ប្រាង្គព្រួញបី
ឈ្មោះ: | |
---|---|
អ្នកកសាង: | ព្រះបាទសូរ្យវរ្ម័នទី១ |
ឧទ្ទិសថ្វាយ: | ព្រះអវលោកិតេស្វរៈ(លោកេស្វរៈ) ព្រះនាងប្រាជ្ញាបារមីតា |
ស្ថាបត្យកម្ម: | ខ្មែរ |
ទីតាំង: | |
ប្រាសាទប្រាង្គបី ឬ ព្រួញបី (អង់គ្លេស: Phra Prang Sam Yod); (ថៃ: พระปรางค์สามยอด)ជាប្រាសាទខ្មែរបុរាណដែលស្ថិតនៅលើទឹកដីថៃ ស្ថិតក្នុងខេត្តលវបុរី ដែលមានរចនាបថបាយ័ន។
ទីតាំង
កែប្រែស្ថិតចម្ងាយពីទីក្រុងបាងកកប្រមាណ ១៥៤ គីឡូម៉ែត្រ តែប៉ុណ្ណោះ ប្រាសាទប្រាង្គមានកំពូលបីដ៏ធំ ដែលភាសាថៃហៅថា សាមយតមានន័យថា ប្រាង្គបី ឬព្រួញបី ត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១។ ប្រាសាទនេះស្ថិតក្នុងទីក្រុងលពបុរីបច្ចុប្បន្ន ដែលជាទីក្រុងមួយធំរបស់ខ្មែរនា សម័យមហានគរ ដើម្បីឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ ទីក្រុងល្វ ឬលពបុរីនេះ គឺជាឈ្មោះខ្មែរសុទ្ធសាធ ដែលត្រូវបានកត់ត្រាក្នុងផ្ទាំងសិលាចារឹកនៃប្រាសាទព្រះខ័ន នៅខេត្តសៀមរាបអង្គរ។
លក្ខណៈ
កែប្រែប្រាសាទព្រួញបី ដែលងាយស្រួលក្នុងការសម្គាល់ គឺប្រាសាទមានកំពូលបី ឬប្រាង្គបីត្រូវបានកសាងឡើងដោយថ្មបាយក្រៀមបូកពីក្រៅដោយបាយអ។ ស្ថាបត្យកម្មខ្មែរនាសម័យអង្គរដ៏ល្អគ្មានពីរនេះ ជាការបង្ហាញពីបច្ចេកទេសដ៏ប៉ិនប្រសព្វរបស់ខ្មែរ នារាជ្យព្រះបាទសូរ្យវរ្ម័នទី១ ដែលបានស្ថាបនាបូជនីយដ្ឋាននេះបញ្ចប់ជាស្ថាពរ។ ការប្រើថ្មបាយក្រៀម ដើម្បីសាងសង់ប្រាង្គប្រាសាទបែបនេះ បានចាប់ពន្លកតាំងពីសម័យនគរភ្នំ និងចេនឡា គឺជាប្រពៃណីខ្មែរសុទ្ធសាធ។ ថ្វីត្បិតតែផ្នែកសំខាន់ៗជាច្រើន នៃប្រាសាទកំពូលបី ឬព្រួញបីត្រូវបានជនទុច្ចរិតបំផ្លាញចោលទៅហើយក៏ដោយ ក៏ប៉ុន្ដែក្បាច់ក្បូរ និងចម្លាក់ដែលនៅសេសសល់បានបង្ហាញនូវសម្រស់ទឹកដម ជាលក្ខណៈស្ថាបត្យកម្មខ្មែរនាសម័យអង្គរ។
ប្រវត្តិ
កែប្រែប្រាសាទព្រួញបី ត្រូវបានកសាងឡើងតាំងពីសម័យមុនគេបង្អស់ ដោយព្រះបាទសូរ្យវរ្ម័នទី១ នៅឆ្នាំ១០០២ ទៅ ១០៥០។ ប៉ុន្ដែនៅសម័យព្រះបាទសូរ្យវរ្ម័នទី២ ទើបបញ្ចប់ការស្ថាបនាជាស្ថាពរនៅឆ្នាំ១១១៣ ដល់ ១១៥០។ លុះដល់ចុងសតវត្សរ៍ទី១២ ប្រាសាទនេះត្រូវបានជួសជុលសាជាថ្មីឡើងវិញ ដោយព្រះបាទជ័យវរ្ម័នទី៧ ដែលកាន់ព្រះពុទ្ធសាសនា គឺមុនទីក្រុងល្វនេះធ្លាក់ចូលក្នុងកណ្ដាប់ដៃរបស់ថៃ ដូច្នេះហើយពុទ្ធបដិមាទាំងនេះ ស្ថិតក្នុងរចនាបថបាយ័ន។ ប្រាសាទបុរាណព្រួញបី នៅទីក្រុងល្វនេះមានទម្រង់ធំ បន្ទាប់ពីប្រាសាទពិមាយ និងប្រាសាទមឿងតាំ (ប្រាសាទក្រោម) ក្នុងខេត្តបុរីរម្យនាពេលបច្ចុប្បន្ន។
តែទោះបីយ៉ាងណាក៏ដោយ សារៈសំខាន់នៃចម្លាក់បុរាណរបស់ប្រាសាទព្រួញបី គឺបានកែប្រែទស្សនៈមួយចំនួនដែលយល់ថា តំបន់នេះដើមឡើយជាទឹកដីរបស់មន ដែលព្រះបាទសូរ្យវរ្ម័នទី២ ដណ្ដើមបាននោះ។ តាមពិតទៅទឹកដីនៃខេត្តលពបុរីនេះ គឺជាទឹកដីដែលខ្មែរយើងបានកាន់កាប់ត្រួតត្រាមុនសតវត្សទី១២ ម្ល៉េះ ដូចវត្តមានរបស់វត្ថុបុរាណជាសក្ខីកម្មស្រាប់៕ (ម.ត្រាណេ)[១]
ឯកសារសៀមកាឡៃប្រវត្តិសាស្ត្រ
កែប្រែប្រហែលសតវត្សទី១០ ទីក្រុងរដ្ឋទ្វារវត្តីទាំងនេះត្រូវបានបង្រួបបង្រួមជាមណ្ឌលពីរ លវោ (សម័យទំនើបលពបុរី) និងសុវណ្ណភូមិ (សុវ៌ណបុរីសម័យទំនើប)។ តាមរយៈរឿងនិទាននៅក្នុងពង្សាវតារភាគខាងជើង នៅឆ្នាំ៩០៣ ស្ដេចមួយអង្គនៃតម្ព្រលិង្គ បានលុកលុយនិងដណ្ដើមយកលវោ ហើយបានតែងតាំងព្រះអង្គម្ចាស់ម៉ាឡេមួយអង្គឱ្យឡើងសោយរាជ្យនៅល្វោ។ ព្រះអង្គម្ចាស់ម៉ាឡេអង្គនេះបានរៀបអភិសេកជាមួយព្រះនាងខ្មែរដែលបានភៀសព្រះកាយពីការសំលាប់រង្គាលរាជវង្សនៅមហានគរ។ បុត្រានៃគូស្វាមីទាំងពីរបានដណ្ដើមយកបានរាជបល្លង្កខ្មែរ ហើយបានក្លាយជាព្រះបាទសូយ៌្យវម៌្មទី១ ដូចនោះនាំឱ្យល្វោស្ថិតនៅក្រោមការត្រួតត្រារបស់ខ្មែរឆ្លងតាមសហបុគ្គល។ សូយ៌្យវម៌្មទី១ក៏បានពង្រីកទឹកដីទៅដល់ខ្ពង់រាបគោរាជ (ក្រោយមកបានហៅថា ឦសាន) ដោយបានសាងសង់ប្រាសាទជាច្រើន។
សូយ៌្យវម៌្ម យ៉ាងណាមិញ ព្រះអង្គគ្មានរជ្ជទាយាទជាឱរសឡើយ ហើយលវោក៏បានទទួលឯករាជ្យឡើងវិញ។ ព្រះបាទអនិរុទ្ធនៃបាកានបានលុកលុយលវោនៅឆ្នាំ១០៥៨ និង បានយកព្រះនាងលវោមួយអង្គជាព្រះមហេសីរបស់ទ្រង់។ អំណាចនៃនគរលវោបានឡើងដល់កំពូលក្នុងរាជ្យនៃព្រះនរាយណ៍ (១០៧២-១០៧៦)។ លវោបានប្រឈមមុខនឹងការឈ្លានពានរបស់ភូមា ក្រោមរាជ្យក្យានហ៊្សីត្ថា ដែលមាតារបស់ទ្រង់គឺជាព្រះនាងនៃលវោ នៅឆ្នាំ១០៨០ ប៉ុន្តែព្រះអង្គប្រហែលត្រូវគេវាយច្រានឱ្យដកទ័ពថយក្រោយវិញ។ បន្ទាប់ពីការសោយទិវង្គតនៃព្រះនរាយណ៍ យ៉ាងណាមិញ លវោបែរធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមរដ្ឋប្បវេណីបង្ហូរឈាមគ្នាឯង ហើយខ្មែរស្ថិតក្រោមរជ្ជកាលនៃព្រះបាទសូយ៌្យវម៌្មទី២ បានឆក់យកឱកាសដ៏ល្អនេះដោយបើកការលុកលុយលវោបានសំរេច រួចហើយក៏តែងតែព្រះរាជបុត្ររបស់ទ្រង់ជាស្ដេចនៃលវោ។
ម្ដងហើយម្ដងទៀត ផ្ទុយទៅវិញដោយមិនអាចបញ្ឈប់ការត្រួតត្រារបស់ខ្មែរបាន នៅទីបញ្ចប់ខ្មែរក៏បានធ្វើ "ខ្មែរូបនីយកម្ម" នគរលវោ។ លវោត្រូវបានប្រែទំរង់ពីទីក្រុងទ្វារវត្តីមនខាងថេរវាទទៅជាទីក្រុងខ្មែរបែបព្រហ្មញ្ញសាសនាទៅវិញ។ លវោបានក្លាយជាឃ្លាំងនៃវប្បធម៌ខ្មែរនិងមហាអំណាចនៃតំបន់អាងទន្លេចៅព្រះញា។ ចំលាក់លៀនរាក់នៅអង្គរវត្តបានបង្ហាញពីកងទ័ពលវោជាកងទ័ពរបស់នគរចំណុះនៃមហានគរខ្មែរ។ ប៉ុន្តែ ការចាប់អារម្មណ៍មួយគួរឱ្យយើងកត់សំគាល់នោះគឺថាកងទ័ពតៃត្រូវគេឃើញថាជាចំណែកមួយនៃកងទ័ពលវោ មួយសតវត្សមុនពេលពួកសៀមបង្កើតនគរសុខោទ័យ។
ឯកសារយោង
កែប្រែ- ↑ "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2010-05-10. Retrieved 2012-02-04.
កំណត់
កែប្រែវិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: ប្រាសាទព្រួញបី |
មើលផងដែរ
កែប្រែ- រឿងរាមកេរ្តិ៍
- រាមកេរ្តិ៍
- របាំព្រះរាជទ្រព្យ
- របាំព្រះរាជទ្រព្យ
- ព្រះនាងហ្គ៉ាយ៉ាទ្រី
- នាគខ្មែរ និង នាគសាសនា
- ក្រុងរាពណ៍
- នាងមណ្ឌោលគីរី
- នាងអគ្គីនាគ
- នាគក្បាលប្រាំបួន
- វត្តព្រះកែវមរកត
- ព្រហ្មញ្ញ សាសនា
- ហិណ្ឌូសាសនា
- នាគ
- ប្រាសាទខ្មែរនៅលើទឹកដីថៃ
- ប្រាសាទខ្មែរដែលបាត់បង់នៅប្រទេសថៃ
- រាយព្រះនាមទេវតានំនៃសាសនាព្រាហ្មណ៍ ឬ ហិណ្ឌូ
- តួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្មែរ
- ព្រះម៉ែនីវ៉ាន់
- ព្រះម៉ែម៉ាណាសា (ម៉ូណាសា)
- រាយព្រះនាមទេវតាចិន
- រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃខ្មែរ
- រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃថៃ
- រាយព្រះនាមព្រះមហេសីព្រះមហាក្សត្រនៃឥណ្ឌាបុរាណ
- រាយព្រះនាមម្ចាស់ក្សត្រីនៃអធិរាជចិន
- រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃមីយ៉ាន់ម៉ា
- ភុជង្គនាគ
- កម្ពុជនាគរាជ
- ព្រះថោង
- ព្រះបាទវិរូបក្ខ