Vichika sc
កំពង់ធំ | |
---|---|
ខេត្ត | |
ដើមស្រូវនៅបារាយណ៍។ | |
ផែនទីកម្ពុជាដែលផ្ដិតចំកំពង់ធំ | |
កូអរដោនេ: 12°42′N 104°53′E / 12.700°N 104.883°ECoordinates: 12°42′N 104°53′E / 12.700°N 104.883°E | |
ប្រទេស | កម្ពុជា |
ទីរួមខេត្ត | ស្ទឹងសែន |
រដ្ឋាភិបាល | |
• អភិបាលខេត្ត | អ៊ុត-សំអន (គ.ប្រ.ក.) |
ផ្ទៃក្រឡា | |
• សរុប | ១៣៨១៤ គម2 (៥៣៣៤ ម៉ាយ ការ) |
ប្រជាជន (២០១៤)[១] | |
• សរុប | ៧០៨៣៩៨ |
• សន្ទភាព | ៥១/km2 (១៣០/sq mi) |
ល្វែងម៉ោង | ម.ស.ស.+០៧ |
ក្រមវាយទូរសព្ទ | +៨៥៥ |
ក្រមអ.ម.អ. ៣១៦៦ | KH-៦ |
ស្រុក-ក្រុង | ៨ |
កំពង់ធំ (អ.ស.អ.: [kɑmpɔːŋ tʰom]) គឺជាខេត្តមួយក្នុងប្រទេសកម្ពុជា។ វាមានព្រំប្រទល់ជាប់ខេត្តសៀមរាប នៅភាគពាយព្យ ព្រះវិហារ នៅភាគខាងជើង ស្ទឹងត្រែងនៅភាគឦសាន ក្រចេះនៅខាងកើត កំពង់ចាម កំពង់ឆ្នាំង នៅខាងត្បូង និង បឹងទន្លេសាបនៅភាគខាងលិច។ ខេត្តកំពង់ធំមានទីរួមខេត្តឈ្មោះក្រុងស្ទឹងសែន ដែលជាទីក្រុងមួយដែលមានប្រជាជន ៣០ ០០០ នាក់ មានទេសភាពដ៏ល្អប្រណីត គួរអោយចាប់ចិត្ត ស្ថិតនៅតាមបណ្តោយនៃច្រាំងដងស្ទឹងសែន។ កំពង់ធំ គឺជាខេត្ត មួយដែលស្ថិតនៅចំកណ្តាលផ្ទៃប្រទេសកម្ពុជា។ ខេត្តនេះមានផ្ទៃដីសរុប ១៣ ៨១៤ សហាតិមាត្រការ៉េ ហើយបែងចែកជា ៨ ស្រុក-ក្រុង, ៨១ ឃុំ-សង្កាត់ និង ៧៣៤ ភូមិ[២]។ ខេត្តកំពង់ធំជាខេត្តមានផ្ទៃដីធំទី២នៅក្នុងប្រទេសកម្ពុជា។ ក្រុមប្រាសាទសំបូរព្រៃគុហ៍ ដែលសរុបមានប្រមាណជិតពីររយប្រាសាទផ្សេងទៀត មានសារៈសំខាន់ណាស់សម្រាប់ការសិក្សាអំពីអារ្យធម៌ខ្មែរ មុនសម័យអង្គរ។ ក្រុមប្រាសាទទាំងនេះមានការទាក់ទាញទេសចរណ៍ និង អ្នកស្រាវជ្រាវដូចជាប្រាសាទដទៃទៀតក្នុងតំបន់អង្គរដែរ ហើយដែលត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលបានទៅ ទស្សនាផ្ទាល់។ មានស្ថានីយ៍បុរាណសម័យអង្គរគួរឱ្យចាប់អារម្មណ៍ជាច្រើនក្នុងតំបន់នេះ រួមមានប្រាសាទសំបូរព្រៃគុក និង ប្រាសាទអណ្ដែត។ ជាពិសេសនៅពេលបានទៅកំសាន្តហើយៗបានស្នាក់នៅ ១ យប់ ឬ ពីរយប់ជាមួយប្រជាជននៅទីនោះ ជាពិសេសនៅភូមិកំពង់ឈើទាលនាមាត់ស្ទឹងសែន។ នោះគឺ ផ្ទះស្នាក់ របស់សហគមន៍នៅទីនោះ។ ខេត្តនេះ មានបណ្តាញផ្លូវជាតិលេខ៦ ភ្ជាប់ពី ក្រុងភ្នំពេញ ទៅ ខេត្តសៀមរាប ហើយ មានផ្លូវបំបែកទៅ ខេត្តព្រះវិហារ តាមរយៈផ្លូវជាតិលេខ៦៤ ដែលមានចម្ងាយ ១២៦ សហាតិមាត្រ។ ក៏ជាខេត្តមួយក្នុងចំណោមខេត្តទាំងប្រាំបួនដែលមានព្រំប្រទល់ជាប់បឹងទន្លេសាបដែរ កំពង់ធំជាប៉ែកនៃឋបនីយដ្ឋានជីវមណ្ឌលបឹងទន្លេសាប។[៣]
រដ្ឋបាល
កែប្រែខេត្តកំពង់ធំមានផ្ទៃក្រលា ១៣ ៨១៤ គីឡូម៉ែត្រការ៉េ ត្រូវបានចែកចេញជា ៨ ក្រុង-ស្រុក, ៨១ សង្កាត់-ឃុំ និង ៧៣៤ ភូមិ៖
ក្រមស្រុក-ក្រុង | ស្រុក-ក្រុង | ឈ្មោះជាអក្សរឡាតាំង | ចំនួនឃុំ | ចំនួនភូមិ |
---|---|---|---|---|
០៦០១ | បារាយណ៍ | Baray District | ១៨ | ១៨១ |
០៦០២ | កំពង់ស្វាយ | Kampong Svay | ៩ | ៨២ |
០៦០៣ | ស្ទឹងសែន | Stueng Saen | ១១ | ៥៥ |
០៦០៤ | ប្រាសាទបល្ល័ង្ក | Prasat Balang | ៧ | ៦៤ |
០៦០៥ | ប្រាសាទសំបូរ | Prasat Sambour | ៥ | ៦៥ |
០៦០៦ | សណ្ដាន់ | Sandan | ៩ | ៨០ |
០៦០៧ | សន្ទុក | Santuk | ៩ | ៧២ |
០៦០៨ | ស្ទោង | Stoung | ១៣ | ១៣៣ |
សរុប | ៨១ | ៧៣៤ |
ប្រវត្តិ
កែប្រែកំពង់ពស់ធំ ជាឈ្មោះដើមកំណើតនៃខេត្តកំពង់ធំនាពេលបច្ចុប្បន្ននេះដែល គេហៅថា កំពង់ធំ។ ពីដើមជាយូរយារណាស់មកហើយ នៅឯកំពង់ស្ទឹងសែន ដែលស្ថិតនៅក្បែរនឹងបឹងមួយ គឺមាន រូងថ្មមួយយ៉ាងធំ ដែលក្នុុងនោះមាន សត្វពស់មួយគូរស់នៅទីនោះ។ ប្រជាជនដែលរស់នៅក្បែរៗតំបន់នោះ បានឃើញពស់ដ៏ធំនោះ ជាញឹកញយនៅពេលមានថ្ងៃសីលម្តងៗ។ ពេលវេលាក្រោយមក សត្វពស់នោះក៏បានបាត់ខ្លួន ហើយមនុស្សម្នារស់នៅតំបន់នោះ បានហៅតំបន់នោះថា កំពង់ពស់ធំ។ ពេលក្រោយមក ពាក្យគេនិយាយកាត់ខ្លីក្លាយជា កំពង់ធំ។ អំឡុងពេលមានពួក អាណានិគមនិយមបារាំង ត្រួតត្រាលើ ប្រទេសកម្ពុជាមក ច្បាប់បារាំង ហើយនិងទឹកដី ប្រទេសកម្ពុជា ត្រូវបានបែងចែកជា ព្រំប្រទល់ខេត្តនានា ហើយបានដាក់ឈ្មោះខេត្ត ដែលប្រជាជនរស់នៅក្បែរនោះធ្លាប់បានហៅពីមុនមក។ កំពង់ធំជារាជធានីមួយដែលមានអំណាចលើសគេ នៅភាគអាស៊ីអាគ្នេយ៍ នៅសម័យវ្នំ។ កំពង់ធំ មាន ប្រាសាទសំបូរព្រៃគុក ដែលជាកន្លែងល្បីល្បាញនៅ សម័យចេនឡា។[ប្រភព?]
ភូមិសាស្រ្ត
កែប្រែខេត្តកំពង់ធំបែងចែកជាពីរតំបន់៖
- ភាគខាងជើងផ្លូវជាតិលេខ៦៖ គឺផ្ទៃដីគ្របដណ្តប់ទៅដោយផ្ទៃដីខ្ពង់រាប និងព្រៃឈើប្រមាណ ៧០ ភាគរយ ហើយអាកាសធាតុផ្តល់ផលល្អសម្រាប់របរកសិកម្មនានា ដូចជាការធ្វើស្រែចម្ការ ហើយរុក្ខសាស្រ្ត និង សត្វពាហនៈគឺអោយទិន្នផលល្អ។
- ភាគខាងលិចផ្លូវជាតិលេខ៦៖ គឺផ្ទៃដីគ្របដណ្តប់ទៅដោយតំបន់វាលរាបដែលលាតសន្ធឹងទៅដល់ បឹងទន្លេសាប។ នៅតំបន់នេះអាកាសធាតុផ្តល់ផលល្អសម្រាប់របរកសិកម្ម និងនេសាទត្រី ដើម្បីបំពេញតម្រូវការ នៅតាមខេត្ត និងការនាំចេញទៅក្រៅប្រទេសជិតខាងផងដែរ។
ពីរក្នុងចំណោមតំបន់ស្នូលទាំងបីនៅក្នុងឋបនីយដ្ឋានជីវមណ្ឌលទន្លេសាប ស្ថិតនៅកំពង់ធំ។
ភ្នំ
កែប្រែចំនួនប្រជាជន
កែប្រែចំនួនប្រជាជនសរុបនៅខេត្តកំពង់ធំ គឺ ចំនួន ៧០៨ ៣៩៨ នាក់ ឬក៏ ៤,៥ ភាគរយ នៃចំនួនសរុប ជាមួយនិងការរីកចម្រើននៃចំនួនប្រជាជន ក្នុងនោះមានចំនួនបុរស ៣៤៣ ៤៧៨ នាក់ ឬ ៤៨,៣ ភាគរយ និង ចំនួនស្ត្រី ៣៦៤ ៩២០ នាក់។ ចំនួនប្រជាជនសរុបទាំងអស់នោះ ក្នុងនោះមានចំនួនប្រជាកសិករ ៥១៧ ០៧២ នាក់ ឬ ៨៥ ភាគរយនិង ២៨ ១៥០ នាក់ ឬ ៤,៦ ភាគរយ គឺជាអ្នកនេសាទ រីឯ ៩១ ២៤៨ នាក់ ឬ ១៥ ភាគរយ ជាគ្រូបង្រៀន និង ៥ ៨៨៤ ឬ ០,៩៧ ភាគរយ ជាមន្រី្តរាជការ ឬការងាររដ្ឋាភិបាល។
អាកាសធាតុ
កែប្រែនៅក្នុងខេត្តក៏ដូចជានៅទូទាំងប្រទេស គឺទទួលនូវខ្យល់មកពីតំបន់ត្រូពិច ដែលមានអាកាសធាតុក្តៅ ហើយសើម។ នៅរដូវដែលមានខ្យល់មូសុង គឺបានពាំនាំមកនូវចំនួនទឹកភ្លៀងយ៉ាងច្រើនមកជាមួយ ដែលអំណោយផលទៅដល់ការធ្វើកសិកម្មនានា និងដាំដំណាំផ្សេងៗ។ នៅរដូវកាលនេះ អាកាសធាតុ បានធ្វើអោយមានការទាក់ទាញដល់ភ្ញៀវទេសចរណ៍យ៉ាងច្រើនមកទស្សនា។ អ្នកដំណើរមិនចង់ជួបនូវគ្រោះធម្មជាតិនោះទេ ដូចជា ការផ្ទុះភ្នំភ្លើង ឬបណ្តាលមកពីខ្យល់ព្យុះនៅតំបន់ត្រូពិចឡើយ។ អំពីអាកាសធាតុ៖
- - រដូវរងារ៖ ខែ វិច្ឆិកា ដល់ ខែ មីនា (២០ ទៅ ២៨ អង្សា)
- - រដូវក្តៅ៖ ខែ មីនា ដល់ ខែ ឧសភា (៣០ ទៅ ៣៥ អង្សា)
- - រដូវភ្លៀង៖ ខែ ឧសភា ដល់ ខែ តុលា (២៣ ទៅ ៣០ អង្សា ជាមួយនិងការឡើងសំណើមទៅដល់ ៩០ ភាគរយ) នៅរដូវនេះជារៀងរាល់ឆ្នាំ គឺមានភ្លៀងធ្លាក់ខ្លាំង នៅពេលព្រឹក។
មធ្យោបាយធ្វើដំណើរ
កែប្រែ- ធ្វើដំណើរដោយរថយន្តក្រុង
ខេត្តនេះគឺមានបណ្តាញផ្លូវជាតិ ដែលភ្ជាប់ពី ក្រុងភ្នំពេញ ចម្ងាយ ១៦៨ គីឡូម៉ែត និង ខេត្តសៀមរាបចម្ងាយ ១៥០ គីឡូម៉ែត ជាមួយនិងផ្លូវជាតិលេខ៦ ហើយ និង មានផ្លូវបំបែកចេញពីខេត្ត ទៅ ខេត្តព្រះវិហារ តាមផ្លូវជាតិលេខ៦៤ ដោយមានចម្ងាយ ១២៦ គីឡូម៉ែត។ នៅទីនេះគឺមានក្រុមហ៊ុនរថយន្តក្រុងជាច្រើនទៅមកពី ក្រុងភ្នំពេញ ទៅ ខេត្តសៀមរាប។ ក្រុមហ៊ុនរថយន្តក្រុង មានដូចជា សូរិយា នៅជិតផ្សារកណ្តាល, ជីអេសធី ឬ កាប់ពីតូ ជាធម្មតា គឺធ្វើដំណើរពី ម៉ោង ៧, ៨, ៩ ពេលព្រឹក ហើយនិង ម៉ោង ១២, ១, ២ ពេលល្ងាច ទៅ ខេត្តសៀមរាប ក្នុងតម្លៃ ប្រមាណ ៣ ដល់ ៥ ដុល្លារ។
- ធ្វើដំណើរដោយរថយន្តឈ្នួល
ប្រសិនបើ លោកអ្នកធ្វើ ដំណើររយៈពេលខ្លីទៅ ខេត្តកំពង់ធំ អ្នកអាចធ្វើដំណើរបានតាមរថយន្តឈ្នួលបាន ដោយចេញដំណើរពីផ្សារថ្មី ប៉ុន្តែវាពុំសូវមានសុវត្តិភាព ដូចការ ធ្វើដំណើរតាមរថយន្តក្រុងនោះទេ។
- -ពីក្រុងភ្នំពេញ ទៅ ខេត្តកំពង់ធំ តម្លៃ ១២ ០០០ រៀល
- -ពី ខេត្តកំពង់ធំ ទៅ ខេត្តសៀមរាប តម្លៃ ១៥ ០០០រៀល រយៈពេល ២ ទៅ ៣ ម៉ោង
- -ពី ខេត្តកំពង់ធំ ទៅ ត្បែងមានជ័យ ខេត្តព្រះវិហារ តម្លៃ ២៦ ០០០ រៀល រយៈពេល ៤ ទៅ ៦ ម៉ោង
ភោជនីយដ្ឋាន និង ទីកន្លែងស្នាក់នៅ
កែប្រែ- សណ្ឋាគារ និង ភោជនីដ្ឋានអរុណរះ ៖ គឺជាទីកន្លែងដែលមានប្រជាប្រិយភាពជាងគេក្នុងខេត្ត ដោយមានបម្រើអាហារទំនើបៗ អាហារចិន និងអាហារខ្មែរ ដោយមានតម្លៃសមរម្យ ដោយសារកត្តាទាំងនេះហើយទើបមានប្រជាប្រិយភាពកាន់ខ្លាំងឡើង។ បុគ្គលិកបម្រើការអាចនិយាយភាសាអង់គ្លេស និងភាសាដទៃទៀតបានយ៉ាងល្អ។
- សណ្ឋាគារ និង ភោជនីយដ្ឋាន នាគមាស ៖ មានបម្រើម្ហូបអាហារ ចិននិងអាហារខ្មែរ ចាប់ពីពេលព្រឹក រហូតដល់ពេលយប់ម៉ោង ៨:៣០។
- ភោជនីយដ្ឋានមនោរម្យ ៖ ភោជនីយដ្ឋានមនោរម្យនេះ មានទីតាំងស្ថិតនៅក្បែរនឹង សណ្ឋាគារមិត្តភាព។ ទីនេះគឺពិតជាមានប្រជាប្រិយភាពខ្លាំង នៅតាមបណ្តោយផ្លូវជាតិលេខ៦ ទៅភាគខាងជើង និងជាពិសេសទៅទៀតនោះគឺមានបម្រើនូវអាហារពេលព្រឹកទៀតផង។
- ភោជនីយដ្ឋាន៩មករា ៖ គឺស្ថិតនៅភាគខាងជើងនៃស្ពានខេត្តកំពង់ធំ ដែលនៅតាមបណ្តោយផ្លូវជាតិលេខ៦និងជាភោជនីយដ្ឋានមួយក្នុងចំណោម ភោជនីយដ្ឋានទាំងបី។
សេដ្ឋកិច្ច
កែប្រែខេត្តកំពង់ធំ គឹជាខេត្តដែលមាន សក្តានុពលខាង វិស័យទេសចរណ៍ ដែលទាក់ទាញចិត្តភ្ញៀវទេសចរណ៍ ជាមួយនិងទីកន្លែងដ៏កម្រៗ ដូចជា បឹង ស្ទឹង ព្រៃឈើ ភ្នំ ហើយនិង ប្រាសាទបុរាណ ជាច្រើនជាង ២០០ ប្រាសាទទៀតផង។ កំពង់ធំ ស្ថិតនៅជាប់នឹង បឹងទន្លេសាប ហើយ នៅក្នុងឆ្នាំ ២០០៣ ដល់ ២០០៤ គេបានចាប់ទុកថាជាខេត្តនៃប្រភពត្រីដ៏ច្រើនលើសលុបប្រហែល (១៨ ៨០០ តោន) និង ជាតំបន់ជាប់ចំណាត់ថ្នាក់លេខ ៤ ដែលមានត្រីច្រើនជាងគេបំផុត ដែលអាចចិញ្ចឹមប្រទេសកម្ពុជាបាន (១ ៨០០ តោន)។ ត្រីភាគច្រើនដែល បានកើនឡើងគឺដោយសារមានការចិញ្ចឹមនៅតាម គ្រួសារនានា ជាមួយនិងការខិតខំប្រឹងប្រែងចិញ្ចឹម នៅតាមវាលស្រែ។[៥] កំពង់ធំក៏ជាផ្នែកមួយដ៏ធំបំផុតចំពោះ ផលិផល គ្រាប់ស្វាយចន្ទី នៅក្នុង ប្រទេសកម្ពុជា ជាមួយផ្ទៃដីដាំដុះនៅក្នុងឆ្នាំ ២០០៣ ដល់ ២០០៤ ប្រមាណ ៦ ៣៧១ ហិកតា។[៦] នៅក្នុងខេត្តនេះក៏មានផ្សារតាមឃុំ ស្រុក ជាច្រើនដែលជាកន្លែងចែកចាយផលិតផលនានា រួមមានឈ្មោះផ្សារដូចតទៅ៖
សិប្បកម្មថ្ម
កែប្រែកន្លែងដែលធ្វើសិប្បកម្មថ្ម គឺមានទីតាំងស្តិតនៅ ភូមិកាកុស ឃុំកាកុស ស្រុកសន្ទុក ដែលមានចម្ងាយពីទីរួមខេត្តកំពង់ធំ ១៦ គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៦។ សិប្បករបានយកថ្មពីជើងភ្នំសន្ទុក មកធ្វើជារូបចម្លាក់ និងរូបរាងផ្សេងៗគ្នា សម្រាប់ជាគ្រឿងលំអតាមគេហដ្ឋាន។ ចម្លាក់ថ្មនេះបានលក់នៅលើទីផ្សារជាតិ និងអន្តរជាតិ។ ក្រៅពីថ្មចម្លាក់ ខេត្តកំពង់ធំក៏មានការកែច្នៃដោយដៃដូចជា៖ ក្រមា ហូល ផាមួង អាវចាក់ និងសម្លៀកបំពាក់ កាបូប តាមបែបប្រពៃណីខ្មែរផងដែរ។
តំបន់ទេសចរណ៍
កែប្រែខេត្តកំពង់ធំមានតំបន់ទេសចរណ៍ជាច្រើនកន្លែង ដែលមានភ្ញៀវទេសចរណ៍ ទៅដើរកំសាន្តសំខាន់ៗចំនួន ៣ កន្លែង ដូចជា :
- តំបន់ទេសចរណ៍ទី១ ភ្នំសន្ទុកស្ថិតនៅក្នុង ភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ និងមានចម្ងាយ ១៧ គម ពីទីរួមខេត្តកំពង់ធំ តាមបណ្តោយ ផ្លូវជាតិលេខ៦ដែលជាតំបន់ទេសចរណ៍ ធម្មជាតិនិងវប្បធម៌ មួយកន្លែងស្ថិតក្នុងខេត្តនេះ។ នៅពេលមានពិធីបុណ្យផ្សេងៗ និងថ្ងៃឈប់សម្រាកនានា ប្រជាជនតែងតែនាំគ្នាទៅ ដើរកំសាន្តនៅទីនោះ លក្ខណៈជាក្រុមគ្រួសារ ឬមិត្តភក្ដិ។ ដើម្បីធ្វើដំណើរទៅកាន់ភ្នំសន្ទុក យើងត្រូវធ្វើដំណើរចុះពីថ្នល់ជាតិ បន្តិចតាមក្លោងទ្វាររហូតដល់ជើងភ្នំដោយមានទេសភាពស្រស់ត្រកាលអមដងផ្លូវ។ ពេលមកដល់ជើងភ្នំ យើងនឹងមើលឃើញទេសភាពដ៍ស្រស់បំព្រងនៅជាប់នឹងជើងភ្នំ ហើយអាចឡើងទៅលើកំពូលភ្នំបានតាម២របៀប។ របៀបទី១ យើងអាច ធ្វើដំណើរដោយបើកបរយានយន្ត ឬ ម៉ូតូឡើងតាមផ្លូវដែលក្រវិចក្រវៀន តាមចង្កេះភ្នំរហូតដល់កំពូលភ្នំ តាមរយៈ ថ្នល់ចាក់បេតុងយ៉ាងមាំ និងមានចំណតយានយន្តយ៉ាងធំទូលាយសម្រាប់ចត។ របៀបទី២យើងអាចឡើងទៅលើកំពូលភ្នំបាន តាមរយៈកាំជណ្តើរពីជើងភ្នំ ដល់កំពូលភ្នំ ដែលមានកាំជណ្តើរសរុប ៨០៩ កាំ ហើយកាំជណ្តើរខ្លះទាប កាំជណ្តើរខ្លះខ្ពស់តាមកន្លែង និងមានបង្កាន់ដៃអមតាមផ្លូវ។ ពេលឡើងដល់កំពូលភ្នំ យើងនឹងពើបប្រទះ ព្រះវិហារ១ នៅជាប់មាត់កាំជណ្តើរ អាស្រមអ្នកតាថ្មអណ្តែត ហើយអាចមើលឃើញ ទេសភាពយ៉ាងស្អាតនៅជុំវិញ ខ្លួនយើងពីលើកំពូលភ្នំមកមាន វាលស្រែព្រៃឈើពណ៌បៃតង លំនៅស្ថានប្រជាជន ទឹកទន្លេ ស្ទឹង បឹងបួរ ផ្ទៃមេឃខៀវស្រងាត់ រួមជាមួយខ្យល់អាកាសបរិសុទ្ធធម្មជាតិ ទៀតផង។[៧]
បន្ទាប់ពីចុះពីលើភ្នំមកគេអាចទៅដើរកំសាន្តនៅ តាមប្រាសាទបុរាណវិញ គឺនៅប្រាសាទសំបូរព្រៃគុក ។
- តំបន់ទេសចរណ៍ទី២ ប្រាសាទសំបូរព្រៃគុក ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ចម្ងាយប្រមាណ ៣៥ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំដែលសង់លើដី រាបស្មើមានទំហំ ៣ ០០០ ហិកតា និងជារមណីយដ្ឋាន ទេសចរណ៍វប្បធម៌បុរាណ មួយកន្លែងនៅខេត្តនេះ។ ប្រាសាទនេះសង់ពីថ្មបាយកៀ្រម ឥដ្ឋតាន់ និងថ្មភក់ ក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័ន (គ.ស. ៦១៦-៦៣៥) នាសម័យចេនឡា ដើម្បីឧទ្ទិសថ្វាយ ព្រះសិវៈក្នុងលទ្ធិព្រហ្មញ្ញសាសនា។ ប្រាសាទសំបូរព្រៃគុក នេះមានប្រាសាទប្រហែល ជាង ១២០ ប្រាសាទ ស្ថិតនៅជាក្រុម។ ប្រាសាទនេះមានក្រុមប្រាសាទ ដូចជា ក្រុមប្រាសាទតោ ក្រុមប្រាសាទយាយព័ន្ធ ប្រាសាទបិទមុខ ....។ ប្រាសាទនេះក៏មានលក្ខណៈដូចប្រាសាទដទៃទៀត នៅប្រទេសកម្ពុជាដែរ វាមានកំពែងព័ទ្ធជុំវិញ មានស្រះទឹក មានកន្លែងបូជាផ្សេងៗ និងនៅព័ទ្ធជុំវិញប្រាសាទមាន ដើមឈើតូចធំ រុក្ខជាតិ សត្វផ្សេងៗ គួរអោយចាប់អារម្មណ៍។ ម្យ៉ាងវិញទៀត ប្រាសាទសំបូរព្រៃគុកបានទាក់ទាញភ្ញៀវទេសចរណ៍ បរទេស និងក្នុងស្រុកជាច្រើន អោយមកទស្សនាកំសាន្ត ដែលជាហេតុជួយបង្កើនកម្រិតជីវភាពប្រជាជនរស់នៅតាមតំបន់នោះ និងជួយផ្សព្វផ្សាយនូវវប្បធម៌ របស់ខ្មែរអោយកាន់តែច្រើន ទៀតផង។ ប្រាសាទសំបូរព្រៃគុក ក៏ជួយចូលរួមចំណែកក្នុងការ អភិវឌ្ឍប្រទេសជាតិ ក្នុងគ្រប់រូបភាពផងដែរ។[៨]
បន្ទាប់ពីការធ្វើដំណើរកំសាន្ត ហត់នឿយអស់កម្លាំងមក ខេត្តកំពង់ធំ មានកន្លែងសម្រាប់បំបាត់ការនឿយហត់ដែរ គឺស្ទឹងព្រៃប្រស់។
- តំបន់ទេសចរណ៍ទី៣ ស្ទឹងព្រៃប្រស់ជាស្ទឹងមួយ ដែលហូរកាត់ខេត្តកំពង់ធំស្ថិតក្នុងស្រុកកំពង់ស្វាយ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ពីភ្នំពេញទៅ សៀមរាប។ ស្ទឹងនេះជារមណីយដ្ឋាន ទេសចរណ៍ធម្មជាតិមួយកន្លែង ដែលល្បីក្នុងខេត្តកំពង់ធំ។នៅថ្ងៃមានបុណ្យទានម្តងៗ ឬមានពិធីផ្សេងៗតែងតែមាន ភ្ញៀវទេសចរណ៍នានាទៅ ដើរកំសាន្តទាំងជនជាតិខ្មែរ និងជនបរទេស។ នៅរដូវវស្សាស្ទឹងព្រៃប្រស់មានទឹក ដ៏ថ្លាឈ្វេងនិង ស្រស់ស្អាតសម្រាប់ លេងកំសាន្ត ប្រកបដោយទេសភាពស្រស់បំព្រង។ នៅអបមាត់ទឹក មានរមណីយដ្ឋាន និងអាហារដ្ឋាន ដែលអ្នកស្រុករស់នៅតាមតំបន់នោះជាអ្នកបើក ដើម្បីបម្រើដល់សេចក្តីត្រូវការរបស់ភ្ញៀវទេសចរណ៍។ អាហារដ្ឋានទាំងនោះ គឺធ្វើឡើងយ៉ាងស្អាត មានអង្រឹងសម្រាប់អង្គុយ នៅលើមាត់ទឹកជាមួយខ្យល់អាកាសដ៏បរិសុទ្ធ បន្ថែមជាមួយរសជាតិអាហារយ៉ាងឈ្ងុយឆ្ងាញ់។ យើងអាចកម៉្មង់អាហារ បានជាច្រើន តាមតម្រូវការ ដូចជា មាន់ដុត បាញ់ឆែវ ត្រីដុត បុកល្ហុង ប្រហិត....... ផ្លែឈើគ្រប់មុខ និងភេសជ្ជៈ គ្រប់ប្រភេទ ជាមួយសេវាកម្មរហ័សទាន់ចិត្ត។ និយាយរួមស្ទឹងព្រៃប្រស់ សមជាកន្លែងសម្រាប់លំហែកាយជាលក្ខណៈក្រុមគ្រួសារ និងដំណើរកំសាន្តផ្សេងៗ សម្រាប់ប្រជាជនយើង។ ម្យ៉ាងទៀតនៅមានស្ទឹងមួយទៀតដែលមានសារៈសំខាន់សម្រាប់ខេត្តកំពង់ធំគឺស្ទឹងសែន។
ស្ទឹងសែនជាស្ទឹងមួយដែលហូរកាត់ខេត្តកំពង់ធំ មានប្រភពមកពីទីខ្ពង់រាប។ វាផ្តល់អត្ថប្រយោជន៍ច្រើនណាស់ដល់ប្រជាជន រស់នៅតំបន់នោះ ដូចជា ផ្តល់ទឹកសម្រាប់ធ្វើកសិកម្ម ដំណាំស្រូវ ដំណាំចម្ការទាំងប្រាំង និងវស្សា ផ្តល់ត្រីសម្រាប់បំពេញនូវតម្រូវការម្ហូបអាហារប្រចាំថ្ងៃ ជាផ្លូវគមនាគមន៍ ផ្តល់ទឹកសម្រាប់ ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ជាកន្លែងទេសចរណ៍ និង ផ្តល់នូវគ្រប់តម្រូវការផ្សេងៗ។ [៩]
ក្រៅពីតំបន់ទេសចរណ៍ធំៗទាំង៣ មានតំបន់ទេសចរណ៍តូចៗផ្សេងៗទៀតដែរដូចជា:
- -ទំនប់ទឹកធ្លាក់៧មករានៅកំពង់ថ្ម
- -សួនច្បារនៅទីរួមខេត្ត
- -បុស្សម្កាក់នៅស្រុកកំពង់ស្វាយ
- -ទឹកស្រះដងអន្ទាក់
- -និងតាមវត្តអារ៉ាមផ្សេងៗ ។
នៅថ្ងៃមានពិធីបុណ្យជាតិធំៗ ខេត្តកំពង់ធំកាន់តែសប្បាយ ព្រោះមានមនុស្សជាច្រើនវិលត្រលប់មក ស្រុកកំណើតរបស់ពួកគេវិញដែលធ្វើឲ្យមានសភាពអ៊ូអរខុសពីធម្មតា។ មានន័យថាចំនួនអ្នកដើរកំសាន្ត ក៏កាន់តែច្រើនដូចគ្នា គឺពាសពេញកន្លែងទេសចរណ៍ទាំងអស់ ទាំងតំបន់ទេសចរណ៍ធំៗ និងកន្លែងផ្សេងទៀត។ ភាគច្រើនការធ្វើដំណើរគឺដោយ ម៉ូតូ មិនសូវមាន រថយន្ត ប៉ុន្មានទេ ព្រោះផ្លូវពិបាកធ្វើដំណើរបើជិះរថយន្ត ត្រូវចំណាយពេលយូរ និងលំបាកជាងជិះម៉ូតូ។
សរុបមក ខេត្តកំពង់ធំ ក៏មានតំបន់ទេសចរណ៍ច្រើនមិនចាញ់ ខេត្តដទៃទៀតដែរ ក្នុងចំណោមខេត្តទាំងអស់ក្នុង ព្រះរាជាណាចក្រកម្ពុជា ដែលចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍប្រទេសជាតិ។
សុខាភិបាល
កែប្រែមន្ទីរពេទ្យ
កែប្រែអប់រំ
កែប្រែ=សាលាបឋមសិក្សា
កែប្រែ- សាលាបឋមសិក្សាទ្រៀល
- សាលាបឋមសិក្សាគិរីអណ្ដែត
- សាលាបឋមសិក្សាវត្ដកក់ប្រសិទ្ធ
- សាលាបឋមសិក្សាកំពង់ធំក្រុង
- សាលាបឋមសិក្សាមានជ័យ
- សាលាបឋមសិក្សាសានគរ
- សាលាបឋមសិក្សាស្ពឺ
- សាលាបឋមសិក្សាឥន្ទកុមារ
- សាលាបឋមសិក្សាភូមិរូង
- សាលាបឋមសិក្សាមុន្នីរង្សី
- សាលាបឋមសិក្សារមុាំងងាប់
- សាលាបឋមសិក្សាព្រៃព្រាល(ក)
- សាលាបឋមសិក្សាចំបក់
- សាលាបឋមសិក្សាទួលក្បិល
- សាលាបឋមសិក្សាសូជៃ
- សាលាបឋមសិក្សាកំពង់ស្វាយ
- សាលាបឋមសិក្សាចុងព្រៃ
- សាលាបឋមសិក្សាព្រៃគុយ
- សាលាបឋមសិក្សាតាប៉ោង
- សាលាបឋមសិក្សាគោកងួននាយិកា កែវលីដែន
អនុវិទ្យាល័យ
កែប្រែ- អនុវិទ្យាល័យកំពង់ចិន
- អនុវិទ្យាល័យគគីរធំ
- អនុវិទ្យាល័យជ្រាប់
- អនុវិទ្យាល័យដំរីជាន់ខ្លា
- អនុវិទ្យាល័យត្នោតជុំ
- អនុវិទ្យាល័យទួលដំណាក់
- អនុវិទ្យាល័យដូនដួង (នាយក ព្រុំ ដារា)
- អនុវិទ្យាល័យបណ្តុះវិជ្ជា
- អនុវិទ្យាល័យប្រាសាទសំបូរ
- អនុវិទ្យាល័យពង្រ
- អនុវិទ្យាល័យព្រៃគុយ
- អនុវិទ្យាល័យសាគ្រាម
- អនុវិទ្យាល័យសាមគ្គី
- អនុវិទ្យាល័យសំព្រោច
- អនុវិទ្យាល័យហ៊ុនសែនឈូកជីព្រះ
- អនុវិទ្យាល័យហ៊ុនសែនគ្រើលអណ្តូងពោធិ
- អនុវិទ្យាល័យហ៊ុនសែនទំរីង
- អនុវិទ្យាល័យអូរតាសៀវ
- អនុវិទ្យាល័យថ្នល់បែក
- អនុវិទ្យាល័យកំពង់ធំ
- អនុវិទ្យាល័យតេជោមាស
- អនុវិទ្យាល័យដូង
វិទ្យាល័យ
កែប្រែ- វិទ្យាល័យទ្រៀល{ នាយក តែ គឹមសៀន}
- វិទ្យាល័យហ៊ុនសែនស្រះបន្ទាយ
- វិទ្យាល័យកំពង់ឈើទាល
- វិទ្យាល័យកំពង់ធំ
- វិទ្យាល័យជាស៊ីមកំពង់ថ្ម
- វិទ្យាល័យជាស៊ីមប្រឡាយ
- វិទ្យាល័យប្រាសាទបល្ល័ង្គ
- វិទ្យាល័យតាអោក
- វិទ្យាល័យតាំងក្រសាំង
- វិទ្យាល័យទួលក្បិល
- វិទ្យាល័យស្ទឹងសែន (នាយក ផៃ នន)
- វិទ្យាល័យហ៊ុនសែនក្រវ៉ា
- វិទ្យាល័យហ៊ុនសែនតាំងគោក
- វិទ្យាល័យហ៊ុនសែនត្បែង
- វិទ្យាល័យហ៊ុនសែនបល្ល័ង្ក
- វិទ្យាល័យហ៊ុនសែនភ្នំសន្ទុក
- វិទ្យាល័យហ៊ុនសែនរុងរឿង
- វិទ្យាល័យអាក់ស៊ូ
សកលវិទ្យាល័យ
កែប្រែវត្ត
កែប្រែ- វត្ដមុនីរតនារាម {ហៅ វត្ដទ្រៀល}
- វត្ដកក់ប្រសិទ្ធ
- វត្តគិរីអណ្ដែត
- វត្តដា
- វត្ដក្ដីតាចិន
- វត្តពោធិន៍
- វត្ត ឧទម្ពរ
- វត្ត ស្វាយ
- វត្តគុហ៍ព្រះធាតុ
- វត្តក្រសាំងតេន ហៅវត្តល្វា
- វត្តគីរីមង្គលមានជ័យស្រឡៅតូង
- វត្តតាំងក្រសៅ
- វត្តតាំងក្រសាំង
- វត្តត្រពាំងព្រលិត
- វត្តទួលព្រះធាតុ
- វត្តនរិន្ទកោសី ហៅ វត្តអន្លង់លោក
- វត្តប្រាសាទអណ្តែត
- វត្តពពេជ្រ
- វត្តព្រះឥន្ទរង្សី ហៅ វត្តហាប់
- វត្តសសាំងធម្មរាសី
- វត្តស្លែង
- វត្តឥន្ទនិមិ្មត ហៅវត្តត្បែង
- វត្តស្រយូវ
- វត្តបញ្ញាជីរាជ
- វត្តតាលវ័នក្ដីចារ្យ ហៅវត្តក្ដីចារ្យ
- វត្តឥន្ទកុមារ
- វត្តកំពង់ស្វាយ
- វត្តព្រះវិហារខ្ពស់
ប្រាសាទ
កែប្រែ- ប្រាសាទគុកនគរ
- ប្រាសាទគុកបារែងចាស់
- ប្រាសាទគុហនគរ
- ប្រាសាទដើមចាន់
- ប្រាសាទត្នោតជុំខាងជើង
- ប្រាសាទត្នោតជុំខាងលិច
- ប្រាសាទទ្វារក្ដី
- ប្រាសាទបន្ទាយស្ទោង
- ប្រាសាទបាកាន
- ប្រាសាទភូមិប្រាសាទ
- ប្រាសាទយាយព័ន្ធ
- ប្រាសាទរបងរមាស
- ប្រាសាទឫស្សីរលាក
- ប្រាសាទវាលគុកក្លុង
- ប្រាសាទសិរីសាច
- ប្រាសាទសំបូរព្រៃគុក
- ប្រាសាទសំរោងព្រះធាតុ
- ប្រាសាទស្រាយអៀ
- ប្រាសាទស្រែប្រាសាទ
- ប្រាសាទអណ្ដែត
- ប្រាសាទអំពិលរលំ
- ប្រាសាទអ្នកតាប៉ាលោប
ឯកសារពិគ្រោះ
កែប្រែ- ↑ "General Population Census of Cambodia 2008 - Provisional population totals" (PDF). National Institute of Statistics, Ministry of Planning. 3 ខែកញ្ញា 2008.
- ↑ ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន (របាយការណ៍ឆ្នាំ ២០១០) http://moi-dola.gov.kh/fileadmin/templates/pdf/other/Village_2011.pdf
- ↑ http://www.tsbr-ed.org
- ↑ Save Cambodia's Wildlife. The Atlas of Cambodia: National Poverty & Environment Maps, SWC, Phnom Penh, Cambodia, 2006, p. 72.
- ↑ Save Cambodia's Wildlife. The Atlas of Cambodia: National Poverty & Environment Maps, SWC, Phnom Penh, Cambodia, 2006, pp. 78-81.
- ↑ Ministry of Agriculture, Forestry & Fisheries, The Fruit Crops: Agricultural Statistics, 2003-04, Phnom Penh, 2004.
- ↑ National Institute of Statistics, Ministry of Planning, Cambodia. August, 2002. Retrieved 2010-11-24. See page 110.
- ↑ ^ Groupe de Sambor Prei Kuk - UNESCO World Heritage Centre
- ↑ Save Cambodia's Wildlife. The Atlas of Cambodia: National Poverty & Environment Maps, SWC, Phnom Penh, Cambodia, 2006, p. 72.
តំណខាងក្រៅ
កែប្រែវិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: ខេត្តកំពង់ធំ |
ខេត្តសៀមរាប | ខេត្តព្រះវិហារ | ខេត្តស្ទឹងត្រែង | ||
ខេត្តសៀមរាប | ខេត្តក្រចេះ | |||
ខេត្តកំពង់ធំ | ||||
ខេត្តពោធិ៍សាត់ | ខេត្តកំពង់ឆ្នាំង | ខេត្តកំពង់ចាម |
|
|