មីយ៉ាន់ម៉ា
ប្រទេសមីយ៉ាន់ម៉ា ឬ ភូមា (ភាសាភូមា៖ မြန်မာ), មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា គឺជាប្រទេសមួយស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍។ ប្រទេសមីយ៉ាន់ម៉ាមានព្រំប្រទល់ជាប់នឹងប្រទេសបង់ក្លាដែសនិងឥណ្ឌានៅទិសពាយព្យ ប្រទេសចិននៅទិសឥសាន្ត ប្រទេសឡាវនិងថៃនៅទិសខាងកើតនិងអាគ្នេយ៍ រីឯទិសខាងត្បូងនិងនិរតីវិញគឺជាប់នឹងសមុទ្រអង់ដាម៉ង់និងឈូងសមុទ្របេងហ្កាល់។ មីយ៉ាន់ម៉ាគឺជាប្រទេសធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ដីគោកនិងជាប្រទេសធំបំផុតទី ១០ នៅលើទ្វីបអាស៊ី។ គិតត្រឹមឆ្នាំ២០១៧ ប្រទេសនេះមានចំនួនប្រជាជនប្រមាណ ៥៤ លាននាក់។[៤] រដ្ឋធានីនៃមីយ៉ាន់ម៉ាគឺណៃពិដោ រីឯទីក្រុងធំបំផុតគឺយ៉ាំងហ្គូន (អាចប្រកបបានថា"រ៉ង់-ហ្គូន")។[២]
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် (ភាសាភូមា) | |
---|---|
ទីតាំងប្រទេសមីយ៉ាន់ម៉ា (ក្រហម) នៅលើភូគោល | |
រដ្ឋធានី | នេពយីដោ 19°45′N 96°6′E / 19.750°N 96.100°E |
ទីក្រុងធំបំផុត | យ៉ាំងហ្គូន |
ភាសាផ្លូវការ | ភាសាភូមា |
ភាសាប្រចាំតំបន់ | ភាសាកាឈីន • ភាសាការិន • ភាសាមន • ភាសាឈីន • ភាសាសាន |
ក្រុមជនជាតិ | |
សាសនា |
|
រដ្ឋាភិបាល | រដ្ឋឯកភូត សាធារណរដ្ឋអាស្រ័យសភាឯករាជ្យក្រោមអំណាចយោធា |
ម្យីន ស្វេ (ស្តីទី) | |
មីន អ៊ុងឡាំង | |
សូ វីន | |
នីតិបញ្ញត្តិ | សភានៃសហភាព |
សភានៃសញ្ជាតិ | |
សភាតំណាងរាស្ត្រ | |
និម្មិតកម្ម | |
- នគរបាកាន | ២៣ ធ្នូ ៨៤៩ |
១៦ តុលា ១៥១០ | |
២៩ កុម្ភៈ ១៧៥២ | |
១ មករា ១៨៨៦ | |
៤ មករា ១៩៤៨ | |
២ មីនា ១៩៦២ | |
- ប្តូរឈ្មោះពី"ភូមា" មក "មីយ៉ាន់ម៉ា" | ១៨ មិថុនា ១៩៨៩ |
៣០ មីនា ២០១១ | |
១ កុម្ភៈ ២០២១ | |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៦៧៦,៥៧៨ គ.ម២ (ទី៣៩) |
- ផ្ទៃទឹក (%) | ៣.០៦ |
ប្រជាជន | |
- ជំរឿន (ឆ្នាំ ២០១៧) | ៥៣,៥៨២,៨៥៥ (២០១៧)[៤] (ទី២៦) |
- ដង់ស៊ីតេ | ៧៦ នាក់/គ.ម២ (ទី១២៥) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២១) |
- សរុប | ២៥៨ ពាន់លានដុល្លារ[៥] (ទី៦៣) |
- ក្នុងម្នាក់ | ៤,៨៣០ ដុល្លារ[៥] (ទី១៤២) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២១) |
- សរុប | ៧៨ ពាន់លានដុល្លារ[៥] (ទី៧១) |
- ក្នុងម្នាក់ | ១,៤២២ ដុល្លារ[៥] (ទី១៦០) |
ជីនី (២០១៧) | ៣០.៧[៦] មធ្យម |
HDI (២០១៩) | ០.៥៨៣[៧] មធ្យម · ទី១៤៧ |
រូបិយវត្ថុ | ចាត់ (K) (MMK) |
ល្វែងម៉ោង | UTC+០៦:៣០ (MMT) |
ទិសបើកបរ | ស្តាំ |
កូដហៅទូរស័ព្ទ | +៩៥ |
កូដ ISO 3166 | MM |
ដែនកម្រិតខ្ពស់ | .mm |
ចាប់តាំងពីបានទទួលឯករាជ្យពីអង់គ្លេសមក ប្រទេសមីយ៉ាន់ម៉ាបានប្រឈមជាមួយនឹងជម្លោះជនជាតិភាគតិចដែលបានរីករាលដាលពាសពេញផ្ទៃប្រទេសរហូតមកដល់បច្ចុប្បន្ន។ អង្គការសហប្រជាជាតិជាមួយនឹងអង្គការពិភពលោកជាច្រើនទៀតបានរាយការណ៍ពីបទរំលោភសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ាថាមានកម្រិតខ្ពស់ដោយសារតែជម្លោះផ្ទៃក្នុងកំពុងកើតមាន។[៨] នៅឆ្នាំ២០១១ របបយោធាត្រូវបានគេរំលាយចោលជាផ្លូវការបន្ទាប់ពីមានការប្រកាសលទ្ធផលនៃការបោះឆ្នោតសកលប្រទេសមីយ៉ាន់ម៉ាឆ្នាំ២០១០ ហើយរដ្ឋាភិបាលស៊ីវិលក៏ត្រូវបានចាត់តាំង។ ទាំងនេះរួមជាមួយការដោះលែងលោកស្រីអង់សាន ស៊ូជីនិងអ្នកទោសនយោបាយមួយចំនួនទៀតបានធ្វើឱ្យសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ាមានសភាពកាន់តែប្រសើរជាងមុនហើយទំនាក់ទំនងបរទេស ពាណិជ្ជកម្ម និងសេដ្ឋកិច្ចបានទទួលការអភិវឌ្ឍន៍និងរីកចម្រើនខ្ពស់។[៩] នៅក្នុងការបោះឆ្នោតឆ្នាំ២០១៥ គណបក្សលោកស្រីអង់សាន ស៊ូជីបានកាន់កាប់អាសនៈភាគច្រើននៅក្នុងសភាទាំងពីរថ្នាក់។ ទោះជាយ៉ាងណា កម្លាំងយោធាភូមានូវតែមានឥទ្ធិពលនៅលើឆាកនយោបាយមីយ៉ាន់ម៉ាជានិច្ច។ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ បក្សកាន់អំណាចគឺគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យបានថ្លែងការថា លោកស្រីអង់សាន ស៊ូជីរួមជាមួយនឹងឥស្សរជនមួយចំនួនទៀតត្រូវបានកងកម្លាំងយោធាមីយ៉ាន់ម៉ាចាប់ខ្លួននៅអំឡុងពេលរដ្ឋប្រហារ។[១០] នៅថ្ងៃដដែរនេះ ពួកយោធាបានប្រកាសថាខ្លួននឹងឡើងកាន់កាប់ប្រទេសមីយ៉ាន់ម៉ាជំនួសរដ្ឋាភិបាលស៊ីវិលរយៈពេលពេញមួយឆ្នាំ។[១១]
ឈ្មោះ
កែប្រែប្រវតិ្ដសាស្ដ្រ
កែប្រែប្រវត្ដិសាស្រ្ដរបស់ភូមាមានភាពយូរអង្វែង និងច្របូកច្របល់។ មានប្រជាជនជាច្រើនជនជាតិធ្លាប់រស់នៅលើដែនដីនេះ។ ជនជាតិចាស់បុរាណបំផុតដែលរស់នៅលើដែនដីភូមាគឺ ជនជាតិមន ។ ក្រោយមកក្នុងកំឡុងសតវត្សទី៨ ជនជាតិភូមាបានភាសខ្លួនចុះមកត្រង់បរិវេណព្រំដែនចិននិងភូមាឆ្ពោះទៅតំបន់ទំនាបទន្លេអ៊ីរ៉ាវ៉ាឌី ហើយបានក្លាយជាជនជាតិភាគច្រើនដែលគ្រប់គ្របប្រទេសក្នុងវេលាក្រោយមក។ ភូមាមិនមែនកើតមកតែពីក្រុមជនជាតិដែលអាស្រ័យនៅក្នុងដែនដីភូមាប៉ុណ្ណោះទេ តែកើតមកពីការផ្សំជនជាតិជាមួយប្រទេសជិតខាង មានដូចជា ចិន ឥណ្ឌា បង់ក្លាដេល ឡាវ និងថៃ។
រាជវង្សនៅភូមា
កែប្រែ-រាជវង្សភុកាម ២៣ ធ្នូ គ.ស ៨៤៩ -រាជវង្សតងអ៊ូ ១៦ តុលា គ.ស ១៥១០ -រាជវង្សខងបង ២១ មីនា គ.ស ១៧៥២ -សម័យឯករាជ្យ ៤ មករា គ.ស ១៩៤៨
ជនជាតិមន
កែប្រែមនុស្សបានចូលមករស់នៅក្នុងដែនដីនៃប្រទេសភូមាតាំងពី ១១០០០ឆ្នាំរួចមកហើយ តែជនជាតិដំបូងដែលអាចបង្កើតអរិយធម៌ជាអត្ដសញ្ញាណរបស់ខ្លួនបានគឺ ជនជាតិមន។ ជនជាតិមនបានមករស់នៅលើដែនដីនេះតាំងពី ២៤០០ឆ្នាំមុនពុទ្ធកាលមកម្ល៉េះ ហើយបានស្ថាបនាអាណាចក្រសុវណ្ណភូមិ ដែលជាអាណាចក្រដំបូងឡើង ក្នុងកំឡុងពុទ្ធសតវត្សទី២ នៅក្បែរបរិវេណក្រុងថាតន។ជនជាតិមនបានទទួលឥទ្ធិពលព្រះពុទ្ធសាសនាឆ្លងមកពីឥណ្ឌាក្នុងកំឡុងពុទ្ធសតវត្សទីដែលគេជឿថាមកពីការផ្សព្វផ្សាយព្រះពុទ្ធសាសនានៅរជ្ជសម័យនៃព្រះចៅអសោកមហារាជរបស់ឥណ្ឌា។ កំណត់ត្រារបស់ជនជាតិមនភាគច្រើនត្រូវបំផ្លាញនៅចន្លោះសម័យសង្គ្រាម។ វប្បធម៌របស់ជនជាតិមនកើតឡើងមកពីការផ្សំរវាងវប្បធម៌ឥណ្ឌានិងវប្បធម៌ក្នុងស្រុក បង្កើតបានក្លាយជាវប្បធម៌កូនកាត់។ នៅកំឡុងពុទ្ធសតវត្សទី១៤ ជនជាតិមនបានចូលមកគ្រប់គ្រងនិងមានឥទ្ធិពលលើដែនដីភាគខាងត្បូងនៃប្រទេសភូមា។
អាណាចក្រភុកាម
កែប្រែជនជាតិភូមាជាក្រុមជនជាតិមកពីភាគខាងជើងដែលសន្សឹមៗ ភាសខ្លួនចូលមកបង្កើនឥទ្ធិពលលើដែនដីនៃប្រទេសភូមាម្ដងបន្ដិចៗ រហូតដល់គ្រិស្ដសករាជឆ្នំា ៨៤៩ ទើបមានភស្ដុតាងបង្ហាញថា អាណាចក្រដែលមានអំណាចមានរាជធានីនៅក្រុង “ភុកាម”(Pagan) ដោយបានចូលមកជំនួសសភាពទំនេរនៃអំណាចក្រោយពីការដួលរលំនៃអាណាចក្ររបស់ជនជាតិផាយូ។ អាណាចក្ររបស់ពួកភុកាមនេះ ដំបូងឡើយមិនបានរីកធំឡើងជាធ្លុងមួយទេ រហូតដល់រជ្ជសម័យរបស់ព្រះចៅអនោរធា(គ.ស ១០៤៤-១០៧៧) ទើបព្រះអង្គអាចបង្រួបបង្រួមផែនដីភូមាឱ្យមានឯកភាព ហើយពេលព្រះអង្គទ្រង់វាយយកក្រុងថាតនរបស់មនបានក្នុងឆ្នាំគ.ស ១០៥៧ អាណាចក្រភុកាមក៏ក្លាយជាអាណាចក្រខ្លំាងជាងគេបំផុតនៅដែនដីភូមា។ អាណាចក្រភុកាមមានសភាពរឹងមាំកាន់តែខ្លាំងឡើងនៅក្នុងរជ្ជសម័យរបស់ព្រះចៅចាសិតា(គ.ស ១០៨១-១១១២) និងព្រះចៅអាឡងស៊ិធូ(គ.ស ១១១២-១១៦៧) ធ្វើឱ្យនៅកំឡុងចុងសតវត្សទី១២ ដែនដីនៅឧបទ្វីបសុវណ្ណភូមិស្ទើរតែទាំងអស់ត្រូវគ្រប់គ្រងដោយអាណាចក្រតែ ២ គឺខ្មែរ និងភុកាម។ អំណាចរបស់អាណាចក្ររបស់ភុកាមចាប់ផ្ដើមធ្លាក់ចុះជាសន្សឹមៗ ដោយហេតុផល ២ ប្រការគឺ ទី១ ដោយសារត្រូវគ្រប់គ្រងដោយពួកគណៈសង្ឃអ្នកមានអំណាច និងទី២ ដោយសារការរុករានរបស់ចក្រភពម៉ុងកូលដែលចូលមកភាគខាងជើង។ ព្រះចៅនរសីហបតី(គ្រងរាជគ.ស ១២៣៦-១២៨៧) ទ្រង់បាននាំទ័ពវាយយូណានដើម្បីរារាំងការពង្រីកអំណាចរបស់ពួកម៉ុងកូល តែពេលព្រះអង្គចាញ់សង្គ្រាមនៅង៉ាសងគីយ៉ាន់(Nasaunggyan) ក្នុងឆ្នាំគ.ស ១២៧៧ ទ័ពរបស់អាណាចក្រភុកាមក៏ត្រូវបែកខ្ចាត់ខ្ចាយស្ទើរតែទាំងស្រុង។ព្រះចៅនរសីហបតីត្រូវព្រះរាជឱរសធ្វើគត់ក្នុងឆ្នាំគ.ស ១២៨៧ ក្លាយជាកត្ដាជំរុញឱ្យអាណាចក្រម៉ុងកូលសម្រេចចិត្ដវាយយកអាណាចក្រភុកាមក្នុងឆ្នាំជាមួយគ្នានោះ។ ក្រោយសង្គ្រាមនេះ អាណាចក្រម៉ុងកូលក៏អាចចូលមកគ្រប់គ្រងដែនដីរបស់អាណាចក្រភុកាមបានទាំងអស់ រាជវង្សភុកាមត្រូវបានបញ្ចប់ ហើយម៉ុងកូលក៏តែងតាំងរដ្ឋបាលអាយ៉ងឡើងដើម្បីគ្រប់គ្រងដែនដីភូមាក្នុងឆ្នាំគ.ស ១២៨៩ ។
ជនជាតិផាយូ
កែប្រែជនជាតិផាយូចូលមករស់នៅក្នុងដែនដីប្រទេសភូមាតាំងពីពុទ្ធសតវត្សទី៤ ហើយបានបង្កើតរដ្ឋជាច្រើនកន្លែង ដូចជានៅ ភិនណាខា (Binnaka) ម៉ងកាម៉ូ (Mongamo) អាណាចក្រស្រីក្សេត្រ (Sri Ksetra) ពៀថាណូមយ៉ូ (Peikthanomyo) និងហាក់លិនខាយី (Halingyi)។ ក្នុងកំឡុងពេលខាងលើដែនដីភូមាជាផ្នែកមួយនៃផ្លូវពានិជ្ជកម្មរវាងឥណ្ឌាចិន តាមរយៈឯកសារចិនបានបង្ហាញថាមានស្រុកដែលនៅក្រោមអំណាចការគ្រប់គ្រងរបស់ជនជាតិផាយូចំនួន ១៨ ស្រុក ហើយជនជាតិផាយូជាជនជាតិដែលចូលចិត្ដភាពស្ងប់ស្ងាត់ ពេលមានសង្គ្រាមកើតឡើងរវាងជនជាតិផាយូគ្នាឯង តែងតែមានការជ្រើសរើសតំណាងឱ្យចូលមកប្រឡងសមត្ថភាពគ្នា។ ជនជាតិផាយូស្លៀកពាក់ក្រណាត់ដែលធ្វើពីកប្បាស ជនឧក្រិដ្ឋតែងតែត្រូវដាក់ទោសដោយការវាយ ឬដាក់ឃុំឃាំង លើកលែងតែបានប្រព្រឹត្ដិខុសយ៉ាងធ្ងន់ធ្ងរទើបត្រូវទទួលទោសប្រហារជីវិត។ ជនជាតិផាយូគោរពព្រះពុទ្ធសាសនានិកាយថេរវាទ ក្មេងៗ បានទទួលការអប់រំនៅវត្ដតាំងពីអាយុ ៧ឆ្នាំរហូតដល់អាយុ ២០ឆ្នាំ។ នគររដ្ឋរបស់ជនជាតិផាយូពុំដែលបានរួមគ្នាជាធ្លុងមួយឡើយ តែនគររដ្ឋធំតែងតែមានឥទ្ធិពលលើនគររដ្ឋតូចតាចដែលបង្ហាញឱ្យឃើញតាមរយៈការជូនសួយសាអាករឱ្យដល់នគររដ្ឋដែលមានឥទ្ធិពលខ្លាំងជាងគេ មានដូចជា ស្រីក្សេត្រ ដែលមានភស្ដុតាងដែលអាចជឿបានថាជាទីក្រុងបុរាណដែលមានទំហំធំបំផុតនៅប្រទេសភូមា។ មិនមានភស្ដុតាងបញ្ជាក់ថាអាណាចក្រស្រីក្សេត្រត្រូវបានបង្កើតឡើងក្នុងឆ្នាំណានោះទេ តែមានការនិយាយក្នុងពង្សាវតារថាមានការផ្លាស់ប្ដូររាជវង្សកើតឡើងក្នុងឆ្នាំគ.ស ៩៤ ដែលបង្ហាញឱ្យឃើញថាអាណាចក្រស្រីក្សេត្រត្រូវបានទទួលការស្ថាបនាឡើងមុនពេលនេះ។ ច្បាស់ណាស់ថា អាណាចក្រស្រីក្សេត្រត្រូវបោះបង់ចោលក្នុងឆ្នាំគ.ស ៦៥៦ ដើម្បីប្ដូរទៅស្ថាបនារាជធានីថ្មីនៅភាគខាងជើង តែនៅមិនទាន់ដឹងច្បាស់ទេថា ទីក្រុងនោះគឺជាក្រុងមួយណា។ អ្នកប្រវត្ដិសាស្ដ្រខ្លះជឿថា ទីក្រុងនោះគឺក្រុងហាក់លិនខាយី តែទោះជាយ៉ាងណាក៏ដោយទីក្រុងនោះត្រូវបានរុករានដោយអាណាចក្រណានចៅក្នុងកំឡុងគ្រិស្ដសតវត្សទី១០ ក្រោយពីនោះមកមិនឃើញមានឯកសារណាដែននិយាយពីជនជាតិផាយូនេះទៀតទេ។
អាំងវ៉ាក់និងហង្សាវត្ដី
កែប្រែក្រោយពីការដួលរលំនៃអាណាចក្រភុកាម ភូមាបានបែកខ្ញែកចេញពីគ្នាម្ដងទៀត។ រាជវង្សអាំងវ៉ាក់ដែលបានទទួលឥទ្ធិពលវប្បធម៌ពីអាណាចក្រភុកាមបានត្រូវស្ថាបនាឡើងនៅក្រុងអាំងវ៉ាក់ក្នុងឆ្នាំគ.ស ១៣៦៤ ។ សិល្បៈនិងអក្សរសិល្ប៍របស់ភុកាមត្រូវបានលើកកម្ពស់រហូតធ្វើឱ្យយុគនេះក្លាយជាយុគមាសនៃអក្សរសិល្ប៍ភូមា។ ដោយសារមានអាណាខេត្ដដែលពិបាកក្នុងការការពារការវាយលុកពីសត្រូវ ទើបទីក្រុងអាំងវ៉ាក់ត្រូវពួកថៃយ៉ៃចូលមកគ្រប់គ្រងបានក្នុងឆ្នាំគ.ស ១៥២៧។ ចំពោះដែនដីភាគខាងត្បូង ជនជាតិមនបានបង្កើតអាណាចក្ររបស់ខ្លួនឡើងជាថ្មីម្ដងទៀតនៅហង្សាវត្ដី ដោយក្សត្រធម្មចេតីយ(គ្រងរាជ គ.ស ១៤៩២-១៥២៧) ជាចំណុចចាប់ផ្ដើមយុគមាសនៃពួកមនដែលជាមជ្ឈមណ្ឌលនៃព្រះពុទ្ធសាសនានិកាយថេរវាទ និងជាមជ្ឈមណ្ឌលពានិជ្ជកម្មខ្នាតធំនៅពេលក្រោយមកទៀត។
អាណាចក្រតោនងុ
កែប្រែក្រោយពីការត្រូវរុករានពីសំណាក់ពួកថៃយ៉ៃ ពួកអាំងវ៉ាក់បានភាសខ្លួនចុះមកបង្កើតអាណាចក្រថ្មីនៅក្រុងតងអ៊ូ ក្នុងឆ្នាំគ.ស ១៥៣១ ក្រោមការដឹកនាំរបស់ព្រះចៅតាក់បេងឆាក់វេទី(គ្រងរាជ គ.ស ១៥៣១-១៥៥០) ដែលអាចបង្រួបង្រួមដែនដីភូមាបានស្ទើរតែទាំងអស់ឱ្យមានឯកភាពបានម្ដងទៀត។ ក្នុងកំឡុងរយៈពេលនេះ បានកើតមានរបត់ផ្លាស់ប្ដូរធំមួយកើតឡើងនៅក្នុងភូមិភាគ ជនជាតិថៃយ៉ៃ មានកម្លាំងរឹងមាំអស្ចារ្យនៅភាគខាងជើង នយោបាយនៅអាណាចក្រអយុធ្យាកើតអស្ថេរភាព ក្នុងខណៈដែលព័រទុយហ្កាល់ចាប់ផ្ដើមមានឥទ្ធិពលនៅតំបន់អាស៊ីអាគ្នេយ៍ហើយអាចចូលគ្រប់គ្រងម៉ាឡាកា។ ទាក់ទងនឹងការចូលមករបស់បណ្ដាពួកអ្នកជំនួញជនជាតិអឺរ៉ុប ភូមាបានក្លាយជាមជ្ឈមណ្ឌលពានិជ្ជកម្មសំខាន់ម្ដងទៀត។ ការដែលព្រះចៅតាក់បេងឆាក់វេទីដូររាជធានីមកនៅក្រុងហង្សាវត្ដីគឺដោយសារជាទីតាំងនៃការធ្វើជំនួញនេះឯង។ ព្រះចៅបុរេងណង(គ្រងរាជ្យ គ.ស ១៥៥១-១៥៨១) ជាបងថ្លៃរបស់ព្រះចៅតាក់បេងឆាក់វេទីបានឡើងគ្រងរាជ្យបន្ដពីព្រះចៅតាក់បេងឆាក់វេទីហើយអាចវាយគ្រប់គ្រងអាណាចក្រផ្សេងៗ ដែលនៅជុំវិញខ្លួនបាន មានជាអាទិ មណីបុរៈ(គ.ស ១៥៦០) អយុធ្យា (គ.ស ១៥៦៩)។ ក្នុងនយោបាយសង្គ្រាមព្រះអង្គបានធ្វើឱ្យភូមាមានអាណាខេត្ដធំទូលាយបំផុត តែទោះជាយ៉ាងណាក៏ដោយ ទាំងមណីបុរៈនិងអយុធ្យាសុទ្ធតែអាចប្រកាសឯករាជ្យរបស់ខ្លួនបានក្នុងវេលាក្រោយមក។ ពេលត្រូវប្រឈមនឹងចលនាក្បត់ពីសំណាក់នគរចំណុះជាច្រើនកន្លែង គួបផ្សំនឹងការវាយលុករបស់ពួកព័រទុយហ្កាល់ ក្សត្រនៃរាជវង្សតងអ៊ូចាំបាច់ត្រូវតែដកខ្លួនចេញពីការគ្រប់គ្រងលើដែនដីភាគខាងត្បូង ដោយប្ដូររាជធានីទៅឯក្រុងអាំងវ៉ាក់។ ព្រះចៅអណកាក់ផេលុន(Anaukpetlun) ព្រះនត្ដារបស់ព្រះចៅបុរេងណងអាចបង្រួបបង្រួមដែនដីភូមាឱ្យាមានឯកភាពម្ដងទៀតក្នុងឆ្នាំគ.ស ១៦១៣។ ព្រះអង្គបានសម្រេចចិត្ដប្រើកម្លាំងទប់ទល់នឹងការរុករានរបស់ពួកព័រទុយហ្កាល់។ ព្រះចៅថាលុន(Thalun) អ្នកស្នងរាជ្យបន្ដក៏បានលើកកម្ពស់មូលដ្ឋានធម្មសាស្រ្ដរបស់អាណាចក្រភុកាមចាស់ តែព្រះអង្គទ្រង់ចំណាយពេលនឹងរឿងសាសនាច្រើនហួសពេក រហូតពុំបានយកចិត្ដទុកដាក់លើដែនដីភាគខាងត្បូង នៅទីបំផុតហង្សាវត្ដីបានទទួលការគាំទ្រពីបារាំងដែលតាំងមូលដ្ឋាននៅឥណ្ឌាក៏បានប្រកាសឯករាជ្យពីអាំងវ៉ាក់។ ក្រោយពីនោះមកអាណាចក្ររបស់ជនជាតិភូមាក៏ចុះខ្សោយបន្ដិចម្ដងៗ ហើយទីបំផុតត្រូវរលំរលាយនៅក្នុងឆ្នាំគ.ស ១៧៥២ ដោយសារការរុករានពីសំណាក់ពួកមន។
រាជ្យវង្សអាឡងព្យា
កែប្រែរាជ្យវង្សអាឡងព្យាបានទទួលការស្ថាបនាឡើងនិងបង្កើតភាពរឹងមាំរហូតដល់ចំណុចកំពូលបានក្នុងពេលដ៏ឆាប់រហ័ស។ ព្រះចៅអាឡងព្យាជាអ្នកដឹកនាំដែលបានទទួលការនិយមចូលចិត្ដពីសំណាក់ប្រជាជនភូមា។ ព្រះអង្គបានបណ្ដេញជនជាតិមនដែលចូលមកគ្រប់គ្រងដែនដីរបស់ជនជាតិភូមាបានក្នុងឆ្នាំគ.ស ១៧៥៣។ ក្រោយមកអាចវាយគ្រប់គ្រងអាណាចក្រមនបានម្ដងទៀតក្នុងឆ្នាំគ.ស ១៧៥៩ ហើយថែមទាំងអាចទៅគ្រប់គ្រងក្រុងមណីបុរៈបានក្នុងកំឡុងពេលតែមួយ។ ព្រះអង្គស្ថាបនាក្រុងរ៉ង់ហ្គូនជារាជធានីក្នុងឆ្នាំគ.ស ១៧៦០។ ក្រោយពេលវាយគ្រប់គ្រងបានត្រាក់ណាវស៊ី(Tenaserim) ព្រះអង្គបានបរទ័ពចូលវាយក្រុងអយុធ្យា តែត្រូវទទួលបរាជ័យ ព្រះអង្គត្រូវសុវណ្ណគតក្នុងពេលចម្បាំង។ ព្រះចៅសេងផាក់យូឆេង(Hsinbyushin គ្រងរាជ្យ គ.ស ១៧៦៣-១៧៧៦) ព្រះរាជ្យឱរសបានចេញបញ្ជាឱ្យលើកទ័ពទៅវាយក្រុងអយុធ្យាម្ដងទៀតក្នុងឆ្នាំគ.ស ១៧៦៦ ហើយទទួលបានជោគជ័យក្នុងឆ្នាំបន្ទាប់។ ក្នុងរជ្ជកាលនេះចិនបានខិតខំពង្រីកអំណាចចូលមកក្នុងដែនដីភូមា តែព្រះអង្គអាចទប់ទល់នឹងការរុករានរបស់ចិនបានទាំង ៤ ដង(ក្នុងកំឡុងឆ្នំាគ.ស ១៧៦៦-១៧៦៩) ធ្វើឱ្យការខិតខំពង្រីកដែនដីរបស់ចិនក្នុងតំបន់នេះត្រូវអាកខាន។ ក្នុងរជ្ជសម័យរបស់ព្រះចៅបូតដាវព្យា(Bodawpaya គ្រងរាជ្យ គ.ស ១៧៨១-១៨១៩) ព្រះឱរសមួយអង្គទៀតរបស់ព្រះចៅអាឡងព្យា ភូមាត្រូវបាត់បង់អំណាចដែលមានលើអយុធ្យា តែអាចបញ្ចូលដែនដីយ៉ាកខៃ(Arakan) និងត្រាក់ណាវស៊ី (Tenaserim) ចូលមកជារបស់ខ្លួនបានក្នុងឆ្នាំគ.ស ១៧៨៤ និង ១៧៩៣ តាមលំដាប់។ ក្នុងខែមករា ឆ្នាំគ.ស ១៨២៣ ដែលនៅក្នុងរជ្ជសម័យរបស់ព្រះចៅបាកយីដ័រ(Bagyidaw គ្រងរាជ្យ គ.ស ១៨១៩-១៨៣៧) មន្ដ្រីឈ្មោះមហាពន្ធុលៈ(Maha Bandula) បានលើកទ័ពវាយយកដែនអាសំារបស់ឥណ្ឌាបានជោជ័យ ធ្វើឱ្យភូមាត្រូវប្រឈមមុខដោយផ្ទាល់ជាមួយអង់គ្លេសដែលគ្រប់គ្រងឥណ្ឌានាពេលនោះ។
សង្គ្រាមជាមួយអង់គ្លេសនិងការដួលរលំនៃអាណាចក្រភូមា
កែប្រែដោយសារការខិតខំពង្រីកអំណាចរបស់អង់គ្លេស កងទ័ពអង់គ្លេសបានចូលធ្វើសង្គ្រាមជាមួយភូមា ក្នុងឆ្នាំគ.ស ១៨២៤។ សង្គ្រាមរវាងភូមានិងអង់គ្លេសលើកទី១ (គ.ស ១៨២៤-១៨២៦) ត្រូវបានបញ្ចប់ដោយអង់គ្លេសជាអ្នកទទួលបានជ័យជម្នះ ខាងភូមាចាំបាច់ត្រូវចុះសន្ធិសញ្ញាយ៉ាន់ដាបូ(Yandaboo) ជាមួយអង់គ្លេស ធ្វើឱ្យភូមាត្រូវប្រគល់ដែនដីអាសាំ មណីបុរៈ យ៉ាក់ខៃ និងត្រាក់ណាវស៊ីទៅឱ្យអង់គ្លេស។ អង់គ្លេសក៏ចាប់ផ្ដើមប្រមូលធនធានផ្សេងៗ របស់ភូមាទៅសិង្ហបុរី ធ្វើឱ្យកើតគំនុំគុំគួនពីសំណាក់ពួកភូមាយ៉ាងខ្លាំង ទើបស្ដេចអង្គបន្ទាប់របស់ភូមាលុបចោកសន្ធិសញ្ញាយ៉ាន់ដាបូ ហើយធ្វើការវាយលុកលើពួកអង់គ្លេស ជាដើមហេតុធ្វើឱ្យកើតសង្គ្រាមភូមាអង់គ្លេសលើកទី២ លទ្ធផលចុងក្រោយពួកអង់គ្លេសជាអ្នកទទួលជ័យជម្នះទៀត។ ក្រោយពេលចប់សង្គ្រាមនេះ អង់គ្លេសបានបញ្ចូលហង្សាវត្ដី និងតំបន់ជិតខាងជារបស់ខ្លួន ដោយហៅតំបន់ទាំងនេះជាថ្មីថា ភូមាខាងត្បូង។ សង្គ្រាមនេះបង្កឱ្យកើតបដិវត្ដធំមួយនៅភូមា ចាប់ផ្ដើមដោយការចូលកាន់អំណាច ដោយព្រះចៅមិនដុង(Mindon Min គ្រងរាជ្យ គ.ស ១៨៥៣-១៨៧៨) ព្រះចៅប៉ាក់កាន់(PaginMin គ្រងរាជ្យ គ.ស ១៨៤៦-១៨៧៨) ដែលជាព្រះជេដ្ឋាមាតាផ្សេងគ្នា។ ព្រះចៅមិនដុងខិតខំអភិវឌ្ឍប្រទេសភូមាដើម្បីទប់ទល់នឹងការរុករានរបស់អង់គ្លេស។ ព្រះអង្គបានស្ថាបនាក្រុងម៉ាន់ដាលេដែលសត្រូវពីខាងក្រៅពិបាកវាយលុកមកធ្វើជារាជធានីថ្មី តែក៏នៅមិនអាចទប់ទល់នឹងការរុករានរបស់អង់គ្លេស។ រជ្ជសម័យក្រោយមកព្រះចៅធីប័រ(Thibow គ្រងរាជ្យ គ.ស ១៨៧៨-១៨៨៥) ដែលជាព្រះឱរសរបស់ព្រះចៅមិនដុង ទ្រង់មានបារមីមិនគ្រប់គ្រាន់ក្នុងការការពារព្រះរាជាអាណាចក្រ ធ្វើឱ្យកើតមានចលាចលឡើងនៅតាមជាយដែន នៅទីបំផុតព្រះអង្គក៏បានសម្រេចព្រះទ័យបញ្ចប់សន្ធិសញ្ញាជាមួយអង់គ្លេសដែលព្រះចៅមិនដុងទ្រង់បានធ្វើ ហើយបានប្រកាសសង្គ្រាមជាមួយអង់គ្លេសជាលើកទី៣ នៅក្នុងឆ្នាំគ.ស ១៨៨៥ លទ្ធផលនៃសង្គ្រាមលើកនេះធ្វើឱ្យអង់គ្លេសអាចកាន់កាប់ដែនដីភូមាដែលសេសសល់បានទាំងអស់។
រដ្ឋាភិបាល និងនយោបាយ
កែប្រែភូមាធ្លាក់ក្រោមអាណានិគមរបស់អង់គ្លេសនៅឆ្នាំគ.ស ១៨៨៦ ហើយនៅក្នុងកំឡុងពេលមុនកើតសង្គ្រាមលោកលើកទី២ ជប៉ុនបានចូលមកមានអំណាចនៅអាស៊ីអាគ្នេយ៍ ដោយបានទាក់ទងជាមួយពួកតាក់ឃិនដែលជាក្រុមយុវនិស្សិតក្បាលលរឹង មានលោកអង់សានដែលជាអ្នកជាតិនិយម និងជាមេដឹងនាំក្រុមនិស្សិតនៅសាកលវិទ្យាល័យរ៉ង់ហ្គូន។ ពួកតាក់ឃិនយល់ថា ជប៉ុននឹងគាំទ្រការប្រកាសឯករាជ្យរបស់ភូមាពីអង់គ្លេស តែពេលជប៉ុនចូលគ្រប់គ្រងភូមាបានហើយ បែរជាឃាត់ឃាំងមិនឱ្យភូមាប្រកាសឯករាជ្យ ហើយបានបញ្ជូនលោកអង់សាន និងពួកតាក់ឃិនប្រមាណ ៣០នាក់ ធ្វើដំណើរទៅជប៉ុនដើម្បីទទួលការណែនាំក្នុងដំណើរការដើម្បីទាមទារឯករាជ្យពីអង់គ្លេស។ ពេលក្រុមរបស់លោកអង់សានធ្វើដំណើរត្រឡប់មកដល់ភូមាវិញ ក្នុងឆ្នាំគ.ស ១៩៤២ លោកអង់សានបានបង្កើតអង្គសន្និបាតសេរីភាពប្រជាជនប្រឆាំងពួកហ្វាស៊ីស(Anti-Fascist People Freedom League: AFPFL)ដើម្បីប្រឆាំជប៉ុនដោយសម្ងាត់។ អង្គការនេះ ក្រោយមកបានក្លាយជាបក្សនយោបាយឈ្មោះ បក្សAFPFL។ ពេលជប៉ុនចាញ់សង្គ្រាមលោកលើកទី២ លោកអង់សាននិងបក្សAFPFL បានចរចាជាមួយពួកអង់គ្លេស ដោយអង់គ្លេសអះអាងថានឹងឱ្យភូមាទទួលបានឥស្សរភាពគ្រប់គ្រងខ្លួនឯងក្រោមសម្ព័ន្ធចក្រភព ហើយមានមន្រ្ដីអង់គ្លេសប្រចាំនៅភូមាជួយធ្វើជាទីប្រឹក្សា តែលោកអង់សានមានឧត្ដមគតិចង់ទាមទារឯករាជ្យពេញលេញ។ អង់គ្លេសបានគាំទ្របក្សនយោបាយផ្សេងៗ ឱ្យឡើងប្រជែងអំណាចជាមួយបក្សAFPFL របស់លោកអង់សានតែមិនបានសម្រេច ទើបព្រមឱ្យបក្ស AFPFL ឡើងគ្រប់គ្រងប្រទេសដោយមានលោកអង់សានជាមេដឹកនាំ។ លោកអង់សានមាននយោបាយពង្រឹងស្ថេរភាពសេដ្ឋកិច្ចហើយត្រូវការចរចាជាមួយរដ្ឋបាលអង់គ្លេសដោយសន្ដិវិធី ទើបធ្វើឱ្យមានការជំទាស់ពីខាងភាគីកុម្មុយនីស្ដក្នុងបក្ស AFPFL ។ ក្រោយពេលភូមានបានទទួលឯករាជ្យហើយ នយោបាយក្នុងប្រទេសក៏កើតភាពច្របូកច្របល់ជាបន្ដបន្ទាប់។ នាយកមន្ដ្រីគឺលោកអ៊ូនុត្រូវទទួលគំនាបឱ្យចុះចេញពីតំណែងក្នុងឆ្នាំគ.ស ១៩៥៨។ អ្នកដឹកនាំភូមាបន្ទាប់មកទៀតគឺលោកនាយពលនេវិន ដែលបានធ្វើការបង្ក្រាបចលាចល និងពួកឆ្វេងនិយម។ លោកបានរៀបចំឱ្យមានការបោះឆ្នោតទូទាំងប្រទេសក្នុងឆ្នំាគ.ស ១៩៦០ ធ្វើឱ្យលោកអ៊ូនុបានត្រឡប់មកជាអ្នកចាត់តាំងរដ្ឋបាលថ្មីព្រោះបានទទួលសម្លេងភាគច្រើនក្នុងសភា លោកអង់សាននិងគណៈរដ្ឋមន្ដ្រី ៦ រូបទៀតត្រូវបានគេលបធ្វើឃាតនៅថ្ងៃទី១៩ កក្ដដា ១៩៤៧ ក្នុងពេលដែលធ្វើដំណើរចេញពីទីប្រជុំសភា។ ក្រោយមកតាក់ឃិននុ ឬអ៊ូនុបានឡើងធ្វើជានាយករដ្ឋមន្រ្ដីជំនួស ហើយមានការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៅថ្ងៃទី ១៧ តុលា ១៩៤៧ ដោយអង់គ្លេសបានប្រគល់ឯករាជ្យឱ្យដល់ភូមាតែនៅរក្សាសិទ្ធិផ្នែកយោធា នៅថ្ងៃទី ៤ មករា ១៩៤៨ ទើបអង់គ្លេសប្រគល់ឯករាជ្យបរិបូរណ៌ដល់ភូមា។
ភូមិសាស្ដ្រ
កែប្រែប្រទេសភូមាស្ថិតនៅចន្លោះរយៈទទឹងទី២៨-៣០អង្សារ និងរយៈបណ្ដោយទី១០-២០អង្សារនៃអឌ្ឍគោលខាងជើង។ ស្ថិតនៅតាមឈូងសមុទ្របេងកាល់ និងសមុទ្រអាន់ដាម៉ាន់ធ្វើឱ្យមានព្រំដែនសមុទ្រប្រវែងដល់ទៅ ២០០០ម៉ៃ ហើយមានឆ្នេរខ្សាច់ស្រស់ស្អាតជាច្រើនកន្លែង។ ភូមាមានព្រំដែនខាងទិសពាយ័ព្យជាប់ប្រទេសបង់ក្លាដេសនិងឥណ្ឌា ទិសឦសានជាប់ទីបេនៃប្រទេសចិន ចំណែកឯទិសខាងកើតជាប់ប្រទេសឡាវ និងខាងត្បូងជាប់ប្រទេសថៃ មានរូបសណ្ឋានដូចខ្លែងដែលមានកន្ទុយវែង មានជួរភ្នំធំៗ និងសម្បូរទៅដោយព្រៃឈើ មានកំពូលភ្នំខ្ពស់ៗ ជាច្រើននៅតាមជួរភ្នំនៃប្រទេសភូមា និងមានកំពូលភ្នំជាច្រើនដែលមានកម្ពស់លើសពី ១០០០០ហ្វុត នៅតាមជាយដែនភ្នំហិម៉ាល័យភាគខាងជើងនៃប្រទេសភូមាដែលជាប់នឹងខ្ពង់រាបទីបេមានកំពូលភ្នំដែលខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍គឺភ្នំ “ហាកាកាបូរ៉ាស៊ី” មានកម្ពស់ ១៩៣១៤ហ្វុត រុលចុះមកក្រោមតាមជួរភ្នំនេះជាតំបន់ទំនាបដ៏ធំទូលាយនៃប្រទេសភូមា រួមទាំងតំបន់ហួតហែងដែលស៊ីផ្ទៃដីភាគកណ្ដាលនៃប្រទេសភូមា ហើយនៅមានតំបន់ទំនាបត្រីកោណនៃទន្លេអ៊ីរ៉ាវ៉ាឌីដ៏មានជីជាតិលាតសន្ធឹងវែងទៅភាគខាងត្បូងជាវាលស្រែដ៏ធំល្វឹងល្វើយដាច់កន្ទុយភ្នែក។
លក្ខណៈភូមិសាស្ដ្រ
កែប្រែភាគខាងជើងមានជួរភ្នំប៉ាក់កៃជាព្រំដែនរវាងឥណ្ឌានិងភូមា។ ភាគខាងលិច មានជួរភ្នំអារ៉ាក់កាន់យ៉ូម៉ាលាតសន្ធឹងវែង។ ភាគឥសាន ជាតំបន់ខ្ពង់រាប។ ភាគខាងត្បូង មានជួរភ្នំត្រាក់ណាវស៊ី ជាព្រំដែនរវាងថៃនិងភូមា។ ភាគកណ្ដាល ជាតំបន់ទំនាបអ៊ីរ៉ាវ៉ាឌី។
លក្ខណៈអាកាសធាតុ
កែប្រែ- មូសុងតំបន់ក្ដៅ
- នៅទល់ភ្នំអារ៉ាកាន់យ៉ូម៉ាមានភ្លៀងធ្លាក់ជោគជាំខ្លាំងភាគកណ្ដាលផ្នែកខាងលើរាំងស្ងួតខ្លាំងព្រោះមានភ្នំបាំងខ្យល់
- ភាគកណ្ដាលផ្នែកខាងក្រោមជាដីសណ្ដទំនាបទន្លេធំល្វឹងល្វើយអំណោយផលក្នុងការធ្វើដំណាំស្រូវ
- ភាគឥសានអាកាសធាតុត្រជាក់ខ្លាំង និងរាំងស្ងួត
- មានអាកាសធាតុក្ដៅហើយសើម
ការបែងចែកតំបន់គ្រប់គ្រង
កែប្រែប្រទេសភូមាបែងចែកចេញជា ៧ ខេត្ដ(Divisions) និង ៧ រដ្ឋ(States) មានដូចជា៖
ខេត្ដ
ឈ្មោះ | ទីក្រុង | ផ្ទៃដី(Km2) | ប្រជាជន | |
---|---|---|---|---|
១ | ខេត្ដត្រាក់ណាវស៊ី(Tanintharyi) | ថ្វាយ | ៤៣៣២៨ | ១៣២៧៤០០ |
២ | ខេត្ដផាក់កូ(Bago) | ផាក់កូ | ៣៩៤០៤ | ៥០១៤០០០ |
៣ | ខេត្ដម៉ាន់ដាលេ(Mandalay) | ម៉ាន់ដាលេ | ៣៧០២៣ | ៦៤៤២០០០ |
៤ | ខេត្ដម៉ាកេវ(Magway) | ម៉ាកេវ | ៤៤៨១៩ | ៤៤៦៤០០០ |
៥ | ខេត្ដយ៉ាងគុង(Yangon) | រ៉ង់ហ្គូន | ១០១៧០ | ៥៤២០០០០(១៩៩៩) |
៦ | ខេត្ដសាក់កាយ(Sangaing) | សាក់កាយ | ៩៣៥២៧ | ៥៣០០០០០(១៩៩៦) |
៧ | ខេត្ដអ៊ីរ៉ាវ៉ាឌី(Ayeyarawdy) | ផាក់ស៊ិម | ៣៥១៣៨ | ៦៦៦៣០០០ |
រដ្ឋ
ឈ្មោះ | ឈ្មោះ | ផ្ទៃដី(Km2) | ប្រជាជន | |
---|---|---|---|---|
១ | រដ្ឋកាឈីន(Kachin) | មិតជីណា | ៨៩០៤១ | ១២០០០០០ |
២ | រដ្ឋកាក់យ៉ា(Kayah) | ឡយក័រ | ១១៦៧០ | ២៥៩០០០ |
៣ | រដ្ឋកាក់រៀង(Kayin) | ប៉ាក់អាន | ៣០៣៨៣ | ១៤៣១៣៧៧ |
៤ | រដ្ឋឆានឬថៃយ៉ៃ(Shan) | តងយី | ១៥៨០០០ | ៤៧០២០០០(១៩៩៩) |
៥ | រដ្ឋឈិន(Chin) | ហាក់ខា | ៣៦០១៨ | ៥៣៨០០០(២០០៥) |
៦ | រដ្ឋមន(Mon) | ម៉ាឡាក់ម៉ែង | ១២១៥៥ | ២៤៦៦០០០ |
៧ | រដ្ឋយ៉ាក់ខៃ(Rakhine) | ស៊ិតតាវេ | ៣៦៧៨០ | ២៦៩៨០០០ |
លំដាប់នៃទីក្រុងរៀងតាមចំនួនប្រជាជន
ទីក្រុង | ឆ្នាំគ.ស១៩៨៣ | ឆ្នាំគ.ស២០០៦ | ទីតាំង | |
---|---|---|---|---|
១ | រ៉ង់ហ្គូន | ២៥១៣០២៣ | ៤៥៧២៩៤៨ | យ៉ាងគុង |
២ | ម៉ាន់ដាលេ | ៥៣២៩៤៩ | ១២៣៧០២៨ | ម៉ាន់ដាលេ |
៣ | ម៉ាឡាក់ម៉ែង | ២១៩៩៦១ | ៤៥១០១១ | មន |
៤ | ផាក់កូ | ១៥០៥២៨ | ២៤៨៨៩៩ | ផាក់កូ |
៥ | ផាក់ស៊ិម | ១៤៤០៩៦ | ២៤១៦២៤ | អ៊ីរ៉ាវ៉ាឌី |
៦ | ម៉ូនយ្វា | ១០៦៨៤២ | ១៨៥៧៨៣ | សាក់កាយ |
៧ | ម៉េកទិឡា | ៩៦៤៩២ | ១៨១៧៤៤ | ម៉ាន់ដាលេ |
៨ | ស៊ិតតាវេ | ១០៧៦២១ | ១៨១១៧២ | យ៉ាក់ខៃ |
៩ | ម៉ាក់រិត | ៨៨៦០០ | ១៧៧៩៦១ | ត្រាក់ណាវស៊ី |
១០ | តងយី | ១០៧២៣១ | ១៦២៣៩៦ | ឆាន |
១១ | មិនយ៉ាន់ | ៧៧០៦០ | ១៤៥១៥០ | ម៉ាន់ដាលេ |
ក្រុងសំខាន់ពិសេស
អត្ថបទកូនចំណងជើង
កែប្រែ-ក្រុងណៃពិដោ -ក្រុងស៊ិរៀម ភូមាមានចំនួនប្រជាជនប្រមាណ ៥០.៥១លាននាក់ ដង់ស៊ីតេប្រជាជន ៦១នាក់/គម២ ។ ភូមាមានប្រជាជនជាច្រើនជនជាតិ ទើបបង្កឱ្យកើតមានបញ្ហារឿងជនជាតិភាគតិច មានច្រើនជាតិពន្ធុ ដូចជា ភូមា ៦៣% ថៃយ៉ៃ ១៦% មន ៥% យ៉ាក់ខៃ ៥% ការៀង ៣.៥% កាឈិន ៣% ថៃ ៣% ឈិន ១% ។
សេដ្ឋកិច្ច
កែប្រែកសិកម្មជាអាជីពមូលដ្ឋាន តំបន់កសិកម្មគឺនៅតាមទំនាបទន្លេអ៊ីរ៉ាវ៉ាឌី ទន្លេសាក់តូង ទន្លេថ្វាយម៉ាក់រិត មានដាំស្រូវ ក្រចៅ អំពៅ និងដំណាំតំបន់ក្ដៅផ្សេងៗ ទៀត។ ចំណែកនៅតំបន់រដ្ឋឆាន នៅជាប់ទន្លេមេគង្គមានដាំបន្លែជាច្រើន នៅភាគកណ្ដាលផ្នែកខាងលើមានរ៉ែប្រេកាត នៅភាគឥសានមានការជីកយករ៉ែ ថ្ម សង្កសី និងនៅភាគអាគ្នេយ៍មានសំណប៉ាហំាង នៅខាងត្បូងក្រុងម៉ាក់រិតមានពេជ្រនិងត្បូងយ៉ាងច្រើន។ ការធ្វើអាជីវកម្មព្រៃឈើ មានការដាំព្រៃម៉ៃសាក់ ភាគខាងជើងនាំចេញទៅលក់និងបណ្ដែតមកតាមទន្លេអ៊ីរ៉ាវ៉ាឌីឆ្ពោះមកក្រុងរ៉ង់ហ្គូន។ ឧស្សាហកម្មកំពុងមានការអភិវឌ្ឍ បរិវេណភាគខាងក្រោម ដូចជា រ៉ង់ហ្គូន ម៉ាក់រិត និងថ្វាយ ជាតំបន់ឧស្សាហកម្មទូកសមុទ្រធំៗ របស់ភូមា ជាប្រទេសកំពុងអភិវឌ្ឍនិងខ្សត់ខ្សោយ។
សង្គម
កែប្រែភាសា
កែប្រែក្រៅពីភាសាភូមាដែលជាភាសាផ្លូវការ ភូមាមានភាសាសំខាន់ៗ ដែលត្រូវប្រើក្នុងប្រទេសដល់ទៅ ១៨ ភាសា ដោយបែងចែកតាមត្រកូលភាសាដូចខាងក្រោម៖
-ត្រកូលភាសាអូស្រ្ដូអាស៊ីទិក មានដូចជា ភាសាមន ភាសាប៉ាកឡង់ ភាសាប៉ាក់ឡាំង(ប្លាំង) ភាសាប៉ាក់រួក និងភាសាវ៉ា។
-ត្រកូលភាសាចិន-ទីបេ មានដូចជាភាសាភូមា(ភាសាផ្លូវការ) ភាសាការៀង ភាសាអារ៉ាកាន់(យ៉ាក់ខៃ) ភាសាជិងផ័រ(កាឈិន) និងភាសាអាខា។
-ត្រកូលភាសាថៃ-កាក់ដៃ មានដូចជា ភាសាថៃយ៉ៃ(ឆាន) ភាសាថៃលឺ ភាសាថៃឃឹន ភាសាថៃខាំទី មានគេនិយាយច្រើននៅរដ្ឋឆាន និងរដ្ឋកាឈិន ចំណែកភាសាថៃភាគខាងត្បូង ភាសាថៃកណ្ដាល និងភាសាថៃឥសាន មានគេនិយាយច្រើននៅខេត្ដត្រាក់ណាវស៊ី។
-ត្រកូលភាសាម៉ុង-មៀន មានដូចជា ភាសាម៉ុង និងភាសាយ៉ៅ(មៀន)។
-ត្រកូលភាសាអូស្ដ្រូនេស៊ី មានដូចជា ភាសាណកកែន និងភាសាម៉ាលេនៅខេត្តត្រាក់ណាវស៊ី។
សាសនា
កែប្រែភូមាកំណត់សាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋនៅឆ្នាំគ.ស ១៩៧៤ ព្រោះមានអ្នកគោរពសាសនាព្រះពុទ្ធ ៩២.៣% សាសនាគ្រិស្ដ ២% ឥស្លាម ៤% និងហិណ្ឌូ ១.៧% ។
ផ្លូវគមនាគម
កែប្រែផ្លូវគោក
កែប្រែការដឹកជញ្ជូនផ្លូវគោកមានដូចជា ផ្លូវថ្នល់ និងផ្លូវរថភ្លើង។ ផ្លូវថ្នល់នៅភូមាភាគច្រើនជាខ្នាតមធ្យម ឆ្លងកាត់ភ្នំនិងទន្លេ លាតសន្ធឹងវែងទៅតាមបណ្ដោយនៃផ្ទៃប្រទេសដូចគ្នានឹងផ្លូវរថភ្លើងដែរ។ ផ្លូវថ្នល់ផ្សេងៗ ដែលសំខាន់ៗ មានដូចជា ផ្លូវដែលភ្ជាប់ភូមាពីរ៉ង់ហ្គូនទៅគួនមិង ដែលនៅភាគខាងត្បូងនៃប្រទេសចិន មានប្រវែងក្នុងប្រទេសភូមាដល់ក្រុងមូចេប្រមាណ ១១៦០ គម និងមានប្រវែងក្នុងប្រទេសចិនពីមូចេទៅដល់គួនមិង ៩០ គម។ ផ្លូវមួយខ្សែនេះឆ្លងកាត់ក្រុងផ្សេងៗ ដូចជា ផាក់កូ តងអ៊ី ពិនម៉ាណា ម៉េកទិឡា ម៉ាន់ដាលេ មេបើយ៉ុងកតតិក ស៊ីប៉ ឡាសៀវ សែនវី មូចេ ប្រវែងសរុបប្រមាណ ២១៤០ គម ប្រើបានគ្រប់រដូវកាល។ ចំណែកឯផ្លូវរថភ្លើងរបស់ភូមាបានបើកឱ្យដំណើរការតាំងពីឆ្នាំគ.ស ១៩៣៨ ។
ផ្លូវទឹក
កែប្រែការដឹកជញ្ជូនតាមផ្លូវទឹកក្នុងប្រទេសចាត់ទុកថាមានសារៈសំខាន់ណាស់ចំពោះសេដ្ឋកិច្ចរបស់ភូមា។ ភូមាមានផ្លូវទឹកសំខាន់តាំងពីអតីតកាល ដោយសារតំបន់ទំនាបអ៊ីរ៉ាវ៉ាឌីមានផ្លូវទឹកច្រើន និងជាតំបន់ដែលមានប្រជាជនរស់នៅកុះករបំផុត គួបផ្សំនឹងផ្លូវថ្នល់ និងផ្លូវរថភ្លើងមានចំនួនកំណត់ផង។
វប្បធម៌
កែប្រែវប្បធម៌របស់ប្រទេសភូមាបានទទួលទាំងមកពីចិនឥណ្ឌា និងថៃរយៈពេលជាយូរមកហើយ ដូចមានបង្ហាញឱ្យឃើញក្នុងផ្នែកភាសា តន្រ្ដី និងអាហារ។ ចំពោះសិល្បៈរបស់ភូមាវិញបានទទួលឥទ្ធិពលមកពីអក្សរសិល្ប៍ និងពុទ្ធសាសនានិកាយថេរវាទតាំងពីសម័យបុរាណ។ នៅសម័យបច្ចុប្បន្ននេះវប្បធម៌ភូមាបានទទួលឥទ្ធិពលមកពីលោកខាងលិចកាន់តែច្រើនឡើង ឃើញច្បាស់តាមតំបន់ជនបទក្នុងប្រទេស។ ខាងការស្លៀកពាក់ជនជាតិភូមាទាំងស្រីទាំងប្រុសនិយមស្លៀកសារុង ហៅថា ឡងយី ចំណែកការតែងកាយបែបបុរាណហៅថា លុនត្យាអាឈិក។
សម្លៀកបំពាក់
កែប្រែឡងយី ឈុតប្រចាំជាតិរបស់ប្រទេសភូមា គឺឈុតតែងកាយប្រចាំជាតិរបស់ប្រទេសភូមា ដោយមានការចេញម៉ូដក្នុងទម្រង់ជាបំពង់មានប្រវែងពីចង្កេះទៅដល់ចុងជើង ការស្លៀកពាក់ប្រើវិធីការក្របួចក្រណាត់ចូលគ្នាដោយមិនចង ឬបត់មកត្រឹមក្បាលជង្គង់ដើម្បីងាយស្រួលក្នុងការស្លៀក។
អាហារភូមា
កែប្រែអាហារមូលដ្ឋានភូមាមានលក្ខណៈស្រដៀងនឹងអាហារថៃ ខ្មែរច្រើគួរសម ព្រោះគ្រឿងផ្សំមានលក្ខណៈប្រហែលគ្នា មានដូចជា ខ្ទិះ ទឹកត្រី រមៀត ម្ទេស អំពិល ទំពាំង ស្លឹកបាស ត្រួយល្ពៅ ននោង ឃ្លោក ត្រប់ ពពាយ និងអង្កាញ់។ ចំណែករបៀបធ្វើក៏ស្រដៀងគ្នា មានដូចជា ស្ល ស្ងោរ ញាំ ឆា អាម៉ុក និងកប់ មានសម្លម្ជូរ ស្ងោរជ្រក់ សម្លប្រហើរ សម្លប្រហើរនំបញ្ចុកភូមាក៏មានដែរ ភូមាមានបាយត្រាំ ហៅថា បាយទិងយ៉ាន់ ប្រែថា បាយសង្ក្រាន។ ដោយសារភូមានៅក្បែរឥណ្ឌា ឥទ្ធិពលអាហារឥណ្ឌាមានច្រើនគួរសម គ្រឿងផ្សំម្យ៉ាងគឺ ខ្លាញ់ប័រថ្លា ដាក់ក្នុងអាហារដូចយើងស្រោចខ្ទិះ ក្រៅពីនេះនៅមានដាក់រមៀត ម្សៅការី និងឈ្ងុយគ្រឿងទេសជាងអាហារយើង។ ចំណែកឥទ្ធិពលមកពីចិន ឃើញមានការផ្សំគ្រឿងដោយដាក់ទឹកស៊ីអ៊ីវ ឬទឹកត្រីសណ្ដែក សណ្ដែកស្អុយ តៅហ៊ូ ខ្ញី និងខ្ទឹម។ ភូមាមានអាហារមួយចានៗ ដូចខ្មែរ ថៃដែរ ដូចជា គុយទាវ និងនំបញ្ចុក។
សិល្បៈ
កែប្រែគំនិតសិល្បៈប្រពៃណីភូមាត្រូវបានប្រជាជនភូមា និងប្រជាជនមកពីបរទេសពេញនិយម និងគោរព។ សិល្បៈសហសម័យភូមាបានអភិវឌ្ឍយ៉ាងលឿនតាមលក្ខខណ្ឌផ្ទាល់ខ្លួន។ សិល្បករដែលកើតក្រោយទសវត្សរ៍ឆ្នាំ 1980 មានឱកាសកាន់តែច្រើនក្នុងការអនុវត្តសិល្បៈនៅក្រៅប្រទេស។
មួយក្នុងចំនោមអ្នកដំបូងគេដែលសិក្សាសិល្បៈលោកខាងលិចគឺ Ba Nyan រួមជាមួយ Ngwe Gaing និងវិចិត្រករមួយចំនួនទៀតដែលពួកគេជាអ្នកត្រួសត្រាយនៃរចនាប័ទ្មគំនូរលោកខាងលិច។ ក្រោយមក ក្មេងៗភាគច្រើនបានរៀនគោលគំនិតពីពួកគេ សិល្បករសហសម័យល្បីៗមួយចំនួនគឺ Lun Gywe Aung Kyaw Htet MPP Yei Myint Myint Swe Min Wai Aung Aung Myint, Kin Maung Yin, Po Po និង Zaw Zaw Aung
អាស៊ាន
កែប្រែAEC ជាការវិវដ្ដមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(The Association of South East Asian Nations: ASEAN) បង្កើតឡើងតាមកិច្ចព្រមព្រៀងទីក្រុងបាងកក(Bangkok Declaration) កាលពីថ្ងៃទី៨ សីហា ១៩៦៧ ដោយមាន ៥ ប្រទេសចូលរួមដំបូងគឺ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបូរី និងថៃ។ ក្រោយមកក្នុងឆ្នាំ ១៩៨៤ ព្រុយណេក៏បានចូលជាសមាជិក បន្ទាប់មក ១៩៩៥ វៀតណាមក៏ចូលជាសមាជិក ក្នុងឆ្នាំ ១៩៩៧ ឡាវចូលជាសមាជិក ហើយក្នុងឆ្នាំ ១៩៩៩ កម្ពុជាក៏បានចូលជាសមាជិកលំដាប់ទី១០ ធ្វើឱ្យបច្ចុប្បន្នអាស៊ានក្លាយជាតំបន់ភូមិភាគសេដ្ឋកិច្ចធំមួយ មានប្រជាជនសរុបប្រហែល ៥០០លាននាក់។
ក្រោយមកក្នុងការប្រជុំកំពូលអាស៊ានលើកទី៩ នៅឥណ្ឌូណេស៊ី កាលពីថ្ងៃទី៧ តុលា ២០០៣ ថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ានបានសម្រេចបង្កើតសហគមអាស៊ាន(ASEAN Community) ដែលប្រកបដោយ ៣ សហគមសំខាន់គឺ
១. សហគមសេដ្ឋកិច្ចអាស៊ាន(Asean Economic Community: AEC)
២. សហគមសង្គមនិងវប្បធម៌អាស៊ាន(Socio-Cultural Pillar)
៣. សហគមស្ថេរភាពអាស៊ាន(Political and Security Pillar)
សហគមសេដ្ឋកិច្ចអាស៊ានដំបូងឡើយបានកំណត់បង្កើតនៅឆ្នាំ ២០២០ តែក្រោយមកបានព្រមព្រៀងគ្នាប្ដូរកាលកំណត់ឱ្យលឿនជាមុនគឺឆ្នាំ ២០១៥ ហើយជំហានសំខាន់បន្ទាប់មកទៀតគឺការរៀបចំធ្វើកិច្ចព្រមព្រៀងអាស៊ាន(ASEAN Charter) ដែលបានកំណត់ទុកស្រាប់ហើយតាំងពីខែធ្នូ ២០០៩ ចាត់ទុកជាការលើកកម្ពស់កិច្ចសហប្រតិបត្តិការរបស់បណ្ដាប្រទេសសមាជិកអាស៊ានឈានចូលក្នុងដំណាក់កាលថ្មីក្នុងការបង្កើតសហគមនេះ ដោយមានមូលដ្ឋានរឹងមាំខាងផ្លូវច្បាប់និងមានអង្គការរ៉ាប់រងកិច្ចដំណើរការឆ្ពោះទៅរកគោលដៅខាងលើក្នុងឆ្នាំ ២០១៥ ។
បច្ចុប្បន្នប្រទេសសមាជិកអាស៊ានមាន ថៃ ភូមា វៀតណាម ឡាវ កម្ពុជា ម៉ាលេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបូរី និងព្រុយណេ។
ចំណែកឯមូលដ្ឋាននៃការបង្កើតសហគមសេដ្ឋកិច្ចអាស៊ាន(Asean Economic Community: AEC) ក្នុងឆ្នាំ ២០១៥ ដើម្បីឱ្យអាស៊ានមានការផ្លាស់ប្ដូរទំនិញ សេវាការវិនិយោគ កម្មករជំនាញ ដោយសេរី និងដើមទុនវិនិយោគកើនឡើង។ ក្រោយមកក្នុងឆ្នាំ ២០០៧ អាស៊ានបានរៀបចំបោះពុម្ពសៀវភៅពណ៌ខៀវដើម្បីបង្កើតសហគមសេដ្ឋកិច្ចអាស៊ាន(AEC Blueprint) ជាផែនការស្ដារសេដ្ឋកិច្ចអាស៊ានឱ្យឃើញជាលក្ខណៈរួមក្នុងការឆ្ពោះទៅរក AEC ដែលប្រកបដោយផែនការសេដ្ឋកិច្ចក្នុងវិស័យផ្សេងៗ ព្រមជាមួយការកំណត់ពេលយ៉ាងច្បាស់លាស់ក្នុងការអនុវត្ដគោលដៅផ្សេងៗ រហូតសម្រេចគោលដៅក្នុងឆ្នាំ ២០១៥ រួមទាំងការឱ្យពន្យារបស់ប្រទេសជាសមាជិកដែលបានកំណត់ទុកជាមុន។
នាពេលអនាគត AEC នឹងក្លាយជាអាស៊ាន+3 ដោយនឹងបន្ថែមប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុនជាមួយដែរ ហើយទៅមុខទៀតនឹងមានការចរចារ អាស៊ាន+6 នឹងមានប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន អូស្ដ្រាលី ញូសេឡែន និងឥណ្ឌា។
គោលបំណងនៃការបង្កើតអាស៊ាន គឺដើម្បីបង្កឱ្យមានការកាន់តែយល់ចិត្តគ្នារវាងប្រទេសក្នុងភូមិភាគ រក្សាឱ្យបាននូវសន្ដិភាព និងស្ថេរភាពនយោបាយ ជំរុញឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌ ការរស់នៅរបស់ប្រជាជនលើមូលដ្ឋាននៃសមភាព និងផលប្រយោជន៍រួមនៃប្រទេសសមាជិក។
និមិត្ដសញ្ញានៃសមាគមអាស៊ាន គឺរូបដើមស្រូវពណ៌លឿងលើផ្ទៃពណ៌ក្រហមព័ទ្ធជុំវិញដោយរង្វង់មូលពណ៌ស និងពណ៌ខៀវ។ ដើមស្រូវ ១០ ដើមជាតំណាងឱ្យប្រទេសសមាជិកទាំង ១០ ។
ពណ៌លឿង តំណាងឱ្យ ភាពចម្រើនរុងរឿង
ពណ៌ក្រហម តំណាងឱ្យ ភាពក្លាហាន និងថាមពល
ពណ៌ស តំណាងឱ្យ ភាពបរិសុទ្ធ
ពណ៌ខៀវ តំណាងឱ្យ សន្ដិភាព និងស្ថេរភាព
ជំរុញឱ្យមានសន្ដិសុខ និងទំនួលខុសត្រូវរួមគ្នាក្នុងការរក្សាស្ថេរភាពសម្រាប់ប្រជាជនដែលរស់នៅក្នុងតំបន់គ្របដណ្ដប់។ សហការគ្នាដើម្បីស្ថេរភាពក្នុងទម្រង់ដើម ជំរុញឱ្យមានការជឿទុកចិត្ដគ្នា និងដោះស្រាយវិវាទដោយសន្ដិវិធីដើម្បីបញ្ចៀសសង្គ្រាម និងឱ្យប្រទេសសមាជិកអាស៊ាននៅជាមួយគ្នាដោយសន្ដិភាព និងមិនមានការភ័យខ្លាច ខិតខំជំរុញកិច្ចសហប្រតិបត្ដិការដើម្បីប្រឆាំងការរីករាលដាលនៃអំពើឧក្រិដ្ឋកម្មអន្ដរជាតិ គ្រឿងញៀន និងការជួញដូរមនុស្ស រួមទាំងការត្រៀមការពារ និងជួយសង្គ្រោះពេលមានគ្រោះធម្មជាតិ។
ការមានកម្លាំងជំរុញ និងទំនាក់ទំនងជាមួយពិភពខាងក្រៅ ដើម្បីលើកកម្ពស់ឋានៈនៃប្រទេសអាស៊ានក្នុងកិច្ចសហប្រតិបត្ដិការកម្រិតតំបន់ ដូចជា ក្របខណ្ឌអាស៊ាន+3 ជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង និងការប្រជុំកំពូលអាស៊ានខាងកើត រួមទាំងការមានទំនាក់ទំនងដ៏ល្អជាមួយប្រទេសជាមិត្ត និងអង្គការអន្ដរជាតិ ដូចជា អង្គការសហប្រជាជាតិ។
សមាគមសេដ្ឋកិច្ចអាស៊ាន
កែប្រែ(ASEAN Political-Security Community-AEC)
មានគោលបំណងដើម្បីធ្វើឱ្យអាស៊ានមានទីផ្សារនិងមូលដ្ឋាននៃការផលិតជាមួយគ្នា និងមានការផ្លាស់ប្ដូរទំនិញ សេវាកម្ម ការវិនិយោគ ហិរញ្ញវត្ថុ និងកម្មករជំនាញដោយសេរី។ អាស៊ានបានរៀបចំផែនការការចាត់តាំងសមាគមសេដ្ឋកិច្ចអាស៊ាន(ASEAN Economic Community Blueprint) ដែលជាផែនការលើកកម្ពស់សេដ្ឋកិច្ច ដើម្បីសម្រេចគោលបំណង ៤ យ៉ាងគឺ
១. រកទីផ្សារ និងមូលដ្ឋានការផលិតតែមួយ (single market and production base) ដោយមានការផ្លាស់ប្ដូរទំនិញ សេវាកម្ម ការវិនិយោគ និងកម្មករជំនាញដោយសេរីនិងធ្វើចលនាប្រាក់វិនិយោគដោយសេរីឱ្យបានកាន់តែច្រើន។
២. ការបង្កើនកម្រិតសមត្ថភាពក្នុងការប្រកួតប្រជែងខាងសេដ្ឋកិច្ចរបស់អាស៊ាន ដោយផ្ដោតសំខាន់លើគោលនយោបាយទ្រទ្រង់សហគមសេដ្ឋកិច្ច ដូចជា នយោបាយការប្រកួតប្រជែងការគ្រប់គ្រងអតិថិជន សិទ្ធិកម្មសិទ្ធិបញ្ញា នយោបាយពន្ធដារ និងការអភិវឌ្ឍគម្រោងមូលដ្ឋាន(ហិរញ្ញវត្ថុ ការដឹកជញ្ជូន វិទ្យាសាស្ដ្របច្ចេកទេស និងថាមពល)។
៣. ការអភិវឌ្ឍសេដ្ឋកិច្ចបែបសមភាព ឱ្យមានការអភិវឌ្ឍឧស្សាហកម្មខ្នាតតូចនិងខ្នាតមធ្យម និងការបង្កើនកម្រិតសមត្ថភាពដោយឆ្លងកាត់គ្រោងការផ្សេង។
៤. ការរួមជាមួយនឹងសេដ្ឋកិច្ចពិភពលោក ផ្ដោតលើការធ្វើទំនាក់ទំនងនយោបាយសេដ្ឋកិច្ចរបស់អាស៊ានជាមួយប្រទេសក្រៅតំបន់ ដើម្បីឱ្យអាស៊ានមានសក្ដានុពលច្បាស់លាស់។
សមាគមសង្គម និងវប្បធម៌អាស៊ាន
កែប្រែ(ASEAN Socio-Cultural Community-ASCC)
អាស៊ានបានកំណត់គោលដៅបង្កើតសមាគមសង្គមនិងវប្បធម៌អាស៊ានក្នុងឆ្នាំគ.ស ២០១៥ ដោយសង្ឃឹមថានឹងក្លាយជាសមាគមដែលមានប្រជាជនជាមណ្ឌលកណ្ដាល មានសង្គមដែលចេះស្រឡាញ់ និងចែករំលែក ប្រជាជនអាស៊ានមានជីវភាពរបស់នៅល្អ និងមានការអភិវឌ្ឍគ្រប់វិស័យ ដើម្បីលើកកម្ពល់គុណភាពជីវិតរបស់ប្រជាជន ធានាការប្រើប្រាស់ធនធានធម្មជាតិយូរអង្វែង រួមទាំងធានារក្សាអត្ដសញ្ញាណអាស៊ាន(ASEAN Identity) ដើម្បីធានាភាពជាសមាគមសង្គមនិងវប្បធម៌អាស៊ាន ដោយបានរៀបចំធ្វើផែនការការបង្កើតសមាគមសង្គមនិងវប្បធម៌អាស៊ាន(ASEAN Socio-Cultural Community Blueprint) ដែលប្រកបដោយកិច្ចសហប្រតិបត្ដិការ ៦ ផ្នែកដូចជា៖
១. ការអភិវឌ្ឍធនធានមនុស្ស
២. ការគ្រប់គ្រងនិងសេវាកម្មសង្គម
៣. សិទ្ធិនិងយុត្ដិធម៌សង្គម
៤. ស្ថេរភាពបរិស្ថាន
៥. ការបង្កើតអត្ដសញ្ញាណអាស៊ាន
៦. ការកាត់បន្ថយការអភិវឌ្ឍយឺតយ៉ាវ
ទាំងអស់នេះត្រូវមានដំណើរការនៃការប្រជុំថ្នាក់អជ្ញាធរមូលដ្ឋាន ថ្នាក់រដ្ឋមន្រ្ដី គណៈរដ្ឋមន្រ្ដីសមាគមសង្គមនិងវប្បធម៌អាស៊ាន។
ឯកសារយោង
កែប្រែ- ↑ "Largest Ethnic Groups In Myanmar". Worldatlas.
- ↑ ២,០ ២,១ "Burma". The World Factbook. U.S. Central Intelligence Agency. Archived from the original on 6 តុលា 2010. Retrieved 2020-12-22.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ "The 2014 Myanmar Population and Housing Census- The Union Report: Religion" (PDF). myanmar.unfpa.org. Department of Population Ministry of Labour, Immigration and Population MYANMAR. Archived from the original (PDF) on 29 មីន 2018. Retrieved 22 កញ្ញា 2021.
{{cite web}}
: Check date values in:|archive-date=
(help); More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ ៤,០ ៤,១ "Myanmar Population (2018) – Worldometers". worldometers.info.
- ↑ ៥,០ ៥,១ ៥,២ ៥,៣ "World Economic Outlook Database, April 2021". IMF.org. មូលនិធិរូបិយវត្ថុអន្តរជាតិ. Retrieved 25 កុម្ភៈ 2022.
- ↑ "GINI index (World Bank estimate)". data.worldbank.org. ធនាគារពិភពលោក. Retrieved 25 កុម្ភៈ 2022.
- ↑ Human Development Report 2020 The Next Frontier: Human Development and the Anthropocene. កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 15 December 2020. pp. 343-346. ល.ស.ប.អ. 978-92-1-126442-5. http://hdr.undp.org/sites/default/files/hdr2020.pdf។ បានយកមក 16 December 2020.
- ↑ "Burma". Human Rights Watch. Retrieved 6 July 2013.
"Myanmar Human Rights". Amnesty International USA. Retrieved 6 July 2013.
"World Report 2012: Burma". Human Rights Watch. 22 January 2012. Archived from the original on 30 មិថុមា 2013. Retrieved 6 July 2013.{{cite web}}
: Check date values in:|archive-date=
(help); More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ Madhani, Aamer (16 November 2012). "Obama administration eases Burma sanctions before visit". USA Today. https://www.usatoday.com/story/theoval/2012/11/16/obama-lifts-sanctions-burma-visit/1710253/.
Fuller, Thomas; Geitner, Paul (23 April 2012). "European Union Suspends Most Myanmar Sanctions". The New York Times. https://www.nytimes.com/2012/04/24/world/asia/eu-suspends-sanctions-on-myanmar.html. - ↑ "កងទ័ពចាប់ខ្លួន លោកស្រី ស៊ូជី និងប្រធានាធិបតីមីយ៉ាន់ម៉ា". កម្ពុជាថ្មី,. Retrieved 1 កុម្ភៈ 2021.
{{cite web}}
: CS1 maint: extra punctuation (link) - ↑ "យោធាមីយ៉ាន់ម៉ាប្រកាសកាន់កាប់ប្រទេសក្នុងរដ្ឋប្រហារ". កម្ពុជាថ្មី,. Retrieved 1 កុម្ភៈ 2021.
{{cite web}}
: CS1 maint: extra punctuation (link)