ្ឋមន្ត្រី ដែលដើរតួនាទីជាអាជ្ញាធរប្រតិបត្តិកណ្តាលនៃប្រទេសអេស្ប៉ាញ ធ្វើកិច្ចការងារផ្សេងៗរបស់រដ្ឋាភិបាល និងគ្រប់គ្រងមុខងារស៊ីវិល។ ក្នុងនាមជាប្រមុខរដ្ឋាភិបាល នាយករដ្ឋមន្រ្តីមានអំណាចលើរដ្ឋមន្ត្រីផ្សេងៗនៅក្នុងជួររដ្ឋាភិបាល ពិសេសលោក/លោកស្រីមានសមត្ថភាពផ្ដល់យោបល់ដល់ព្រះមហាក្សត្រអំពីការតែងតាំង និងដកតំណែងសមាជិករដ្ឋាភិបាលណាមួយ។ នាយករដ្ឋមន្ត្រីមានសិទ្ធិអំណាចពេញអង្គ ដូចដែលបានចែងដោយរដ្ឋធម្មនុញ្ញអេស្ប៉ាញ ដើម្បីដឹកនាំ និងសម្របសម្រួលគោលនយោបាយ និងសកម្មភាពរដ្ឋបាលផ្សេងៗ។[៦៩] លោក/លោកស្រីត្រូវតែងតាំងដោយព្រះមហាក្សត្រ បន្ទាប់ពីបានពិគ្រោះជាមួយតំណាងមកពីបក្សសម្ព័ន្ធផ្សេងៗនៅក្នុងសភា ហើយក្រោយមកត្រូវបានតែងតាំងជាផ្លូវការតាមរយៈដំណើរបោះឆ្នោតក្នុងពិធីតែងតាំងនៃសភាតំណាងរាស្រ្ត។[៧០]

រចនាសម្ព័ន្ធនយោបាយអេស្ប៉ាញត្រូវបានគេរៀបចំជា Estado de las Autonomías ("រដ្ឋស្វយ័តភាព") ពោលគឺជា​ប្រទេស​មួយដែល​​មានកម្រិតវិមជ្ឈការ​​ខ្ពស់បំផុតបើប្រៀបនឹងបណ្ដាប្រទេសនៅទ្វីប​អឺរ៉ុបដូចជា ​ស្វីស អាល្លឺម៉ង់ និង​បែលហ្ស៊ិកជាដើម។[៧១] ឧទាហរណ៍ សហគមន៍ស្វយ័តទាំងអស់មានសភា រដ្ឋាភិបាល រដ្ឋបាលសាធារណៈ ថវិកា និងធនធានរៀងៗខ្លួន។ ប្រព័ន្ធសុខាភិបាល និងអប់រំត្រូវបានគ្រប់គ្រងដោយសហគមន៍អេស្ប៉ាញនីមួយៗ ហើយលើសពីនេះ ប្រទេសបាស និងណាវ៉ារ៍ក៏មានសិទ្ធិគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់ពួកគេផ្ទាល់ផងដែរ។

ទំនាក់ទំនងអន្តរជាតិ

កែប្រែ
 
ទីស្នាក់ការកណ្ដាលនៃសហភាពដើម្បីមេឌីទែរ៉ាណេមានទីតាំងស្ថិតក្នុងព្រះរាជវាំងប៉េត្រាល់ប៊ែសនៅទីក្រុងបារសេឡូណា

បន្ទាប់ពីបានស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ អាទិភាពគោលនយោបាយការបរទេសចម្បងថ្មីរបស់អេស្ប៉ាញនាពេលនោះគឺបំបែកខ្លួនចេញពីនយោបាយការទូតឯកោដែលបន្សល់ពីរបបហ្វ្រង់កូ និងព្រមទាំងពង្រីកទំនាក់ទំនងការទូតចូលទៅក្នុងសហគមន៍អឺរ៉ុប និងកំណត់ទំនាក់ទំនងសន្តិសុខជាមួយលោកខាងលិច។

ក្នុងនាមជារដ្ឋសមាជិកមួយនៃអង្គការណាតូចាប់តាំងពីឆ្នាំ១៩៨២ ប្រទេសអេស្ប៉ាញបានចូលរួមក្នុងសកម្មភាពសន្តិសុខអន្តរជាតិពហុភាគីជាច្រើន។ គោលនយោបាយការបរទេសរបស់អេស្ប៉ាញបច្ចុប្បន្នអាចសម្គាល់បានតាមរយៈសមាជិកភាពរបស់ខ្លួននៅក្នុងសហភាពអឺរ៉ុប។ ឧទាហរណ៍ អេស្ប៉ាញច្រើនចាប់ដៃគូជាមួយសហភាពអឺរ៉ុបដើម្បីសម្របសម្រួលបញ្ហាអន្តរជាតិណាមួយដែលហួសពីដែនអឺរ៉ុបខាងលិច តាមរយៈយន្តការសហប្រតិបត្តិការនយោបាយអឺរ៉ុប។

លើសពីនេះ អេស្ប៉ាញបានរក្សាទំនាក់ទំនងពិសេសជាមួយបណ្ដារដ្ឋអាមេរិកអ៊ីស្ប៉ានិក និងប្រទេសហ្វីលីពីន។ គោលនយោបាយការបរទេសនេះច្រើនសង្កត់ធ្ងន់លើគោលគំនិតនៃសហគមន៍អ៊ីបេរ៉ូ-អាមេរិកាំង ពិសេសគឺការស្តារនូវគំនិត "អ៊ីស្ប៉ានីតេ" ឬ "អ៊ីស្ប៉ានីវិទ្យា" ដែលជាដំណើរភ្ជាប់ឧបទ្វីបអ៊ីបេរីជាមួយអាមេរិកអ៊ីស្ប៉ានិកតាមរយៈ ភាសា ពាណិជ្ជកម្ម ប្រវត្តិសាស្ត្រ និងវប្បធម៌ ដោយ"ផ្អែកលើតម្លៃរួម និងការស្តារលទ្ធិប្រជាធិបតេយ្យ"។[៧២]

បច្ចុប្បន្ននេះ អេស្ប៉ាញ​ក៏មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​ទឹកដីមួយចំនួនផងដែរ។ ប្រទេស​អេ​ស្ប៉ា​ញ​អះអាងទាមទារ​ទឹកដីជីប្រាល់តាស្ថិតនៅប៉ែកខាងត្បូងបំផុតនៃឧបទ្វីបអ៊ីបេរី ដែលសព្វថ្ងៃជា​ទឹកដី​ក្រៅប្រទេស​របស់​ចក្រភព​អង់គ្លេស។[៧៣][៧៤][៧៥] ជម្លោះគួរឱ្យកត់សម្គាល់មួយទៀតគឺទាក់ទងនឹងប្រជុំកោះស៊ែលវ៉ាជែនស៍ ដែលអេស្ប៉ាញ​អះអាង​ថា​បណ្ដុំកោះទាំងនោះគ្រាន់តែ​ជា​ថ្ម​ប៉ុណ្ណោះ ដោយបដិសេដមិនទទួលស្គាល់ការដាក់កោះនោះជា​​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​ដោយ​ព័រទុយហ្កាល់​នោះ​ឡើយ។[៧៦][៧៧] មិនតែប៉ុណ្ណោះ អេស្ប៉ាញ​ក៏បានទាមទារ​អធិបតេយ្យភាព​លើ​កោះប៉េរ៉េហ៊ីលផងដែរ ដែលត្រូវជា​​កោះ​ថ្ម​តូច​គ្មាន​មនុស្ស​រស់នៅ​មួយ ស្ថិតនៅ​ភាគ​ខាងត្បូង​នៃ​ច្រក​សមុទ្រជីប្រាល់តា ហើយវាធ្លាប់ជាដើមហេតុនៃឧប្បត្តិហេតុប្រដាប់អាវុធរវាងអេស្ប៉ាញ និងម៉ារ៉ុកកាលពីឆ្នាំ២០០២។ ផ្ទុយទៅវិញ ប្រទេសម៉ារ៉ុកបានទាមទារទីក្រុងស្វយ័តទាំងពីររបស់អេស្ប៉ាញគឺ សេអ៊ូតា និងមេលីយ៉ា និងព្រមទាំងបណ្ដុំកូនកោះតូចៗនៅតាមឆ្នេរភាគខាងជើងនៃទ្វីបអាហ្វ្រិក។ រីឯព័រទុយហ្កាល់វិញប្រកាសមិនព្រមទទួលស្គាល់អធិបតេយ្យភាពរបស់អេស្ប៉ាញលើក្រុងអូលីវេនហ្សាក្បែរព្រំដែនខ្លួនឡើយ។[៧៨]

 
នាវាចម្បាំង ហ័នកាឡូសទី១ ដែលជាប្រភេទនាវាដឹកយន្តហោះចម្បាំងចម្រុះ

កងកម្លាំងប្រដាប់អាវុធអេស្ប៉ាញត្រូវចែកចេញជាបីសាខា៖ កងទ័ពជើងគោក (Ejército de Tierra), កងទ័ពជើងទឹក (Navy), និងកងទ័ពជើងអាកាស និងអវកាស (Ejército del Aire y del Espacio)។[៧៩]

ព្រះមហាក្សត្រអេស្ប៉ាញ ព្រះបាទហ្វេលីពទី៦ គឺជាអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអេស្ប៉ាញ (Fuerzas Armadas Españolas)។[៨០] បុគ្គលកាន់អំណាចយោធាបន្ទាប់ពីព្រះអង្គគឺនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយក្រៅពីបុគ្គលទាំងបីគឺនៅមានប្រធានសេនាធិការដ្ឋានការពារជាតិជាបញ្ជាការទីបួន។[៨១]

គិតត្រឹមឆ្នាំ២០១៧ កងកម្លាំងប្រដាប់អាវុធអេស្ប៉ាញមានទាហានសកម្មចំនួន ១២១,៩០០ នាក់ និងទាហានបម្រុងចំនួន ៤,៧៧០ នាក់។ មិនតែប៉ុណ្ណោះ ប្រទេសអេស្ប៉ាញក៏មានកងឆ្មាំស៊ីវិលចំនួន ៧៧,០០០ នាក់បន្ថែមដែរ ដែលស្ថិតនៅក្រោមបញ្ជាការរបស់ក្រសួងការពារជាតិក្នុងពេលមានភាពអាសន្នជាតិ។ ថវិកាការពារជាតិអេស្ប៉ាញមានចំនួន ៥.៧១ ពាន់លានអឺរ៉ូ (៧.២ ពាន់លានដុល្លារ) ដែលកើនឡើង ១% សម្រាប់ឆ្នាំ២០១៥។[៨២] ច្បាប់កំណែនយោធានៅអេស្ប៉ាញត្រូវបានលុបចោលតាំងពីឆ្នាំ២០០១ មកម៉្លេះ។[៨៣]

បំណែងចែករដ្ឋបាល

កែប្រែ

សហគមន៍ស្វយ័ត

កែប្រែ

សហគមន៍ស្វយ័តនៅអេស្ប៉ាញគឺជាកម្រិតរដ្ឋបាលដំបូងរបស់ប្រទេស។ សហគមន៍ទាំងនេះត្រូវបានបង្កើតឡើងក្រោយពីរដ្ឋធម្មនុញ្ញបច្ចុប្បន្នបានចូលជាធរមាន (ក្នុងឆ្នាំ១៩៧៨) ដើម្បីទទួលស្គាល់សិទ្ធិគ្រប់គ្រងដោយខ្លួនឯងរបស់បណ្ដា "សញ្ជាតិ និងតំបន់នៃប្រទេសអេស្ប៉ាញ"។[៨៤] សហគមន៍ស្វយ័តបានបង្កើតឡើងតាមរយៈការរួមបញ្ចូលអតីតខេត្តនីមួយៗដែលមានលក្ខណៈប្រវត្តិសាស្ត្រ វប្បធម៌ និងសេដ្ឋកិច្ចដូចៗគ្នា។ មិនតែប៉ុណ្ណោះ ការរៀបចំទឹកដីនេះគឺផ្អែកលើប្រព័ន្ធបន្ទេរអំណាច ដែលប្រជាជននៅក្នុងប្រទេសអេស្ប៉ាញតែងនិយមហៅថា "រដ្ឋស្វ័យភាព"។ ច្បាប់ស្ថាប័នជាមូលដ្ឋាននៃសហគមន៍ស្វយ័តនីមួយៗត្រូវបានគេស្គាល់ថាលក្ខន្តិកៈនៃស្វ័យភាព។ លក្ខន្តិកៈនៃស្វ័យភាពបានកំណត់សហគមន៍នីមួយៗអាស្រ័យតាមអត្តសញ្ញាណប្រវត្តិសាស្ត្រ និងសហសម័យ ដែនកំណត់នៃទឹកដីខ្លួន ឈ្មោះ និងការរៀបចំរបស់ស្ថាប័នរដ្ឋាភិបាល និងសិទ្ធិដែលពួកគេទទួលដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។[៨៥]

ខេត្ត និងទីប្រជុំជន

កែប្រែ

សហគមន៍ស្វយ័តត្រូវបានបែងចែកទៅជាខេត្ត ហើយខេត្តនីមួយៗត្រូវបន្តបែងចែកទៅជាទីប្រជុំជន ឬក្រុង។ អត្ថិភាពនៃខេត្ត និងក្រុងត្រូវបានធានា និងការពារដោយរដ្ឋធម្មនុញ្ញ និងមិនចាំបាច់ដោយលក្ខន្តិកៈនៃស្វ័យភាពខ្លួនឯងនោះទេ។ ទីក្រុងនីមួយៗ​មាន​ស្វ័យភាព​ក្នុង​ការ​គ្រប់​គ្រង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ខ្លួន ហើយ​ខេត្ត​គឺ​ជា​បំណែង​ចែក​ដែនដី​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធ្វើឱ្យងាយស្រួលក្នុងការអនុវត្ត​សកម្មភាព​របស់​រដ្ឋ។[៨៦] រចនាសម្ព័ន្ធនៃខេត្តបច្ចុប្បន្នគឺផ្អែកលើបំណែងចែកទឹកដីកាលពីឆ្នាំ១៨៣៣ ហើយសរុបមក ទឹកដីអេស្ប៉ាញត្រូវបានបែងចែកទៅជា ៥០ ខេត្ត។ មានតែសហគមន៍អាស្ទូរីយ៉ាស កាន់តាប៊្រីយ៉ា ឡារីអូហា ប្រជុំកោះបាឡេអារ៍ ម៉ាឌ្រីដ មួរស៊ីយ៉ា និងណាវ៉ារ៉ាប៉ុណ្ណោះដែលមានខេត្តតែមួយនៅក្នុងសហគមន៍ខ្លួន ពោលសហគមន៍មានលក្ខណៈសហត្ថិភាពជាមួយខេត្ត។ នៅក្នុងករណីនេះ ស្ថាប័នរដ្ឋបាលនៃខេត្តត្រូវបានជំនួសដោយស្ថាប័នរដ្ឋាភិបាលនៃសហគមន៍។

សេដ្ឋកិច្ច

កែប្រែ

វប្បធម៌

កែប្រែ

កំណត់សម្គាល់

កែប្រែ
  1. ភាសាអេស្ប៉ាញ៖ España
  2. Reino de España
  3. រដ្ឋធម្មនុញ្ញអេស្ប៉ាញមិនបានចែងអ្វីទាក់ទងនឹងឈ្មោះផ្លូវការនៃប្រទេសអេស្ប៉ាញនោះទេ។ តែផ្ទុយទៅវិញ ពាក្យដូចជា España (រដ្ឋ), Estado español (រដ្ឋអេស្ប៉ាញ) និង Nación española (ជាតិអេស្ប៉ាញ) គឺសុទ្ធតែមានវត្តមាននៅក្នុងឯកសាររដ្ឋធម្មនុញ្ញ ហើយជួនកាលអាចឆ្លាស់គ្នាទៅវិញទៅមកបានទៀតផង។ នៅក្នុងឆ្នាំ១៩៨៤ ក្រសួងការបរទេសនៃប្រទេសអេស្ប៉ាញបានប្រកាសកំណត់ថាឈ្មោះ España (អេស្ប៉ាញ) និង Reino de España (ព្រះរាជាណាចក្រអេស្ប៉ាញ) ថាអាចប្រើបានដូចគ្នាដើម្បីសម្គាល់ប្រទេសអេស្ប៉ាញទាំងមូលនៅក្នុងសន្ធិសញ្ញាអន្តរជាតិ។ "ព្រះរាជាណាចក្រអេស្ប៉ាញ" ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយរាជរដ្ឋាភិបាលក្នុងកិច្ចការជាតិ និងអន្តរជាតិគ្រប់ប្រភេទ រួមទាំងសន្ធិសញ្ញាបរទេស ក៏ដូចជាឯកសារផ្លូវការរបស់ជាតិផងដែរ ហើយដូច្នេះត្រូវបានទទួលស្គាល់ថាជាឈ្មោះអនុសញ្ញិកដោយអង្គការអន្តរជាតិជាច្រើន។[១១]
  1. ភាសាផ្លូវការរបស់រដ្ឋត្រូវបានចែងនៅក្នុងមាត្រា ៣ នៃរដ្ឋធម្មនុញ្ញអេស្ប៉ាញឆ្នាំ១៩៧៨ ជាគ្រាមភាសាកាស្ទីលី។[] នៅក្នុងសហគមន៍ស្វយ័តខ្លះ គេក៏បានចាត់ទុកភាសាកាតាឡាំង ភាសាហ្កាលីស៊ី ភាសាបាស និងភាសាអុកស៊ីតង់ ជាភាសាផ្លូវការរួមដែរ។ ភាសាអារ៉ាហ្កន និងភាសាអាស្ទូតូរី (ត្រូវបានគេស្គាល់ថាភាសាអារ៉ានីនៅមូលដ្ឋាន) ក៏មានការទទួលស្គាល់ជាផ្លូវការខ្លះៗដែរ។
  2. គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ប្រជាជនអេស្បាញបានកើនឡើងចំនួន ៣៩២,៩២១ នាក់ពីឆ្នាំ ២០១៩ ដោយចំនួនប្រជាជនសរុបបានឈានដល់ ៤៧,៣៣០ លាននាក់។ ក្នុងពេលដំណាលគ្នានេះ ចំនួនពលរដ្ឋដែលមានសញ្ជាតិអេស្ប៉ាញបានកើនឡើងដល់ ៤២,០៩៤,៦០៦ នាក់។ ចំនួនជនបរទេស (ឧ. ជនអន្តោប្រវេសន៍ អតីតជនភៀសខ្លួន និងជនភៀសខ្លួន ដោយមិនរាប់បញ្ចូលជនបរទេសដែលមានសញ្ជាតិអេស្ប៉ាញ) ដែលកំពុងរស់នៅជាអចិន្ត្រៃយ៍ក្នុងប្រទេសអេស្ប៉ាញត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ៥,២៣៥,៣៧៥ (១១.០៦%) ក្នុងឆ្នាំ២០២០។[]
  3. លុយប៉េសេតាមុនឆ្នាំ២០០២។

ឯកសារយោង

កែប្រែ
  1. ប្រធាននៃរដ្ឋាភិបាល (11 October 1997). "(អេស្ប៉ាញ) Real Decreto 1560/1997, de 10 de octubre, por el que se regula el Himno Nacional" (PDF). Boletín Oficial del Estado núm. 244.
  2. "The Spanish Constitution". Lamoncloa.gob.es. Archived from the original on 25 មីនា 2013. Retrieved 26 មេសា 2013. {{cite web}}: Unknown parameter |deadurl= ignored (|url-status= suggested) (help)
  3. "(អេស្ប៉ាញ) Instituto Nacional de Estadística. Población (españoles/extranjeros) por País de Nacimiento, sexo y año". ine.es. វិទ្យាស្ថានស្ថិតិជាតិ (អេស្ប៉ាញ).
  4. CIS."Barómetro de Enero de 2022", 3,777 respondents. The question was "¿Cómo se define Ud. en materia religiosa: católico/a practicante, católico/a no practicante, creyente de otra religión, agnóstico/a, indiferente o no creyente, o ateo/a?".
  5. "Surface water and surface water change". Organisation for Economic Co-operation and Development (OECD). Retrieved 4 វិច្ឆិកា 2021.
  6. "INEbase / Demografía y población /Padrón. Población por municipios /Estadística del Padrón continuo. Últimos datos datos". ine.es. Retrieved 4 វិច្ឆិកា 2021.
  7. ៧,០ ៧,១ "(អេស្ប៉ាញ) Population Figures at 01 January 2019. Migrations Statistics. Year 2019" (PDF). វិទ្យាស្ថានស្ថិតិជាតិ (អេស្ប៉ាញ) (INE). June 2020. Archived from the original on 28 មិថុនា 2017.
  8. ៨,០ ៨,១ ៨,២ ៨,៣ {{cite web|url=https://www.imf.org/en/Publications/WEO/weo-database/2020/October/weo-report?c=512,914,612,614,311,213,911,314,193,122,912,313,419,513,316,913,124,339,638,514,218,963,616,223,516,918,748,618,624,522,622,156,626,628,228,924,233,632,636,634,238,662,960,423,935,128,611,321,243,248,469,253,642,643,939,734,644,819,172,132,646,648,915,134,652,174,328,258,656,654,336,263,268,532,944,176,534,536,429,433,178,436,136,343,158,439,916,664,826,542,967,443,917,544,941,446,666,668,672,946,137,546,674,676,548,556,678,181,867,682,684,273,868,921,948,943,686,688,518,728,836,558,138,196,278,692,694,962,142,449,564,565,283,853,288,293,566,964,182,359,453,968,922,714,862,135,716,456,722,942,718,724,576,936,961,813,726,199,733,184,524,361,362,364,732,366,144,146,463,528,923,738,578,537,742,866,369,744,186,925,869,746,926,466,112,111,298,927,846,299,582,487,474,754,698,&s=PPPPC,&sy=2020&ey=2020&ssm=0&scsm=1&scc=0&ssd=1&ssc=0&sic=0&sort=country&ds=.&br=1=%7Ctitle=World Economic Outlook Database, October 2022|publisher=មូលនិធិរូបិយវត្ថុអន្តរជាតិ|website=IMF.org|https://www.imf.org/en/Publications/WEO/weo-database/2022/April} }
  9. "(អង់គ្លេស) Gini coefficient of equivalised disposable income – EU-SILC survey". ec.europa.eu. Eurostat. Retrieved 4 វិច្ឆិកា 2021.
  10. "Human Development Report 2020" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 10 December 2019. Retrieved 4 វិច្ឆិកា 2021.
  11. "(ជាភាសាអេស្ប៉ាញ) Acuerdo entre el Reino de España y Nueva Zelanda sobre participación en determinadas elecciones de los nacionales de cada país residentes en el territorio del otro, hecho en Wellington el 23 de junio de 2009". Noticias Jurídicas. Archived from the original on 31 August 2016. Retrieved 10 April 2024.
  12. (1995). "Born with a 'Silver Spoon': The Origin of World Trade in 1571". Journal of World History 6 (2).
  13. "Beyond Bullfights and Sangria: Five Centuries of Spanish History through Its Music, Art, and Literature - UC San Diego Extension". Archived from the original on 25 November 2016. Retrieved 10 April 2024. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  14. "Spain, main reference for world's Hispanic heritage". ABC.es (Madrid). 3 July 2014. http://www.abc.es/cultura/20140703/abci-espana-patrimonio-inmaterial-humanidad-201407011734.html. 
  15. ប្រទេសអេស្ប៉ាញបានជាប់ជាជើងឯកនៃនិស្សិតអឺរ៉ុប។ សមិទ្ធផលនេះគឺបានមកពីគុណភាពនៃសាកលវិទ្យាល័យមួយចំនួននៅទីក្រុងបារសេឡូណា វ៉ាលែនស៊ីយ៉ា ម៉ាឌ្រីដ ក្រាណាដា និងសាឡាម៉ាន់កា។ ថ្វីត្បិតតែគ្មានប្រទេសណាដែលអាចទាក់ទាញនិស្សិតបានច្រើនមកសិក្សាដូចនៅប្រទេសអេស្ប៉ាញក៏ដោយ យើងនៅឃើញថាប្រទេសអាល្លឺម៉ង់គឺស្ថិតនៅលំដាប់ថ្នាក់លេខពីរ។ អាល្លឺម៉ង់ក៏ជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗច្រើនតាមទីក្រុងជាច្រើនដែរ។ កត្ដាដែលប្រទេសអាល្លឺម៉ង់ជាមហាអំណាចសេដ្ឋកិច្ចដ៏ធំបំផុតនៅអឺរ៉ុប បានជំរុញឱ្យវាក្លាយជាគោលដៅដ៏ចម្បងសម្រាប់អ្នកដែលកំពុងស្វែងរកការងារធ្វើក្រោយបញ្ចប់ការសិក្សា។ ប្រទេស​បារាំង ចក្រភព​អង់គ្លេស និង​អ៊ីតាលីគឺឈរ​នៅ​លំដាប់​ទី​៣ ទី​៤ និង​ទី​៥ រៀងគ្នា។ ប្រទេសដែលសល់បន្តបន្ទាប់គឺមានពិន្ទុក្រោមឆ្ងាយណាស់។ What are the most popular Erasmus destinations? Archived 30 June 2023 at the វេយប៊ែខ ម៉ាស៊ីន.
  16. "(ជាភាសាអេស្ប៉ាញ) 572 millones de personas hablan español, cinco millones más que hace un año, y aumentarán a 754 millones a mediados de siglo". www.cervantes.es. Archived from the original on 13 May 2021.
  17. Whitehouse, Mark (6 November 2010). "Number of the Week: $10.2 Trillion in Global Borrowing". The Wall Street Journal. https://blogs.wsj.com/economics/2010/11/06/number-of-the-week-102-trillion-in-global-borrowing/. 
  18. ABC (28 August 2014). ""I-span-ya", el misterioso origen de la palabra España". Archived from the original on 13 November 2016.
  19. Anthon, Charles (1850). A system of ancient and mediæval geography for the use of schools and colleges. New York: Harper & Brothers. p. 14. https://archive.org/details/asystemancienta03anthgoog. 
  20. "'First west Europe tooth' found". BBC. 30 June 2007. http://news.bbc.co.uk/2/hi/science/nature/6256356.stm. 
  21. (2012). "U-Series Dating of Paleolithic Art in 11 Caves in Spain". Science 336 (6087): 1409–1413. ISSN 0036-8075. DOI:10.1126/science.1219957.
  22. (1994). "Cronología del arte paleolítico" (PDF). Complutum 5: 265–276. ISSN 1131-6993.
  23. ២៣,០ ២៣,១ Payne, Stanley G. (1973). "A History of Spain and Portugal; Ch. 1 Ancient Hispania". The Library of Iberian Resources Online. Archived from the original on 8 October 2018. Retrieved 15 April 2024.
  24. ២៤,០ ២៤,១ Rinehart, Robert; Seeley, Jo Ann Browning (1998). "A Country Study: Spain. Chapter 1 – Hispania". Library of Congress Country Series. Archived from the original on 22 September 2008. Retrieved 15 April 2024.
  25. Rinehart, Robert; Seeley, Jo Ann Browning (1998). "A Country Study: Spain – Castile and Aragon". Library of Congress Country Series. Archived from the original on 22 September 2008. Retrieved 15 April 2024.
  26. Islamic and Christian Spain in the Early Middle Ages. Chapter 5: Ethnic Relations Archived 3 April 2017 at the វេយប៊ែខ ម៉ាស៊ីន., Thomas F. Glick
  27. Payne, Stanley G. (1973). "A History of Spain and Portugal; Ch. 2 Al-Andalus". The Library of Iberian Resources Online. Archived from the original on 8 October 2018. Retrieved 17 April 2024.
  28. Classen, Albrecht (31 August 2015). Handbook of Medieval Culture. Walter de Gruyter GmbH & Co KG. ល.ស.ប.អ. 9783110267303. https://books.google.com/books?id=3RtpCgAAQBAJ&pg=PA237។ បានយកមក 17 April 2024. 
  29. Salicrú i Lluch, Roser (2020). "Granada and Its International Contacts". The Nasrid Kingdom of Granada between East and West. Brill. pp. 124–125. អ.វ.ល.:10.1163/9789004443594_006. ល.ស.ប.អ. 9789004443594. https://brill.com/view/book/9789004443594/BP000014.xml។ បានយកមក 18 April 2024. 
  30. "Spanish Inquisition left genetic legacy in Iberia". New Scientist. 4 December 2008. Archived from the original on 28 March 2014. Retrieved 19 April 2024.
  31. "The Treaty of Granada, 1492". Islamic Civilisation. Archived from the original on 24 September 2008. Retrieved 19 April 2024.
  32. Rinehart, Robert; Seeley, Jo Ann Browning (1998). "A Country Study: Spain – The Golden Age". Library of Congress Country Series. Archived from the original on 9 August 2008. Retrieved 19 April 2024.
  33. "Imperial Spain". University of Calgary. Archived from the original on 29 June 2008. Retrieved 19 April 2024. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  34. Handbook of European History. Penguin Random House Grupo Editorial España. 1994. ល.ស.ប.អ. 90-04-09760-0. https://books.google.com/books?id=Y84wAgaXxo4C&pg=PA472។ បានយកមក 19 April 2024. 
  35. Payne, Stanley G. (1973). "A History of Spain and Portugal; Ch. 13 The Spanish Empire". The Library of Iberian Resources Online. Archived from the original on 8 October 2018. Retrieved 19 April 2024.
  36. Thomas, Hugh (2003). Rivers of gold: the rise of the Spanish Empire. London: George Weidenfeld & Nicolson. pp. passim. ល.ស.ប.អ. 978-0-297-64563-4. 
  37. "The Seventeenth-Century Decline". The Library of Iberian resources online. Archived from the original on 21 September 2013. Retrieved 27 April 2024.
  38. Payne, Stanley G. (1973). "A History of Spain and Portugal; Ch. 14 Spanish Society and Economics in the Imperial Age". The Library of Iberian Resources Online. Archived from the original on 8 October 2018. Retrieved 27 April 2024.
  39. Rinehart, Robert; Seeley, Jo Ann Browning (1998). "A Country Study: Spain – Spain in Decline". Library of Congress Country Series. Archived from the original on 9 August 2008. Retrieved 27 April 2024.
  40. Serrano Daura, Josep (2019). "Una aproximación a la Corona de Aragón de Fernando el Católico". Revista de Dret Històric Català 18 (18). ISSN 1578-5300. DOI:10.2436/20.3004.01.119.
  41. Phillips, William D.; Phillips, Carla Rahn (2010). A Concise History of Spain. Cambridge University Press. p. 175. ល.ស.ប.អ. 9780521845137. 
  42. Rinehart, Robert; Seeley, Jo Ann Browning (1998). "A Country Study: Spain – Bourbon Spain". Library of Congress Country Series. Archived from the original on 9 August 2008. Retrieved 27 April 2024.
  43. Casey, James (1999). Early Modern Spain: A Social History. Routledge. p. 83. ល.ស.ប.អ. 9780415138130. 
  44. Martínez Shaw, Carlos (2016). "El Despotismo Ilustrado en España: entre la continuidad y el cambio". El Siglo de las Luces: III Centenario del Nacimiento de José de Hermosilla (1715-1776). Sociedad Extremeña de Historia. p. 14. ល.ស.ប.អ. 978-84-608-8037-0. https://dialnet.unirioja.es/descarga/articulo/5589876.pdf។ បានយកមក 27 April 2024. 
  45. David A. Bell. "Napoleon's Total War". TheHistoryNet.com
  46. (Gates 2001, p. 20.)
  47. (Gates 2001, p. 467.)
  48. Alvar Ezquerra, Jaime (2001). Diccionario de historia de España. Ediciones Akal. p. 209. ល.ស.ប.អ. 978-84-7090-366-3. https://books.google.com/books?id=l4JQIkW1yrsC&pg=PA209. 
  49. Rodríguez. Independence of Spanish America. Cambridge University Press. https://www.google.es/search?tbm=bks&hl=es&q=%22It+met+as+one+body%2C+and+its+members+represented+the+entire+Spanish+world%22&btnG=។ បានយកមក 2 May 2024. 
  50. Cruz Artacho, Salvador (2003). "Caciquismo y mundo rural durante la Restauración". ជា Gutiérrez, Rosa Ana. Elecciones y cultura política en España e Italia (1890–1923). Valencia: Universitat de València. p. 33. ល.ស.ប.អ. 84-370-5672-1. https://books.google.com/books?id=eX7cXu4N2AUC&pg=PA33។ បានយកមក 2 Mayb 2024. 
  51. Costa, Joaquín. Oligarquía y caciquismo, Colectivismo agrario y otros escritos: (Antología). 
  52. Medina García, Eusebio (2006). «Orígenes históricos y ambigüedad de la frontera hispano-lusa (La Raya)» Archived 25 May 2017 at the វេយប៊ែខ ម៉ាស៊ីន.. Revista de Estudios Extremeños. Tomo LXII (II Mayo-Agosto). ISSN 0210-2854, pp. 713–723.
  53. John Hooper, The New Spaniards, 2001, From Dictatorship to Democracy
  54. Spain's fast-living king turns 70 Archived 6 January 2010 at the វេយប៊ែខ ម៉ាស៊ីន. BBC News Friday, 4 January 2008 Extracted 18 June 2009
  55. Spanish Constitution 1978.
  56. "SPAIN: No Turning Back from Path to Gender Equality". Ipsnews.net. 15 March 2007. Archived from the original on 19 April 2014. Retrieved 12 April 2024.
  57. "Women in National Parliaments". Ipu.org. 28 February 2010. Archived from the original on 28 March 2014. Retrieved 12 April 2024.
  58. "Human Development Report 2007/2008" (PDF). Hdr.undp.org. p. 330. Archived from the original (PDF) on 29 April 2011. Retrieved 12 April 2024. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  59. Shelley, Fred M. (2015). Governments around the World: From Democracies to Theocracies. ABC-CLIO. p. 197. ល.ស.ប.អ. 978-1-4408-3813-2. https://books.google.com/books?id=Wui6CAAAQBAJ&pg=PA197។ បានយកមក 12 April 2024. 
  60. "Section 86, Spanish Constitution". Constitute Project. Retrieved April 12, 2024.
  61. "Section 66, Spanish Constitution". Constitute Project. Retrieved April 12, 2024.
  62. "Section 68, Spanish Constitution". Constitute Project. Retrieved April 12, 2024.
  63. "Section 69, Spanish Constitution". Constitute Project. Retrieved April 12, 2024.
  64. "Functions". Congress of Deputies of Spain. Retrieved April 12, 2024.
  65. "Composition of the Senate". Senate of Spain. Retrieved April 12, 2024.
  66. "Section 97, Spanish Constitution". Constitute Project. Retrieved April 12, 2024.
  67. "Part V. Relations Between the Government and the Cortes Generales, Spanish Constitution". Constitute Project. Retrieved April 12, 2024.
  68. "Section 98 (1), Spanish Constitution". Constitute Project. Retrieved April 12, 2024.
  69. "Section 98 (2), Spanish Constitution". Constitute Project. Retrieved April 12, 2024.
  70. "Section 99, Spanish Constitution". Constitute Project. Retrieved April 12, 2024.
  71. "Catalonians vote for more autonomy". CNN. 18 June 2006. http://edition.cnn.com/2006/WORLD/europe/06/18/catalonia.vote/index.html.  មើលផងដែរ៖ "Economic Survey: Spain 2005". Organisation for Economic Co-operation and Development. Archived from the original on 17 April 2008. Retrieved 12 April 2024. និង "Country Briefings: Spain". The Economist. http://www.economist.com/topics/spain?folder=Profile-FactSheet.  និង "Swiss Experience With Decentralized Government" (PDF). The World Bank. Archived (PDF) from the original on 19 August 2008. Retrieved 12 April 2024.
  72. Garcia Cantalapiedra, David, and Ramon Pacheco Pardo, Contemporary Spanish Foreign Policy (Routledge, 2014). Pg. 126
  73. "Resolution 2070: Question of Gibraltar" (PDF). United Nations. 16 ខែធ្នូ 1965. Archived from the original (PDF) on 3 ខែឧសភា 2011. Retrieved 13 ខែមេសា 2024. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  74. "Resolution 2231: Question of Gibraltar" (PDF). United Nations. 20 December 1966. Archived from the original (PDF) on 3 May 2011. Retrieved 13 April 2024. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  75. "La cuestión de Gibraltar". Ministry of Foreign Affairs and Cooperation of Spain. January 2008. Archived from the original on 29 May 2009. Retrieved 13 April 2024. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  76. (ជាភាសាអេស្ប៉ាញ) Spain's letter to the UN, UN, ១ ខែកញ្ញា ២០១៣, https://www.un.org/Depts/los/clcs_new/submissions_files/prt44_09/esp_re_prt2013.pdf 
  77. "Spain disputes Portugal islands" Archived 8 September 2013 at the វេយប៊ែខ ម៉ាស៊ីន. The Portugal News. Retrieved 13 April 2024.
  78. Fernández Liesa, Carlos R. (2004). "La cuestión de Olivenza, a la luz del Derecho internacional público" (PDF). Encuentros: Revista luso-española de investigadores en Ciencias humanas y sociales. Separatas (4): 234–235. ISSN 1138-6622.
  79. Spanish Constitution 1978, Article 8.
  80. Spanish Constitution 1978, Article 62.
  81. "El jefe del Estado Mayor del Ejército de Tierra y 11 tenientes generales aspiran a JEMAD". La Vanguardia. 6 November 2016. Archived from the original on 1 February 2020. Retrieved 13 April 2024.
  82. "Update: Spain to increase defence spending". janes.com. Archived from the original on 18 ខែឧសភា 2015. Retrieved 13 ខែមេសា 2024.
  83. Julve, Rafa (9 March 2016). "Señores, se acabó la mili". El Periódico.
  84. Spanish Constitution 1978, Article 143.
  85. Spanish Constitution 1978, Article 147.
  86. Articles 140 and 141. Spanish Constitution of 1978

តំណភ្ជាប់ខាងក្រៅ

កែប្រែ
Government
Maps
Tourism