នរោត្ដម សីហនុ
ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ រាជហរិវង្ស ឧភតោសុជាតិ វិសុទ្ធពង្ស អគ្គមហាបុរសរតន៍ និករោត្ដម ធម្មិកមហារាជាធិរាជ បរមនាថ បរមបពិត្រ ព្រះចៅក្រុងកម្ពុជាធិបតី (៣១ តុលា ១៩២២ – ១៥ តុលា ២០១២)(ភាសាចិន:西哈努克) ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ១៩៤១ដល់១៩៥៥ និងម្ដងទៀតចាប់ពី ឆ្នាំ១៩៩៣ ដល់ ២០០៤។ ព្រះអង្គប្រសូត្រនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស.២៤៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ទ្រង់យាងសោយព្រះទិវង្គតនៅថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនិងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង០១:២០នាទីរំលងអាធ្រាត្រ (ម៉ោងក្នុងព្រះរាជាណាចក្រកម្ពុជា) នាមន្ទីរពេទ្យទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងព្រះជន្មាយុ៩០ព្រះវស្សា ដោយព្រះរោគាពាធ។ គោរម្យងារជាកិត្តិយសជាព្រះបិតាឯករាជ្យជាតិខ្មែរក្រោយពីព្រះអង្គបានដាក់រាជ្យថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ព្រះចៅក្រុងកម្ពុជាធិបតី មានគោរម្យងារថា ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។
នរោត្តម សីហនុ King Norodom Sihanouk | |||||
---|---|---|---|---|---|
ព្រះបរមឆាយាលក្ខណ៍ព្រះបាទ នរោត្តម សីហនុ នាឆ្នាំ១៩៨៣ | |||||
ព្រះមហាក្សត្រកម្ពុជា កម្ពុជាក្រោមអាណានិគម និង ឯករាជ្យ (អាណត្តិទី១) | |||||
រជ្ជកាល | ២៥ មេសា ១៩៤១ – ២ មីនា ១៩៥៥ | ||||
រាជាភិសេក | ៣ ឧសភា ១៩៤១ | ||||
អង្គមុន | ស៊ីសុវត្ថិ មុនីវង្ស | ||||
អង្គក្រោយ | នរោត្តម សុរាម្រិត | ||||
ព្រះមហាក្សត្រកម្ពុជា (អាណត្តិទី២) | |||||
រជ្ជកាល | ២៤ កញ្ញា ១៩៩៣ ~ ៧ តុលា ២០០៤ | ||||
អង្គមុន | ជា ស៊ីម | ||||
អង្គក្រោយ | នរោត្តម សីហមុនី | ||||
ប្រសូត | ភ្នំពេញ សហភាពឥណ្ឌូចិន | 31 តុលា 1922 ||||
សុគត | តុលា 15, 2012 ប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន | (អាយុ 89 ឆ្នាំ) ||||
រាជពន្ធភាព | នរោត្តម មុនីនាថ សីហនុ
(អភិសេកឆ្នាំ១៩៥២) | ||||
រាជបច្ឆាញាតិ | បុត្រាបុត្រី១៤អង្គ | ||||
| |||||
វង្ស | រាជវង្សនរោត្តម | ||||
បិតា | នរោត្តម សុរាម្រិត | ||||
មាតា | ស៊ីសុវត្ថិ កុសមៈ | ||||
សាសនា | ពុទ្ធសាសនាថេរវាទ | ||||
ព្រះហត្ថលេខា |
នរោត្តម សីហនុ | |
---|---|
នាយករដ្ឋមន្ត្រីកម្ពុជាទី១ នាយករដ្ឋមន្ត្រីអាណាព្យាបាលកម្ពុជាទី១ | |
ក្នុងការិយាល័យ ១៨ មីនា ១៩៤៥ – ១៣ សីហា ១៩៤៥ | |
មុន | តំណែងបានបង្កើតឡើង |
បន្ទាប់ | សឺន-ង៉ុកថាញ់ |
នាយករដ្ឋមន្ត្រីកម្ពុជាទី១២ នាយករដ្ឋមន្ត្រីអាណាព្យាបាលកម្ពុជាទី២ | |
ក្នុងការិយាល័យ ២៨ មេសា ១៩៥០ – ៣០ ឧសភា ១៩៥០ | |
មុន | យ៉ែម-សំបូរ |
បន្ទាប់ | សម្ដេចក្រុមហ្លួងស៊ីសុវត្ថិ-មុនីពង្ស |
នាយករដ្ឋមន្ត្រីកម្ពុជាទី១៦ នាយករដ្ឋមន្ត្រីអាណាព្យាបាលកម្ពុជាទី៦ | |
ក្នុងការិយាល័យ ១៦ មិថុនា ១៩៥២ – ២៤ មករា ១៩៥៣ | |
មុន | ហ៊ុយ-គន្ធុល |
បន្ទាប់ | ប៉ែន-នុត |
នាយករដ្ឋមន្ត្រីកម្ពុជាទី២០ នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជាទី៣ | |
ក្នុងការិយាល័យ ៧ មេសា ១៩៥៤ – ១៨ មេសា ១៩៥៤ | |
មុន | ចាន់-ណាក់ |
បន្ទាប់ | ប៉ែន-នុត |
នាយករដ្ឋមន្ត្រីកម្ពុជាទី២៣ នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជាទី៦ | |
ក្នុងការិយាល័យ ៣ តុលា ១៩៥៥ – ៥ មករា ១៩៥៦ | |
មុន | ឡេង-ង៉ែត |
បន្ទាប់ | អ៊ុម-ឈៀងស៊ុន |
នាយករដ្ឋមន្ត្រីកម្ពុជាទី២៥ នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជាទី៨ | |
ក្នុងការិយាល័យ ១ មីនា ១៩៥៦ – ២៤ មីនា ១៩៥៦ | |
មុន | អ៊ុម-ឈៀងស៊ុន |
បន្ទាប់ | ឃឹម-ទិត |
នាយករដ្ឋមន្ត្រីកម្ពុជាទី២៧ នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជាទី១០ | |
ក្នុងការិយាល័យ ១៥ កញ្ញា ១៩៥៦ – ១៥ តុលា ១៩៥៦ | |
មុន | ឃឹម-ទិត |
បន្ទាប់ | សាន-យន់ |
នាយករដ្ឋមន្ត្រីកម្ពុជាទី៣៥ នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជាទី១៧ | |
ក្នុងការិយាល័យ ៩ មេសា ១៩៥៧ – ៧ កក្កដា ១៩៥៧ | |
មុន | សាន-យន់ |
បន្ទាប់ | ស៊ឹម-វ៉ា |
នាយករដ្ឋមន្ត្រីកម្ពុជាទី៣៦ នាយករដ្ឋមន្ត្រីរាជាធិបតេយ្យរាជ្យានុសិទ្ធិកម្ពុជាទី១ | |
ក្នុងការិយាល័យ ៣ មេសា ១៩៦០ – ១៩ មេសា ១៩៦០ | |
មុន | ព្រះអង្គឯង (ជាន.រ.នៃព្រះរាជាណាចក្រកម្ពុជាឯករាជ្យ |
បន្ទាប់ | ផូ-ព្រឿង |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
គណបក្សនយោបាយ | សង្គមរាស្ត្រនិយម |
វិជ្ជាជីវៈ | អ្នកនយោបាយ |
ព្រះអង្គជាអ្នកគ្រប់គ្រងដែលមានឥទ្ធិពលរបស់កម្ពុជាចាប់ពីឆ្នាំ១៩៥៣ដល់ឆ្នាំ១៩៧០។ បន្ទាប់ពីការដាក់រាជ្យលើកទីពីររបស់ព្រះអង្គក្នុងឆ្នាំ២០០៤ ព្រះអង្គត្រូវបានគេស្គាល់ថា ជាព្រះមហាវីរក្សត្រជាតំណែងមួយក្នុងនោះដែលព្រះអង្គបានទទួលបានការទទួលខុសត្រូវជាច្រើនកាលអតីតរបស់ទ្រង់ជាក្សត្រអាស្រ័យរដ្ឋធម្មនុញ្ញ។
ជាព្រះរាជបុត្រនៃព្រះបាទនរោត្តម-សុរាម្រិត និង ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ-កុសមៈ ព្រះសីហនុបានកាន់តំណែងជាច្រើនមែនទែនតាំងពីឆ្នាំ១៩៤១ ដែលសៀវភៅកំណត់ត្រាពិភពលោកហ៊្គីននីស បង្ហាញថាទ្រង់ថាជាអ្នកនយោបាយដែលបានបម្រើក្នុងដំណើរផ្លាស់ប្ដូរនៃមុខតំណែងនយោបាយធំៗបំផុតរបស់ពិភពលោក។[១] ទាំងនេះរួមមានពីរអាណ្ណត្តិជាព្រះមហាក្សត្រ តំណែងពីរជាសម្ដេចព្រះរាជបុត្រ តំណែងមួយជាប្រធាន តំណែងពីរជានាយករដ្ឋមន្ត្រី ដូចគ្នាតំណែងមួយចំនួនជាមេដឹកនាំនៃរដ្ឋាភិបាលនិរទេសជាច្រើន។ ទ្រង់បានបម្រើការជាប្រមុខរដ្ឋជាអាយ៉ងរបស់រដ្ឋាភិបាលខ្មែរក្រហមនៅឆ្នាំ១៩៧៥–១៩៧៦។[២]
ភាគច្រើននៃតំណែងទាំងនេះជាព្រះកិត្តិយសតែប៉ុណ្ណោះ រួមមានតំណែងចុងក្រោយជាព្រះមហាក្សត្រកម្ពុជាអាស្រ័យរដ្ឋធម្មនុញ្ញ។ សម័យកាលនៃការគ្រប់គ្រងជាក់ស្ដែងរបស់សម្ដេចព្រះ នរោត្តម សីហនុ លើកម្ពុជាគឺបានចាប់ពី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ នៅពេលដែលកម្ពុជាបានទទួលបានឯករាជ្យពីបារាំង រហូតដល់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ នៅពេលនោះលោកឧត្តមសេនីយ៍លន់-នល់និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ និងបក្សពួក បានធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គចេញពីព្រះតំណែងព្រះប្រមុខរដ្ឋនៃកម្ពុជា។
ព្រះរាជជីវប្រវត្តិ
កែប្រែផ្នែកនេះ ត្រូវការការដកស្រង់ ឬ ឯកសារយោងបន្ថែមសម្រាប់ការផ្ទៀងផ្ទាត់ (ខែតុលា ២០១២) |
នៅពេលព្រះអយ្យកោខាងមាតារបស់ព្រះអង្គ ព្រះបាទស៊ីសុវត្ថិ-មុនីវង្ស បានសោយទិវង្គតនៅ ថ្ងៃ២៣ មេសា ១៩៤១ ក្រុមប្រឹក្សារាជបល្ល័ង្កបានជ្រើសរើសព្រះអង្គម្ចាស់សីហនុជាព្រះមហាក្សត្រនៃកម្ពុជា។ ក្នុងពេលនោះ កម្ពុជាក្រោមអាណានិគមធ្លាប់ជាប៉ែកនៃសហភាពឥណ្ឌូចិន ដែលបានគ្រប់គ្រងដោយរដ្ឋាភិបាលវិចឈីដែលសហការនិយមអ័ក្ស។ ការអភិសេកទ្រង់បានប្រារព្ធនៅ ថ្ងៃ៣ ឧសភា ១៩៤១។[៣] នៅខែមីនា១៩៤១ អធិរាជាណាចក្រជប៉ុន បានកាន់កាប់កម្ពុជា ប៉ុន្តែបានអនុញ្ញាតអោយរដ្ឋការអាណានិគមបារាំងអោយនៅមានខ្លះ ដោយបានរំលាយរដ្ឋការអាណានិគម ហើយក៏ បានកាន់កាប់ត្រួតត្រាសហភាពឥណ្ឌូចិន។ ស្ថិតក្រោមសម្ពាធពីពួកជប៉ុន ព្រះសីហនុបានប្រកាសឯករាជ្យរបស់កម្ពុជា។ មិនដូចអធិរាជយួនបាវ-ដាយទេ ព្រះសីហនុប្រយ័ត្នប្រយែងមិនព្រមព្រៀងខ្លួនព្រះអង្គច្រើនពេកទេក្នុងការសហការជាមួយជប៉ុន។ ពួកជប៉ុនបានបង្ខំអោយលោកសឺន-ង៉ុកថាញ់ធ្វើជារដ្ឋមន្ត្រីការបរទេសដែលក្រោយមកទៀតនៅខែសីហា ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។[៤] បន្ទាប់ពីការចុះចាញ់របស់ជប៉ុន ពួកបារាំងបន្តិចម្ដងៗបានដណ្ដើមយកការកាន់កាប់សហភាពឥណ្ឌូចិនមកវិញ។
ទ្រង់ក៏ជាអ្នកបង្កើតច្បាប់ដ៏មានប្រសិទ្ធិភាពបំផុតនៅប្រទេសកម្ពុជា ចាប់ពីឆ្នាំ១៩៥៣ ដល់ ឆ្នាំ១៩៧០។ បន្ទាប់ពីទ្រង់ដាក់រាជ្យក្នុងឆ្នាំ២០០៤ រួចមក រដ្ឋសភាជាតិនៃកម្ពុជាបានព្រមព្រៀងថ្វាយជូននូវព្រះគោរម្យងារផ្លូវការជា «ព្រះករុណា សម្ដេចព្រះនរោត្ដម-សីហនុ ព្រះមហាក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ» ជាមួយនឹងព្រះបុព្វសិទ្ធិពិសេស ក៏ដូចជាព្រះរាជអភ័យឯកសិទ្ធិ ដូចកាលដែលព្រះអង្គនៅគ្រងរាជ្យដែរ។
ការសិក្សា
កែប្រែចាប់ពីឆ្នាំ១៩៣០ ដល់ ឆ្នាំ១៩៤០ ព្រះអង្គបានចូលសិក្សា នៅសាលាបឋមសិក្សា ផ្ហ្រង់ស្វាបឺឌ្វាង់ និងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ក្រុងភ្នំពេញ។ បន្ទាប់មក ព្រះអង្គបានបន្តការសិក្សានៅវិទ្យាល័យបារាំងស្ឆេះស៊្លូបឡូបា (Lycée Chasseloup Laubat) នៅព្រៃនគរ (វៀតណាមខាងត្បូង)។
នៅឆ្នាំ១៩៤៦ និង ១៩៤៨ ព្រះអង្គបានបន្តការសិក្សាជាន់ខ្ពស់ នៅសាលាអនុវត្តទ័ពសេះនិងកងរថពាសដែកនៅសូមៀរ ប្រទេសបារាំង។
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
កែប្រែការគ្រងរាជ្យសម្បត្តិលើកទី១
កែប្រែនៅខែមេសា ឆ្នាំ១៩៤១ ក្រុមប្រឹក្សាព្រះរាជបល្ល័ង្គ បានជ្រើសតាំង និងថ្វាយព្រះរាជឋានៈព្រះអង្គជា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅរាជធានីភ្នំពេញ។ ព្រះអង្គឡើងគ្រងរាជសម្បត្តិនៅ ថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១។បន្ទាប់ពីប្រទេសកម្ពុជាបានទទួលឯករាជ្យពីប្រទេសបារាំង ព្រះអង្គបានដាក់រាជ្យថ្វាយព្រះបិតានៅ ថ្ងៃទី០២ ខែមីនា ឆ្នាំ១៩៥៥ ។
ភាពចលាចលជាអ្នកដឹកនាំ
កែប្រែនាយករដ្ឋមន្ត្រី
កែប្រែ
បន្ទាប់ពីសង្គ្រាមលោកលើកទី២ និងចូលមកដល់ដើមទសវត្ស១៩៥០ បំណងប្រាថ្នារបស់ព្រះបាទសីហនុបានកាន់តែមានភាពជាតិនិយម និងព្រះអង្គបានទាមទារឯករាជ្យពីពួកអាណានិគមជនបារាំងនិងចង់ឱ្យមានការចាកចេញទាំងស្រុងរបស់ពួកគេពីឥណ្ឌូចិន។ នេះបានដាស់ពញ្ញាក់មនោសញ្ចេតនានៃប្រជាជាតិក្មេងខ្ចីនៃសហភាពឥណ្ឌូចិន: រដ្ឋវៀតណាម សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម និងព្រះរាជាណាចក្រលាវ។ ព្រះអង្គបានយាងទៅក្រៅស្រុកទៅកាន់ប្រទេសថៃនៅខែឧសភា ១៩៥៣ ពីព្រោះការគំរាមកំហែងដល់ព្រះជន្មរបស់ទ្រង់ដោយពួកបារាំង ហើយក៏បានត្រឡប់មកវិញ នៅពេលឯករាជ្យបានជោគជ័យនៅ ថ្ងៃ៩ វិច្ឆិកា ១៩៥៣។ ខណៈដែលមានឯករាជ្យ កម្ពុជាបានទទួលនូវសម្ព័ន្ធភាពមួយជាមួយសហភាពបារាំង រហូតដល់ការបញ្ចប់នៃសង្គ្រាមឥណ្ឌូចិនលើកទីមួយ និងការបញ្ចប់នៃសហភាពឥណ្ឌូចិនជាផ្លូវការជាបន្តបន្ទាប់។
ថ្ងៃ២ មីនា ១៩៥៥ ព្រះសីហនុបានដាក់រាជ្យប្រគល់ឱ្យព្រះបិតាទ្រង់ ដោយបានបង្កើតនូវសង្គមរាស្ត្រនិយម និងបានកាន់តំណែងនាយករដ្ឋមន្ត្រីពីរបីខែក្រោយមកទៀត បន្ទាប់ពីការទទួលបានជោគជ័យដ៏លើសលប់ក្នុងការបោះឆ្នោតសភានៅខែកញ្ញា ១៩៥៥។
ថ្ងៃ៣១ សីហា ១៩៥៩ ង-ដឹនញូ ប្អូនប្រុសនិងទីប្រឹក្សាជាន់ខ្ពស់នៃប្រធានាធិបតីវៀតណាមខាងត្បូងង-ដឹនយៀម បានបរាជ័យក្នុងការប៉ុនប៉ងមួយដើម្បីធ្វើគត់ព្រះសីហនុ។ លោកបានបញ្ជាពួកភ្នាក់ងាររបស់ខ្លួនបញ្ជូនគ្រាប់បែកកញ្ចប់ទៅកាន់មេដឹកនាំកម្ពុជាក្នុងការសងសឹកចំពោះផែនការសម្ងាត់របស់សម-សេរី និង ដាប-ឈួនដែលមិនបានសម្រេច ក្នុងនោះលោកញូក៏ជាអ្នកចូលរួមម្នាក់ដែរ។ លោកញូបានបដិសេធយ៉ាងខ្លាំងជាមួយគោលនយោបាយការបរទេសរបស់ព្រះសីហនុនិងសង្ឃឹម ជាមួយថាព្រះសីហនុបានធ្លាក់ចេញពីតំណែង ហើយលោកអាចលើកលោកសឺន-ង៉ុកថាញ់នៅភ្នំពេញវិញ។[៥] វ៉ាលីពីរត្រូវបានផ្ញើរទៅកាន់ព្រះបរមរាជវាំងរបស់ព្រះសីហនុ មួយបានផ្ញើរទៅព្រះប្រមុខរដ្ឋ និងមួយទៀតទៅព្រះអង្គម្ចាស់វ៉ាគ្រីវ៉ាន់ ប្រមុខពិធីការព្រះអង្គ។ បញ្ញើប្រៃសនីយបានបិទផ្លាកដើមថាមកពីវិស្វករជាតិអាមេរិកម្នាក់ដែលបានធ្វើការនៅកម្ពុជាពីមុនមកនិងបានអះអាងថាមានជំនូនមួយចំនួនមកពីហុងកុង។ កញ្ចប់របស់ព្រះសីហនុមានគ្រាប់បែកមួយគ្រាប់ ប៉ុន្តែអាផ្សេងមិនមានទេ យ៉ាងណាក៏ដោយ ទ្រង់វ៉ាគ្រីវ៉ាន់បានបើកទាំងពីរជំនួសអោយព្រះមហាក្សត្រនិងត្រូវបានស្លាប់ភ្លាមៗ ក្នុងនាមជាមន្ត្រីបម្រើ។ ការផ្ទុះនោះបានកើតឡើងកៀកនឹងរាជដំណាក់មួយនៅក្នុងព្រះរាជវាំងដែលព្រះមាតាបិតារបស់ព្រះសីហនុពួកទ្រង់មានវត្តមាននៅទីនោះ។[៦][៧]
បន្តបន្ទាប់ពីការសោយទិវង្គតរបស់ព្រះបិតាទ្រង់ក្នុងឆ្នាំ១៩៦០ ព្រះសីហនុបានឈ្នះការបោះឆ្នោតជាសកលជាព្រះប្រមុខរដ្ឋ ប៉ុន្តែបានទទួលគោរម្យងារជាសម្ដេចផ្ទុយពីបានងារជាព្រះមហាក្សត្រ។ នៅឆ្នាំ១៩៦៣ ព្រះអង្គបានធ្វើឱ្យមានការផ្លាស់ប្ដូរក្នុងរដ្ឋធម្មនុញ្ញដែលបានធ្វើឱ្យព្រះអង្គក្លាយជាប្រមុខរដ្ឋអស់មួយជីវិត។ គ្រានោះព្រះអង្គមិនមែនជាព្រះមហាក្សត្រជាផ្លូវការឡើយ ព្រះអង្គបានបង្កើតតំណែងរដ្ឋធម្មនុញ្ញសម្រាប់ព្រះអង្គឯង ដែលតាមពិតស្មើនឹងតំណែងស្ដេចពីអតីត។
នៅពេលសង្គ្រាមវៀតណាមបានឆេះឆួល ព្រះសីហនុបានផ្សព្វផ្សាយគោលនយោបាយដែលព្រះអង្គអះអាងថានឹងរក្សាអព្យាក្រឹតភាពនិងសន្តិសុខជាសំខាន់បំផុតសម្រាប់កម្ពុជា។ កាលណោះ ព្រះអង្គក្នុងករណីជាច្រើនបានឈរខាងពួកអ្នកជិតខាងរបស់ទ្រង់ សម្ពាធជាច្រើនលើរដ្ឋាភិបាលរបស់ទ្រង់ពីគ្រប់ភាគីក្នុងការប៉ះទង្គិចកាន់តែធំឡើង និងការព្រួយបារម្ភលើសលប់របស់ទ្រង់គឺត្រូវរារាំងទប់ស្កាត់កម្ពុជាពីការរំកិលខ្លួនចូលទៅក្នុងសង្គ្រាមតំបន់ដែលកាន់តែរីកធំឡើងៗ។ ក្នុងការធ្វើដូច្នេះ ព្រះអង្គបានធ្វើការជ្រើសរើសដ៏លំបាកចំណោមសម្ព័ន្ធភាពក្នុងការស្វែងរកផ្លូវឆ្ពោះទៅមុខដែលមានគ្រោះថ្នាក់តិចតួចបំផុតក្នុងស្ថានភាពនយោបាយ ដែលអព្យាក្រឹតភាពពិតប្រហែលជាមិនអាចទៅរួចទេនៅពេលនោះ។
ក្នុងរដូវផ្ការីកឆ្នាំ១៩៦៥ ព្រះអង្គបានធ្វើកតិកាសញ្ញាជាមួយសាធារណរដ្ឋប្រជាមានិតចិន និងវៀតណាមខាងជើងដែលអនុញ្ញាតឱ្យមានវត្តមានមូលដ្ឋានទ័ពវៀតណាមខាងជើងជាអចិន្ត្រៃយ៍នៅកម្ពុជាភាគខាងកើតនិងអនុញ្ញាតឱ្យមានការផ្គត់ផ្គង់យោធាពីចិនទៅដល់វៀតណាមតាមរយៈកំពង់ផែកម្ពុជា។ កម្ពុជានិងខ្មែររាល់រូបត្រូវបានជំនួសវិញដោយការទិញផលស្រូវកម្ពុជាដោយចិនក្នុងតម្លៃខ្ពស់កប់ពពក។ ព្រះអង្គនៅពេលនោះដែរ បានធ្វើសុន្ទរកថាជាច្រើនរំលឹកដល់ជ័យជំនះនៃលទ្ធិកុម្មុយនិស្តនៅអាស៊ីអាគ្នេយ៍ដែលមិនអាចចៀសរួចនិងណែនាំនូវគំនិតម៉ៅនិយមគឺមានតម្លៃក្នុងការប្រណាំងប្រជែង។
នៅឆ្នាំ១៩៦៦ និង ១៩៦៧ ព្រះសីហនុបានបណ្ដោយឱ្យមានរលកនៃការបង្ក្រាបនយោបាយដែលបានធ្វើជាច្រើនដងលើពួកឆ្វេងអោយនៅខាងក្រៅនៃនយោបាយទោរទន់ជ្រុល។ គោលនយោបាយមិត្តភាពរបស់ព្រះអង្គបានលិចលង់ជាមួយចិនដោយសារតែផ្នត់គំនិតជ្រុលនិយមនៅប្រទេសចិនទៅឱ្យដល់ចំណុចកំពូលនៃបដិវត្តន៍វប្បធម៌។ ការរួមផ្សំនៃការបង្ក្រាបនយោបាយនិងបញ្ហាមួយចំនួនជាមួយចិនបានធ្វើឱ្យតុល្យការរបស់ព្រះអង្គមិនអាចប្រព្រឹត្តទៅដើម្បីទ្រាំទ្ររួចឡើយ។ ទ្រង់បានផ្ទេរសិទ្ធិឱ្យពួកឆ្វេង ដែលបានអនុញ្ញាតឱ្យពួកវៀតណាមខាងជើងបង្កើតឡើងនូវមូលដ្ឋានទ័ពខាងក្នុងប្រទេសកម្ពុជា និងបានដាក់ភ្នាល់គ្រប់យ៉ាងលើឧត្តមឆន្ទៈរបស់ចិន។ នៅថ្ងៃ១១ មីនា ១៩៦៧ ការបះបោរមួយនៅខេត្តបាត់ដំបងបាននាំឱ្យមានសង្គ្រាមរដ្ឋប្បវេណីនៅកម្ពុជា។
ការទម្លាក់ និរទេស និង ការវិលត្រឡប់មកវិញ
កែប្រែថ្ងៃ១៨ មីនា ១៩៧០ គ្រាដែលព្រះសីហនុបានកំពុងតែយាងដំណើរនៅខាងក្រៅប្រទេស លោកនាយករដ្ឋមន្ត្រីលន់-ណុលបានកោះប្រជុំឱ្យសភាជាតិបោះឆ្នោតទម្លាក់ព្រះសីហនុពីតំណែងប្រមុខរដ្ឋនិងបានប្រគល់អំណាចឱ្យលន់-ណុលជាបណ្ដោះអាសន្នសិន។ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ-សិរិមតៈ ព្រះភាតាអយ្យិកាមួយរបស់ព្រះសីហនុដែលត្រូវបានមើលរំលងដោយរដ្ឋាភិបាលបារាំងក្នុងឆ្នាំ១៩៤១ បានទទួលបានតំណែងជាឧបនាយករដ្ឋមន្ត្រី។ សាធារណរដ្ឋខ្មែរថ្មីមួយនេះភ្លាមៗត្រូវបានរៀបចំជាថ្មីវិញដោយសហរដ្ឋ។
បន្ទាប់ពីទ្រង់ត្រូវបានទម្លាក់ ព្រះសីហនុបានភៀសព្រះកាយទៅប៉ីជិង ហើយបង្កើតរណសិរ្សរួបរួមជាតិកម្ពុជា (Front Uni National du Kampuchéa – FUNK) និងបានចាប់ផ្ដើមគាំទ្រពួកខ្មែរក្រហមក្នុងការតស៊ូដើម្បីផ្ដួលរំលំរដ្ឋាភិបាលលន់-ណុលនៅភ្នំពេញ។ ព្រះអង្គបានបញ្ចូលសមាជិកថ្មីGouvernement Royal d'Union Nationale du Kampuchéa (រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា) ដែលរួមបញ្ចូលមានពួកមេដឹកនាំខ្មែរក្រហមផងដែរ។ បន្ទាប់ពីព្រះសីហនុបានសំដែងឱ្យឃើញនូវការគាំទ្ររបស់ទ្រង់ចំពោះពួកខ្មែរក្រហមតាមរយៈការទៅទស្សនកិច្ចពួកគេនៅសមរភូមិ ជួរទ័ពរបស់ពួកគេបានប៉ោងឡើងចំនួនយុទ្ធជនចាប់ពី ៦០០០ ទៅ ៥០០០០នាក់។ ទាហានកំណែនថ្មីជាច្រើនរបស់ខ្មែរក្រហមគឺជាពួកកសិករអនយោបាយដែលបានប្រយុទ្ធប្រឆាំងក្នុងការគាំទ្រដល់ព្រះមហាក្សត្រ មិនមែនដើម្បីលទ្ធិកុម្មុយនិស្តទេ ដែលក្នុងនោះពួកគេយល់ដឹងតិចតួចណាស់។ ព្រះបាទសីហនុក្រោយមកបាននឹងលើកឡើង (១៩៧៩) ថារាជាធិបតេយ្យនឹងកំពុងបានគេលុបចោល ទ្រង់មានតែប្រយុទ្ធប្រឆាំងតែប៉ុណ្ណោះដើម្បីឯករាជ្យរបស់ប្រទេសទ្រង់ "ទោះបីជាប្រទេស[ទ្រង់]បានក្លាយទៅជាកុម្មុយនិស្តក៏ដោយ។"[៨] អំឡុងរបបលន់ណុល ព្រះសីហនុបានគង់នៅក្រៅប្រទេសភាគច្រើនបំផុតនៅកូរ៉េខាងជើង ដែលមានព្រះរាជដំណាក់ដូចវិមានមាន៦០បន្ទប់ ដែលថែមទាំងធ្លាប់មានរោងកុនមួយ ត្រូវបានសាងសង់ឡើងដើម្បីទ្រង់ថែមទៀត។ ព្រះអង្គក្រោយមកទៀតបាននឹងត្រឡប់មករាជវាំងព្យុងយ៉ាងវិញក្រោយការលុកលុយរបស់វៀតណាមនៅឆ្នាំ១៩៧៩។[៩]
ការបង្ខាំងរបស់ខ្មែរក្រហម
កែប្រែនៅពេលសាធារណរដ្ឋខ្មែរបានធ្លាក់ទៅដៃពួកខ្មែរក្រហមនៅខែមេសា ១៩៧៥ សម្ដេចសីហនុបានក្លាយជាប្រមុខរដ្ឋជានិមិត្តរូបនៃរបបថ្មីដែលកាលណោះប៉ុល-ពតនៅកាន់អំណាចនៅឡើយ។ ព្រះសីហនុ បំណងរបស់ទ្រង់ត្រូវបានក្លាយជាសុភាពបុរសរបស់ប្រទេសដែលបានចូលនិវត្តន៍និងប្រហែលជាមនុស្សមាន'ទំនាក់ទំនងសាធារណៈម្នាក់ សម្រាប់ប្រទេស[ព្រះអង្គ] និងមានពិធីជប់លៀងតែឯងខ្លះៗ និងធ្វើការថតខ្សែភាពយន្តមួយចំនួន'[១០] ត្រូវចំនាយពេលពីរបីឆ្នាំជាឈ្លើយនៃពួកខ្មែរក្រហម។ ឆ្នាំបន្ទាប់មក ថ្ងៃទី៤ មេសា ១៩៧៦ ខ្មែរក្រហមបានបង្ខំអោយព្រះសីហនុចេញពីតំណែងម្ដងទៀត និងចូលនិវត្តន៍នយោបាយ។ កំឡុងការចូលលុកលុយរបស់វៀតណាម ព្រះអង្គត្រូវបានបញ្ជូនទៅញូវយ៉កដើម្បីនិយាយប្រឆាំងវៀតណាមចំពោះមុខអង្គការសហប្រជាជាតិ។ បន្ទាប់ពីសុន្ទរកថារបស់ព្រះអង្គ ព្រះអង្គបានស្វែងរកការភៀសព្រះកាយនៅចិន និងកូរ៉េខាងជើង។
ការលុកលុយរបស់វៀតណាមនៅកម្ពុជានៅខែធ្នូ ១៩៧៨ បានបណ្ដេញពួកខ្មែរក្រហមចេញ។ គ្រានោះ ក៏ស្វាគមន៍នឹងការបណ្ដេញចេញនៃរដ្ឋាភិបាលខ្មែរក្រហមដែរ តែព្រះអង្គនៅតែប្រឆាំងយ៉ាងដាច់ខាតចំពោះរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជារបស់ហេង-សំរិនដែលបានបន្តុបដោយវៀតណាម។ ចាប់ពីពេលនោះមក ព្រះសីហនុបានទាមទារកៅអីរបស់កម្ពុជានៅស.ប. ដែលបាននៅទំនេរ ដោយហេតុ មិនថាតែរបបប៉ុល-ពត រឺ ហេង-សំរិនក៏មិនអាចតំណាងឱ្យប្រជាជនខ្មែរបានឡើយ។[១១] ថ្វីត្បិតអះអាងដោយប្រយ័ត្នប្រយែងចំពោះពួកខ្មែរក្រហម និងទាមទារថាឱ្យពួកអ្នកតំណាងខ្មែរក្រហមដែលនៅតែកាន់កាប់កៅអីស.ប.របស់កម្ពុជាឱ្យបោះបង់សិទ្ធិកាន់កាប់ចោលក៏ដោយ [១២] ក៏ព្រះសីហនុម្ដងទៀតក៏បានចូលរួមកងកម្លាំងជាមួយពួកគេដើម្បីផ្ដល់ឱ្យរណសិរ្សបង្រួបបង្រួមប្រឆាំងនឹងការកាន់កាប់របស់វៀតណាម ខ្លះមានជំនឿថាដោយសារតែការបង្ខិតបង្ខំរបស់ស.រ.ដើម្បីអោយធ្វើការជាមួយពួកខ្មែរក្រោម។ [១៣] នៅឆ្នាំ១៩៨២ ព្រះអង្គបានជំទាស់ទាំងស្រុងនឹងរដ្ឋាភិបាលដែលគាំទ្រដោយវៀតណាម ហើយក៏ក្លាយជាប្រធាននៃរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ (រ.ច.ក.ប. រឺ GCKD) ដែលក្នុងនោះប្រកបដោយកងទ័ពជាតិសីហនុនិយម (ក.ជ.ស. រឺ ANS) រណសិរ្សរំដោះជាតិប្រជាជនខ្មែរ (រ.រ.ជ.ប.ខ. រឺ KPNLF)របស់សឺន-សាន និងពួកខ្មែរក្រហម។ ពួកវៀតណាមបានដកទ័ពនៅឆ្នាំ១៩៨៩ ដែលបន្សល់ទុកនៅខាងក្រោយនូវរដ្ឋាភិបាលនិយមវៀតណាម ក្រោមអតីតកម្មាភិបាលខ្មែរក្រហម ហ៊ុន-សែនដើម្បីកាន់កាប់សាធារណរដ្ឋប្រជាមានិតកម្ពុជា (ស.ប.ក.)។
ជំនួយរបស់សហរដ្ឋ
កែប្រែនៅចុងទសវត្សឆ្នាំ១៩៨០ កងកម្លាំងប្រឆាំងរបស់ព្រះសីហនុបានស្រូបទាញជំនួយកងទ័ពមានកម្រិតនិងហិរញ្ញវត្ថុពីសហរដ្ឋ ដែលស្វះស្វែងដើម្បីជួយចលនារបស់ទ្រង់ជាផ្នែកនៃលទ្ធិរីហ៊្គែនដើម្បីតបតនឹងការពាក់ព័ន្ធរបស់សូវៀតនិងវៀតណាមនៅកម្ពុជា។ មួយនៅក្នុងចំណោមនៃពួកស្ថាបត្យករសំខាន់ៗនៃលទ្ធិរីហ៊្គែន លោកម៉ាយគល-ចនស៍នៃមូលនិធិកេរដំណែល បានធ្វើទស្សនកិច្ចកងកម្លាំងរបស់ព្រះសីហនុនៅកម្ពុជាក្នុងឆ្នាំ១៩៨៧ និង បានត្រឡប់ទៅកាន់វ៉ាស៊ីនតោន ជម្រុញអោយមានការពង្រីកជំនួយរបស់ស.រ.សម្រាប់កងកម្លាំងតស៊ូរ.រ.ជ.ប.ក. និងព្រះសីហនុជាជម្រើសទីបីចំពោះទាំងរដ្ឋាភិបាលកម្ពុជាដែលបន្តុបនិងគាំទ្រដោយវៀតណាម និងខ្មែរក្រហម ដែលកំពុងតស៊ូនឹងរដ្ឋាភិបាលនេះផងដែរ។[១៤]
ការគ្រងរាជ្យសម្បត្តិលើកទី២
កែប្រែកិច្ចចរចាសន្តិភាពរវាងរ.ច.ក.ប. និង ស.ប.ក. បានចាប់ផ្ដើមរយៈពេលដ៏ខ្លី ចាប់តាំងពីពេលនោះមក និងបានបន្តរហូតមកដល់ឆ្នាំ១៩៩១ នៅពេលគ្រប់ភាគីទាំងអស់បានយល់ស្របការផ្សះផ្សាយោគយល់គ្នាដែលពួកគេបានចុះហត្ថលេខានៅប៉ារីស។ សម្ដេចសីហនុបានត្រឡប់មកកម្ពុជាម្ដងទៀតនៅ ថ្ងៃទី១៤ ខែវិច្ឆិកា ១៩៩១ បន្ទាប់ពីដប់បីឆ្នាំក្នុងការនិរទេសរបស់ទ្រង់ ដោយបានហែហមដោយក្រុមនៃអង្គរក្សកូរ៉េខាងជើងមួយក្រុម។[១៥]
ព្រះអង្គទ្រង់បានឡើងគ្រងរាជ្យជាលើកទី២ នៅ ថ្ងៃទី២៤ កញ្ញា ១៩៩៣ ហើយទ្រង់បានដាក់រាជ្យវិញនៅ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៤។ ក្រោយពីការដាក់រាជ្យ ព្រះអង្គត្រូវបានគេថ្វាយព្រះនាមថា ព្រះមហាវីរក្សត្រ ។
កំឡុងការស្ដាឡើងវិញ យ៉ាងណាក៏ដោយ ព្រះអង្គបានរងទុក្ខដោយព្រះរាជសុខភាពមិនល្អនិងបានធ្វើដំណើរទៅកាន់ប៉ីជិងម្ដងហើយម្ដងទៀតដើម្បីការព្យាបាលខាងវេជ្ជសាស្ត្រ។
ជីវិតផ្ទាល់របស់ព្រះអង្គ
កែប្រែព្រះសីហនុបានចាប់អារម្មណ៍ខាងតន្ត្រី ព្រះអង្គបានតែងនិងសំដែងចម្រៀងជាញឹកញាប់ជាភាសាខ្មែរ បារាំង និង អង់គ្លេស។ ទ្រង់បានលេងក្លារីណែត សាក់សូផ្វូន ព្យែណូ និងអង្កាញ់។ ចាប់ពីវ័យដំបូង ព្រះអង្គមានការងប់ដោយសារកុនក៏ដូចគ្នានឹងសិល្បៈ ល្ខោន និងរបាំដែរ។ ព្រះអង្គបានក្លាយជាអ្នកធ្វើភាពយន្តដ៏អស្ចារ្យ ដែលសរសេរ ដឹកនាំ (និងសំដែងក្នុងនោះ) កុនជាច្រើនដែលមានការប្រឌិតភាគច្រើន តែងតែរួមជាមួយនិងសាច់រឿងដែលមានមូលដ្ឋានអំពីជីវភាពជាឯកសារនិងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនានានៅកម្ពុជាជា។[ត្រូវការអំណះអំណាង]
ភាពយន្តឆ្នាំ១៩៦៦របស់ទ្រង់ La Forêt Enchantée ជាភាសាខ្មែរ ព្រៃប្រសិទ្ធិ ត្រូវបានបញ្ចូលទៅក្នុងមហោស្រពខ្សែភាពយន្តអន្តរជាតិមូស្គូលើកទី៥នៅឆ្នាំ១៩៦៧។[១៦][១៧]
ព្រះរាជបូជនីយកិច្ច
កែប្រែក្នុងឆ្នាំ១៩៤៧ ព្រះបាទសម្ដេចព្រះនរោត្តម-សីហនុ ព្រះអង្គមានមហាជោគជ័យក្នុងការទាមទារឲ្យរាជាណាចក្រថៃ សងមកព្រះរាជអាណាចក្រកម្ពុជាវិញជាដាច់ខាតនូវខេត្តខ្មែរ ដែលក្នុងពេលមានចម្បាំងសកលលោកលើកទី២ ថៃឡង់ដ៍បានយកពីកម្ពុជាទៅ គឺខេត្តបាត់ដំបង សៀមរាប កំពង់ធំ ស្ទឹងត្រែង។
ឆ្នាំ១៩៤៩ ព្រះអង្គបានទាមទារឲ្យប្រទេសបារាំងបញ្ឈប់នូវសន្ធិសញ្ញាអាណាព្យាបាល ដែលបានចុះហត្ថលេខានៅឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤។ នៅឆ្នាំ១៩៤៩ដដែល ព្រះអង្គបានឡាយព្រះហត្ថលេខា លើសន្ធិសញ្ញាឯករាជ្យ ដែលប្រទេសបារាំងព្រមទទួលស្គាល់តាមផ្លូវច្បាប់នូវឯករាជ្យរបស់ព្រះរាជាណាចក្រកម្ពុជា។ សន្ធិសញ្ញាឆ្នាំ១៩៤៩ នេះ លុបចោលនូវសន្ធិសញ្ញាអាណាព្យាបាលឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤។
ពីឆ្នាំ១៩៥២ ដល់១៩៥៣ ព្រះអង្គបានយាងបំពេញព្រះរាជបូជនីយកិច្ចទាមទារកេតនភណ្ឌឯករាជ្យ១០០ភាគរយជូនជាតិមាតុភូមិ។
នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយស្នាព្រះហស្ថដ៏ឧត្ដុង្គឧត្ដមរបស់ព្រះអង្គ ព្រះរាជអាណាចក្រកម្ពុជាបានទទួលឯករាជ្យទាំងស្រុងពីសាធារណរដ្ឋបារាំង។ ប្រជារាស្ត្រកម្ពុជាទូទាំងប្រទេស សូមថ្វាយព្រះកិត្តិនាមព្រះអង្គជា "ព្រះមហាវីរបុរសជាតិ - ព្រះបិតាឯករាជ្យជាតិ"។
ថ្ងៃទី១៥ មិថុនា ១៩៥២ ព្រះបាទនរោត្តមសីហនុវរ្ម័ន ទ្រង់បានថ្លែងជាឱឡារិកថា ព្រះអង្គនឹងខិតខំស្វែងរកឯករាជ្យបរិបូរណ៍ជូនជាតិ មាតុភូមិឲ្យបានដាច់ខាតក្នុងរយៈពេល៣ឆ្នាំ។ ក្នុងពេលនោះ ដោយមានសហការីជួយគាំទ្រផង ព្រះអង្គទ្រង់យាងទៅកាន់ប្រទេសបារាំងក្នុង ខែកុម្ភៈ ១៩៥៣។ នៅទីនោះ ព្រះអង្គបានផ្ញើរសារលិខិតជូនលោក វ៉ាំងសង់អូរីយ៉ូល ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ចំនួន៣លើក៖
- លើកទី១ ថ្ងៃទី ៥ មីនា ១៩៥៣ ពីទីក្រុងណាពូល
- លើកទី២ ថ្ងៃទី ១៨ មីនា ១៩៥៣ ពីទីក្រុងណាពូលដែរ
- លើកទី៣ ថ្ងៃទី ៣ មេសា ១៩៥៣ ពីទីក្រុងផុងតែណឺប្លូ។
ដោយរដ្ឋាភិបាលបារាំងពុំមានអើពើអ្វីនឹងសំណើនោះ ព្រះអង្គទ្រង់សម្រេចព្រះទ័យយាងទៅធ្វើយុទ្ធនាការទាមទារឯករាជ្យនៅក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិកទៀត។
នៅកាណាដា ក្នុងទីក្រុងម៉ុងរេអាល់ ទ្រង់បានថ្លែងទៅពួកអ្នកសារព័ត៌មានដោយសង្កត់ធ្ងន់លើបញ្ហាពីរទាក់ទងនឹងរាជាណាចក្រកម្ពុជា និងប្រទេសបារាំង ដែលជាតំណាងប្រទេសលោកសេរី ក្នុងឥណ្ឌូចិន៖
- ទី១ គឺបញ្ហាប្រយុទ្ធប្រឆាំងនឹងពួកកុម្មុយនិស្ត
- ទី២ គឺបញ្ហាឯករាជ្យបរិបូរណ៍សម្រាប់ព្រះរាជាណាចក្រកម្ពុជា។
យោងលើបញ្ហានេះ ព្រះអង្គទ្រង់បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរពុំត្រូវការរបបកុម្មុយនិស្តទេ ព្រោះថាប្រជាពលរដ្ឋខ្មែរម្នាក់ៗសុទ្ធតែមានដីធ្លីជាកម្មសិទ្ធិ សម្រាប់បង្កបង្កើនផលរបស់ខ្លួន។ បញ្ហាដែលគេចង់បាននោះគឺ ឯករាជ្យបរិបូរណ៍សម្រាប់ប្រទេសជាតិ។ ចំណែកពួកកុម្មុយនិស្ត គេមើលឃើញថាប្រទេសកម្ពុជា ជាទីតាំងមួយប្រសើរសម្រាប់ពួកគេ។
នៅសហរដ្ឋអាមេរិក ព្រះអង្គទ្រង់ធ្វើសេចក្ដីថ្លែងការណ៍មួយដែលត្រូវបានសារព័ត៌មានដ៏ធំមួយឈ្មោះ ញូវយ៉កថែម ចុះផ្សាយក្នុងទំព័រទី១របស់គេ នៅថ្ងៃទី ១៩ មេសា ១៩៥៣ ដែលធ្វើឲ្យពិភពលោកទាំងមូលមានការភ្ញាក់ផ្អើល។ ខ្លឹមសារគឺ “... បើបារាំងមិនយល់ព្រមប្រគល់ឯករាជ្យឲ្យកម្ពុជាទេនោះ នឹងមានគ្រោះថ្នាក់មួយយ៉ាងពិតប្រាកដ គឺថាប្រជាពលរដ្ឋខ្មែរនឹងក្រោកឈរឡើងប្រឆាំងនឹងបារាំង ហើយគេនឹងងាកទៅរកចលនាវៀតមិញ ដែលដឹកនាំដោយពួកកុម្មុយនិស្ត”។ ក្នុងករណីមានការគំរាមកំហែង ប្រជាពលរដ្ឋប្ដេជ្ញាថា "ពួកបារាំងទាំងអស់ដែលនៅក្នុងស្រុកខ្មែរ នឹងត្រូវឡោមព័ទ្ធ ហើយជីវិតចុងក្រោយរបស់ពួកគេនឹងមកដល់ ... “។
ព្រះបញ្ញាញាណខាងលើនេះ បានធ្វើឲ្យមតិសកលលោក ពិសេសលោកខាងលិច តម្រូវឲ្យរដ្ឋាភិបាលបារាំងព្រមចូលរួមធ្វើការចរចាជាមួយរដ្ឋាភិបាលកម្ពុជា ស្ដីពីឯករាជ្យបរិបូរណ៍នៃរាជាណាចក្រកម្ពុជា។
រដ្ឋប្រហារ
កែប្រែនៅថ្ងៃទី១៨ មីនា ១៩៧០ ព្រះអង្គត្រូវសេនាប្រមុខ លន់-ណុល ធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គចេញពីតំណែង ខណៈពេលដែលព្រះអង្គបានយាងទៅបំពេញទស្សនកិច្ចនៅបរទេស ដោយបង្កើតរដ្ឋាភិបាលថ្មីមួយឈ្មោះ សាធារណរដ្ឋខ្មែរ។ រដ្ឋាភិបាលថ្មីនេះត្រូវបានទទួលស្គាល់ពីសហរដ្ឋអាមេរិក។
ការនិរទេសព្រះអង្គឯង និង ការដាក់រាជ្យ
កែប្រែព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ បានទៅនិរទេសដាក់ព្រះអង្គឯងនៅ ខែមករា ឆ្នាំ២០០៤ ដោយការយាងគង់នៅរាជដំណាក់នៅព្យុងយ៉ាង កូរ៉េខាងជើង[១៨] និងក្រោយមកក៏យាងគង់ប្រថាប់នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ ដោយយោងទៅហេតុផលព្រះរាជសុខភាព ព្រះអង្គបានប្រកាសការដាក់រាជ្យពីរាជបល្ល័ង្កនៅថ្ងៃ៧ តុលា ២០០៤។ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ត្រូវបានធ្វើរោគវិនិច្ឆ័យជាមួយលសិការោគកោសិកា-ថ. ក្នុងប្រូស្តាតព្រះអង្គក្នុងឆ្នាំ១៩៩៣ ជំងឺនេះបានត្រឡប់មកនៅក្នុងព្រះឧទររបស់ព្រះអង្គនៅឆ្នាំ២០០៥ ហើយនិងព្រះរោគមហារីកថ្មីត្រូវបានគេរកឃើញនៅខែធ្នូ ២០០៨។ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ក៏បានរងទុក្ខពីមធុមេហរោគ និងការឡើងព្រះលោហិត។ [១៩]
រដ្ឋធមនុញ្ញនៃកម្ពុជាគ្មានលក្ខណ្ឌសម្រាប់ការដាក់រាជ្យឡើយ។ លោកជា-ស៊ីម ប្រធានព្រឹទ្ធសភា បានទទួលគោរម្យងារប្រមុខរដ្ឋស្ដីទី (គោរម្យងារមួយដែលលោកបានកាន់ជាច្រើនលើកពីមុនមក) រហូតដល់ក្រុមប្រឹក្សារាជបល្ល័ង្កបានប្រជុំនៅថ្ងៃ១៤ តុលា និងបានជ្រើសតាំងព្រះនរោត្តម-សីហមុនី ម្នាក់ក្នុងចំណោមព្រះរាជបុត្រារបស់ព្រះសីហនុ ជាស្ដេចថ្មី។ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ជរាណាស់ទៅហើយក្រោយមកត្រូវបានប្រកាសជា សម្ដេចព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបិតាជាតិកម្ពុជា។
ទោះបីជា ព្រះរោគរបស់ព្រះអង្គ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ បានបង្ហាញព្រះកាយព្រះអង្គចុងក្រោយជាសាធារណៈនៅភ្នំពេញ ថ្ងៃទី៣០ តុលា ២០១១ មុនថ្ងៃព្រះរាជពិធីចម្រើនព្រះជន្មរបស់ព្រះអង្គ គម្រប់ ៨៩ យាងចូល ៩០ ព្រះវស្សា និងខួបទី២០ឆ្នាំ នៃការយាងមាតុភូមិនិវត្តន៍របស់ព្រះអង្គ និងសម្ដេចព្រះមហាក្សត្រី។[២០]
ការយាងសោយព្រះទិវង្គត
កែប្រែព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដីនិងឯកភាពជាតិ ទ្រង់បានសោយព្រះទិង្គតនៅថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ១:២០ នាទីរំលងអាធ្រាត (ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា) នាមន្ទីរពេទ្យទីក្រុងប៉េកាំង, នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងព្រះជន្មាយុ៩០ព្រះវស្សា ដោយរោគាពាធ។ ព្រះបរមសពរបស់ទ្រង់ត្រូវបានដង្ហែពីមន្ទីរពេទ្យទីក្រុងប៉េកាំងមកកាន់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដោយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ២:៣០ នាទីរសៀល។ ព្រះបរមសពត្រូវបានដង្ហែពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ មកព្រះបរមរាជវាំងកាត់តាមវិមានឯករាជ្យ បានបញ្ចប់នៅម៉ោង ៥:៣០ ល្ងាច ដោយមានប្រជានុរាស្ត្រប្រមាណជាង ១ ០០០ ០០០ (មួយលាន) ទៅជាង ១ ២០០ ០០០ (មួយលានពីរសែន) នាក់មកចាំដង្ហែដែលមានទាំងបព្វជិត និង គ្រហស្ថ។ ព្រះបរមសពរបស់ព្រះអង្គនឹងតម្កល់នៅព្រះទីនាំងមហាមន្ទីរ ក្នុងព្រះបរមរាជវាំងរយៈពេល៣ខែ។
ក្រោយរយៈពេល៣ខែមក នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣ ព្រះបរមសព ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ត្រូវបានប្រារព្ធព្រះរាជពិធីដង្ហែ ចេញពីព្រះទីនាំងមហាមន្ទីរ យាងចូលទៅព្រះទីនាំងទេវាវិនិច្ឆ័យ ក្នុងព្រះបរមរាជវាំង រួចយាងដង្ហែបន្តទៅកាន់វាលព្រះមេរុ ដើម្បីរៀបចំព្រះរាជពិធីថ្វាយព្រះភ្លើង។
ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ បានកំពុងទទួលការព្យាបាលខាងវេជ្ជសាស្ត្រនៅទីក្រុងប៉េកាំង (ប៉ីជិង) ចាប់តាំងពីខែមករា ឆ្នាំ២០១២ ចំពោះបញ្ហាព្រះរាជសុខភាពមួយចំនួន រួមមានមហារីកព្រះពោះវៀនធំ ព្រះមធុមេហរោគ និង ព្រះសម្ពាធខ្ពស់។[២១] ព្រះអង្គបានសោយទិវង្គតបន្ទាប់ពីការគាំងព្រះហឫទ័យ(គាំងបេះដូង) នៅទីក្រុងប៉េកាំង (ប៉ីជិង) នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃ១៥ ខែតុលា ឆ្នាំ២០១២ មុន១៦ថ្ងៃពេលព្រះរាជពិធីចម្រើនរបស់ព្រះអង្គព្រះជន្មគម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា។[២២] ទង់ជាតិបានបង្ហូតនៅពាក់កណ្ដាលដង និង ព្រះមហាក្សត្របច្ចុប្បន្នព្រះនរោត្តម-សីហមុនី និងលោកនាយរដ្ឋមន្ត្រី ហ៊ុន-សែនបានទៅទីក្រុងប៉េកាំង (ប៉ីជិង) នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីយាងដង្ហែយាងព្រះបរមសពរបស់ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ មករាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជាវិញ ដើម្បីប្រារព្ធព្រះរាជពិធីបុណ្យព្រះបរមសពនៅឯព្រះបរមរាជវាំង។[២៣] ព្រះអង្គម្ចាស់ស៊ីសុវត្ថិ-ធម្មិកោ ដែលធ្លាប់ជាជំនួយការនិងព្រះភាគិនេយ្យរបស់ព្រះអង្គ បានព្រះបន្ទូលថា ការសោយទិវង្គតរបស់ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ គឺជាការបាត់បង់ដ៏ធំធេងចំពោះកម្ពុជា ដោយការបន្ថែមថា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ បានលះបង់ព្រះកាយពល សម្រាប់ប្រយោជន៍ជាតិ ប្រទេសទាំងមូល និងដើម្បីប្រជារាស្ត្ររបស់ព្រះអង្គ។ [២១] អគ្គលេខាសហប្រជាជាតិលោកបាន-គីមូន ក៏បានបញ្ចេញវិចារ ទទួលស្គាល់ការបូជាដ៏យូរអង្វែងរបស់ព្រះសីហនុចំពោះប្រទេសព្រះអង្គនិងកេរ្ដិ៍ដំណែលព្រះអង្គជាមេដឹកនាំរួបរួមជាតិដែលត្រូវគោរពបូជាដោយជនកម្ពុជានិងត្រូវបានគេគោរពជាអន្តរជាតិ។[២១] បន្ទាប់ពីការសោយទិវង្គតរបស់ព្រះសីហនុ ទូរទស្សន៍ជាតិកម្ពុជាបានបញ្ចាំងដដែលៗនូវឯកសាររយៈពេល៣០នាទីអំពីព្រះជីវប្រវត្តិរបស់ព្រះអង្គ។[២៣] ប្រជាជនខ្មែរ១០០ ០០០នាក់ត្រូវបានគេគិតថាឈរជាជួរលើផ្លូវចាប់ពីព្រលានយន្តហោះដល់ព្រះបរមរាជវាំងដើម្បីការយាងត្រឡប់នៃព្រះសពរបស់ព្រះសីហនុ ប៉ុន្តែអ្នកផ្សព្វផ្សាយទូរទស្សន៍រដ្ឋទទកក្រោយមកបាននិយាយថាប្រជាជនប្រហែល ១ ២០០ ០០០ នាក់បានមានវត្តមាន។[២១][២៤] នៅថ្ងៃ២៨ វិច្ឆិកា នៃឆ្នាំ២០១២ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ត្រូវបានប្រសិទ្ធិព្រះនាមជាផ្លូវការដោយព្រះរាជក្រឹត្យនៃព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នៃគោរម្យងារ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ នៅថ្ងៃសុក្រ ៦រោច ខែបុស្ស ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៣ ប្រជារាស្ត្របានប្រមូលផ្ដុំគ្នាលើផ្លូវនានានៅភ្នំពេញ ដើម្បីក្រាបធ្វើបង្គំលាជាលើកចុងក្រោយថ្វាយព្រះករុណាព្រះបរមរតនកោដ្ឋ ពេលនោះព្រះបរមសពរបស់ព្រះអង្គត្រូវបានដង្ហែតាមមហាវិថីនានាក្នុងទីក្រុងភ្នំពេញ។ ព្រះបរមសពត្រូវបានយាងទៅកាន់ព្រះបរមមេរុ ស្ថិតនៅភាគឦសានក្បែរព្រះបរមរាជវាំង តម្កល់លើព្រះមហាបញ្ចា ក្នុងព្រះបរមមេរុ នឹងត្រូវប្រារព្ធព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពនៅថ្ងៃចន្ទ ៩រោច ខែបុស្ស ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៣។ លុះនៅវេលាព្រឹកថ្ងៃអង្គារ ១០កើត ខែបុស្ស ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៣ ព្រះអង្គាររបស់ព្រះអង្គត្រូវបានដង្ហែនឹងបំប្លែងចូលទៅក្នុងទន្លេចតុមុខ ដើម្បីភាពត្រជាក់ត្រជាក់ត្រជុំ ចម្រុងចម្រើន កើតមានដល់ព្រះរាជវង្សានុវង្ស និងប្រជារាស្ត្រកម្ពុជាទាំងមូល។ នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែបុស្ស ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៣ ព្រះបរមអដ្ឋិរបស់ព្រះអង្គ ត្រូវបានយាងដង្ហែទៅតម្កល់លើព្រះមហាបញ្ចា ក្នុងព្រះទីនាំងមហាមន្ទីរ ព្រះបរមរាជវាំង។ [២៥]
អព្ភូតហេតុ
កែប្រែនៅយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១២ ប្រជាពលរដ្ឋ និង អ្នកសារព័ត៌មាន CNC ប្រចាំនៅខេត្តបាត់ដំបង និង រាជធានីភ្នំពេញ បាននិយាយថាមានឃើញព្រះភ័ក្ដ្ររបស់ ព្រះអតីតព្រះបាទនរោត្ដម-សីហនុ នៅក្នុងព្រះចន្ទ។ នៅថ្ងៃបូជាព្រះសពឃើញមានផ្សែងមានរាងដូចជាមនុស្ស។
គោរម្យងារ និង ការទូលហៅ
កែប្រែការទូលហៅជាក្សត្រនៃ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ | |
---|---|
ការទូលហៅសំដៅ | ព្រះករុណា |
ការទូលហៅផ្ទាល់ | ព្រះអង្គ |
ការទូលហៅឆ្លាស់គ្នា | សម្ដេច |
បន្តបន្ទាប់ពីការដាក់រាជ្យរបស់ព្រះអង្គ គោរម្យងារជាផ្លូវការរបស់ព្រះអង្គគឺ ព្រះកុរណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។
ឥស្សរិយយស
កែប្រែឥស្សរិយយសបរទេស
កែប្រែ- កូរ៉េខាងត្បូង : មហាឥស្សរិយយសលំដាប់មូគូងហ្វា [២៦]
- ទំព័រគំរូ:ទិន្នន័យប្រទេស ឆែកូស្លូវ៉ាគី : ឥស្សរិយយសលំដាប់សេតសិង្ហឆែកូស្លូវ៉ាគីថ្នាក់ទីមួយ ថ្នាក់មហាសិរីវឌ្ឍន៍ (១៩៥៥) [២៦]
- ជប៉ុន : កណ្ឋាភរណនៃឥស្សរិយយសលំដាប់ស្បៃរឿងទេស (ម.ស. ២.១២.១៩៥៥) [២៦]
- ថៃ : គ្រឿងខត្តិយរាជឥស្សរិយាភរណ៍មហាចក្រីបរមរាជវង្ស (១៥.១២.១៩៥៤) [២៧]
- នីហ្សេ : ឥស្សរិយយសលំដាប់ជាតូបការនៃនីហ្សេ ថ្នាក់មហាសិរីវឌ្ឍន៍ (៥.១១.១៩៦៩) [២៦]
- បារាំង : ឥស្សរិយយសលំដាប់នាយទាហានកិត្តិយស ថ្នាក់មហាសិរីវឌ្ឍន៍ (២១.១០.១៩៤១*, ម.ធ. ៣.៥.១៩៤១) [២៦]
- ប៉ូឡូញ : ឥស្សរិយយសលំដាប់បដិទានប៉ូឡូញ (?.៧.១៩៥៦) [២៦]
- ព្រុយណេ : ឥស្សរិយយសលំដាប់រាជវង្សនៃមហាម្កុដព្រុយណេ (ដគមព) [២៦]
- ភូមា : ឥស្សរិយយសលំដាប់អគ្គមហាឋិរិធុធម្ម ថ្នាក់មហាសិរីវឌ្ឍន៍ (១៥.១១.១៩៥៤) [២៦]
- ម៉ារ៉ុក : ឥស្សរិយយសលំដាប់រាជបល្ល័ង្កម៉ារ៉ុក ថ្នាក់ម.ស. [២៦]
- ម៉ាឡេស៊ី : ឥស្សរិយយសលំដាប់ម្កុដរដ្ឋម៉ាឡេស៊ី (ដ.ម.ន.) (២១.១២.១៩៦២) [២៦]
- ទំព័រគំរូ:ទិន្នន័យប្រទេស យូហ៊្គោស្លាវី : ឥស្សរិយយសលំដាប់មហានក្ខត្តឫក្សនៃយូហ៊្គោស្លាវី (១៧.១.១៩៦៨) [២៦]
- លាវ : ឥស្សរិយភណ្ឌលានជាងក្លស់ស ថ្នាក់មហាសិរីវឌ្ឍន៍ (ឆៀង ១៨.៤.១៩៦៣) [២៦]
- វៀតណាម : ឥស្សរិយយសលំដាប់នាគរាជអណ្ណាម ថ្នាក់មហាសិរីវឌ្ឍន៍ (៣.៤.១៩៤២) [២៦]
- វៀតណាម : ឥស្សរិយយសជាតូបការវៀតណាម ថ្នាក់មហាសិរីវឌ្ឍន៍ (១៩៥៩) [២៦]
- សិង្ហបុរី : ឥស្សរិយយសលំដាប់ទេម៉ាសាក់ថ្នាក់ទី១នៃសិង្ហបុរី (៩.៤.១៩៦៣) [២៦]
- ស៊ីរី : ឥស្សរិយយសលំដាប់អ៊ែលហ៊្វីឡឺផ្វាស ថ្នាក់មហាសិរីវឌ្ឍន៍ (១៥.១១.១៩៥៩) [២៦]
- ហ៊្វីលីពីន : រាជនៃឥស្សរិយយសលំដាប់ស៊ីកាទុណាហ៊្វីលីពីន (៣១.១.១៩៥៧) [២៦]
- ឥណ្ឌូណេស៊ី : នក្ខត្តឫក្សនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ថ្នាក់ទី១ រឺ អាទិបូរណ៌ (១.៤.១៩៦៨) [២៦]
- អ៊ីតាលី : ឥស្សរិយយសលំដាប់គុណូបការនៃសាធារណរដ្ឋអ៊ីតាលី ថ្នាក់មហាសិរីវឌ្ឍន៍ [២៦]
- អូទ្រីស : មហាគ្រឿងឥស្សរិយយសគុណូបការឆៀងមាសនៃអូទ្រីស (២៩.៨.១៩៥៦) [២៦]
- អេត្យូពី : កណ្ឋាភរណនៃឥស្សរិយយសលំដាប់ម្ចាស់ក្សត្រីឝ៊េបានៃអេត្យូពី (៤.៥.១៩៦៨) [២៦]
- អេស្ប៉ាញ : កណ្ឋាភណ្ឌឥស្សរិយយសផ្ទឹមនិងព្រួញនៃអេស្ប៉ាញ (២២.៦.១៩៥៦) [២៦]
- អេស្ប៉ាញ : ឥស្សរិយយសលំដាប់យោធូបការពណ៌ស (២២.៦.១៩៥៦) [២៦]
- ទំព័រគំរូ:ទិន្នន័យប្រទេស អេហ៊្សីប : ឥស្សរិយយសលំដាប់នីលអេហ៊្សីប ថ្នាក់មហាសិរីវឌ្ឍន៍ (៩.១១.១៩៥៩) [២៦]
ព្រះរាជគ្រួសារ
កែប្រែព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ មានព្រះមហេសីនិងព្រះស្នំជាច្រើន ហើយមានតែ៦អង្គ-នាក់ប៉ុណ្ណោះជាមហេសីផ្លូវការ ព្រមទាំងមានព្រះបុត្រាបុត្រី១៤អង្គ ក្នុងកំឡុងពេលដប់ពីរឆ្នាំ។[ត្រូវការអំណះអំណាង] តាមរយៈ ថែយម៍ (៣០ មិថុនា ១៩៥៦) យ៉ាងណាក៏ដោយក៏មហេសីស្របច្បាប់របស់ព្រះអង្គគឺ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ថាវ៉េត នរលក្ខណ៍ (បានរៀបអភិសេកនៅឆ្នាំ១៩៥៥) និង ប៉ូល ម៉ូនិក អ៊ីហ្ស៊ី (បានរៀបអភិសេកនៅជាផ្លូវការនៅឆ្នាំ១៩៥៥) ជាកូនស្រីក្មេងជាងគេរបស់ អ្នកស្រី ប៉ុម ពាង និងប្ដីទីពីររបស់គាត់ គឺលោកហ្សង់-ហ្វ្រង់ស្វ័រអ៊ីហ៊្សី ជាធនាគារិកម្នាក់។ សំណុំឯកសារដើមមួយនៃព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ក្នុង ដឹញូវយ៉កថែយម៍ (៤ មិថុនា ១៩៩៣ ទំព័រ. A៨) បានថ្លែងថាព្រះអង្គបានជួបអ្នកម្នាងម៉ូនិក អ៊ីហ្ស៊ី នៅឆ្នាំ១៩៥១ នៅពេលដែលព្រះអង្គបានប្រគល់រង្វាន់ទៅកាន់នាង ក្នុងការប្រកួតបវរកញ្ញ។
ព្រះរាជបុត្រនឹងព្រះរាជធីតានៃព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ | |||
ព្រះនាម | ប្រសូត | ចូលទិវង្គត | ព្រះវស្សា |
---|---|---|---|
អ្នកម្នាង ផាត់ កាញ៉ុល (គ.ស. ១៩២០ - ១ កុម្ភៈ គ.ស. ១៩៦៩) អភិសេក: គ.ស. ១៩៤២ / ក្រោយមកលែងលះ | |||
សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី | ០៨ មករា គ.ស.១៩៤៣ | ១៨ វិច្ឆិកា គ.ស.២០១៩ | ៧៦ព្រះវស្សា |
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ | ០២ មករា គ.ស.១៩៤៤ | ២៨ វិច្ឆិកា គ.ស.២០២១ | ៧៧ព្រះវស្សា |
ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ ពង្សានមុនី ( ម្ចាស់ ម៉ោង ) (២៦ មករា គ.ស.១៩២៩ - ៥ ធ្នូ គ.ស.១៩៧៤) អភិសេក: គ.ស.១៩៤២ / លែងលះ: គ.ស.១៩៥១ | |||
សម្តេចព្រះបរមរាមា នរោត្តម យុវនាថ | ១៧ តុលា គ.ស. ១៩៤៣ | ១៤ មករា គ.ស. ២០២១ | ៧៨ព្រះវស្សា |
ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីវង្ស សីហនុ | គ.ស.១៩៤៤ | គ.ស.១៩៧៣ | ២៩ព្រះវស្សា |
សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស | គ.ស.១៩៤៥ | បច្ចុប្បន្ន | ៧៨ព្រះវស្សា |
ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម សូរិយារង្សី | គ.ស.១៩៤៧ | គ.ស.១៩៧៦ | ២៩ព្រះវស្សា |
ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម គន្ធបុប្ផា | ១៦ សីហា គ.ស.១៩៤៨ | ១៣ ធ្នូ គ.ស.១៩៥២ | ០៤ ព្រះវស្សា |
ព្រះអង្គម្ចាស់ នរោត្តម ខេមានុរក្ស សីហនុ | គ.ស.១៩៤៩ | គ.ស.១៩៧៥ | ៣៣ព្រះវស្សា |
ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម បទុមបុប្ផា | គ.ស.១៩៥១ | គ.ស.១៩៧៦ | ២៥ព្រះវស្សា |
ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ មុនីកេសន ( ម្ចាស់ ដូង ) (៦ មេសា គ.ស.១៩២៩ - ១៧ កុម្ភៈ គ.ស.១៩៤៦) អភិសេក: គ.ស.១៩៤៤ | |||
ព្រះអង្គម្ចាស់ នរោត្តម នរៈទីប៉ោ | គ.ស.១៩៤៦ | គ.ស.១៩៧៦ | ៣០ព្រះវស្សា |
សម្តេចព្រះរាជកន្និដ្ឋា នរោត្តម ថាវ៉េត នរលក្ខណ៍ (២៩ កញ្ញា គ.ស.១៩២៧- ០៤ កុម្ភៈ គ.ស.២០១៧) អភិសេក: គ.ស.១៩៤៦ ផ្លូវការ: ៤ មីនា ១៩៥៥ | |||
ម៉ម ម៉ានីវ៉ាន់ ផានីវង្ស ( ម៉ម លាវ ) (១៩៣៤ - ១៩ មេសា គ.ស.១៩៧៥) អភិសេក: គ.ស.១៩៤៩ | |||
ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម សុជាតិវត្តិយ៉ា | គ.ស.១៩៥៣ | គ.ស.១៩៧៥ | ២២ព្រះវស្សា |
សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី | ០២ តុលា គ.ស.១៩៥៥ | បច្ចុប្បន្ន | ៦៨ព្រះវស្សា |
សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ( ប៉ូលម៉ូនិច អ៊ីហ្ស៊ី ) (១៨ មិថុនា គ.ស.១៩៣៦ - បច្ចុប្បន្ន) អភិសេក: គ.ស.១៩៥២ ផ្លូវការ: គ.ស.១៩៥៥ | |||
ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី | ១៤ ឧសភា គ.ស.១៩៥៣ | បច្ចុប្បន្ន | ៧០ព្រះវស្សា |
សម្តេច នរោត្តម នរិន្រ្ទៈពង្ស | ១៨ កញ្ញា គ.ស.១៩៥៤ | ០៨ តុលា គ.ស.២០០៣ | ៤៩ព្រះវស្សា |
ស្នាព្រះហស្ថ
កែប្រែ- ទីតាំងនៃកម្ពុជាក្នុងពិភពលោកដ៏គ្រោះថ្នាក់ សាន់ផ្វ្រាន់ស៊ីស្កូ : មូលនិធិអាស៊ី ១៩៥៨
- សុន្ទរកថា បានថ្លែងដោយសម្ដេចនរោត្តម-សីហនុ ប្រមុខនៃគណៈរដ្ឋមន្ត្រីក្នុងឱកាសនៃកិច្ចសម្ពោធផ្លូវជាន់ខ្ពស់មិត្តភាពខ្មែរ-អាមេរិក ភ្នំពេញ ១៩៥៩
- ឧត្តមគតិ គោលបំណង និង កិច្ចការនៃយុវជនសង្គមរាជានិយមខ្មែរ ការបកប្រែ និង វិចារណកថានៃលក្ខន្តិកៈនៃយ.ស.រ.ខ. [គ.ក., រ.ទស្សវត្សឆ្នាំ១៩៦០
- ការថ្លែងសុន្ទរកថានៃព.អ.ម.នរោត្តម-សីហនុ អគ្គរដ្ឋនៃកម្ពុជា [នៅ] ក្នុងសន្និសីទនៃប្រមុខរដ្ឋរឺរដ្ឋាភិបាលនៃប្រទេសមិនចូលបក្សសម្ព័ន្ធ។ ញូវយ៉ក: បេសកកម្មអចិន្ត្រៃយ៍កម្ពុជាទៅកាន់សហប្រជាជាតិ ១៩៦១
- ការថ្លែងសុន្ទរកថានៃព.អ.ម.សម្ដេចនរោត្តម-សីហនុ អគ្គរដ្ឋនៃកម្ពុជាទៅកាន់សង្គមអាស៊ី។ ញូវយ៉ក: បេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជាទៅកាន់សហប្រជាជាតិ ១៩៦១
- ការថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំលើកទីដប់ប្រាំមួយនៃមហាសន្និបាតនៃសហប្រជាជាតិ ញូវយ៉ក: បេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជាទៅកាន់សហប្រជាជាតិ ១៩៦១
- អត្ថបទនានាបានបោះពុម្ពុនៅ "Realités cambodgiennes" ២២ មិថុនា – ២៧ កក្កដា ១៩៦២។ វ៉ាស៊ីនតោន ស.ក. ស្ថានរាជទូតកម្ពុជា ១៩៦១
- សុន្ទរកថាដោយសម្ដេចនរោត្តម-សីហនុ ព្រះប្រមុខរដ្ឋ នៅក្នុងការសម្ពោធនៃសន្និសីទអាស៊ីលើកទីប្រាំមួយដែលបានរៀបចំឡើងដោយសង្គមមិត្តសំឡាញ់។ ព័ត៌មាន[ភ្នំពេញ] ១៩៦២
- លិខិតបើកចំហទៅកាន់សារព័ត៌មានអន្តរជាតិ ភ្នំពេញ: Imprimerie du Ministere de L'Information ១៩៦៤
- បទសម្ភាសន៍ជាមួយសម្ដេចសីហនុ។ ជាមួយលោកវិល្លៀម-វ៉សស៊ី ភ្នំពេញ: ក្រសួងឃោសនាការ ១៩៦៥
- តើយើងគឺជាអ្នកអព្យាក្រឹតក្លែងក្លាយមែនទេ?: វិចារណកថាក្នុងវិវេចនាកម្ពុជា លេខ. ១៦ ១៥ កក្កដា ១៩៦៦ ភ្នំពេញ: ប្រមុខនៃគណៈរដ្ឋមន្ត្រីរដ្ឋ ១៩៦៦
- បរាជ័យដែលបានឆ្លងកាត់ដោយសហរដ្ឋក្នុងការពាក់ព័ន្ធខ្លួនជាមួយ "តតិយលោក" បានបង្ហាញក្នុងពន្លឺនូវបទពិសោធន៍ផ្ទាល់របស់កម្ពុជា ភ្នំពេញ? ១៩៦៨
- កំណត់ខ្លីៗអំពីសំណង់ជាតិនៅកម្ពុជា ភ្នំពេញ : Impr. សង្គមរាស្ត្រនិយម ១៩៦៩
- សារនិងការប្រកាសឧឡារិកនៃសម្ដេចនរោត្តម-សីហនុ ព្រះប្រមុខរដ្ឋកម្ពុជា (មិនា ២៣ ១៩៧០)។ [S.l.]: រាជរដ្ឋាភិបាលសាមគ្គីជាតិកម្ពុជា ញូវយ៉ក: គណៈកម្មាធិការសាមគ្គីភាពឥណ្ឌូចិន ១៩៧០
- សម្ដេចនរោត្តម-សីហនុកម្ពុជានិយាយទៅកាន់ពួកអាមេរិក ក.- តុ. ១៩៧០។ [គ.ក. ១៩៧០
- សារទៅកានមិត្តសម្លាញអាមេរិកដោយសម្ដេចនរោត្តម-សីហនុនៃកម្ពុជា។ [គ.ក. ១៩៧០
- លិខិតនៃសម្ដេចនរោត្តម-សីហនុ ព្រះប្រមុខរដ្ឋកម្ពុជា ទៅកាន់ព្រះករុណា សម្ដេចព្រះរាជិនី និងឯកឧត្តម លោកជំទាវ ប្រមុខនៃរដ្ឋាភិបាលនៃបណ្ដាប្រទេសមិនចូលបក្សសម្ព័ន្ធ។ [គ.ក. ១៩៧០
- កម្ពុជា ថ្ងៃនេះ: បទសម្ភាសន៍មួយជាមួយសម្ដេចនរោត្តម-សីហនុ។ (ជាមួយខេន-ខូត និង ឃ្រីស-ផ្វាលី) ណត់ធិងអឹម អង់.: មូលនិធិសន្តិភាពបឺរត្រឹណ្ដ៍រ៉ាសល ១៩៧០
- សម្ដេចនរោត្តម-សីហនុឆ្លើយតបទៅនឹងលោកន័រម៉ឹន-ខឺខ ស.ស. មេដឹកនាំនៃពួកប្រឆាំង (នូវែលសេឡង់) [នូវែលសេឡង់? : ប.ស. ១៩៧១
- សម្ដេចនរោត្តម-សីហនុកម្ពុជា និយាយ ខែមករា–កុម្ភៈ ១៩៧១។ [S.l. : ប.ស. ១៩៧១
- ការរំដោះតតិយលោក: គន្លឹះ: ថ្លែងសុន្ទរកថាទៅកាន់សន្និសីទកំពូលអាហ្សេ ណត់ធិងអឹម អង់.: មូលនិធិសន្តិភាពបឺរត្រឹណ្ដ៍រ៉ាសល ១៩៧៣
- សង្គ្រាមរបស់ខ្ញុំជាមួយភ.ស.ក.: កំណត់ប្រវត្តិនៃសម្ដេចនរោត្តម-សីហនុ "ពេលដែលបានប្រាស្រ័យ នឹងលោកវិលផ្វ្រឹដ-បឺរឆិត្ត" ញូវយ៉ក សៀវភៅភែនទីអន ១៩៧៣ (ISBN 0-7139-0449-6, ISBN 0-394-48543-2)
ភាពយន្តលេខន៍
កែប្រែព្រះសីហនុបានចាប់អារម្មណ៍ខាងតន្ត្រី ព្រះអង្គបានតែងនិងសំដែងចម្រៀងជាញឹកញាប់ជាភាសាខ្មែរ បារាំង និង អង់គ្លេស។ ទ្រង់បានលេងក្លារីណែត សាក់សូផ្វូន ព្យែណូ និងអង្កាញ់។ ចាប់ពីវ័យដំបូង ព្រះអង្គមានការងប់ដោយសារកុនក៏ដូចគ្នានឹងសិល្បៈ ល្ខោន និងរបាំដែរ។ ព្រះអង្គបានក្លាយជាអ្នកធ្វើភាពយន្តដ៏អស្ចារ្យ ដែលសរសេរ ដឹកនាំ (និងសំដែងក្នុងនោះ) កុនជាច្រើនដែលមានការប្រឌិតភាគច្រើន តែងតែរួមជាមួយនិងសាច់រឿងដែលមានមូលដ្ឋានអំពីជីវភាពជាឯកសារនិងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនានានៅកម្ពុជា។[ត្រូវការអំណះអំណាង]
ភាពយន្តឆ្នាំ១៩៦៦របស់ទ្រង់ La Forêt Enchantée ជាភាសាខ្មែរ ព្រៃប្រសិទ្ធិ ត្រូវបានបញ្ចូលទៅក្នុងមហោស្រពខ្សែភាពយន្តអន្តរជាតិមូស្គូលើកទី៥នៅឆ្នាំ១៩៦៧។[១៦][១៧]
ភាពយន្តខ្លះៗរបស់អតីតព្រះមហាក្សត្រនរោត្តម-សីហនុ:
1.
ឃើញអង្គរហើយស្លាប់ (១៩៩៣)
កាលបរិច្ឆេទការចេញផ្សាយ: ១៩៩៣ (ការចេញផ្សាយដំបូង)
អ្នកដឹករឿង: ព្រះនរោត្តម-សីហនុ
រយៈពេលលេង: ៨១នាទី
ប្រភេទ: ល្ខោន
2.
ភូមិរបស់ខ្ញុំនៅពេលអស្ដង្គត (១៩៩២)
កាលបរិច្ឆេទការចេញផ្សាយ: ១៩៩២ (ការចេញផ្សាយដំបូង)
អ្នកដឹករឿង: នរោត្តម-សីហនុ
រយៈពេលលេង: ៦៣នាទី
ប្រភេទ: ល្ខោន
3.
មហិច្ឆិតាកាត់បន្ថយគំនរផេះផង់ (១៩៩៥)
កាលបរិច្ឆេទការចេញផ្សាយ: ១៩៩៥ (ការចេញផ្សាយដំបូង)
អ្នកដឹករឿង: នរោត្តម-សីហនុ
តួ: ម៉ម-សុទ្ធ
ប្រភេទ: ខ្សែភាពយន្តខ្លី ល្ខោន
4.
ថ្ងៃចុងក្រោយនៃលោកវរសេនីយឯកសាវត្ថិ (១៩៩៥)
កាលបរិច្ឆេទការចេញផ្សាយ: ១៩៩៥ (ការចេញផ្សាយដំបូង)
អ្នកដឹករឿង: នរោត្តម-សីហនុ
រយៈពេលលេង: ៣៤នាទី
ប្រភេទ: ខ្សែភាពយន្តខ្លី ល្ខោន
ឯកសារភាពយន្ត
កែប្រែ- Cortège Royal (១៩៦៩)
- Cambodge ១៩៦៥ (១៩៦៥)
- នរោត្តមសីហនុ Roi Cinéaste (១៩៩៧) ដោយលោក ភ្វ្រីដដេហ៊្រិក-មីទាំរហ្រង់
សូមមើលផងដែរ
កែប្រែឯកសារយោង
កែប្រែ- ↑ (៧ កញ្ញា ២០០៧)"King Father Sihanouk holds ECCC at bay". ភ្នំពេញប៉ុស្ត៍. Retrieved on ១៣ តុលា ២០០៩.
- ↑ វីឌិយអានណឹ, បិន្នី, ការរាំនៅក្នុងស្រមោល: ព្រះសីហនុ ខ្មែរក្រហម និង សហប្រជាជាតិនៅកម្ពុជា (២០០៨) ទំ.២៨៩។
- ↑ "Royal House of Cambodia" pp. 54-57 by Ambassador Julio A. Jeldres: Monument Books 2003 ISBN 974-90881-0-8
- ↑ Pierre Montagnon, La France coloniale, vol. 2, Pygmalion-Gérard Watelet, 1990, p. 126.
- ↑ "The Tragedy of Cambodian History" by David P. Chandler ISBN 0-300-04919-6; pp. 99-107 "The Sam Sary and Dap Chhuon Plots"
- ↑ Osborne, p. 112.
- ↑ Clymer, pp. 74–76.
- ↑ Prince Sihanouk of Cambodia. Interviews and talks with Prince Norodom Sihanouk. Hamburg 1985. p. 14.
- ↑ Dining with the Dear Leader Archived 18 August 2016[Date mismatch] at the វេយប៊ែខ ម៉ាស៊ីន. By Bertil Lintner – Asian Times, 2007. Retrieved 15 August 2009.
- ↑ books.google.com
- ↑ Prince Sihanouk of Cambodia. Interviews and talks with Prince Norodom Sihanouk. Hamburg 1985. p. 85.
- ↑ countrystudies.us
- ↑ Thailand's Response to the Cambodian Genocide. By Dr. Puangthong Rungswasdisab
- ↑ "Cambodia at a Crossroads", by Michael Johns, The World and I magazine, February 1988.
- ↑ http://www.economist.com/news/obituary/21564807-norodom-sihanouk-ruler-cambodia-died-october-15th-aged-89 Norodom Sihanouk
- ↑ ១៦,០ ១៦,១ "មហោស្រពភាពយន្តអន្តរជាតិមូស្គូលើកទី៥ (១៩៦៧)". ម.ភ.អ.ម. Archived from the original on 16 មករា 2013. Retrieved ២០១២-១២-០៩.
{{cite web}}
: Check date values in:|accessdate=
(help) - ↑ ១៧,០ ១៧,១ "ស្រមោលើអង្គរ". MTV. Archived from the original on 10 ឧសភា 2013. Retrieved ២០១២-១២-១២.
{{cite web}}
: Check date values in:|accessdate=
(help) - ↑ ព្រះសីហនុបានទទួលទំនាក់ទំនងស្និទស្នាលជាមួយកូរ៉េខាងជើងចាប់តាំងពីដើមទស្សវត្សឆ្នាំ១៩៦០ នៅពេលព្រះអង្គបានស្គាល់លោកគីម-អ៊ីលស៊ុងនៅក្នុងចលនាប្រទេសមិនចូលបក្សសម្ព័ន្ធ។ សូមមើលផងដែរ telegraph.co.uk។ វាគួរឱ្យកត់សំគាល់ដែលថាកូរ៉េខាងជើងមិនដែលទទួលស្គាល់រដ្ឋាភិបាលបន្តុបដោយវៀតណាមនៅកម្ពុជាឡើយ ទោះបីជាមានសម្ពាធដ៏ខ្លាំងក្លាពីមូស្គូក៏ដោយ។ atimes.com Archived 21 June 2016[Date mismatch] at the វេយប៊ែខ ម៉ាស៊ីន.
- ↑ Cambodia's Ex-King Cites Progress Against His Cancer Yahoo news, 2 March 2009
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedFormer Cambodian King Norodom Sihanouk dies at 90
- ↑ ២១,០ ២១,១ ២១,២ ២១,៣ ឈាង-សុផេង (១៥ តុលា ២០១២). "អតីតព្រះមហាក្សត្រកម្ពុជានរោត្តម-សីហនុសុគតនៅព្រះជន្ម៨៩". ព័ត៌មានNBC. សារព័ត៌មានអាសូស៊ីអេតធិត. http://www.msnbc.msn.com/id/49423414#.UHySb650E2w។ បានយកមក ១៥ តុលា ២០១២.
- ↑ "Cambodia former king Norodom Sihanouk dies aged 89". BBC News. 15 October 2012. http://www.bbc.co.uk/news/world-asia-19943963.
- ↑ ២៣,០ ២៣,១ "កម្ពុជាបង្ហាញនូវក្ដីទុក្ខសោកក្នុងការសោយទីវង្គតនៃព្រះមហាវីរក្សត្រនរោត្តម-សីហនុ". ព័ត៌មានចិន. ១៥ តុលា ២០១២. http://news.xinhuanet.com/english/world/2012-10/15/c_131907356.htm។ បានយកមក ១៥ តុលា ២០១២.
- ↑ ឈាង, សុផេង. "ជនកម្ពុជាតម្រៀបជួរលើផ្លូវដើម្បីមើលព្រះសពអតីតព្រះមហាក្សត្រ". សារព័ត៌មានអាសូស៊ីអេតធិត. http://www.google.com/hostednews/ap/article/ALeqM5hUd5rCO6aN6_OdK6GFUpI7qsWlPA?docId=99693f0a10184c6aa7ddb23f34460858។ បានយកមក ១៨ តុលា ២០១២.
- ↑ "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 13 ខែកុម្ភៈ 2013. Retrieved 30 ខែឧសភា 2013.
- ↑ ២៦,០០ ២៦,០១ ២៦,០២ ២៦,០៣ ២៦,០៤ ២៦,០៥ ២៦,០៦ ២៦,០៧ ២៦,០៨ ២៦,០៩ ២៦,១០ ២៦,១១ ២៦,១២ ២៦,១៣ ២៦,១៤ ២៦,១៥ ២៦,១៦ ២៦,១៧ ២៦,១៨ ២៦,១៩ ២៦,២០ ២៦,២១ ២៦,២២ ២៦,២៣ រ៉ូយ៉ាល់អាខ កម្ពុជា - ទំ.១៩
- ↑ ราชกิจจานุเบกษา, ประกาศสำนักคณะรัฐมนตรี เรื่อง ถวายเครื่องขัตติยราชอิสริยาภรณ์แด่พระมหากษัตริย์แห่งกัมพูชา Archived 4 March 2016[Date mismatch] at the វេយប៊ែខ ម៉ាស៊ីន., เล่ม ๗๑, ตอน ๘๖ ง, ๒๘ ธันวาคม พ.ศ. ๒๔๙๗, หน้า ๒๘๘๐
- ↑ "CAMBOA19". Royalark.net. Retrieved ១៥ តុលា ២០១២.
{{cite web}}
: Check date values in:|accessdate=
(help)
អំណានបន្ថែម
កែប្រែ- Cixous, Hélène. The Terrible but Unfinished Story of Norodom Sihanouk, King of Cambodia. European women writers series. Lincoln: University of Nebraska Press, 1994. ISBN 0-8032-1455-3
- ខ្លាយម៉ឺរ, ខិនអ៊ឹន ជ. (២០០៤). សហរដ្ឋនិងកម្ពុជា ១៨៧០–១៩៦៩: ចាប់ពីការចង់ដឹងចង់ឃើញទល់នឹងការប្រឈមមុខគ្នា. រ៉ោតឡិច. ល.ស.ប.អ. 978-0-415-32332-1.
- Kuckreja, Madhavi. Prince Norodom Sihanouk. World leaders past & present. New York: Chelsea House, 1990. ISBN 1-55546-851-9
- Osborne, Milton E. Sihanouk Prince of Light, Prince of Darkness. Honolulu: University of Hawaii Press, 1994. ISBN 978-0-8248-1639-1
- Widyono, Benny. Dancing in Shadows Sihanouk, the Khmer Rouge, and the United Nations in Cambodia. Lanham, Md: Rowman & Littlefield Pub, 2007. ISBN 978-0-7425-5552-5
- ដឺញីសឹ-អាផ្វុងស៊: មកដល់ទីបញ្ចប់នៃនរក: ការតស៊ូរបស់ស្រីម្នាក់ដើម្បីរស់ក្នុងរបបខ្មែរក្រហមកម្ពុជា។ (ដែលមានការណែនាំដោយចន-ស្វេន និង ឌេវ៉ិដ-ឈែនដ្លឺរ។ ល.ស.ប.អ. ៩៧៨-០-៩៥៥៥៧២៩-៥-១
- Jeldres, Julio A. "The Royal House of Cambodia", Monument Books, Phnom Penh, 2003
- Jeldres, Julio A. "Le Palais du Roi du Cambodge" Mekong Publishers, Paris and Phnom Penh, 2001
- Jeldres, Julio A. translations of King Norodom Sihanouk Memoirs "Shadow Over Angkor-Vol 1" Monument Books, Phnom Penh, 2003
តំណខាងក្រៅ
កែប្រែ- Official site
- Genealogy of the Cambodian Royal Family
- News release regarding support of gay marriage
- News release regarding his website
- Cambodian politicians biography Archived 3 April 2009[Date mismatch] at the វេយប៊ែខ ម៉ាស៊ីន.
- Official Contact with the IPSP
- New York Times Archived 27 April 2016[Date mismatch] at the វេយប៊ែខ ម៉ាស៊ីន.
- នរោត្តម-សីហនុ នៅក្នុង Internet Movie Database
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ ស៊ីសុវត្ថិ-មុនីវង្ស |
ព្រះមហាក្សត្រកម្ពុជា ១៩៤១–១៩៥៥ |
តដោយ នរោត្តម-សុរាម្រិត |
មុនដោយ ជា-ស៊ីម (ប្រធានក្រុមប្រឹក្សារដ្ឋ) |
ព្រះមហាក្សត្រកម្ពុជា ១៩៩៣–២០០៤ |
តដោយ នរោត្តម-សីហមុនី |
តំណែងនយោបាយ | ||
មុនដោយ គ្មាន |
នាយករដ្ឋមន្ត្រីកម្ពុជា ១៩៤៥ |
តដោយ សឺន-ង៉ុកថាញ់ |
មុនដោយ យ៉ែម-សំបូរ |
នាយករដ្ឋមន្ត្រីកម្ពុជា ១៩៥០ |
តដោយ ក្រុមហ្លួងស៊ីសុវត្ថិ-មុនីពង្ស |
មុនដោយ ហ៊ុយ-គន្ធុល |
នាយករដ្ឋមន្ត្រីកម្ពុជា ១៩៥២–១៩៥៣ |
តដោយ ប៉ែន-នុត |
មុនដោយ ចាន់-ណាក់ |
នាយករដ្ឋមន្ត្រីកម្ពុជា ១៩៥៤ |
តដោយ ប៉ែន-នុត |
មុនដោយ ឡេង-ង៉ែត |
នាយករដ្ឋមន្ត្រីកម្ពុជា ១៩៥៥–១៩៥៦ |
តដោយ អ៊ុម-ឈៀងស៊ុន |
មុនដោយ អ៊ុម-ឈៀងស៊ុន |
នាយករដ្ឋមន្ត្រីកម្ពុជា ១៩៥៦ |
តដោយ ឃឹម-ទិត |
មុនដោយ ឃឹម-ទិត |
នាយករដ្ឋមន្ត្រីកម្ពុជា ១៩៥៦ |
តដោយ សាន-យន់ |
មុនដោយ សាន-យន់ |
នាយករដ្ឋមន្ត្រីកម្ពុជា ១៩៥៧ |
តដោយ ស៊ឹម-វ៉ា |
មុនដោយ ស៊ឹម-វ៉ា |
នាយករដ្ឋមន្ត្រីកម្ពុជា ១៩៥៨–១៩៦០ |
តដោយ ផូ-ព្រឿង |
មុនដោយ នរោត្តម-សុរាម្រិត |
ប្រមុខរដ្ឋកម្ពុជា ១៩៦០–១៩៧០ |
តដោយ ជា-ហេង |
មុនដោយ ប៉ែន-នុត |
នាយករដ្ឋមន្ត្រីកម្ពុជា ១៩៦១–១៩៦២ |
តដោយ ញឹក-ជូឡុង |
មុនដោយ សាក់-សុតសាខន |
ប្រធានគណៈប្រធានរដ្ឋ ១៩៧៥–១៩៧៦ |
តដោយ ខៀវ-សំផន |