លន់ នល់
សេនាប្រមុខលន់ នល់ (១៣ វិច្ឆិកា ១៩១៣ – ១៧ វិច្ឆិកា ១៩៨៥) គឺជាអ្នកនយោបាយខ្មែរមួយរូប និងជាឧត្តមសេនីយ៍យោធាកម្ពុជា ដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាចំនួនពីរលើក(១៩៦៦–៦៧, ១៩៦៩–៧១) និងជារដ្ឋមន្ត្រីការពារជាតិជាច្រើនសាដែរ។ គាត់បានដឹកនាំរដ្ឋប្រហារយោធាទម្លាក់ព្រះអង្គម្ចាស់ នរោត្ដម សីហនុ ហើយប្រកាស់តាំងខ្លួនជាប្រធានាធិបតីនៃរបបសាធារណរដ្ឋខ្មែរដែលគាំទ្រដោយអាមេរិកហើយបានកាន់អំណាចរហូតដល់ឆ្នាំ១៩៧៥។ គាត់ក៏ជាស្ថាបនិកនិងមេដឹកនាំនៃគណបក្សសង្គមសាធារណរដ្ឋ ដែលជាគណបក្សមានអត្ថិភាពតែមួយរយៈពេលខ្លីប៉ុណ្ណោះ ហើយគាត់ក៏ធ្លាប់កាន់តំណែងជាមេបញ្ជាការកងយោធពលជាតិខ្មែរផងដែរ។ នៅថ្ងៃទី១ ខែមេសា ឆ្នាំ១៩៧៥ ពោលគឺ១៦ថ្ងៃមុនពេលដែលខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ លោកក៏បានរត់ភៀសខ្លួនទៅសហរដ្ឋអាមេរិកដោយដំបូងលោកបានទៅរដ្ឋហាវ៉ៃហើយក្រោយមកក៏បានទៅរស់នៅរដ្ឋកាលីហ្វញ៉ារហូតដល់ថ្ងៃមរណៈរបស់លោក។
លន់ នល់ | |
---|---|
ប្រធានាធិបតីនៃសាធារណរដ្ឋខ្មែរ | |
ក្នុងការិយាល័យ ១០ មីនា ១៩៧២ – ១ មករា ១៩៧៥ | |
នាយករដ្ឋមន្ត្រី | ស៊ីសុវត្ថិ សិរីមតៈ សឺង ង៉ុកថាញ់ ហង្ស ធុនហាក់ អ៊ិន តាំ ឡុង បូរ៉េត |
មុន | ចេង ហេង |
បន្ទាប់ | សូខាំ កូយ (បណ្តោះអាសន្ន) |
នាយករដ្ឋមន្រ្តីកម្ពុជាទី៣១ | |
ក្នុងការិយាល័យ ១៤ សីហា ១៩៦៩ – ១១ មីនា ១៩៧១ | |
ប្រធានាធិបតី | នរោត្តម សីហនុ ឆេង ហេង (បណ្តោះអាសន្ន) |
រង | ស៊ីសុវត្ថិ សិរិមតៈ |
មុន | ប៉ែន នុត |
បន្ទាប់ | ស៊ីសុវត្ថិ សិរិមតៈ |
ក្នុងការិយាល័យ ២៥ តុលា ១៩៦៦ – ១ ឧសភា ១៩៦៧ | |
ព្រះមហាក្សត្រ | នរោត្តម សីហនុ |
មុន | នរោត្តម កន្តុល |
បន្ទាប់ | សឺន សាន |
រដ្ឋមន្រ្តីក្រសួងការពារជាតិ | |
ក្នុងការិយាល័យ ១៩៦៨–១៩៧១[១] | |
ក្នុងការិយាល័យ ១៩៥៩–១៩៦៦[១] | |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | ស្រុកកំពង់លាវ, ខេត្តព្រៃវែង, កម្ពុជា | វិច្ឆិកា 13, 1913
ស្លាប់ | ទំព័រគំរូ:Dda មជ្ឈមណ្ឌលវេជ្ជសាស្រ្ត ហ្សង់. ជូត ហ្វូលឺតុន, កាលីហ្វញ៉ា, សហរដ្ឋ |
កន្លែងបញ្ចុះសព | Loma Vista Memorial Park Fullerton, California, U.S. |
គណបក្សនយោបាយ | គណបក្សសង្គមសាធារណរដ្ឋ (១៩៧២–១៩៧៥) គណបក្សឯករាជ្យ (១៩៧០–១៩៧២) សង្គមរាស្រ្តនិយម (១៩៥៥–១៩៧០) គណបក្សកំណែទម្រង់ខ្មែរ (១៩៤៧–១៩៥៥) |
ពន្ធភាព | សុវណ្ណា លុន[២] |
កូន | ៩នាក់ |
ហត្ថលេខា | |
សេវាយោធា | |
ភក្ដីភាព | ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋខ្មែរ |
សាខា/សេវាកម្ម | កងទ័ពជើងគោកកម្ពុជា កងទ័ពជាតិខ្មែរ |
ឆ្នាំកាន់តំណែង | ១៩៥២–១៩៧៥ |
ឋានៈ | សេនាប្រមុខ |
ពាក្យបញ្ជា | អគ្គមេបញ្ជាការនៃកងកំលាំងប្រដាប់អាវុធជាតិខ្មែរ |
សមរភូមិ/សង្គ្រាម | សង្គ្រាមឥណ្ឌូចិនលើកទី១ |
ដើមជីវិត
កែប្រែលោកបានកើតនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩១៣ ក្នុងខេត្តព្រៃវែងទៅក្នុងគ្រួសារខ្មែរកាត់ចិន។[៣] ឪពុករបស់លោកឈ្មោះ លន់ ហ៊ិនគឺជាកូនរបស់គ្រួសារកម្ពុជាក្រោមមកពីខេត្តតេនីន[៤]គាត់ធ្លាប់បានគេតាងជាអភិបាលស្រុកក្នុងខេត្តសៀមរាបនិងខេត្តកំពង់ធំ, បន្ទាប់ពីបានដឹកនាំក្រុមបង្ក្រាបចោលប្លន់មួយនៅក្នុងខេត្តព្រៃវែង។[៥] ជីតាខាងម្តាយរបស់លោកលន់ នល់គឺជាជនអន្តោប្រវេសន៍មកពីខេត្តហ្វូជៀន, ប្រទេសចិន[៦]ហើយធ្លាប់បានកាន់តំណែងជាអភិបាលខេត្តព្រៃវែង។[៤] លន់ នល់ បានទទួលការអប់រំនៅឯវិទ្យាល័យសាសឺលូប-ឡូបានៅទីក្រុងសៃហ្កនមុនពេលចូលសិក្សានៅសាលាយោធាកម្ពុជា។
ការចូលធ្វើការជាមួយរដ្ឋាភិបាលអាណានិគមបារាំង
កែប្រែលន់ នល់បានរកឃើញការងារដែលជាប់ទាក់ទងជាមួយនឹងសេវាកម្មស៊ីវិលអាណានិគមបារាំងក្នុងឆ្នាំ១៩៣៧។ លោកក៏បានក្លាយជាចៅក្រមហើយក្រោយមកក៏ក្លាយជាអ្នកអនុវត្តច្បាប់បារាំងដ៏ចំណាប់ម្នាក់ ដែលមានតួនាទីប្រឆាំងនឹងសកម្មភាពបះបោរមកលើរដ្ឋាភិបាលអាណានិគមបារាំងក្នុងឆ្នាំ១៩៣៩។[៥] ដល់ឆ្នាំ១៩៤៦, លោកបានឡើងកាន់តំណែងជាអភិបាលខេត្តក្រចេះ, ហើយក៏ចាប់ផ្តើមមានទំនាក់ទំនងជាមួយព្រះអម្ចាស់នរោត្ដម សីហនុ។ ដល់ចុងទស្សវត្តឆ្នាំ១៩៤០, លោកក៏បានបង្កើតក្រុមនយោបាយមួយដែលប្រកាន់យកនយោបាយឆ្វេងនិយម, រាជាធិបតេយ្យ, និងឯករាជ្យនិយមហើយក្រុមនេះក៏បានចាប់ដើរតួយ៉ាងសំខាន់នៅក្នុងនយោបាយប្រទេសកម្ពុជានាពេលនោះផងដែរ។ លោកបានចូលបម្រើខាងយោធាក្នុងឆ្នាំ១៩៥២ ហើយក៏បានចាប់ផ្តើមធ្វើប្រតិបត្តិការយោធាប្រយុទ្ធប្រឆាំងនឹងក្រុមវៀតមិញ។
ក្រោយពីកម្ពុជាបានដណ្តើមបានឯករាជ្យពីបារាំង, គណបក្សខ្មែររួបរួមជាតិរបស់លន់ នល់(រួមជាមួយនឹងគណបក្សស្លាបឆ្វេងតូចៗដែលដឹកនាំដោយលោកសម សារីនិងដាប ឈួន)បានក្លាយជាមូលដ្ឋានដ៏សំខាន់មួយនៃសង្គមរាស្រ្តនិយមដែលជាអង្គការនយោបាយមួយបង្កើតឡើងដោយសីហនុដើម្បីចូលរួមក្នុងការបោះឆ្នោត ឆ្នាំ១៩៥៥។[៧] សង្គមក៏បានឈ្នះការបោះឆ្នោតនេះ ហើយសីហនុក៏បានក្លាយជានាយករដ្ឋមន្រ្តីកម្ពុជា។
ក្នុងរដ្ឋបាលសីហនុ, ឆ្នាំ១៩៥៥-៧០
កែប្រែលោកលន់ នល់ ត្រូវបានតែងតាំងជានាយសេនាធិការកងទ័ពនៅឆ្នាំ១៩៥៥ និងជាអង្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធក្នុងឆ្នាំ១៩៦០ ហើយព្រមទាំងមានតួនាទីជារដ្ឋមន្រ្តីក្រសួងការពារជាតិទៀតផង។ នៅពេលនោះ, លន់ នល់គឺជាមនុស្សដ៏គួរឱ្យទុកចិត្តម្នាក់របស់សីហនុដោយក្រុមកម្លាំងរបស់លោកលន់ នល់បានដើរតួយ៉ាងសំខាន់ក្នុងការបង្ក្រាបចលនាកុម្មុយនិស្តសម្ងាត់ក្នុងប្រទេសកម្ពុជា។ លោកត្រូវបានចាត់តែងតាំងជាឧបនាយករដ្ឋមន្រ្តីក្នុងឆ្នាំ១៩៦៣។ ខណៈពេលដែលសីហនុកំពុងគម្លាតប្រទេសមាតុភូមិរបស់ព្រះអង្គឱ្យនៅកាន់តែឆ្ងាយពីសង្គ្រាមវៀតណាម, ព្រះអង្គបានប្រកាន់យកគោលនយោបាយការបរទេសមួយគឺ"អព្យាក្រឹតភាពដាច់ខាត", ប៉ុន្តែគោលនយោបាយមួយនេះបានធ្វើឱ្យកម្ពុជាចូលរួមទាក់ទងជាមួយចិនរឹតតែខ្លាំងនិងបណ្តោយឱ្យវៀតណាមខាងជើងចូលមកធ្វើសកម្មភាពយោធានៅតាមព្រំដែននៃប្រទេសកម្ពុជាទៅវិញ, លន់ នល់នៅតែបន្តភាពរស់រាយរាក់ទាក់របស់លោកទៅកាន់សហរដ្ឋអាមេរិកហើយបានបង្ហាញថាលោកមានការសោកស្តាយយ៉ាងខ្លាំងចំពោះការផ្តាច់ទំនាក់ទំនងជំនួយការពីសហរដ្ឋអាមេរិកក្រោយឆ្នាំ១៩៦៣។[៨]
ការបោះឆ្នោតសភាឆ្នាំ១៩៦៦បានបង្ហាញពីការផ្លាស់ប្តូរដ៏ធំមួយនៃតុល្យភាពអំណាចឆ្ពោះទៅកាន់លន់ នល់និងធាតុស្តាំនិយមនៃរបបសង្គមរាស្រ្តនិយម ដោយអ្នកឈរឈ្មោះបោះឆ្នោតខាងអភិរក្សនិយមនិងស្តាំនិយមត្រូវគេបោះឆ្នោតឱ្យយ៉ាងច្រើន។[៩] លោកលន់ នល់ត្រូវបានក្លាយជានាយករដ្ឋមន្រ្តី និងឆ្នាំបន្ទាប់, អំពើកុបកម្មមួយដែលធ្វើឡើងដោយពួកឆ្វេងនិយមដែលគេហៅថាការបះបោរសាមឡតបានកើតឡើងនៅក្នុងខេត្តបាត់ដំបង។
លោកលន់ នល់បានទទួករងរបួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយក្នុងឆ្នាំ១៩៦៧ ហើយក៏បានលាឈប់ពីការងារនយោបាយជាបណ្តោះអាសន្នសិន។ លោកបានវិលត្រលប់មកធ្វើជារដ្ឋមន្រ្តីក្រសួងការពារជាតិវិញនៅឆ្នាំ១៩៦៨ ហើយនៅឆ្នាំ១៩៦៩លោកក៏បានក្លាយជានាយករដ្ឋមន្រ្តីជាលើកទីពីរ និងបានតែងតាំងអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈជាអ្នកតំណាងរបស់លោកថែមទៀតផង។
រដ្ឋប្រហារឆ្នាំ១៩៧០
កែប្រែសីហនុបានអះអាងថារដ្ឋប្រហារឆ្នាំ១៩៧០ប្រឆាំងនឹងព្រះអង្គនេះគឺជាលទ្ធផលនៃការចងសម្ព័ន្ធមិត្តជាមួយសត្រូវស្លាប់រស់របស់ទ្រង់គឺលោកសឺង ង៉ុកថាញ់ (និរទេសទៅក្រៅ), ស៊ីសុវត្ថិសិរិមតៈ, និងក្រុម សេ.អ៊ី.អា. (ស៊ីអាយអេ) (CIA)។[១០] ទោះបីជាមានការចង្អុលបង្ហាញថាលោកប្រមុខរដ្ឋលន់ នល់បានចូលទៅជិតអាមេរិកក្នុងអំឡុងឆ្នាំ១៩៦៩ ដើម្បីស្ទង់មើលលទ្ធភាពនៃការគាំទ្រខាងយោធាពីសហរដ្ឋអាមេរិកសម្រាប់រដ្ឋប្រហារប្រឆាំងនឹងសីហនុក៏ដោយ,[១១] វាគ្មានភ័ស្តុតាងជាក់លាក់អ្វីដែលសំអាងថា CIA បានជាប់ពាក់ព័ន្ធក្នុងរឿងនេះនោះទេ,[១២][១៣][១៤] ក៏ប៉ុន្តែវាអាចទៅរួចដែលថាភ្ញាក់ងារស៊ើបការសម្ងាត់ខាងយោធាប្រកត់ជាមានការទទួលខុសត្រូវអ្វីមួយក្នុងរឿងខាងលើនេះ។[១៥] ខណៈពេលកំពុងរៀបចំចលនាដើម្បីសម្រេចនូវរដ្ឋប្រហារនេះ, លន់ នល់ដំបូងមានគោលបំណងពង្រីកជំហររបស់លោកដើម្បីប្រឆាំងនឹងពួកវៀតណាមខាងជើងដោយរារាំងកងទ័ពរបស់ពួកគេ(រួមជាមួយពួកវៀតកុងផង)ពីការធ្វើប្រតិបត្តិការនៅតាមព្រំដែនប្រទេសកម្ពុជា, ហើយលោកបានដាក់សម្ពាធលើព្រះអង្គសីហនុដើម្បីសម្រេចនូវផែនការមួយនេះថែមទៀតផង។[១៦] ប៉ុន្តែទោះបីជាយ៉ាងណា, ចលនានេះបានវិវត្តយ៉ាងលឿនហួសពីអ្វីដែលបានគ្រងទុក, និងដោយមានការគាំទ្រពីស៊ីសុវត្ថិសិរិមតៈ – ដែលទ្រង់ចង់ឃើញសីហនុត្រូវទម្លាក់ពីតំណែងជាប្រមុខរដ្ឋ – លន់ នល់ក៏ក្លាយទៅជាអ្នករៀបគម្រោងដើម្បីដកសីហនុចេញពីតំណែង។
នៅខែមីនា ឆ្នាំ១៩៧០, មានបាតុកម្មប្រឆាំងនឹងយួនជាច្រើនបានកើតឡើងនៅទីក្រុងភ្នំពេញខណៈពេលដែលព្រះអង្គសីហនុកំពុងនៅក្រៅជាតិមាតុភូមិ។ នៅថ្ងៃទី១២ ខែមីនា, លោកលន់ នល់និងសិរិមតៈបានបិទកំពង់ផែនៃក្រុងព្រះសីហនុ ដែលជាកន្លែងនាំចូលអាវុធទៅឱ្យពួកវៀតកុងនិងទាហានវៀតណាមខាងជើងនៅតាមព្រំដែនកម្ពុជាហើយលោកថែមទាំងបានចេញនូវឱសានវាទមួយថា៖ កងពលទាហានវៀតកុងទាំងអស់ត្រូវតែដកថយចេញពីទឹកដីកម្ពុជាក្នុងរយៈពេល៧២ម៉ោង បើមិនអញ្ជឹងប្រកត់ជាត្រូវប្រឈមជាមួយនឹងកម្លាំងយោធាកម្ពុជាជាមិនខាន។[១៧]
លោកលន់ នល់បានបដិសេដមិនចង់ទម្លាក់សីហនុចេញពីតំណែងជាប្រមុខរដ្ឋនោះទេ; ប៉ុន្តែដើម្បីឱ្យសម្រេចនូវការដកហូតសឹទ្ធអំណាចសីហនុ, សិរិមតៈបានចាក់សម្លេងព្រះអង្គសីហនុដែលបានថតពីសន្និសីទមួយនៅប៉ារីស, ដែលនៅក្នុងនោះសីហនុបានស្តីបន្ទោសឱ្យពួកគេចំពោះភាពវឹកវរដែលកំពុងកើតឡើងនៅពេញផ្ទៃប្រទេសហើយបានគំរាមប្រហារជីវិតពួកគេទាំងពីរពេលដែលព្រះអង្គត្រលប់ចូលស្រុកវិញថែមទៀតផង។[១៨] លោកលន់ នល់ដែលជានាយករដ្ឋមន្រ្តីកម្ពុជានៅពេលនោះនៅតែមិនប្រាកដប្រជាថាតើនឹងធ្វើឱ្យមានការបោះឆ្នោតដកសីហនុក្នុងរដ្ឋសភាឫយ៉ាងណា។ នៅយប់ ថ្ងៃទី១៧ ខែមីនា, ស៊ីសុវត្ថិសិរិមតៈ, ដែលអមដោយមេទាហានចំនួនបីនាក់បានទៅដល់គេហដ្ឋានរបស់នាយករដ្ឋមន្រ្តីហើយក៏បង្ខំដោយយកកាំភ្លើងភ្ជុងលោកលន់ នល់ឱ្យចុះហត្ថលេខាលើឯកសារសំខាន់មួយ។[១៩]
ការបោះឆ្នោតនៅក្នុងរដ្ឋសភាក៏បានធ្វើឡើងនៅថ្ងៃបន្ទាប់គឺនៅថ្ងៃទី១៨ ខែមីនាដែលនៅក្នុងនោះព្រះអង្គសីហនុត្រូវបានគេបោះឆ្នោតចេញពីតំណែង។ ឧត្តមសេនីយ៍លន់ នល់ក៏បានទទួលតំណែងជាប្រមុខរដ្ឋដោយបណ្តោះអាសន្នសិន។ នៅថ្ងៃទី២៨ និងទី២៩ ខែមីនា, មានការធ្វើបាតុកម្មគាំទ្រសីហនុដ៏ធំមួយបានកើតឡើងនៅតាមទីរួមខេត្តជាច្រើនប៉ុន្តែត្រូវបានបង្ក្រាបទៅវិញដោយទាហានលន់ នល់ដែលបណ្តាលឱ្យមនុស្សរាប់រយនាក់បានស្លាប់។[២០] សាធារណរដ្ឋខ្មែរដែលទើបតែបង្កើតថ្មីបានប្រកាស់កាត់ទុសប្រហារជីវិតព្រះអង្គសីហនុនៅពេលឭថាទ្រង់បានទៅបង្កើតរដ្ឋាភិបាលនិរទេស(ក្រៅស្រុក)មួយ, គឺរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា(GRUNK), ដែលបានចូលដៃជាមួយពួកកុម្មុយនិស្តខ្មែរក្រហម។ នៅក្នុងអំឡុងពេលនោះដែរ, យុទ្ធនាការកម្ពុជាខែមេសា ឆ្នាំ១៩៧០បានអនុម័តឡើងដែលអនុញ្ញាតឱ្យពលកម្លាំងអាមេរិកនិងវៀតណាមខាងត្បូងចូលទឹកដីកម្ពុជាដើម្បីស្វែងរកកម្ចាត់កងទ័ពវៀតណាមខាងជើងនិងវៀតកុង។
សាធារណរដ្ឋខ្មែរនិងសង្គ្រាមផ្ទៃក្នុង
កែប្រែសាធារណរដ្ឋខ្មែរ(១៩៧០-១៩៧៥)ថ្មីនេះបានលះបង់នូវគោលនយោបាយអព្យាក្រឹតភាពរបស់សីហនុចោល, ជាពិសេសជាមួយនឹងពួកយួន។ របបថ្មីនេះត្រូវបានគេចាត់ទុកថាជារបបពោរពេញទៅដោយភាពអន្តរាយទាំងផ្នែកយោធានិងនយោបាយ។ សុខភាពរបស់លន់ នល់បានចាប់ផ្តើមចុះខ្សោយបន្តិចម្តងៗបន្ទាប់ពីលោកបានទទួលរងនូវជំងឺដាច់សរសៃឈាមខួរក្បាលក្នុងខែកុម្ភៈ ឆ្នាំ១៩៧១។ របៀបគ្រប់គ្រងជាតិរបស់លោកកាន់តែមានលក្ខណៈខុសប្រក្រតីនិងបែបផ្តាច់ការ: នៅខែមេសា ឆ្នាំ១៩៧១, លោកបានតែងតាងខ្លួនឯងជាសេនាប្រមុខ(ជាតំណែងមិនដែលធ្លាប់មានពីមុនមកទេក្នុងប្រវត្តិសាស្រ្តនយោបាយប្រទេសកម្ពុជា)ហើយនៅខែតុលាលោកបានព្យួររដ្ឋសភាចោល(បញ្ឈប់លែងឱ្យដំណើរការជាបណ្តោះអាសន្ន)ដោយបាននិយាយថា"លោកលែងលេងល្បែងបែបប្រជាធិបតេយ្យនិងសេរីនិយមទៀតហើយ"ដោយសារតែប្រទេសកំពុងតែស្ថិតនៅក្នុងសម័យសង្គ្រាម។[២១] ដោយមានការគាំទ្រពីប្អូនប្រុសរបស់លោក, គឺលោកឧត្តមសេនីយ៍លន់ ណុន, លោកលន់ នល់អាចកាត់បន្ថយនូវឥទ្ធិពលរបស់សិរិមតៈ, លោកអ៊ិន តាំនិងគ្នីគ្នាដៃគូរដ្ឋប្រហារផ្សេងៗទៀតបានពីរបបថ្មីនេះ។ លោកថែមទាំងបានទទូចទាមទារចង់ដឹកនាំកងកម្លាំងប្រដាប់អាវុធជាតិខ្មែរ (បារាំង: Forces Armées Nationales Khmères – FANK)ដោយខ្លួនលោកផ្ទាល់ទៀតផង។
យូរៗទៅ, របបលន់ នល់ក៏ត្រូវពឹងផ្អែកលើជំនួយពីអាមេរិកទាំងស្រុងរហូតដល់ពេលចុងបញ្ចប់គឺនៅពេលដែលអាមេរិកបានឈប់ផ្តល់ជំនួយទាំងខាងនយោបាយនិងយោធាដែលជាលទ្ធផលសាធារណរដ្ឋខ្មែរត្រូវរងជាទម្ងន់រហូតទាន់តែត្រូវផ្តួលរលំដោយពួកខ្មែរក្រហម។[២២] មិនយូរប៉ុន្មាន, សាធារណរដ្ឋខ្មែរបានបាត់បង់ដែនដីបន្តិចម្តងៗទៅពួកខ្មែរក្រហមហើយកងកម្លាំងប្រដាប់អាវុធជាតិខ្មែរត្រូវបាត់បង់រាល់គ្រាប់រំសេវទាំងប៉ុន្មានដែលអាមេរិកបានឱ្យទៅក្នុងសង្គ្រាមជាមួយខ្មែរក្រហម។ សុខភាពលោកលន់ នល់បានកាន់តែទ្រត់ទ្រោមឡើងៗរហូតដល់ថ្នាក់លោកទៅពឹងលើគ្រូទាយគ្រូបាអាចារ្យនិងដំបូន្មានរបស់ព្រះពុទ្ធដើម្បីរម្ងាប់កំហឹងនិងភាពតានតឹងក្នុងចិត្តរបស់លោក: នៅគ្រាមួយពេលដែលខ្មែរក្រហមកំពុងតែវាយលុកចូលទីក្រុងភ្នំពេញ, គេបានឃើញលោកលន់ នល់កំពុងពង្រាយដីខ្សាច់ឱ្យចេញជារាងរង្វង់(ប្រហែលទៅតាមជំនឿព្រះពុទ្ធសាសនា)ដើម្បីការពារទីក្រុងពីពួកកុម្មុយនិស្តខ្មែរក្រហម។ ទីបំផុតនៅថ្ងៃទី១ ខែមេសា, លោកបានដាក់ពាក្យលាលែងពីតំណែងហើយក៏បាននិរទេសខ្លួនទៅក្រៅប្រទេស, ដោយដឹងថាខ្លួនលោកជាបុគ្គលទីមួយនៅក្នុងចំណោមមនុស្សដែលខ្មែរក្រហមប៉ិនប៉ងរកសម្លាប់។
ការនិរទេសនិងការទទួលអនិច្ចកម្ម
កែប្រែអទិភាពដំបូងរបស់ពួកខ្មែរក្រហមបន្ទាប់ពីបានសម្រេចនូវការគ្រប់គ្រងលើប្រទេសកម្ពុជាទាំងមូលហើយគឺពួកគេត្រូវប្រហារជីវិតរាល់មេដឹកនាំនិងមន្រ្តីជាន់ខ្ពស់ក្នុងរបបសាធារណរដ្ឋចោលទាំងអស់ដោយគ្មានពន្យាឫប្រណីនរណាទេ[២២], ជាវាសនាដែលលន់ នល់រត់គេចខ្លួនរួច។
លោកបានភៀសខ្លួនទៅប្រទេសឥណ្ឌូនេស៊ីសិន, មុនពេលធ្វើដំណើរបន្តទៅសហរដ្ឋអាមេរិក, ដោយដំបូងលោកបានស្នាក់នៅរដ្ឋហាវ៉ៃមុនពេលផ្លាស់ប្តូរលំនៅដ្ឋានទៅរស់នៅក្នុងរដ្ឋកាលីហ្វញ៉ាក្នុងឆ្នាំ១៩៧៩។ លោកបានរស់នៅជាមួយប្រពន្ធចុងរបស់លោកឈ្មោះថាសុវណ្ណា លុនជាមួយនឹងកូនរបស់គាត់រហូតដល់ថ្ងៃមរណភាពគាត់គឺនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៨៥, ដោយសារបញ្ហាបេះដូង។[២៣]
ទស្សន:នយោបាយ
កែប្រែទោះបីជាលោកលន់ នល់បានទម្លាក់ព្រះអង្គសីហនុចេញពីតំណែងមែន, ប៉ុន្តែលោកជាអ្នកមានជំនឿខ្លាំងលើប្រពៃណីប្រទេសកម្ពុជា: ក្រោយពីព្រះអង្គសីហនុត្រូវបានលោកដកហូតសឹទ្ធអំណាច, លន់ នល់បានទៅសំពះក្រាបថ្វាយបង្គំសម្តេចម៉ែដើម្បីសុំការអភ័យទោសពីទ្រង់។[២៤] លន់ នល់បាននិយាយពីមនោគមវិជ្ជារបស់លោកថាជាការបូកបញ្ចូលគ្នារវាងជាតិនិយមនិងវចនាធិប្បាយនិយមហើយចេញជា"ជាតិខ្មែរនិយម-ថ្មី"។ លោកបានបង្ហាញនូវមហិច្ឆិតារបស់លោកនៃការបង្រួបបង្រួមជនជាតិខ្មែរពីដើមឱ្យរស់នៅរួមគ្នាវិញដូចជាជនជាតិខ្មែរក្រោមនៃដែនដីសណ្តរទន្លេមេគង្គជាមួយនឹងជនជាតិខ្មែរសុរិន្ទនៃប្រទេសថៃហើយគ្រងទុកថារដ្ឋថ្មីរបស់លោក(បើអាចបង្រួបបង្រួមរួចនោះ)នឹងមានជនជាតិខ្មែររហូតទៅដល់"៣០លាននាក់"ក្នុងឆ្នាំ២០២០។[២៥] លោកបានស្នើសុំអ្នកដែលគាំទ្រលោកឱ្យប្រកាន់ខ្ជាប់នូវប្រពៃណីខ្មែរដែលលោកបានសំដៅទោថាយុទ្ធសិល្ប៍មន-ខ្មែរ, លោកក៏បានស្នើសុំឱ្យពួកគេហៅលោកថា"ខ្មែរស្រអែម"ដែលជារហសនាមមួយដែលលោកចាត់ទុកថាជាសញ្ញានៃជាតិខ្មែរ"ពិតប្រាកដ"។[២៦]
អំពីគ្រួសារ
កែប្រែប្អូនប្រុសរបស់លោកឈ្មោះលន់ និលត្រូវបានសម្លាប់ដោយអ្នកគាំទ្រសីហនុនៅក្នុងរដ្ឋប្រហារកម្ពុជានៃឆ្នាំ១៩៧០។ ប្អូនប្រុសម្នាក់ទៀតរបស់លោកឈ្មោះលន់ ណុនគឺជារដ្ឋមន្រ្តីនៃក្រសួងមហាផ្ទៃនិងជាឯកអង្គរដ្ឋទូតឱ្យសាធារណរដ្ឋខ្មែរ, ហើយត្រូវបានសម្លាប់ដោយពួកខ្មែរក្រហមបន្ទាប់ពីពួកគេបានចូលគ្រប់គ្រងទីក្រុងភ្នំពេញ។
កូនប្រុសរបស់លន់ នល់គឺលោកលន់ រឹទ្ធបានបង្កើតគណបក្សខ្មែរសាធារណរដ្ឋក្នុងឆ្នាំ២០០៦។
ឯកសារយោង
កែប្រែ- ↑ ១,០ ១,១ Rulers.org
- ↑ "Lon Nol's Wife and Son Fined in Child-Abuse Case". The New York Times. April 4, 1981. https://www.nytimes.com/1981/04/04/us/around-the-nation-lon-nol-s-wife-and-son-fined-in-child-abuse-case.html។ បានយកមក May 29, 2014.
- ↑ Marks, Paul (2000), p. 92-108
- ↑ ៤,០ ៤,១ Corfield (1994), p. 1
- ↑ ៥,០ ៥,១ Kiernan 2004, ទ. 24
- ↑ Summary of world broadcasts: Far East, Part 3, 24 July 1984, p. FE/7703/C/12 He was given a sumptuous welcome and was even offered the opportunity to visit the grave of his grandfather in Fujian Province. It is worth noting that on this occasion, the Chinese leaders voiced support for Lon Nol's.....
- ↑ Kiernan 2004, ទ. 158
- ↑ Shawcross 1979, ទ. 61
- ↑ Kiernan 2004, ទ. 232
- ↑ នរោត្តម សីហនុ, My War with the CIA, Pantheon, 1972, p.37
- ↑ Kiernan, B. How Pol Pot came to power, Yale UP, p.300
- ↑ Wilfred P. Deac, "Road to the Killing Fields: The Cambodian War of 1970-1975" (Texas A&M University Press, 1997) pp. 61–2;
- ↑ Robert Dallek, "Nixon and Kissinger: Partners in Power," (Harper Collins, 2007), p. 191;
- ↑ Steve Heder "Cambodian Communism and the Vietnamse Model, Volume I: Imitation and Independence, 1930-1975," (White Lotus Press, 2004), p. 156.]
- ↑ Clymer, K. J. The United States and Cambodia, Routledge, 2004, p.22
- ↑ Shawcross 1979, ទទ. 118–119
- ↑ Sutsakhan, Lt. Gen. S. The Khmer Republic at War and the Final Collapse Washington DC: Archived 2019-04-12 at the វេយប៊ែខ ម៉ាស៊ីន.United States Army Center of Military History, 1987, Part 1, p. 42. See also Part 1 Archived 2019-04-12 at the វេយប៊ែខ ម៉ាស៊ីន.Part 2 Archived 2007-02-21 at the វេយប៊ែខ ម៉ាស៊ីន.Part 3 Archived 2007-02-21 at the វេយប៊ែខ ម៉ាស៊ីន..
- ↑ Marlay, R. and Neher, C. Patriots and tyrants, Rowman & Littlefield, 1999, p.165
- ↑ Chandler, D. A History of Cambodia, 2000, p.204
- ↑ Kiernan 2004, ទ. 302
- ↑ Cady, The History of Postwar Southeast Asia, 1974, p.672
- ↑ ២២,០ ២២,១ David P. Chandler, A history of Cambodia, Westview Press; Allen & Unwin, Boulder, Sydney, 1992
- ↑ McMillan, Penelope (November 18, 1985). "Ex-Cambodian President Dies in Fullerton". Los Angeles Times. http://articles.latimes.com/1985-11-18/news/mn-7294_1_lon-nol-cambodians។ បានយកមក May 30, 2014.
- ↑ Shawcross 1979, ទ. 128
- ↑ Kiernan 2004, ទ. 348
- ↑ Becker, E. When the War Was Over, 1986, p.134