ច័ន្ទតារាវត្តី

ព្រះ​នាង​ច័ន្ទតារាវត្តី​ រឺ ចន្ទ្រាវត្តី ​ត្រូវ​បាន​ព្រះអង្គជ័យប្រទាន​ឋានៈ​ជា​ព្រះរាជ​អគ្គមហេសី​ មាន​ព្រះ​បរម​នាម​ថា​ ​សម្ដេច​ព្រះ​ភគវត្តី​ ​សិរីច័ន្ទតារា​ ​មហាក្សត្រី។​ ព្រះបាទ​ត្រសក់ផ្អែម​ ​ព្រះមហាក្សត្រ​ទី​២៥ ចូល​ទិវង្គត​នៅ​ឆ្នាំរោង​ ​ក្នុង​ព្រះ​ជន្ម​ ​១២០ ​វស្សា ក្រោយ​ដែល​បាន​សោយរាជ្យ​ ​៥១ ​ឆ្នាំ។ តែ​ពង្សាវតារ​វត្ដ​ទឹកវិល​បាន​សរសេរ​ថា​ ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​បាន​ដល់​ទៅ​ ​៥០០ ​វស្សា។

ច័ន្ទតារាវត្តី រឺ ចន្ទ្រាវត្តី
ព្រះនាង
រជ្ជកាលគ.ស ១២២១-១៣៤១ រឺ គ.ស ១២៩០-១៣៤១
រាជ្យមុនព្រះនាងអ៊ឹង
ព្រះអគ្គមហេសី នៃព្រះបាទជ័យវរ្ម័នទី៩(ព្រះបាទសីហនុរាជ).
រាជ្យបន្តព្រះអគ្គមហេសី(មិនស្គាល់ឈ្មោះ)
ព្រះអគ្គមហេសីនំ នៃព្រះបាទនិព្វានបាទ
ស្វាមី/មហេសីព្រះបាទអង្គជ័យ
បុត្រនិព្វានចក្រ ព្រះសិទ្ធានរាជ រឺ ព្រះសិរីរតន៍
ព្រះនាមពេញ
សម្ដេច​ព្រះ​ភគវត្តី​ ​សិរីច័ន្ទតារា​ ​មហាក្សត្រី
សន្តតិវង្សព្រះទេវង្សអស្ចារ្យ
បិតាព្រះបាទសីហនុរាជ(ព្រះបាទសីហនុរាជ)
មាតាព្រះនាងអ៊ឹង
ប្រសូតមហានគរ
សុគតមហានគរ

តា​ត្រសក់ផ្អែម​បាន​យក​លំពែង​ ​ដែល​បាន​ប្រហារ​ជីវិត​ព្រះ​សីហនុរាជ​ ​ទៅ​ជាប់​ជាមួយ​ដែរ។​ ​លំពែង​នេះ​ ​គេ​ដាក់​ឈ្មោះ​ឲ្យ​ថា​ លំពែង​ជ័យ។​ ​មិនតែប៉ុណ្ណោះ​ ​បើ​តាម​ពង្សាវតារ​សម្ដេច​វាំង​ជួន​ ​​នាម៉ឺន​សព្វ​មុខមន្ដ្រី​ ​បាន​រៀបចំ​ឲ្យ​តា​ត្រសក់ផ្អែម​ ​រៀប​ការ​ជាមួយនឹង​ព្រះ​នាង​​ច័ន្ទតារាវត្តី បុត្រី​ព្រះសីហនុរាជ ព្រះមហាក្សត្រ​ទី​២៤។​ ថ្ងៃ​១១ ​កើត​ ​ខែ​ផល្គុន​ ​ឆ្នាំខាល​ ​ព.ស ​១៨៣៤ ត្រូវជា​ ​ម.ស​ ​១២១២ ច.ស​៦៥២ និង​ត្រូវជា​ ​គ.ស​១២៩០ តា​ត្រសក់ផ្អែម​បាន​ទទួល​រាជាភិសេក សោយរាជ​សម្បត្តិ​ប្រទេស​កម្ពុជា។​ ​នាកាល​នោះ​ព្រះ​អង្គ​បាន​ព្រះ​ជន្ម​ ៧០​ វស្សា។​ ​ព្រះ​អង្គ​ជា​ព្រះមហាក្សត្រ​ទី​២៥​ ​ហើយ​ព្រះ​អង្គ​ក៏​ជា​ព្រះមហាក្សត្រ​ដែល​បើក​យុគ្គ​សន្ដតិវង្ស​ជាន់​ថ្មី​ មួយទៀត​ ​ដាច់​ស្រឡះ​ពី​ព្រះមហាក្សត្រ​សម័យ​អង្គរ​ដែរ។​ ​បរម​នាម​របស់​ព្រះ​អង្គ​គឺ​ ​ព្រះបាទ​សម្ដេច​មហាបពិត្រ​ ​ធម្មិក​រាជា​ធិរាជ​ ​ជា​អង្គម្ចាស់​ផែនដី​ក្រុង​កម្ពុជា​ធិបតី។​ ​ព្រះ​អង្គ​គង់នូវ​មហានគរ​ដដែល ។ ព្រះ​នាង​ច័ន្ទតារាវត្តី​ ​ត្រូវ​បាន​ព្រះ​អង្គ​ប្រទាន​ឋានៈ​ជា​ព្រះរាជ​អគ្គមហេសី​ មាន​ព្រះ​បរម​នាម​ថា​ ​សម្ដេច​ព្រះ​ភគវត្តី​ ​សិរីច័ន្ទតារា​ ​មហាក្សត្រី។​

ឆ្នាំរោង ​ ​ព្រះ​អគ្គមហេសី​ប្រសូត​បាន​ព្រះរាជបុត្រ​មួយ​ព្រះ​អង្គ​ព្រះ​នាមបរមនិព្វានបាទ។​ ​ហើយ​ក្រោយមក​ក្នុង​ឆ្នាំមមី​ ព្រះ​នាង​ប្រសូត​បាន​ព្រះរាជបុត្រ​មួយ​អង្គ​ទៀត​ព្រះ​នាម​សិទ្ធានរាជ។

កំណត់

កែប្រែ

មើលផងដែរ

កែប្រែ

ឯកសារយោង

កែប្រែ
  • ប្រវត្តិសាស្ត្រខ្មែរភាគរឿងនិទាន ដោយលោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ
  • ឯកសារមហាបុរសខ្មែរ
មុនដោយ
ព្រះនាងអ៊ឹង
ព្រះអគ្គមហេសី នៃព្រះបាទជ័យវរ្ម័នទី៩(ព្រះបាទសីហនុរាជ).
ព្រះអគ្គមហេសីសម័យមហានគរ

រជ្ជកាល (គ.ស ១២៩០-១៣៤១)
តដោយ
ព្រះអគ្គមហេសី(មិនស្គាល់ឈ្មោះ)
ព្រះអគ្គមហេសីនំ នៃព្រះបាទនិព្វានបាទ