ចក្រភពអង្គរ គ.ស (៨០២-១៤៣១)

ព្រះបាទ ជ័យវរ្ម័នទី២ (ប្រសូតនៅ. គ.ស ៧៧០-៨៥៤) រជ្ជកាលគ្រងរាជ (គ.ស ៨០២-៨៥០) ចក្រភពកម្វុជទេស ដែលត្រួតត្រាអាស៊ីអាគ្នេយ៍ដីគោកមួយភាគធំអស់រយៈពេលជាងប្រាំមួយរយឆ្នាំដែលគេស្គាល់ថាជាសម័យកាលខ្លាំងពូកែរបស់ប្រជារាស្ត្រខ្មែនា ចក្រភពអង្គរ គ.ស ៨០២-១៤៣១ ។ ក្រោយទទួលរាជសម្បត្តិទ្រង់មានព្រះបរមនាមថា វ្រះបាទធូលិជេង វ្រះ កម្រតេង អញ ឝ្រិ ជ័យវរ្ម័នកេរស្វរៈ ជាភាសាខ្មែរបច្ចុប្បន្ន ព្រះបាទធុលីខាងជើង កម្រតែង អញ ស្រីជ័យវរ្ម័នទេវរាជ។ មុនពេលជ័យវរ្ម័នទី២បានកាន់អំណាច ធ្លាប់មានការប្រយុទ្ធគ្នាជាច្រើនក្នុងចំណោមអតីតស្ដេចត្រាញ់ក្នុងតំបន់ ដែលជាអ្នកបានត្រួតត្រាលើទឹកដីកម្វុជក្នុងភូមិភាគផ្សេងៗ។ ប្រទេសនេះកាលណោះមិនទាន់ត្រូវបានបង្រួបបង្រួមក្រោមព្រះមហាក្សត្រតែមួយអង្គនោះឡើយ ។

ជ័យវរ្ម័នទី២
Jayvaraman II
រជ្ជកាល៨០២ – ៨៥០ (គ្រងរាជអាណាចក្រខ្មែរ)
ស្វាមី/មហេសីម្ចាស់ក្សត្រី ហង្សអម្រិត
បុត្រព្រះបាទជ័យវរ្ម័នទី៣
ព្រះនាមពេញ
ព្រះបាទធុលីខាងជើង កម្រតែង អញ ស្រីជ័យវរ្ម័នទេវរាជ
បច្ឆាមរណនាម
ព្រះបាទ បរមទេវរាជ
សន្តតិវង្សកៅណ្ឌិន្យ (អំបូរជ្វា)
ប្រសូត៧៧០
សុគត៨៥៤
កម្ពុជទេស
សាសនាព្រហ្មញ្ញសាសនា ផ្លាសប្ដូរមក ព្រះពុទ្ធសាសនា ៨១៧ នៃគ.ស

ការរំដោះប្រទេសពីពួកចាម នៃ អាណាចក្រចាម្ប៉ា

កែប្រែ

ព្រះបាទ ជ័យវរ្ម័នទី២ ព្រះអង្គជាប់រាជវង្សបុស្ករាក្ស ព្រះអង្គគង់នៅ "ក្រុងឝម្ភុបុរៈ" ក្រោយមកក្នងឆ្នាំ ៧៩០ នៃ គ.ស ពួកចម្ប៉ាបានលើកទ័ពវាយយកក្រុង​ "ក្រុងឥន្ទ្របុរៈ" ។ ព្រះបាទ ជ័យវរ្ម័នទី២ ទ្រង់បានភៀសព្រះកាយទៅ "ឝម្ភុបុរៈ" ក្នុងខេត្តក្រចេះ ។ ក្រោយមកក្នុងឆ្នាំ​ ៨០០ នៃ គ.ស ទ្រង់បានលើកទ័ពទៅបណ្ដេញពួកចាម្ប៉ាឲចេញពីកម្ពុជទេស នៃ "អាណាចក្រចេនឡាទឹក" ហើយទ្រង់បានលើកទ័ពទៅវាយយក (អាណាចក្រចេនឡាដីគោក) ក្នុងឆ្នាំ ៨០២ នៃ គ.ស ដោយយកនៅ ព្រះកែវមរកត មកវិញផង ហើយបានផ្លាសរាជធានី មកតំបន់ភ្នំគូលេន ដោយរាជធានីមានឈ្មោះថា "មហិន្ទ្របរព័ត" ដោយបានសាងនៅទីសក្ការៈបូជា ជាច្រើន ដូចជា ប្រាសាទអកយំ (សីវៈលិង្គ ១០០០) និង ធ្វើពិធីទេវរាជ នៃការឡើងគ្រងរាជជាស្ដេចផែនដី នៃ អាណាចក្រខ្មែរ ក្រោយមកនៅឆ្នាំ ៨១៧ នៃ គ.ស ទើបទ្រង់ផ្លាសប្ដូរមកគោរពនៅ ព្រះពុទ្ធសាសនា វិញ ដោយបានសាងនៅទីសក្ការៈបូជា ដូចជា អារាមចិន និង រូបព្រះពុទ្ធបដិមាយ៉ាងធំនៅកំពូលភ្នំគូលេន ដែលពលរដ្ឋខ្មែរបច្ចុប្បន្ន ហៅថា (ព្រះធំភ្នំគូលេន) ហើយក្រោយមកទ្រង់បានផ្លាសប្ដូររាជធានី ចុងក្រោយមក (ហរិហរាល័យ) ហើយបានសាងរាជធានីឈ្មោះថា "អមរេន្ទ្របុរៈ" នៅតំបន់ប្រាសាទកំពង់ក្ដីក្នុង ខេត្តសៀមរាបបច្ចុប្បន្ន ហើយទ្រង់បានសាងប្រាសាទ បូជាចំពោះ ព្រះពុទ្ធសាសនា ដែលមានឈ្មោះថា "ប្រាសាទព្រះកែវ" ។

លទ្ធិទេវរាជ និង ញាតិវង្ស ព្រះបាទ ជ័យវរ្ម័នទី២

កែប្រែ

ជ័យវរ្ម័នទី២ ត្រូវបានគេចាត់ទុកយ៉ាងទូលំទូលាយថាជាស្ដេចដែលបានបង្កើតឫសគល់នៃសម័យអង្គរក្នុងប្រវត្តិសាស្ត្រខ្មែរ ចាប់ផ្ដើមឡើងជាមួយក្បួនប្រសិទ្ធីនាមយ៉ាងឱឡារិកធ្វើឡើងដោយ​ លទ្ធិទេវរាជ ក្នុងឆ្នាំ ៨០២ នៃ គ.ស លើភ្នំពិសិដ្ឋ "មហិន្ទ្របរព័ត" បច្ចុប្បន្នត្រូវគេស្គាល់ថាជាភ្នំគូលែន ដើម្បីធ្វើពិធីប្រកាសឯករាជ្យរាជា "អាណាចក្រខ្មែរ" ។ ក្នុងពិធីនេះ ព្រះបាទ ជ័យវរ្ម័នទី២ មាននាមជាស្ដេចថា ៖ វ្រះបាទធូលិជេង វ្រះ កម្រតេង អញ ឝ្រិ ជ័យវរ្ម័នកេរស្វរៈ ជាភាសាខ្មែរបច្ចុប្បន្ន ព្រះបាទធុលីខាងជើង កម្រតែង អញ ស្រីជ័យវរ្ម័នទេវរាជ។ រីឯ សិលាចារឹកមួយមកពីប្រាសាទស្ដុកកក់ធំបានរៀបរាប់ថានៅលើកំពូលភ្នំគូលែន ជ័យវរ្ម័នទី២ បានបញ្ជាឱ្យសមណៈព្រាហ្មណ៍នាម "ហិរណ្យទាម" ធ្វើពិធីទេវរាជ ដែលតែងតាំងទ្រង់ជា ចក្រវរ្តិន ស្ដេចចក្រ លទ្ធិនេះបានធ្វើឱ្យព្រះអង្គក្លាយជាកំពូលក្សត្រនៅលើដែនដី ដូច្នេះហើយទ្រង់បានឡើងសោយរាជ្យដើម្បីបង្រួបបង្រួមប្រទេសនេះឡើងវិញ ក្លាយជា រាជា "អាណាចក្រខ្មែរ" ។ ព្រះបាទ ជ័យវរ្ម័នទី២ ទ្រង់បានរៀបអភិសេកនឹងស្ត្រីម្នាក់នាម "ហង្សអម្រិត" ហើយមានបុត្រាមួយអង្គព្រះនាម ជ័យវរ្ម័នទី៣ ក្រោយមកទ្រង់បានសោយទិវង្គតនៅឆ្នាំ ៨៥៤ នៃ គ.ស និងទទួលបានបច្ឆាមរណនាមថា ៖ បរមេកេរ៍្តស្វរៈ ប្រែមកថា "ព្រះបាទ បរមទេវរាជ" រាជបល្លង្កទ្រង់ត្រូវបានសោយរាជ្យបន្តដោយបុត្រារបស់ទ្រង់ ព្រះបាទ ជ័យវរ្ម័នទី៣ ក្នុងឆ្នាំ ៨៥០ នៃ គ.ស ហើយទ្រង់បាន រៀបអភិសេកនឹងស្ត្រីម្នាក់ក្នុងរាជវង្សខ្ពង់ខ្ពស់ដូចគ្នា នាម "ធរណីន្ទ្រទេវី" ។

ព្រះបាទ ជ័យវរ្ម័នទី៣ (គ.ស ៨៥០-៨៧៧)

កែប្រែ

ព្រះបាទ ជ័យវរ្ម័នទី៣ (ប្រសូតនៅ គ.ស ៨១២-៨៨៩) រជ្ជកាលគ្រងរាជ (គ.ស ៨៥០-៨៧៧) ទ្រង់បានរៀបអភិសេកនិងមហេសីរបស់ទ្រង់ព្រះនាម "ធរណីន្ទ្រទេវី" ក្នងឆ្នាំ ៨៣៥ នៃ គ.ស ទ្រង់មានបុត្រមួយអង្គព្រះនាម "យសោវរ្ម័នទី១" ក្រោយទទួលរាជសម្បត្តិទ្រង់មានព្រះបរមនាមថា វ្រះបាទធូលិជេង វ្រះ កម្រតេង អញ ឝ្រិ ឥន្ទ្រវរ្ម័នកេស្វរៈ ជាភាសាខ្មែរបច្ចុប្បន្ន ព្រះបាទធុលីខាងជើង កម្រតែង អញ ឥន្ទ្រវរ្ម័នទេវរាជ ។ ក្នងឆ្នាំ ៨៥០ នៃ គ.ស ព្រះបាទ ជ័យវរ្ម័នទី៣ ដែលមានព្រះនាមគ្រងរាជថ្មីហៅថា ព្រះបាទ "ឥន្ត្រវរ្ម័នទី១" ទ្រង់គោរពនៅលិទ្ធិទេវរាជបន្តពីព្រះបិតាទ្រង់ ប៉ុន្តមានភាពខុសខ្លះ ព្រោះ សីវលិង្គមានឆ្លាក់បញ្ជូលនៅរូបព្រះពុទ្ធសាសនា តំណាងបុព្វការីជន ហៅថា ដួងព្រលឹងព្រះសាមពាន់ ផ្សារភ្ជាប់ទៅនិងការរំលឹកដល់ញាត្តិការណ៍ទាំង៧សណ្ដានដែលបានចែកឋានទៅ ក្រោយមក ទ្រង់បានកសាងនៅ ប្រាសាទព្រះគោ ប្រាសាទបាគង (បារាយណ៍ឥន្ទ្រតដាក) ហៅ បារាយ៍ខាងកើត និងចុងក្រោយទ្រង់បានកសាងក្រុងអង្គរទី១ (យសោធៈបុរៈ) ត្រង់ "ភ្នំបាខែង" ។

ព្រះបាទ យសោវរ្ម័នទី១ (គ.ស ៨៧៧-៨៨៩)

កែប្រែ

ព្រះបាទ យសោវរ្ម័នទី១ (ប្រសូតនៅ គ.ស ៨៣៥-៩០០) រជ្ជកាលគ្រងរាជ (គ.ស ៨៧៧-៨៨៩) ទ្រង់បានរៀបអភិសេកនិងមហេសីរបស់ទ្រង់ព្រះនាម "ភគិនេយ្យានៃ" ប្រែមក (ភក្រកន្និយានី) ក្នងឆ្នាំ​ ៨៥៦ នៃ គ.ស ទ្រង់មានបុត្រ១អង្គព្រះនាម "ឥសានវរ្ម័ន" ក្រោយទទួលរាជសម្បត្តិគ្រងរាជក្នុងឆ្នាំ ៨៧៧ នៃ គ.ស ទ្រង់មានព្រះបរមនាមថា វ្រះបាទធូលិជេង វ្រះ កម្រតេង អញ ឝ្រិ យសោវរ្ម័នកេស្វរៈ ជាភាសាខ្មែរបច្ចុប្បន្ន ព្រះបាទធុលីខាងជើង កម្រតែង អញ យសោវរ្ម័នទេវរាជ ។ ទ្រង់បានក៏សាងនៅរាជធានី (យសោធៈបុរៈ) ប្រែមក ក្រុសសៀមរាប បញ្ចុប្បន្ន ទ្រង់បានកសាង ប្រាសាទ ភ្នំបាខែង កសាង ប្រាសាទ ព្រះវិហារ ឧទ្ទិសដល់អាទិទេពកេរិស្វរៈ នាកំពូល (ភ្នំដងរែក) ទ្រង់បានលើកទ័ពទៅវាយភាគខាងលិច ហើយបានក៏សាង ប្រាសាទប្រាង្គបី នៅក្នុងទឹកដីថៃបច្ចុប្បន្ន ។

ព្រះបាទ ឥសានវរ្ម័ន (គ.ស ៨៨៩-៩០០)

កែប្រែ

ព្រះបាទ ឥសានវរ្ម័ន (ប្រសូតនៅ គ.ស ៨៥៦-៩០០) រជ្ជកាលគ្រងរាជ (គ.ស ៨៨៩-៩០០) ទ្រង់បានរៀបអភិសេកនិងមហេសីរបស់ទ្រង់១អង្គមិនស្គាល់ ព្រះនាម ក្នងឆ្នាំ​ ៨៧០ នៃ គ.ស ទ្រង់មានបុត្រ១អង្គព្រះនាម "ឥសានវរ្ម័នទី២" ។ ព្រះបាទ "ឥសានវរ្ម័នទី២" ទ្រង់បានរៀបអភិសេកនិងអ្នកម្នាងរបស់ទ្រង់១អង្គព្រះនាម (អ្នកម្នាងកែវ) ទ្រង់មានបុត្រ១អង្គព្រះនាម "ហ័ស្វរៈវរ្ម័ន" ក្នងឆ្នាំ​ ៩០១ នៃ គ.ស ។ ចុងឆ្នាំ​ ៩០០ នៃ គ.ស ពញ្ញាក្រែក ដែលត្រូវជាក្មួយ ព្រះបាទ ឥសានវរ្ម័ន បានជ្រែករាជធ្វើគត់ ព្រះបាទ ឥសានវរ្ម័ន និង បងប្អូនជីដូនមួយ ឥសានវរ្ម័នទី២ ហើយឡើងសោយរាជ ក្នុងឆ្នាំ ៩០១ នៃ គ.ស ដែលមាន ព្រះនាមក្នុងរាជថា ព្រះបាទ (ព្រហ្មកិត) ។ ព្របាទ (ព្រហ្មកិត) បាន បញ្ជាឲប្អូនរបស់ខ្លួនព្រះនាម ពញ្ញាពេជ្រ តាមសម្លាប់ (អ្នកម្នាងកែវ) និង "ព្រះបាទ ហ័ស្វរៈវរ្ម័ន" ក្នុងឆ្នាំ ៩០១​ នៃ គ.ស ។ ក្នុងការតាមសម្លាប់ "ព្រះបាទ ហ័ស្វរៈវរ្ម័ន" នោះតមកប្រវត្តិ រឿង ព្រះបាទបក្សីចាំក្រុង

ព្រះបាទ ហ័ស្វរៈវរ្ម័ន (គ.ស ៩២៨-៩៤២)

កែប្រែ

ព្រះបាទ ហ័ស្វរៈវរ្ម័ន (ប្រសូតនៅ គ.ស ៩០១-៩៤៤) រជ្ជកាលគ្រងរាជ (គ.ស ៩២៨-៩៤២) ទ្រង់បានរៀបអភិសេកនិងមហេសីរបស់ទ្រង់១អង្គមិនស្គាល់ ព្រះនាម ហើយទ្រង់មានបុត្រ២អង្គ ព្រះនាម "ហ័ស្វរៈវរ្ម័នទី២" និង មួយអង្គទៀតព្រះនាម "ជ័យវរ្ម័នទី៤" ។ ក្រោយពេលរត់គេចពី ព្រះបាទ (ព្រហ្មកិត) ដែលតាមស្លាប់ទ្រង់ ព្រះបាទ ហ័ស្វរៈវរ្ម័ន មានបុណ្យវាសនាខ្ពស់ ទើបធ្វើឲពួកចៅហ្វាយខេត្តជាច្រើនដូចជា ចៅហ្វាយខេត្តម៉ៅ នៅខេត្តកណ្ដាល ចៅហ្វាយខេត្តដំបងគ្រូញូង នៅខេត្តបាត់ដំបង ធ្វើការបះបោរបង្ករទ័ពផ្ដួលរំលំ ព្រះបាទ (ព្រហ្មកិត) ហើយលើកព្រះបាទ ហ័ស្វរៈវរ្ម័ន ជាស្ដេចដែនដី ដែលមានព្រះនាមក្នុងរាជថា "ព្រះបាទសម្ដេច គម្ដែងអញប្រដែង រាជបក្សីចាំក្រុង បម្រុង​រាស្ត្រ" ។ ទ្រង់បានកសាងនៅ ប្រាសាទបក្សីចាំក្រុង បង្កើត ខេត្តថ្មីហៅថា ខេត្តបាត់ដំបង

ព្រះបាទ ហ័ស្វរៈវរ្ម័នទី២ (គ.ស ៩៤២-៩៤៤)

កែប្រែ

ព្រះបាទ ហ័ស្វរៈវរ្ម័នទី២ (ប្រសូតនៅ គ.ស ០០០-៩៤៤) រជ្ជកាលគ្រងរាជ (គ.ស ៩៤២-៩៤៤) ទ្រង់សោយរាជបានតែ២ឆ្នាំប៉ុណ្ណោះពោល ក្នុងឆ្នាំ ៩៤៤ នៃ គ.ស ពួកជ្វា បានបរសំពៅបញ្ច្រាសទន្លេមេគ្គង រួចសំដៅមកក្រុង (យសោធៈបុរៈ) ហើយបានវាយលុកចូល សម្លាប់ ព្រះបាទ ហ័ស្វរៈវរ្ម័ន ឬ ព្រះបាទបក្សីចាំក្រុង និង កាត់ក្បាល ព្រះបាទ ហ័ស្វរៈវរ្ម័នទី២ ក្នុងឆ្នាំ ៩៤៤ នៃ គ.ស ហើយយកក្បាល ព្រះបាទ ហ័ស្វរៈវរ្ម័នទី២ ទៅ "នគរ ស្រីវិជ័យ" នៅជ្រោយម៉ាឡាកា ជាប់ប្រទេសម៉ាឡេ ចំនែក ព្រះបាទ ជ័យវរ្ម័នទី៤ ទ្រង់បានភៀសព្រះកាយទៅតំបន់កោះកេរ្ត៍ ក្នុងខេត្តកំពង់ធំ ហើយទ្រង់បានសាងរាជធានីថ្មីនៅទីនោះ រីឯពួកជ្វាបានកាន់កាប់ក្រុង (យសោធៈបុរៈ) រហូតដល់ឆ្នាំ ៩៤៧ នៃ គ.ស ទើប ព្រះបាទ ជ័យវរ្ម័នទី៤ ទ្រង់លើកទ័ពមកបណ្ដេញពួកជ្វា....។

ព្រះបាទ ជ័យវរ្ម័នទី៤ (គ.ស ៩៤៧-៩៦៨)

កែប្រែ
 

ព្រះបាទ ជ័យវរ្ម័នទី៤ (ប្រសូតនៅ គ.ស ០០០-៩៦៨) រជ្ជកាលគ្រងរាជ (គ.ស ៩៤៧-៩៦៨) ទ្រង់បានរៀបអភិសេកនិងមហេសីរបស់ទ្រង់១អង្គមិនស្គាល់ ព្រះនាម ហើយទ្រង់មានបុត្រ១អង្គ ព្រះនាម ជ័យវរ្ម័នទី៥ ។ ក្រោយពេលទ្រង់ភៀសប្រកាយពីពួកជ្វា ក្នុងឆ្នាំ ៩៤៤ នៃ គ.ស ទ្រង់បានសាងរាជធានីថ្មីនៅ កោះកេរ្តិ៍ (ខេត្តកំពង់ធំ) ទ្រង់បានសាងប្រាសាទមួយឈ្មោះថា ប្រាសាទកោះកេរ្តិ៍ រហូតដល់ឆ្នាំ ៩៤៧ នៃ គ.ស ទ្រង់បានលើកទ័ពបណ្ដេញពួកជ្វាចេញពីក្រុង (យសោធៈបុរៈ) ហើយផ្លាសរាជធានីមក ក្រុង (យសោធៈបុរៈ) វិញ ។ ក្រោយមកព្រះបាទ ជ័យវរ្ម័នទី៤ ទ្រង់បានលើកទ័ពទៅវាយ ស្ដេចជ្វា នៃរាជវង្ស (សៃលេន្ទ្រ) ហើយយកបាន ក្រុង "ស្រីវិជ័យ" នៅជ្រោយម៉ាឡាកា ក្នុងឆ្នាំ ៩៦៦ នៃ គ.ស ។ ជាចុងក្រោយ ព្រះអង្គបានកសាង ប្រាសាទមេបុណ្យខាងកើត ប្រាសាទប្រែរូប ប្រាសាទប្រាង្គ៥ជាន់ ប្រាសាទបាទជុំ ស្រះស្រង់ ប្រាសាទភិមានអាកាស ប្រាសាទបន្ទាយស្រី និង សាងបញ្ចប់ ប្រាសាទបក្សីចាំក្រុង ។ ព្រះបាទ ជ័យវរ្ម័នទី៤ ទ្រង់បានចូលទីវង្គត់ ក្នុងឆ្នាំ ៩៦៨ នៃ គ.ស ដែលមានព្រះបរមនាមថា វ្រះបាទធូលិជេង វ្រះ កម្រតេង អញ ឝ្រិ ជេន្ទ្រវរ្ម័នកេរស្វរៈ ជាភាសាខ្មែរបច្ចុប្បន្ន ព្រះបាទធុលីខាងជើង កម្រតែង អញ ជេន្ទ្រវរ្ម័នទេវរាជ ។

ព្រះបាទ ជ័យវរ្ម័នទី៥ (គ.ស ៩៦៨-១០០១)

កែប្រែ

ព្រះបាទ ជ័យវរ្ម័នទី៥ (ប្រសូតនៅ គ.ស ៩៣០-១០០១) រជ្ជកាលគ្រងរាជ (គ.ស ៩៦៨-១០០១) ទ្រង់បានរៀបអភិសេកនិងមហេសីរបស់ទ្រង់១អង្គមិនស្គាល់ ព្រះនាម ហើយទ្រង់មានបុត្រ១អង្គ ព្រះនាម "ឧទយាទិត្យវរ្ម័នទី១" ។ ក្នងឆ្នាំ ៩៦៨ នៃ គ.ស ព្រះបាទ ជ័យវរ្ម័នទី៥ ដែលមានព្រះនាមគ្រងរាជថ្មីហៅថា ធូលីវ្រះបាទ ធូលីជេងវ្រះកម្រតេង អញឝ្រីឥន្ត្រវម៌្មទេវ បក្រែថា ព្រះបាទធុលិខាងជើង កម្រតែង អញស្រីឥន្ត្រវរ្ម័នទេវរាជ ឬ ហៅថា (ឥន្ត្រវរ្ម័នទី២) ទ្រងបានលើកទ័ពទៅវាយយក "លួងព្រះបាង" ពីឡាវ ក្នុងឆ្នាំ ៩៧៧ នៃ គ.ស​​ ។ ទ្រង់បានសាង ​ប្រាសាទ​តាកែវ ក្រោយមក ទ្រង់បានសោយទិវង្គតនៅឆ្នាំ ១០០១ នៃ គ.ស និងទទួលបានបច្ឆាមរណនាម វ្រះបាទបរមវិរលោក បកប្រែថា ព្រះបាទបរមវិរ់ៈលោក ។ ក្រោយមករាជបន្តព្រះបាទ "ឧទយាទិត្យវរ្ម័នទី១" ទ្រង់បានរៀបអភិសេកនិងមហេសីរបស់ទ្រង់១អង្គមិនស្គាល់ ព្រះនាម ហើយទ្រង់មានបុត្រ១អង្គ ព្រះនាម "សូរ្យវរ្ម័ន័ទី១" រជ្ជកាលគ្រងរាជ (គ.ស ១០០១-១០០២) ទ្រង់សោយរាជបានតែមួយឆ្នាំប៉ុណ្ណោះក៏មានប្រឈួនសោយទីវង្គត់ទៅ ។

ព្រះបាទ សូរ្យវរ្ម័ន័ទី១ (គ.ស ១០០២-១០៥០)

កែប្រែ

ព្រះបាទ សូរ្យវរ្ម័ន័ទី១ (ប្រសូតនៅ គ.ស ០០០-១០៥០) រជ្ជកាលគ្រងរាជ (គ.ស ១០០២-១០៥០) ទ្រង់បានរៀបអភិសេកនិងមហេសីរបស់ទ្រង់ព្រះនាមថា[[វីរៈលក្ម្សី]] ហើយទ្រង់មានបុត្រ១អង្គ ព្រះនាម "ហ័ស្វរៈវរ្ម័នទី៣"និង"ឧទយាទិត្យាវរ្ម័នទី២" ។ ទ្រង់បានកសាងរាជធានីអង្គទី៣ត្រង់ប្រាសាទអង្គរវត្ត (អង្គរតូច) ។ ព្រះអង្គបានវាយពង្រីកទឹកដី នៃ អាណាចក្រខ្មែរ និង អភិវឌ្ឍប្រទេសជាតិ ទ្រង់បានចាប់ផ្ដើមកសាង ប្រាសាទអង្គរតូច ប្រាសាទភ្នំជីសូរ ភ្នំសណ្តក (ប្រាសាទវត្តភូ) នាប្រទេសឡាវបច្ចុប្បន្ន សាងបន្ថែមនៅគោបរៈទី២ ក្នុង ប្រាសាទព្រះវិហារ កសាង ប្រាសាទព្រះពិធូរ ប្រាសាទចៅសាយទេវតា ប្រាសាទបន្ទាយសំរែ ប្រាសាទបឹងមាលា ប្រាសាទព្រះខ័ន [[ប្រាសាទនាងមាស]] ប្រាសាទប្រាំបន្ទាយមានជ័យ ប្រាសាទប្រាង្គបី ប្រាសាទស្វា ប្រាសាទពិមាឃ។ ទ្រង់បានចូលទីវង្គត់ក្នុងឆ្នាំ ១០៥០ នៃ គ.ស ហើយមិនមានឯកសារណាបញ្ចាក់ពីឈ្មោះមរណៈនាមរបស់ទ្រង់ឡើយ ។

ព្រះបាទ ហ័ស្វរៈវរ្ម័នទី៣ (គ.ស ១០៥០-១០៨០)

កែប្រែ

ព្រះបាទ ហ័ស្វរៈវរ្ម័នទី៣ (ប្រសូតនៅ គ.ស ០០០-១០៨០) រជ្ជកាលគ្រងរាជ (គ.ស ១០៥០-១០៨០) ទ្រង់បានរៀបអភិសេកនិងមហេសីរបស់ទ្រង់១អង្គមិនស្គាល់ ព្រះនាម ហើយទ្រង់មានបុត្រ២អង្គ ព្រះនាម "ជ័យវរ្ម័នទី៦" "ធរណីន្រ្ទវរ្ម័ន" ។ ព្រះបាទ ហ័ស្វរៈវរ្ម័នទី៣ ទ្រង់បានលើកទ័ពទៅវាយ "អាណាចក្រចម្ប៉ា" ក្នុងឆ្នាំ ១០៦៦ នៃ គ.ស តែមិនទទួលជោគជ័យនោះទេ ក្រោយមកទ្រង់បានលើកទ័ពទៅម្ដងទៀត ប៉ុន្តែជាអកុសល ត្រូវទ័ពពួកចាមវាយរុញច្រានទ្រង់មក ដល់ក្រុង គម្ភុបុរៈវិញ ហើយទ័ពពួកចាមក៏ធ្វើឃាតទ្រង់ ក្នុងឆ្នាំ ១០៨០ នៃ គ.ស ។

ព្រះបាទ ជ័យវរ្ម័នទី៦ (គ.ស ១០៨០-១១០៧)

កែប្រែ

ព្រះបាទ ជ័យវរ្ម័នទី៦ (ប្រសូតនៅ គ.ស ០០០-១១០៧) រជ្ជកាលគ្រងរាជ (គ.ស ១០៨០-១១០៧) ទ្រង់បានរៀបអភិសេកនិងមហេសីរបស់ទ្រង់១អង្គមិនស្គាល់ ព្រះនាម ហើយទ្រង់មានបុត្រ១អង្គ ព្រះនាម "សូរ្យវរ្ម័នទី២" ។ ក្រោយពេលព្រះបិតាទ្រង់ ព្រះបាទ ហ័ស្វរៈវរ្ម័នទី៣ សោយទីវង្គត់នៅ គម្ភុបុរៈ ព្រះបាទ ជ័យវរ្ម័នទី៦ ទ្រង់បានលើកទ័ពទៅបណ្ដេញពួកចាម្ប៉ា នៅ គម្ភុបុរៈ និងរុញច្រានទ័ពចាម្ប៉ា ឲដកត្រឡប់ទៅវិញក្នុងឆ្នាំ ១០៨២ នៃ គ.ស ។ ព្រះបាទ ជ័យវរ្ម័នទី៦ ព្រះអង្គបានក៏សាងបញ្ចប់ ប្រាសាទភ្នំសណ្តក ប្រាសាទបឹងមាលា ក្រោយមកវិបិត្តរាជវង្សបានកើតឡើង ពោលគឺព្រះអនុជរបស់ទ្រង់ ព្រះបាទ "ធរណីន្រ្ទវរ្ម័ន" បានជ្រែករាជនិងតាមស្លាប់ ព្រះបាទ ជ័យវរ្ម័នទី៦ ។ ព្រះបាទ ជ័យវរ្ម័នទី៦ ទ្រង់បានភៀសព្រះកាយទៅដល់ ដងទន្លេមូន ហើយបង្កើតក្រុង "មហិធរបុរៈ" នៅតំបន់ភីម៉ៃ នាប្រទេសថៃបច្ចុប្បន្ន ហើយទ្រង់បានសាង ប្រាសាទនៅទីនោះ ក្រោយមកទ្រង់ក៏សោយទ៏វង្គត់នៅទីនោះ ក្នុងឆ្នាំ ១១០៧ នៃ គ.ស ហើយទ្រង់មានបច្ឆាមរណៈនាមថា វ្រះបាទបរមកៃវល្យបទ ។

ព្រះបាទ ធរណីន្រ្ទវរ្ម័ន (គ.ស ១១០៧-១១១២)

កែប្រែ

ព្រះបាទ ធរណីន្រ្ទវរ្ម័ន (ប្រសូតនៅ គ.ស ០០០-១១១២) រជ្ជកាលគ្រងរាជ (គ.ស ១១០៧-១១១២) ក្រោយពេលព្រះបាទ ធរណីន្រ្ទវរ្ម័ន ទ្រង់ជ្រែករាជ ទ្រង់បានដេញសម្លាប់ ព្រះបាទ ជ័យវរ្ម័នទី៦ ទៅដល់ទន្លេមូន នៅភីម៉ៃ ក្រោយមកក្នុងឆ្នាំ ១១០៧ នៃ គ.ស ទើបទ្រង់ឡើងសោយរាជដែលមានព្រះនាមក្នុងរាជថា ធូលីវ្រះបាទ ធូលីជេងវ្រះកម្រតេង អញឝ្រីធរណីន្ទ្រវម្ម៌ទេវ ប្រែថា ធរណីន្រ្ទវរ្ម័នទេវៈ ។ ទ្រង់សោយរាជ បានតែ៥ឆ្នាំប៉ុណ្ណោះ ពោលគឺនៅឆ្នាំ ១១១២ នៃ គ.ស ទ្រង់ត្រូវបានទ័ព ព្រះបាទ សូរ្យវរ្ម័នទី២ ដែលលើកទ័ពពីក្រុង មហិធរបុរៈ នៅភីម៉ៃ វាយចូលក្រុង (យសោធបុរៈ) ហើយផ្ដួលរំលំ នៅចុងឆ្នាំ ១១១២ នៃ គ.ស ។

ព្រះបាទ សូរ្យវរ្ម័នទី២ (គ.ស ១១១៣-១១៥៧)

កែប្រែ
សូរ្យវរ្ម័នទី២
Sorya Varaman II
រជ្ជកាល១១១៣ – ១១៥៧ (គ្រងរាជចក្រភពខ្មែរ)
បុត្រព្រះបាទយសោវរ្ម័នទី២
ព្រះនាមពេញ
ព្រះបាទធុលីខាងជើង កម្រតែង អញ សូរ្យវរ្ម័នទេវរាជ
បច្ឆាមរណនាម
ព្រះបាទ បរមវិស្ណុះលោក
សន្តតិវង្សកៅណ្ឌិន្យ (អំបូរជ្វា)
ប្រសូត០០០
សុគត១១៦០
ចក្រភពខ្មែរ
សាសនាព្រហ្មញ្ញសាសនា លទ្ធិទេរាជនិយម
  

ព្រះបាទ សូរ្យវរ្ម័នទី២ (ប្រសូតនៅ. គ.ស ០០០-១១៦០) រជ្ជកាលគ្រងរាជ (គ.ស ១១១៣-១១៥៧) ទ្រង់បានរៀបអភិសេកនិងមហេសីរបស់ទ្រង់១អង្គមិនស្គាល់ ព្រះនាម ក្នងឆ្នាំ​ ១១១០ នៃ គ.ស ទ្រង់មានបុត្រ១អង្គព្រះនាម "យសោវរ្ម័នទី២" ។ ព្រះបាទ សូរ្យវរ្ម័នទី២ ទ្រង់បានលើកទ័ពពីក្រុង "មហិធរបុរៈ" វាយចូលក្រុង "យសោធបុរៈ" សងសឹកសម្លាប់ព្រះបាទ ធរណីន្ទ្រវរ្ម័ន រួចឡើងសោយរាជក្បុងឆ្នាំ ១១១៣ នៃ គ.ស ក្រោយទទួលរាជសម្បត្តិគ្រងរាជទ្រង់មានព្រះបរមនាមថា សូរ្យវរ្ម័នទេរាជ ។

ប្រវត្តិសាស្ត្រសង្គ្រាមយក "អាណាចក្រចាម្ប៉ា"

កែប្រែ

ក្នុងប្រវត្តិសាស្ត្រសង្គ្រាមរបស់ទ្រង់គឺលើកទ័ពទៅវាយយក "អាណាចក្រចាម្ប៉ា" យ៉ាងខ្លាំងខ្លាបំផុត លើកទី១ ក្នុងឆ្នាំ ១១២៨ នៃ គ.ស ព្រះបាទ សូរ្យវរ្ម័នទី២ ទ្រង់បានលើកទ័ពលុកលុយ "អាណាចក្រចាម្ប៉ា" ក្រោយមកលើកទី២ ក្នុងឆ្នាំ ១១៣២ នៃ គ.ស ព្រះបាទ សូរ្យវរ្ម័នទី២ លើកទ័ព ២ម៉ឺននាក់ យកបានក្រុង "ហរបុញ្ច័យ" ក្រោយមកទៀតលើកទី៣ ទ្រង់លើកទ័ព ៨ម៉ឺននាក់ និង មានទូកចម្បាំង ៧០០ គ្រឿង វាយយករាជធានីធំ "វិជ័យ" នៃ "អាណាចក្រចាម្ប៉ា" បានក្នុងឆ្នាំ ១១៤៥ នៃ គ.ស ហើយទ្រង់បានដាក់ខ្សែររាជ្យវង្សទ្រង់នៅទីនោះឈ្មោះ ហរិវរ្ម័ន ។ ព្រះបាទ សូរ្យវរ្ម័នទី២ ទ្រង់បានកសាងប្រាសាទ ដែលអស្ចារ្យបំផុតគឺ ប្រាសាទអង្គរវត្ត ។ ក្រោយមកទ្រង់បានសង់បញ្ចប់ ប្រាសាទបឹងមាលា សង់បង្ហើយគោបុរៈទី៣ នៃ ប្រាសាទព្រះវិហ៊ារ ព្រះបាទ សូរ្យវរ្ម័នទី២ ត្រូវបានគេថ្វាយបច្ឆាមរណៈនាមថា ព្រះបាទបរមវិស្ណុះលោក ។

ព្រះបាទ យសោវរ្ម័នទី២ (គ.ស ១១៦០-១១៦៥)

កែប្រែ

ព្រះបាទ យសោវរ្ម័នទី២ (ប្រសូតនៅ. គ.ស ០០០-១១៦៥) រជ្ជកាលគ្រងរាជ (គ.ស ១១៦០-១១៦៥) ទ្រង់សោយរាជ បានតែ​ ៥ឆ្នាំប៉ុណ្ណោះ ត្រូវមន្ទ្រីឈ្មោះ ត្រីភូវនាទិត្យ ធ្វើឃាត​ ហើយមិនមានឯកសារណាមួយកត់ត្រាអំពីរាជវង្សរបស់ទ្រង់ឡើយ ។ មុនដំបូងមានជនក្បត់រាហ៊ូក៏ប៉ុន្តែបានទទួលជោគជ័យក៏ក្រោយពេលមន្ត្រី របស់ខ្លួនធ្វើគត់ដណ្ដើមរាជ មន្ត្រី ត្រីភូវនាទិត្យ​ បានឡើងសោយរាជបន្តពីឆ្នាំ (១១៦៥-១១៧៧ នៃ គ.ស) ដែលមានព្រះនាមក្នុងរាជថា ៖ ព្រះបាទត្រីភូវនាទិត្យវរ្ម័ន ។ព្រះអង្គ


ព្រះបាទ ត្រីភូវនាទិត្យវរ្ម័ន (គ.ស ១១៦៥-១១៧៧)

កែប្រែ

ព្រះបាទ ត្រីភូវនាទិត្យវរ្ម័ន (ប្រសូតនៅ. គ.ស ០០០-១១៧៧) រជ្ជកាលគ្រងរាជ (គ.ស ១១៦៥-១១៧៧) ទ្រង់ជាស្ដេចជ្រែករាជបន្តពីព្រះបាទ យសោវរ្ម័នទី២ ទ្រង់សោយរាជ បានតែ​ ១២ ឆ្នាំប៉ុណ្ណោះ ត្រូវទ័ពស្ដេចចាម មកពីនគរចម្ប៉ា​ព្រះនាម ឥន្ត្រវរ្ម័នទី៤ បរសំពៅបញ្ច្រាសទន្លេវាយចូលក្នុងក្រុងអង្គរ ហើយធ្វើឃាតស្តេចត្រីភូវនាទិត្យវរ្ម័នក្នុងឆ្នាំ ១១៧៧ នៃគ.ស ចាមបានកាន់កាប់ក្រុងអង្គរអស់រយៈពេល ៤ ឆ្នាំទើប ព្រះបាទ ជ័យវរ្ម័នទី៧ មករំដោះក្រុងអង្គរ។

ព្រះបាទ ជ័យវរ្ម័នទី៧ (គ.ស ១១៨១-១២១៨)

កែប្រែ
ជ័យវរ្ម័នទី៧
Jayvaraman VII
 
រជ្ជកាល១១៨១ – ១២១៨ (គ្រងរាជអាណាចក្រខ្មែរ)
ស្វាមី/មហេសីម្ចាស់ក្សត្រី ជ័យរាជទេវី ឥន្ទ្រទេវី
បុត្រព្រះបាទឥន្ទ្រវរ្ម័នទី២
ព្រះនាមពេញ
មិនមានកំណត់ត្រា
បច្ឆាមរណនាម
ព្រះបាទ បរមសុគតបទ
សន្តតិវង្សមហិធិរៈបុរៈ
ប្រសូត១១២៥
សុគត១២១៩
កម្ពុជទេស
សាសនាព្រហ្មញ្ញសាសនា និង ព្រះពុទ្ធសាសនា

ព្រះបាទ ជ័យវរ្ម័នទី៧ (ប្រសូតនៅ. គ.ស ១១២៥-១២១៩) រជ្ជកាលគ្រងរាជ (គ.ស ១១៨១-១២១៨) ចក្រភពកម្វុជទេស ដែលត្រួតត្រាអាស៊ីអាគ្នេយ៍ដីគោកមួយភាគធំ ព្រះអង្គជាបុត្ររបស់ព្រះបាទធរណីន្ទ្រវរ្ម័នទី២ ។ក្រោយពេលរំដោះក្រុងអង្គរពីចាមបានក្នុងឆ្នាំ ១២៨១ ព្រះអង្គបានក៏សាងរាជធានីអង្គរទី៤ត្រង់ប្រាសាទបាយ័នព្រះអង្គជាស្តេចខ្លាំងពូកែវាយចាមរំដោះក្រុងអង្គរ និងវាយត្រួតត្រាប្រទេសចាម្ប៉ា។ ព្រះអង្គកសាងប្រាសាទជាច្រើនដូចជា ប្រាសាទបាយ័ន ប្រាសាទបន្ទាយឆ្មារ សាលាដំណាក់១២១ មន្ទីពេទ្យ១០២ ស្ពាន ថ្នល់ ប្រាសាទបន្ទាយក្តី ប្រាសាទតាព្រហ្ម ប្រាសាទតាព្រហ្ម ទន្លេបាទី ប្រាសាទនាគព័ន្ធ តាសោម ក្រោលគោ សាងបញ្ចាប់ ប្រាសាទអង្គរវត្ត បង្កើតសាកលវិទ្យាល័យជាច្រើនងភិវឌ្ឍប្រទេសជាតិពង្រីកទឹកដីនិងផ្សព្វផ្សាយព្រហ្មវិហារធម៌ដល់ប្រជារាស្ត្រ។ ព្រះអង្គមានអគ្គមហេសី ពីរព្រះអង្គដែលមានប្រជ្ញាខ្លាំងពូកែព្រះនាង ជ័យរាជទេវីនិងព្រះនាងឥន្ទ្រទេវី ហើយទ្រង់មានបុត្រ ៤អង្គ ព្រះនាម ឥន្ទ្រវរ្ម័នទី២ និង ៣អង្គផ្សេងទៀតបានសុគត និង​មិនមានកំណត់ត្រា។

ការវាយគ្រប់គ្រងយកអាណាចក្រចាម្ប៉ា

កែប្រែ

ក្រោយពេលបណ្ដេញពួកចាមឲចេញពីតំបន់អង្គរ ពោលនៅក្នុងឆ្នាំ ១១៩០ នៃ គ.ស ស្ដេចចាមព្រះនាម ជ័យឥន្ត្រ បានលើកទ័ពមកវាយអាណាចក្រខ្មែរម្ដងទៀត ការលុកលុយអាណាចក្រខ្មែរមានរយៈពេលពេញ១ឆ្នាំ រហូតដល់ព្រះបាទ ជ័យវរ្ម័នទី៧ បង្ក្រាបការលុកលុយរបស់ពួកចាមបាន ក្នុងឆ្នាំ ១១៩១ នៃ គ.ស ។ ជាចុងក្រោយព្រះអង្គបាន វាយចូលកាន់កាប់អាណាចក្រចម្ប៉ាទាំងស្រុង ក្នុងឆ្នាំ ១២០៣ នៃ គ.ស ។ ព្រះបាទ ជ័យវរ្ម័នទី៧ ជាស្ដេចសឹកសង្គ្រាមដល់ខ្លាំងពូកែទ្រង់បានវាយពង្រីកការគ្រប់គ្រងរបស់ខ្មែរក្នុងដងទន្លេមេគង្គឆ្ពោះទៅភាគខាងជើងដល់លួងព្រះបាង នៃទីក្រុងវៀងច័ន្ទ ប្រទេសឡាវបញ្ចុប្បន្ន និងពង្រីកទឹកដី ទៅដល់ខាងភាគខាងត្បូងចុះមកដល់បួរដីក្រៈ ។ ឆ្នាំ​១២០៧ ព្រះបាទ​ជ័យវរ្ម័នទី៧ បាន​បញ្ជា​អោយ​មេទ័ពខ្លាំងពូកែនាម ​អង្សរាជ ប្រមូលទ័ពសុីឈ្នួល សៀម​ និង ឡាវ ទៅ​វាយ​ប្រទេស​យួនដាយវៀត។ ជាចុងក្រោយព្រះអង្គបានចូលទីវង្គតត់ក្នុងឆ្នាំ ១២១៩ នៃ គ.ស និងទទួលបានបច្ឆាមរណនាមថា ៖ "ព្រះបាទ បរមសុគតបទ" ។

ដើម​សតវត្សរ៍​ទី​១៣ នៅ​ក្នុង​រជ្ជកាល​របស់​ព្រះបាទបាទ​ជ័យវរ្ម័នទី៧ ប្រទេស​ខ្មែរ​មាន​វិសាលភាព​ធំ​ទូលាយ​ណាស់ គឺ​ខ្មែរ​អាច​គ្រប់គ្រង​លើ​ទឹក​ដី​ប្រទេស​ខ្មែរ​សព្វថ្ងៃ រាប់​ទាំង​ដែនដី​កម្ពុជា​ក្រោម​ផង ប្រទេស​ចាម្ប៉ា ទាំង​មូល​ផង ទឹកដី​ប្រទេស​ឡាវ និង​ប្រទេស​ថៃ សព្វថ្ងៃ​ផង រួម​ទាំង​មួយ​ភាគ​នៃ​ជ្រោយ​ម៉ាឡេ រហូត​ដល់​ជ្រោយ​កោះក្រៈ ហើយ​ទល់និង​ប្រទេស​ភូមា រហូត​ដល់​ទន្លេ​សាល្វីន។

ព្រះបាទ ឥន្ទ្រវរ្ម័នទី២ (គ.ស ១២១៨-១២៤៣)

កែប្រែ

ព្រះបាទ ឥន្ទ្រវរ្ម័នទី២ (ប្រសូតនៅ. គ.ស ០០០០-១២៤៣) រជ្ជកាលគ្រងរាជ (គ.ស ១២១៨-១២៤៣) ចក្រភពកម្វុជទេស ព្រះអង្កជាបុត្រព្រះបាទជ័យវរ្ម័នទី៧ ទ្រង់បានរៀបអភិសេកជាមួយម្ចាស់ក្សាត្រីទ្រង់មួយអង្គមិនស្គាល់ព្រះនាម ហើយទ្រង់មានបុត្រ២អង្គនាម ជ័យវរ្ម៏នទី៨ និង មួយអង្គទៀតនាម សូរ្យកុមារ ដែលមិមានកំណាត់ត្រាច្បាស់លាស់ ។ ការគ្រប់គ្រងរបស់ទ្រង់ បានចុះខ្សោយយ៉ាងខ្លាំង រហូតធ្វើឲពួកចាមរើបំរាសបាននិងកាត់យក ចម្ប៉ាចេញពីអាណាចក្រខ្មែរវិញហើយប្រកាសឯករាជចម្ប៉ាក្នុងឆ្នាំ ១២២៣ នៃ គ.ស ។ រីឯក្រុមកុលសម្ព័នស្យាម ស្ដេចសៀមនាម ឥន្ទ្រទិត្យ បានប្រកាសរដ្ឋឯករាជ សុខោទ័យ នៅភាគខាងលិច របស់អាណាចក្រខ្មែរ ក្នុងឆ្នាំ ១២៣៨ នៃ គ.ស ហើយភាគខាងត្បូងលប់បុរី បាំងកកបច្ចុប្បន្ន ត្រូវបានប្រកាសរដ្ឋឯករាជ ឡាវ៉ូ ក្នុងឆ្នាំ ១២៣៩ នៃ គ.ស ជាចុងក្រោយព្រះបាទ ឥន្ទ្រវរ្ម័នទី២ ចូលទីវង្គត់ក្នុងឆ្នាំ ១២៤៣ នៃ គ.ស ហើយក៏ជាពេលនៃអណាចក្រខ្មែរ ចុះទន់ខ្សោយខ្លាំងបំផុត និងបាត់បង់ទឹកដីអស់៣ចំនែកធំ ។

ព្រះបាទ ជ័យវរ្ម៏នទី៨ (គ.ស ១២៤៣-១២៩៥)

កែប្រែ

ព្រះបាទ ជ័យវរ្ម៏នទី៨ (ប្រសូតនៅ. គ.ស ០០០០-១២៩៥) រជ្ជកាលគ្រងរាជ (គ.ស ១២៤៣-១២៩៥) ចក្រភពកម្វុជទេស ព្រះអង្កជាបុត្រព្រះបាទ ឥន្ទ្រវរ្ម័នទី២ ទ្រង់បានរៀបអភិសេកជាមួយម្ចាស់ក្សាត្រីទ្រង់មួយអង្គព្រះនាមចក្រវ៉ាទីរាជទេវី ហើយទ្រង់មានបុត្រ២អង្គនាម ឥន្ទ្រជ័យវរ្ម័ន និង មួយអង្គទៀតជាបុត្រីនាម ត្រីឥន្ទ្រភូកេតរចិន្តា ដែលមិមានកំណាត់ត្រាច្បាស់លាស់ ។ ក្នុង​រាជព្រះអង្គ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា​របស់​អ្នក​កាន់​ព្រហ្មញ្ញសាសនា ទៅ​លើ​ព្រះពុទ្ធ​សាសនា ដោយ​ពេល​នោះ​មាន​ការ​វាយ ឬ​កោស​លុប​បំផ្លាញ​ព្រះពុទ្ធ​បដិមា ដែល​គេ​បាន​សាង​យ៉ាង​ច្រើន​នៅ​ក្នុង​រាជព្រះបាទ​ជ័យវរ្ម័នទី៧ ក្នុងសម័យដែលព្រះអង្គគ្រប់គ្រងប្រទេសជាតិវឹកវរដោយសង្គ្រាមយ៉ាងខ្លាំង ដោយទ័ពស្យាម ឬ សៀមរុលយកភាគខាងលិច ក្នុងឆ្នាំ ១២៥៧ នៃ គ.ស ហើយក្នុងឆ្នាំ ១២៨១ នៃ គ.ស ដោយទ័ពមុងហ្គោលវាទទីមកដក់ភាគខាងត្បូង ។ ទ័ពមុងហ្គោល បានមកច្បាំងជាមួយ ទ័ពព្រះបាទ ជ័យវរ្ម៏នទី៨ ក្នុងឆ្នាំ ១២៨៣ នៃ គ.ស ច្បាំងអស់រយៈពេល ២ឆ្នាំ ទ័ពម៉ុងហ្គោលនៅតែមានសភាពខ្លាំងក្លា ព្រះបាទ ជ័យវរ្ម៏នទី៨ ​ទ្រង់​ឈ្វេង​យល់​ថា គួរ​តែ​លើក​សួយសារអាករ​ទៅ​ថ្វាយ​ព្រះចៅ​អធិរាជម៉ុងហ្គោល "គូប៊ីឡៃខាន់" ដើម្បីបញ្ចប់សង្គ្រាម ក្នុងឆ្នាំ​ ១២៨៥ នៃ​គ្រិស្ដសករាជ​ ។ ក្រោយមកព្រះបាទ ជ័យវរ្ម៏នទី៨ ក៏ចូលទីវង្គត់ក្នុងឆ្នាំ ១២៩៥ នៃ គ.ស ហើយទ្រង់មានព្រះបរម មរណៈនាមថា ព្រះបាទបរមេកេស្វរបទ។ ក្នុងឆ្នាំបន្ទាប់បុត្រីទ្រង់ នាម ត្រីឥន្ទ្រភូកេតរចិន្តា បានលួចព្រះខ័នមាសទៅឲស្វាមីខ្លួនហើយប្រកាសរាជសារក្លែងបន្លំឲប្ដីរបស់ខ្លួន គ្រងរាជក្នុងឆ្នាំ ១២៩៦ នៃ គ.ស ស្វាមីរបស់ទ្រង់មានព្រះនាមក្នុងរាជថា ឥន្ទ្រវរ្ម័នទី៣