ហ្វីលីពីន

(ត្រូវបានបញ្ជូនបន្តពី Philippines)

ប្រទេសហ្វីលីពីន (ភាសាហ្វីលីពីនPilipinas) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋហ្វីលីពីន (ភាសាហ្វីលីពីនRepublika ng Pilipinas) គឺជាប្រទេសប្រជុំកោះមួយស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសនេះមានទីតាំងនៅក្នុងតំបន់ភាគខាងលិចនៃមហាសមុទ្រប៉ាស៊ីហ្វិក និងមានកោះប្រហែល ៧,៦៤០ កោះដែលត្រូវបានចាត់ថ្នាក់តាមបំណែងចែកភូមិសាស្ត្រសំខាន់ៗចំនួនបីពីខាងជើងទៅត្បូងរួមមាន៖ លូហ្ស៊ុន ប៊ីសាយ៉ា និងមីនដាណាវ។ ប្រទេសហ្វីលីពីនត្រូវបានហុំព័ទ្ធជុំវិញដោយសមុទ្រហ្វីលីពីនខាងលិចនៅភាគខាងលិច សមុទ្រហ្វីលីពីននៅខាងកើតនិងសមុទ្រសេឡេបេសនៅភាគនិរតី និងមានព្រំដែនសមុទ្រជាមួយតៃវ៉ាន់នៅភាគខាងជើង ជប៉ុននៅភាគឦសាន ប៉ាឡូនៅភាគខាងកើតនិងអាគ្នេយ៍ ឥណ្ឌូណេស៊ីនៅភាគខាងត្បូង ម៉ាឡេស៊ីនៅភាគនិរតី វៀតណាមនៅភាគខាងលិច និងចិននៅភាគពាយព្យ។ ប្រទេសហ្វីលីពីនបានគ្របដណ្តប់លើផ្ទៃក្រឡាសរុប ៣០០,០០០ គីឡូម៉ែត្រការ៉េ ហើយគិតត្រឹមឆ្នាំ២០២០ ប្រទេសមួយនេះមានប្រជាជនប្រហែល ១០៩ លាននាក់ ដែលធ្វើឱ្យវាក្លាយជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេលំដាប់ទីដប់បីនៅលើពិភពលោក។ ហ្វីលីពីន​ជា​រដ្ឋ​ចម្រុះ​ជាតិសាសន៍ ដែល​មាន​ជនជាតិ និង​វប្បធម៌​ចម្រុះ​នៅ​គ្រប់ជ្រុងជ្រោយនៃ​កោះ​របស់​ខ្លួន។ ម៉ានីលគឺជារដ្ឋធានី ខណៈដែលទីក្រុងធំបំផុតមានឈ្មោះថាទីក្រុងកេហ្ស៊ុន

សាធារណរដ្ឋហ្វីលីពីន
Republika ng Pilipinas (ភាសាហ្វីលីពីន)
បាវចនា
Maka-Diyos, Maka-tao, Makakalikasan at Makabansa
"ដើម្បីព្រះ ប្រជាជន ធម្មជាតិ និងប្រទេស"
ភ្លេងជាតិ
Lupang Hinirang
"ទឹកដីដ៏សំណប់"
ទីតាំងប្រទេសហ្វីលីពីន (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសហ្វីលីពីន (ក្រហម) នៅលើភូគោល
រដ្ឋធានីម៉ានីល
14°35′N 120°58′E / 14.583°N 120.967°E / 14.583; 120.967
ទីក្រុងធំបំផុតទីក្រុងកេហ្ស៊ុន
14°38′N 121°02′E / 14.633°N 121.033°E / 14.633; 121.033
ភាសាផ្លូវការ
ភាសាប្រចាំតំបន់ភាសាចំនួន ១៩
ភាសាទទួលស្គាល់ដទៃទៀត
ក្រុមជនជាតិ
(ឆ្នាំ ២០១៥)
សាសនា
(ឆ្នាំ ២០១៥)[]
រដ្ឋាភិបាលសាធារណរដ្ឋអាស្រ័យសភាឯកភូត
ហ៊្វែឌីណង់ ម៉ាកូស ជូញ័រ
សារ៉ា ឌុយទែរតេ
ទំនេរ
ទំនេរ
នីតិបញ្ញត្តិសមាជ
ព្រឹទ្ធសភា
សភាតំណាងរាស្ត្រ
ទទួលឯករាជ្យពី 
១២ មិថុនា ១៨៩៨
១០ ធ្នូ ១៨៩៨
៤ កក្កដា ១៩៤៦
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៣០០,០០០ គ.ម   (ទី៧២)
- ផ្ទៃទឹក (%)
០.៦១[]
២៩៨,១៧០ គ.ម
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២១)
១០៩,៩៩១,០៩៥[]
- ជំរឿន (ឆ្នាំ ២០២០)
Neutral increase ១០៩,០៣៥,៣៤៣[] (ទី១៣)
៣៣៦ នាក់/គ.ម   (ទី៤៧)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២១)
- សរុប
increase ១ ទ្រីលានដុល្លារ[] (ទី២៩)
- ក្នុងម្នាក់
increase ៩,០៦១ ដុល្លារ[] (ទី១១៥)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២១)
- សរុប
increase ៤០២.៦៣៨ ពាន់លានដុល្លារ[] (ទី៣២)
- ក្នុងម្នាក់
increase ៣,៦៤៦ ដុល្លារ[] (ទី១១៨)
ជីនី (២០១៨)negative increase ៤២.៣[]
មធ្យម · ទី៤៤
HDI (២០១៩)increase ០.៧១៨[]
ខ្ពស់ · ទី១០៧
រូបិយវត្ថុប៉េសូហ្វីលីពីន (₱) (PHP)
ល្វែងម៉ោងUTC+០៨:០០ (PST)
ទម្រង់កាលបរិច្ឆេទខែ/ថ្ងៃ/ឆ្នាំ – mm/dd/yyyy
ទិសបើកបរស្ដាំ
កូដហៅទូរស័ព្ទ+៦៣
ដែនកម្រិតខ្ពស់.ph

ហ្វីលីពីនធ្លាប់ស្ថិតនៅក្រោមអាណានិគមអេស្ប៉ាញ និង ក្រោយមកអាមេរិក។ ហ្វីលីពីនបានទទួលឯករាជ្យពេញលេញពីអាមេរិក​នៅថ្ងៃទី៤ មិថុនា ១៩៤៦ បន្ទាប់ពីសង្គ្រាមប៉ាស៊ីហ្វិកបញ្ចប់ តាមរយៈសន្ឋិសញ្ញាម៉ានីល។ ក្រោយមកហ្វីលីពីនក្លាយជាប្រទេសប្រជាធិបតេយ្យ​យ៉ាងសន្តិភាព រហូតដល់ការកាន់កាប់អំនាច​របស់លោក ហ្វឺឌីណាន់ ម៉ារកូស ដែលបាននាំទៅដល់ការទំលាក់តំនែងលោក​ដោយបដិវដ្ដន៍កំលាំងប្រជាជន។ បន្ទាប់ពីនោះមក​ស្ថានភាពនយោបាយមានភាពឡើងចុះ ប៉ុន្តែប្រកបដោយសន្ដិភាព។

បច្ចុប្បន្ន ហ្វីលីពីនមានលក្ខណៈស្រដៀងនឹងបស្ចិមប្រទេស ដែលភាគច្រើនក្លាយមកពីវប្បធម៌អេស្ប៉ាញ អាមេរិកឡាទីន និង សហរដ្ឋអាមេរិក។ សាសនារ៉ូម៉ាំងកាតូលិក បានក្លាយជាសាសនាធំជាងគេក្នុងប្រទេស និងក្រៅពីនេះគឺសាសនារបៀបអេស្ប៉ាញ និងឥស្លាម។ ភាសាផ្លូវការនៅហ្វីលីពីនគឺភាសាហ្វីលីពីន និងភាសាអង់គ្លេស

ឈ្មោះ

កែប្រែ

ហ្វីលីពីន ជាពាក្យក្លាយមកពីឈ្មោះព្រះរាជាហ្វីលីពទី២របស់អេស្ប៉ាញ។ ឈ្មោះនេះត្រូវបានប្រើសំរាប់ហៅកោះលេយតេ និង កោះសាម៉ារ ក្នុងបេសសកម្ម​ព្រះរាជាអេស្ប៉ាញមកហ្វីលីពីន។ ក្រោយមកឈ្មោះនេះត្រូវបានប្រើសំរាប់ហៅកំរងកោះនេះទាំងមូល។

នៅមុនពេលក្លាយជាអាណានិគម ហ្វីលីពីនមិនទាន់ជាប្រទេសបង្រួបបង្រួមមួយទេ ប៉ុន្តែតំបន់នោះទាំងមូលត្រូវបានគេហៅជាភាសាម៉ាឡេបុរាណថា ម៉ាហារលីកា។ ហ្វីលីពីនធ្លាប់គិតគូរដាក់ឈ្មោះខ្លួនឯងថា ម៉ាឡេស៊ី ប៉ុន្តែត្រូវបានប្រទេសម៉ាឡេស៊ីបច្ចុប្បន្នសំរេចប្រើប្រាស់ឈ្មោះនេះមុននៅឆ្នាំ១៩៦៣ មុនពេលដែលហ្វីលីពីនអាចធ្វើអ្វីកើតទៀតអំពីបញ្ហានេះ។

ប្រវត្តិសាស្ត្រ

កែប្រែ

ជនជាតិដើមនៅហ្វីលីពីនជាជនជាតិនេហ្គ្រីតូសដែលជាជនជាតិនៅក្នុងអំបូរអូស្ត្រូឡូ-មេឡានេស៊ី បានមកដល់ហ្វីលីពីន​តាំងពី ៣០០០០ឆ្នាំមុនមកម៉្លេះ។ នៅស.វទី៩ដល់ទី១២ ហ្វីលីពីនធ្លាប់មានទំនាក់ទំនងពាណិជ្ជកម្ម​ជាមួយចិននិងជប៉ុន​ និងមានចំនងវប្បធម៌រឹងមាំជាមួយឥណ្ឌា តាមរយៈប្រទេសជិតខាងសព្វថ្ងៃ ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី

សាសនាឥស្លាម​ត្រូវបាននាំមកហ្វីលីពីនដោយពួកឈ្មួញ​និងពួកអ្នកនិយមប្ដូរសាសនា មកពីម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី។ ឥស្លាមនីយកម្មរបស់ហ្វីលីពីនគឺបណ្ដាលមកពីឥទ្ឋិពលឥណ្ឌា ដែលពេលនោះជាប្រទេសមូស្លីម។ មកទល់ស.វទី១៣ សាសនាឥស្លាម​បានចាក់ឫសនៅកំរងកោះស៊ូលូ និងបានសាយភាយទៅកោះមិនដាណាវ និងទៅដល់ម៉ានីល​នៅឆ្នាំ១៥៦៥។ ទោះបីជាសាសនាឥស្លាមបានរីកសាយភាយរហូតទៅដល់កោះលូសុង ក៏ដោយ ក៏សាសនាព្រលឹង ព្រាហ្មណ៍ និងព្រះពុទ្ឋសាសនានិកាយវជ្ជរាយាន នៅតែជាសាសនាចំបងនៅហ្វលីពីន។ អ្នកចំនូលស្រុកមូស្លីម​បាននាំមកនូវគំនិតនយោបានក្នុងការរៀបចំប្រទេសអោយដឹកនាំដោយ រាជា ឬ ស៊ុលតង់។

ពួកអេស្ប៉ាញបានមកដល់ហ្វីលីពីននៅស.វទី១៦។ អ្នករុករកសញ្ជាតិព័រទុយហ្គាល់ឈ្មោះ ហ្វឺឌីណាន់ ម៉ាហ្គែល្លាន់ (Ferdinand Magellan) និងកូនចៅរបស់គាត់ ដែលបំរើការអោយអេស្ប៉ាញ បានចេញដំនើរនៅថ្ងៃទី២០ កញ្ញា ១៥១៩ និងមកដល់កោះសាម៉ារនៅថ្ងៃទី១៧ មិនា ១៥១២។ នៅថ្ងៃបន្ទាប់ពួកគេបានមកដល់កោះហូម៉ុនហុន និងទៅដល់កោះលីម៉ាសាវ៉ានៅថ្ងៃទី២៨ មិនា ១៥១២។ នៅថ្ងៃទី៧ មេសា ១៥១២ ពួកគេបានទៅដល់កោះសេប៊ូ និងបានក្លាយជាមិត្តជាមួយរាជាហ៊ូម៉ាបុន(Rajah Humabon) ហើយបានធ្វើអោយក្រុមញាតិវង្សនិងជនជាតិសេប៊ូ៧០០នាក់ផ្សេងទៀត ក្លាយជាអ្នកកាន់សាសនាគ្រឹស្ត។ ប៉ុន្តែក្រោយមក ម៉ាហ្គែល្លាន់ ត្រូវបានសំលាប់ក្នុងសមរភូមិម៉ាកតាន់ ដោយអ្នកចំបាំងជនជាតិភាគតិចដែលដឹកនាំដោយឡាពូឡាពូ (Lapu-Lapu) (គូប្រជែងរបស់ហ៊ូម៉ាបុន)។

ចំនាប់ផ្ដើមនៃរបបអាណានិគមធ្វើឡើងនៅពេលស្តេច ហ្វីលីពទី២ របស់អេស្ប៉ាញបញ្ជាអោយមានការរុករកបន្តទៀត និងបានអោយលោក មីហ្គែល ឡូប៉េ ឌឺ ឡេហ្គាស្ពី(Miguel López de Legazpi) មកបោះទីតាំងអេស្ប៉ាញនៅសេប៊ូ​ក្នុងឆ្នាំ១៥៦៥។ នៅឆ្នាំ១៥៧១ គាត់បានយកក្រុងម៉ានីលធ្វើជារដ្ឋធានីរបស់ដែនដីអាណានិគមថ្មីនេះ។

ការគ្រប់គ្រប់របស់អេស្ប៉ាញបាននាំមកនូវការបង្រួបបង្រួមនយោបាយនៅលើកំរងកោះនេះ ដែលនៅមុននេះបន្តិចជាកោះនិងសហគមន៍ឯករាជ្យនិងដាច់ដោយឡែកពីគ្នា។ អេស្ប៉ាញបាននាំមកនូវអារ្យធម៌បស្ចិមប្រទេសដូចជា ក្រមច្បាប់ របៀបបោះពុម្ព និង ប្រក្រតិទិនជាដើម។ ហ្វីលីពីនត្រូវបានគ្រប់គ្រងក្នុងឋានៈជាដែនដី អេស្ប៉ាញថ្មី ពីឆ្នាំ១៥៦៥ដល់ឆ្នាំ១៨២១ និងស្ថិតនៅក្រោមរដ្ឋបាលផ្ទាល់ពីក្រុងម៉ាឌ្រីដ បន្ទាប់ពីឯករាជ្យម៉ិកស៊ិក។ ក្នុងកំឡុងពេលនោះ ក្រុងជាច្រើនត្រូវបានបង្កើត ហេដ្ឋារចនាសំព័ន្ឋត្រូវបានស្ថាបនា ប្រភេទដំនាំដាំដុះនិងសត្វពាហនៈថ្មីៗត្រូវបាននាំចូលមក ហើយជំនួញក៏មានភាពសកម្មឡើង។ នៅស.វទី១៦ នាវា ម៉ានីឡា ហ្គាល្លេអុន (Manila Galleon) ដែលតភ្ជាប់ម៉ានីលនិងអាកាពុលកូ បើកដំនើរការម្ដងដងទៅ២ដងក្នុង១ឆ្នាំ ដើម្បីដឹកជញ្ជូន សូត្រ គ្រឿងទេស ភ្លុកនិងប៉រសឺឡែន ទៅទ្វីបអាមេរិក ហើយដឹកជញ្ជូនប្រាក់មកហ្វីលីពីនវិញ។ ទាហានអេស្ប៉ាញបានវាយប្រយុទ្ឋជាមួយអ្នកបះបោរក្នុងស្រុកជាច្រើន ក៏ដូចជាជាមួយប្រទេសប៉ុនប៉ងដាក់អាណានិគមពីក្រោជាច្រើនមាន អង់គ្លេស ចោរសមុទ្រចិន ហុល្លង់ និង ព័រទុយហ្គាល់។ បេសកជនរ៉ូម៉ាន់កាតូលិក​ជាច្រើនបានបំលែងប្រជាជនភាគច្រើនមកកាន់សាសនាគ្រឹស្ត និងបានកសាងសាលារៀន សាកលវិទ្យាល័យនិងមន្ទីរពេទ្យជាច្រើន។ នៅឆ្នាំ១៨៦៣ ព្រះរាជក្រិត្យពីអេស្ប៉ាញបានបញ្ជាអោយបង្កើត វិស័យអប់រំសាធារណៈ ដោយផ្តល់ការបង្ហាត់បង្រៀនដោយឥតគិតថ្លៃ ជាភាសាអេស្ប៉ាញ។

នៅចុងស.វទី១៩ ចលនាឃោសនានយោបាយដែលមានអ្នកជាតិនិយមហ្វីលីពីនឈ្មោះចូសេ រីហ្សាល់ (ពេលនោះជានិស្សិតសិក្សានៅអេស្ប៉ាញ)ចូលរួម បានផុសផុលឡើងនៅអេស្ប៉ាញ ដើម្បីទាមទារអោយមានកំនែទំរង់រដ្ឋាភិបាលអយុត្តិធម៌នៅហ្វីលីពីននិងបំបាត់អំពើរំលោភបំពានទៅលើអ្នកកាន់សាសនាគ្រឹស្ត។ ដោយមិនអាចសំរេចបំនងបាន រីហ្សាល់ក៏ត្រលប់មកហ្វីលីពីនវិញ និងបានបំផុសអោយមានកំនែទំរង់ក្នុងស្រុក។ រីហ្សាល់ត្រូវបានគេចាប់ខ្លួននិងកាត់ទោសពីបទក្បត់ជាតិនៅថ្ងៃទី១០ ធ្នូ ១៨៩៦។ នៅដើមឆ្នាំដដែលនោះ មានចលនាបដិវដ្តន៍មួយផ្សេងទៀតរបស់ពូកកាទីពូណាន់ ដែលដឹកនាំដោយលោក អង់ដ្រេស បូនីហ្វាស្យូ(Andrés Bonifacio) និងក្រោយមកដោយលោក អេមីល្យូ អាហ្គីណាល់ដូ(Emilio Aguinaldo) បានបង្កើតអោយមានរដ្ឋាភិបាលបដិវត្តន៍មួយ។ ចលនានេះត្រូវបានអេស្ប៉ាញបង្ក្រាបវិញនៅថ្ងៃទី១៧ មិនា ១៨៩៧។

សង្គ្រាមអេស្ប៉ាញ-អាមេរិកបានផ្ទុះឡើងនៅគុយបានៅឆ្នាំ១៨៩៨ និងបានរាលដាលមកដល់ហ្វីលីពីន នៅពេលដែលឧត្តមនាវីត្រី ចច ដេវី (Commodore George Dewey) យកឈ្នះលើកងពលអេស្ប៉ាញនៅឆកម៉ានីល។ ដោយចាញ់សង្គ្រាម អេស្ប៉ាញបានប្រគល់ជាផ្លូវការទៅអោយអាមេរិកនូវហ្វីលីពីន, គុយបា, ហ្គាំ និង ពែរតូ រីកូ។ លោកអាហ្គីណាល់ដូ បានប្រកាសឯករាជ្យអោយហ្វីលីពីននៅថ្ងៃទី១២ មិថុនា ១៨៩៨។ និងបានឡើងធ្វើជាប្រមុខរដ្ឋ។ នៅឆ្នាំ១៨៩៩ សាធារណរដ្ឋហ្វីលីពីនទី១ ត្រូវបានបង្កើតនៅម៉ាឡូឡូស និង ប៊ូឡាកាន់ ប៉ុន្តែត្រូវបានរំលាយចោលវិញដោយកងកំលាំងអាមេរិក ហើយភ្លើងសង្គ្រាមហ្វីលីពីន-អាមេរិក រវាងកងទ័ពអាមេរិកនិងអ្នកបដិវដ្ដន៍ហ្វីលីពីនបានឆេះឡើង។ អាមេរិកឈ្នះសង្គ្រាមនោះ ដោយបានចាប់ខ្លួនលោកអាហ្គីណាល់ដូនៅថ្ងៃទី២៣ មិនា ១៩០១។ ក៏ប៉ុន្តែចលនាបដិវដ្ដន៍មិនទាន់ចប់ភ្លាមៗទេ ដោយអូសបន្លាយរហូតដល់ឆ្នាំ១៩១៣ និងបានឆក់យកអាយុជីវិតជនជាតិហ្វីលីពីនជាង១លាននាក់។ ឋានៈគ្រាន់តែជាដែនដីមួយ បានផ្លាស់ប្ដូរនៅពេលហ្វីលីពីនក្លាយជា ខំមិនវ៉ែលនៃហ្វីលីពីន នៅឆ្នាំ១៩៣៥ ដែលផ្ដល់នូវស្វ័យភាពជាងមុន។ គំរោងការទៅរកឯករាជ្យបរិបូណ៌ត្រូវបានអាក់ខាន ដោយសារសង្គ្រាមលោកលើកទី២ នៅពេលជប៉ុនបានឈ្លានពានកាន់កាប់កំរងកោះនេះ។ បន្ទាប់ពីជប៉ុនចាញ់សង្គ្រាម ហ្វីលីពីនបានទទួលឯករាជ្យពីអាមេរិកនៅថ្ងៃទី៤ កក្កដា ១៩៤៦ ដើម្បីជាការសងគុណដល់កងទ័ពហ្វីលីពីនដែលបានចូលរួមនឹងកងទ័ពអាមេរិក​ក្នុងការវាយរំដោះហ្វីលីពីនពីឆ្នាំ១៩៤៤ដល់ឆ្នាំ១៩៤៥។

តាំងពីឆ្នាំ១៩៤៦ ហ្វីលីពីនបានជួបនិងអស្ថេរភាពនយោបាយ ដោយសារមានក្រុមបះបោរជាច្រើនក្រុមកើតឡើង។ ទ.វឆ្នាំ៦០និង៧០ ជាពេលដែលសេដ្ឋកិច្ចហ្វីលីពីនរីកចំរើន (លេខ២នៅអាស៊ី បន្ទាប់ពីជប៉ុន)។ ប្រធានាធិបតីជាប់ឆ្នោតនៅពេលនោះគឺលោក ហ្វឺឌីណាន់ ម៉ារកូស។ ដោយត្រូវបានគេហាមមិនអោយលោកកាន់តំនែងនៅអាណត្តិទី៣ ម៉ារកូសបានប្រកាសប្រើច្បាប់អាជ្ញាសឹកនៅថ្ងៃទី២១ កញ្ញា ១៩៧២ ដោយយកលេសថាអស្ថេរភាពនយោបាយនិងកុបកម្មរបស់ពួកកុម្មុយនីសនិងមូស្លីម ហើយបានដឹកនាំប្រទេសតាមរបៀបប្រើប្រាស់ក្រឹត្យ (ផ្ដាច់ការ)។

អ្នកដឹកនាំបក្សប្រឆាំងលោក បេនីញូ អាគីណូ (Benigno Aquino) ត្រូវបានគេលួចធ្វើឃាតនៅថ្ងៃទី២១ សីហា ១៩៨៣ បន្ទាប់ពីត្រលប់មកពីការនិរទេសខ្លួន។ នៅខែមករា ១៩៨៦ លោក ម៉ារកូសបានអនុញ្ញាតអោយមានការបោះឆ្នោតយ៉ាងទាន់ហន់ បន្ទាប់ពីមានការទាមទារយ៉ាងធំពីប្រជាជន។ ការបោះឆ្នោតនោះប្រកបដោយភាពទុច្ចរិត បន្លំសន្លឹកឆ្នោត និងបាននាំទៅដល់ការប្រឈមមុខដាក់គ្នារវាង​ពលទាហានបះបោរនិងពលទាហានស្ម័គ្រស្មោះនឹងរដ្ឋាភិបាល។ ក្រុមអ្នកតវ៉ារួមជាមួយមន្ត្រីសំខាន់ៗក្នុងជួរគណរដ្ឋមន្ត្រីលាលែងពីតំនែង បានគាំទ្រទាហានបះបោរ។ ទីបំផុត អ្នកស្រី កូរ៉ាហ្សូន អាគីណូ (Corazon Aquino) ភរិយារបស់លោក បេនីញូ អាគីណូ ត្រូវបានគេទទួលស្គាល់ថាបានឈ្នះការបោះឆ្នោតលើកនោះ។ បន្ទាប់ពីបដិវដ្ដន៍កំលាំងប្រជាជន អ្នកស្រីអាគីណូបានឡើងជាប្រមុខរដ្ឋាភិបាល និងបានបើកសន្និបាតរដ្ឋធម្មនុញ្ញមួយ ដើម្បីធ្វើពង្រាងច្បាប់រដ្ឋធម្មនុញ្ញថ្មី។ លោក ម៉ារកូសនិងគ្រួសារបានគេចខ្លួនទៅកាន់កោះហាវ៉ៃបាត់ទៅ។

ការត្រលប់មកវិញនូវរបបប្រជាធិបតេយ្យនិងកំនែទំរង់រដ្ឋាភិបាលបន្ទាប់ពីព្រឹត្តិការណ៍ឆ្នាំ១៩៨៦ ត្រូវបានរារាំងរំខានដោយបញ្ហាមួយចំនួនធំជាពិសេស បំណុលជាតិដ៍សំបើម អំពើពុករលួយក្នុងជួររដ្ឋាភិបាល ការប៉ុនប៉ងធ្វើរដ្ឋប្រហារ កុបកម្មរបស់ពួកកុម្មុយនីស និង ចលនាបំបែកខ្លួនរបស់ពួកមូស្លីម។ សេដ្ឋកិច្ចរីកលូតលាស់ក្រោមអំនាចលោក ហ្វីដែល វ៉ាល់ដេ រ៉ាម៉ូស (Fidel Valdez Ramos) ដែលបានជាប់ឆ្នោតនៅឆ្នាំ១៩៩២។ ប៉ុន្តែការរីកចំរើនផ្នែកសេដ្ឋកិច្ចនេះត្រូវបានបង្អាក់ដំនើរដោយសារវិបត្តិសេដ្ឋកិច្ចអាស៊ីឆ្នាំ១៩៩៧។ បដិវដ្ដន៍EDSAឆ្នាំ២០០១ បាននាំអោយប្រធានាធិបតី ចូសេហ្វ អេស្ត្រាដា (Joseph Estrada) ធ្លាក់ពីតំនែង។ រដ្ឋាភិបាលបច្ចុប្បន្នរបស់លោកស្រី ហ្គ្លូរីយ៉ា ម៉ាកាប៉ាហ្គាល់ អាររ៉ូយ៉ូ (Gloria Macapagal Arroyo) ត្រូវបានគេរិះគន់ថាបានប្រព្រឹត្តអំពើពុករលួយ និង កេងបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោត។

ភូមិសាស្ត្រ

កែប្រែ

អាកាសធាតុ

កែប្រែ

ប្រទេសនេះស្ថិតនៅក្រោមឥទ្ធិពលអាកាសធាតុត្រូពិចសមុទ្រ បន្ថែមដោយខ្យល់មូសុងនិរតី និងឦសាន ដែលបង្កើតអោយមានរដូវ ​២ ច្បាស់លាស់គឺ រដូវប្រាំងចាប់ពីខែវិច្ឆិកាដល់មេសា និងរដូវវស្សាពីខែឩសភាដល់ខែតុលា។

នយោបាយ និងរដ្ឋាភិបាល

កែប្រែ

រដ្ឋាភិបាលហ្វីលីពីនជារដ្ឋាភិបាលគ្រប់គ្រងដោយប្រធានាធិបតី បង្រួបបង្រួមរដ្ឋាភិបាលស្វ័យយ័តតាមតំបន់នីមួយៗដែលមានសេរីភាពពីរដ្ឋាភិបាលកណ្ដាល។ ប្រធានាធិបតីមាននាទីជាប្រមុខរដ្ឋផងនិងជាប្រមុខរដ្ឋាភិបាលផង និងជាអគ្គមេបញ្ជាការកងកំលាំងប្រដាប់អាវុធ។ ប្រធានាធិបតីត្រូវបានជ្រើសរើសដោយសំលេងភាគច្រើនក្នុងការបោះឆ្នោត សំរាប់១អាណត្តិដែលមានរយៈពេល៦ឆ្នាំ ហើយមានសិទ្ឋិជ្រើសតាំងនិងដឹកនាំគណរដ្ឋមន្ត្រី។

អង្គការនីតិបញ្ញត្តិមានសភា២គឺ ព្រឹទ្ឋសភា (សភាជាន់ខ្ពស់) និង សភាតំណាងរាស្ត្រ (សភាជាន់ទាប)។ ព្រឹទ្ឋសភាមានសមាជិកជ្រើសរើសដោយការបោះឆ្នោតជាតិ និងមានអាណត្តិរយៈពេល៦ឆ្នាំ។ សភាតំណាងរាស្ត្រមានអាណត្តិរយៈពេល៣ឆ្នាំ។

អំណាចនីតិបញ្ញត្តិត្រូវបានប្រគល់អោយតុលាការកំពូល ដែលអង្គចៅក្រមដឹកនាំដោយ អគ្គចៅក្រមម្នាក់ និង ចៅក្រមរង១៤នាក់។ ចៅក្រមទាំងអស់ត្រូវតែងតាំងដោយប្រធានាធិបតី បន្ទាប់ពីមានការឧទ្ទេសនាមពីក្រុមប្រឹក្សាតុលាការនិងច្បាប់។

ហ្វីលីពីនជាសមាជិកស្ថាបនិកនិងសកម្មមួយរបស់អង្គការសហប្រជាជាតិ តាំងពីកំនរកំនើតអង្គការនេះនៅថ្ងៃទី២៤ តុលា ១៩៤៥ និងជាសមាជិកស្ថាបនិករបស់អាស៊ាន។ ហ្វីលីពីនជាសមាជិករបស់ East Asia Summit (កិច្ចប្រជុំកំពូលអាស៊ីខាងកើត ហៅកាត់ថាEAS) និងជាសមាជិកសកម្មរបស់​ Asia-Pacific Economic Cooperation (កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថាAPEC) , Latin Union (សំព័ន្ឋឡាទីន) និង Group of 24 (ក្រុមប្រទេស២៤)។ ប្រទេសនេះជាសំព័ន្ឋមិត្តមិនមែនណាតូរបស់អាមេរិក ប៉ុន្តែទន្ទឹមនឹងនោះជាសមាជិកចលនាមិនចូលបក្សសម្ព័ន្ធ។

ប្រជាសាស្ត្រ

កែប្រែ

ជនជាតិភីលីពីនមានដូចជា ជនជាតិតាកាឡូ ២៨,១% សេប៉ូអាណួ ១៣,១% អ៊ីឡូកាណូ ៩% ប៊ីសសាយ៉ា ៧,៦% ហ៊ីឡូកាណូន ៧,៥% ប៊ីកុល ៦% វ៉ារ៉េ ៣,៤% និងជនជាតិដទៃទៀត ២៥,៣% ។

ភីលីពីនមានភាសាចំនួន ១៧៥ ដែលក្នុងនោះមាន​ ភាសាចំនួន៤ត្រូវបានបាត់បង់ ។ ភាសា ភីលីពីណូ ( តាកាឡូ) និង ភាសាអង់គ្លេសជាភាសាផ្លូវការ ។ ភាសាធំៗមាន ៦ គឺ តាកាឡូ សេបូអាណូ អ៊ីឡយឡូ ហ៊ីលីកាណូន កាប៉ាមប៉ានង៉ាន និង ប៉ានហ្គាស៊ីណាន ។

សាសនា

កែប្រែ

ប្រជាជនភីលីពីន ៩០%​កាន់សាសនាគ្រិស្ត ។ ប្រជាជន ប្រហែល ៥ ទៅ ១០%​កាន់សាសនាអ៊ីស្លាម ។ ព្រះពុទ្ធសាសនា សាសនាតាវ គ

ចេញមាន សឺមីកុងឌុចទ័រ ផលិតផលអគ្គិសនី ឧបករណ៍ដឹកជញ្ជូន ប្រេងកាត ទង់ដែង ដូងប្រេង និងផ្លែឈើ ។ដៃគូពាណិជ្ជកម្មសំខាន់ៗមាន សហរដ្ឋអាមេរិច ជប៉ុន ចិន សឹង្ហបុរី កូរ៉េខាងត្បូង ហូឡង់ ហុងកុង អាឡឺម៉ង់ តៃវ៉ាន់ និង​ថៃ ។ រូបិយប័ណ្ណរបស់ភីលីពីនគឺ ពីសូ (₱ រី PHP) ។

សុខភាព

កែប្រែ

ក្នុងឆ្នាំ ២០០១ ប្រទេសភីលីពីនមានមន្ទីរពេទ្យចំនួន ១៧០០ ក្នុងនោះមនី្ទរពេទ្យរដ្ឋមាន​ ៤០% និង មនី្ទរពេទ្យឯកជនមាន ៦០% ។ ក្នុងឆ្នាំ ២០០៥ មានអ្នកផ្ទុកមេរោគអេដស៏ចំនួន ១៥០០០នាក់ ។

ហេដ្ឋារចនាសម្ព័ន្ធ

កែប្រែ

គមនាគមន៍ និងទូរគមនាគមន៍

កែប្រែ

ប្រទេសភីលីពីនមានផ្លូវជាតិប្រវែង ២០៣​ ០២៥គម ។ នៅភីលីពីនមានអាកាសយានដ្ឋានសាធារណៈចំនួន ៨៥ និង ឯកជនចំនួនប្រហែល ១១១ ។ ក្រុមហ៊ុនអាកាសចរណ៍ភីលីពីនអ៊ែរឡាញដែលជាក្រុមហ៊ុនចាស់ជាងគេនៅអាស៊ីនៅតែបន្តប្រតិបត្តិការ ។

ឆ្នាំ ២០០៨ មាន​អ្នកប្រើទូរស័ព្ទចំនួន ៦៧,៩ លាននាក់ ។ នៅឆ្នាំ ២០០៧ មានសារជាអក្សរចំនួន ១ពាន់លានត្រូវបានផ្ញើរក្នុង១ថៃ្ង ។ មានស្ថានីយ៍វិទ្យុ អេអឹមចំនួន ៣៨៣ និង អេហ្វអឹមចំនួន ៦៥៩ ។ ស្ថានីយ៍ទូរទស្សន៏ចំនូន ២៩៧​ និងទូរទស្សន៏ខ្សែកាបចំនូន ៨៧៣ ។ អ្នកប្រើប្រាស់អ៊ីនធឺណេតមានប្រហែល ២៤លាននាក់ ។ បណ្តាញសង្គម និងការមើលវីដេអូជាសកម្មភាពអ៊ីនធឺនេតដែលគេចូលចិត្តបំផុត ។

វប្បធម៌

កែប្រែ
 
ម្ហូបហាឡូ ហាឡូ ធ្វើពីទឹកកក ទឹកដោះគោ ផ្លែឈើ និងការ៉េម

ឯកសារយោង

កែប្រែ
  1. "2019 Philippines In Figures" (as of June 2019), Philippine Statistics Authority.
  2. "East & Southeast Asia :: Philippines". The World Factbook. Washington, DC: Central Intelligence Agency. October 28, 2009. Retrieved 10 មេសា 2022.
  3. Cudis, Christine (27 December 2021). "PH 2021 population growth lowest in 7 decades". Philippine News Agency. https://www.pna.gov.ph/articles/1163852. 
  4. "2020 Census of Population and Housing (2020 CPH) Population Counts Declared Official by the President". Philippine Statistics Authority.
  5. ៥,០ ៥,១ ៥,២ ៥,៣ "World Economic Outlook database: April 2021". មូកនិធិរូបិយវត្ថុអន្តរជាតិ. April 2021. https://www.imf.org/en/Publications/WEO/weo-database/2021/April/weo-report?c=566,&s=NGDP_RPCH,NGDPD,PPPGDP,NGDPDPC,PPPPC,&sy=2019&ey=2026&ssm=0&scsm=1&scc=0&ssd=1&ssc=0&sic=0&sort=country&ds=.&br=1. 
  6. "Gini Index". ធនាគារពិភពលោក. Retrieved 10 មេសា 2022.
  7. "Human Development Report 2020" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. December 15, 2020. Retrieved 10 មេសា 2022.