ព្រះនាងឱមាភគវតី (អង់គ្លេស: Uma) ឬ ព្រះម៉ែបវ៌តី (អង់គ្លេស: parvati ) ឬព្រះម៉ែអុម៉ាថេវីព្រះម៉ែផារ៉ាវ៉ាទីទេវីព្រះនាងឱមាភោគវតីព្រះម៉ែគោរី តេបធីតានៃ ព្រហ្មញ្ញ សាសនា ហិណ្ឌូសាសនា ព្រះវេទ ។ ព្រះមហេសីភរិយាទី ១ នៃព្រះសិវៈ ។ ព្រះនាងគឺព្រះសក្តិនៃព្រះឥសូរ .,មាន​បុត្រ​ពីរ​អង្គ​គឺ​៖ ព្រះវិយនេស (គណេស) និង​ ព្រះ​កត្រិកេយ (ស្កន្ទ​កុមារ)​ ។. មាន​សត្វតោ , ខ្លា និង គោ​ឧសភៈ​ឈ្មោះ​នន្ទិយៈ ជា​ពាហនៈ .,ស្ថិតនៅ​ក្នុង​វិមាន​លើ​ភ្នំកៃលាស​។[១][២][៣]

​ ព្រះនាងឱមាភគវតី
ព្រះម៉ែបវ៌តី
​ ព្រះនាងឱមាភគវតី រឺ ព្រះម៉ែបវ៌តី សិល្បៈខ្មែរ សារមន្ទីរ សហរដ្ឋអាមេរិក.
ព្រះសិវៈ ព្រះនាងឱមាភគវតី មាន​បុត្រ​ពីរ​អង្គ​គឺ​៖ ព្រះវិយនេស (គណេស) និង​ ព្រះ​កត្រិកេយ (ស្កន្ទ​កុមារ)​ សិល្បៈឥណ្ឌា។.

រឿងប្រវត្តិ កែប្រែ

បន្ទាប់ពី ព្រះមែ៉សតី បានស្លាប់ដោយសារការដុតខ្លួនឯងដើម្បីធ្វើការលើកតំកើនព្រះកិត្តិយសរបស់ព្រះស្វាមីមក ព្រះសីវៈ បានត្រឡប់ទៅធ្វើតបយោគៈនៅលើភ្នំ ហិមាល័យ។ នៅមិនឆ្ងាយពីកន្លែងដែលព្រះសីវៈធ្វើតបយោគៈក៏មានស្តេចភ្នំមួយអង្គទ្រង់ព្រះនាម ហេមវ័ត ដែលបានរៀបការជាមួយនឹង មិនក ។ ពេលវេលាកន្លងទៅមិនយូរប៉ុន្មាន មីនក ក៏បានប្រសូតបុត្រីស្អាតមួយអង្គ បន្ទាប់មកព្រះរាជាហេមវ័ត ក៏បានប្រទាន់ព្រះនាមទៅកាន់បុត្រីថា បវ៌តី។ ពិធីជប់លៀងបានកើតឡើងនៅក្នុងព្រះរាជវាំង ដែលមានព្រះមហាក្សត្រជាច្រើននគរបានមកចូលរួម និងបានប្រទាន់ពរសព្វសារធុការជាច្រើនអណែត និងមិនតែប៉ុណ្ណោព្រះរាជាគ្រប់នគរបានសរសើរពីសម្រស់របស់ បវ៌តី មិនដាច់ពីមាត់។ បវ៌តី បានធំធាត់ដោយប្រកបដោយសម្រស់ស្រស់ស្អាត និងមានសន្តានចិត្តល្អប្រសើរលើសមនុស្សទាំងឡាយនៅក្នុងព្រះរាជវាំង ព្រមទាំង នាងមានមិត្តភក្ត្រជាច្រើនដែលស្រលាញ់រាប់អាននាង។

នៅពេលពេញវ័យ បវ៌តី បានក្លាយទៅជាស្រ្តីដែលមុខមាត់ស្អាត និងមានរូបកាយឡោមពណ៌ដ៏ល្អឥតខ្ចោះ លើសពីបញ្ចកល្យាណីដែលជាទីប្រាថ្នារបស់ពពួកទេវតា និងព្រះមហាក្សត្រគ្រប់នគរ។ ដោយព្រះនាង មីនក បាននឹកគិតថាព្រះរាជបុត្រីមានព្រះវស្សាគ្រប់គ្រាន់សម្រាប់រៀបអភិសេកបានហើយ នោះក៏បានទៅធ្វើការពិភាក្សារជាមួយ ព្រះបាទ ហេមវ័ត ដើម្បីធ្វើការជ្រើសរើសបុរសដែលមានសមត្ថភាពសម្រាប់ជាព្រះស្វាមីរបស់ព្រះនាង បវ៌ទី ។ ក្រោយពីបានធ្វើការពិភាក្សាជាមួយ ព្រះអគ្គមហេសីចប់សព្វគ្រប់ហើយ ព្រះបាទ ហេមវ័ត បានធ្វើការប្រកាសទៅដល់ ស្តេចគ្រប់នគរ និង ពពួកទេវតាផងដែរ ដើម្បីមកប្រលងយកព្រះនាង បវ៌តី ធ្វើជាអគ្គមហេសី។ ក្រោយពីធ្វើការប្រលងសាកល្បងវិជ្ជាអស់ហើយ ព្រះបាទ ហេមវ័ត និងព្រះអគ្គមហេសី មានការពិបាកចិត្តយ៉ាងពន់ពេក ព្រោះគ្នាននរណាម្នាក់ដែលសាក់សម និងបុត្រីសោះឡើយ។ នៅពេលនោះ ព្រះនរ័ឌដា បានចូលមកដល់ និងបានធ្វើការផ្តល់យោបល់ និងបានទស្សទាយ ឱ្យព្រះបាទហីមាយាត់ លើកបុត្រីរបស់ខ្លួនឱ្យទៅព្រះសីវៈ ដែលជាកំពូលព្រះនៅក្នុងព្រហ្មញ្ញសាសនា។ ព្រះបាទ ហេមវ័ត មានការត្រេកអរជាខ្លាំងដោយសារ ទ្រង់មិនដែលគិតថានឹងបានព្រះសីវៈជាព្រះរាជសន្និសារ។ ក្រោយពីបានដឹងដូច្នេះហើយ ព្រះបាទ ហេមវ័ត បានឱ្យនាងបវ៌តី ទៅមើលថែបម្រើព្រះសីវៈ ដែលកំពុងតែធ្វើតបយោគៈនៅក្នុងព្រៃ ហិមាល័យ នោះ។ កាលព្រះនាង បវ៌តី បានទៅដល់អាស្រមរបស់ព្រះសីវៈហើយ ក៏បានសុំឱ្យព្រះសីវៈ ទ្រង់ព្រះអនុញ្ញាតិឱ្យនាងបានមើលថែបម្រើទ្រង់។ ព្រះសីវៈ មានការកើតក្តីចម្ងល់ជាពន់ពេកតែ ព្រះសីវៈក៏មិនបានសាក់សួរពីគោលបំណង់ដែលព្រះនាង បវ៌តី មកធ្វើការបម្រើព្រះអង្គនោះទេ។ជារៀងរាលថ្ងៃ ព្រះនាង បវ៌តី តែងតែ ធ្វើព្រះស្ងោយ សម្អាត់ព្រះអាស្រម បក និងបេះផ្កាឱ្យព្រះសីវៈ ។ កាលកន្លងយូរទៅហើយ ព្រះសីវៈ ក៏នៅតែធ្វើតបយោគៈដោយមិនមានអើពើរពីព្រះហឫទ័យរបស់ព្រះនាង បវ៌តី សោះឡើយ។ ដោយហេតុដូច្នោះ ព្រះនាងបវ៌តី បានសម្រេចចិត្តទៅធ្វើការ សូត្របូងសួងទៅដល់សីវលឹង្គ ដើម្បីសុំពរជ័យពីព្រះសីវៈ។ ព្រះនាងបវ៌ទី បានធ្វើការសូមបួងសូងរហូតទឹកឡើងត្រឹមក តែព្រះសីវៈ នៅតែមិនបានយាងមករកព្រះនាងសោះឡើយ។

និយាយពីពពួកទេវតា កាលដែលមានឃើញ ព្រះនាង បវ៌តី ដែលហ៊ានបូជារូបរាងកាយរបស់នាងទៅធ្វើសូត្របួងសួងហៅព្រះសីវៈ អស់ពេលដ៏យូរនោះ ក៏បានកើតមានការអាណិតអាសូរឥតឧបមា និងបានធ្វើការអញ្ជើញ ពពួកទេវតាដើម្បីជួយឱ្យព្រះនាង បវ៌តី សម្រេចបំណងប្រាថ្នានោះ។ កាលបើបានពិភាក្សា រួចរាល់ហើយ ព្រះឥន្ទ្របានធ្វើការសម្រេចចិត្តទៅ អញ្ជើញឱ្យ ព្រះកាមទេព ទៅបានព្រួញកាមទៅព្រះសីវៈដែលកំពុងតែធ្វើតបយោគៈនោះ។ ព្រះកាមទេព កើតការព្រួយបារម្ភជាខ្លាំង ព្រះកាលបើព្រះអង្គទៅបាញ់ព្រះសីវៈ នោះគឺជាការមិនគោរពដល់ ព្រះសីវៈ និងមិនតែប៉ុណ្ណោះ ខ្លាចក្រែងតែកើតមាន ទោសភ័យ ដល់ខ្លួន។ តែជាយ៉ាងណាក៏ដោយ ដោយសារតែពពួកទេវតាមានការស្នើរសុំព្រះអង្គបែបនោះ ក៏បានសម្រេចចិត្តធ្វើទៅតាមសំណើរ។ ចំណែកឯ ព្រះនាងសន្ធិយា ជាព្រះអគ្គមេហី ព្រះកាមទេព មានការព្រួយបារម្ភ ពីសុខទុក្ខរបស់ស្វាមី និងបានបួងសួងឱ្យព្រះជួយថែរក្សា ព្រះស្វាមីឱ្យមានសេចក្តីសុខគ្រប់ប្រការ។

នៅថ្ងៃដែលត្រូវទៅបាញ់ព្រះសីវមកដល់ ព្រះកាមទេព បានទាញ់ធ្នូស្នេហា តម្រង់ទៅរកព្រះសីវៈដែលកំពុងតែធ្វើតបយោគៈនោះ។ កាលបើបានបាញ់ត្រុង ព្រះឧរ(ទ្រូង) របស់ព្រះសីវៈហើយ ព្រះសីវៈ បានបើកព្រះនេត្រា តែមិនត្រឹមតែបើព្រះនេត្រ២នោះទេ តែព្រះសីវៈ បានបើកព្រះនេត្រអគ្គី(ភ្នែកទី៣) ប្រកបដោយភ្លើងទោសៈ ក៏បានដុតកម្លោចព្រះកាមទេព រហូតក្លាយទៅជាផេះ។ ព្រះសន្ធិយា កាលបានដឹងពីដំណើរព្រះស្វាមី បានសោយទីវង្គតនោះ ក៏កើតសេចក្តីឈឺចាប់ និងបានស្រែកយំផ្អើលអស់ឋានទាំងបី ដែលធ្វើឱ្យពពួកទេវតា មានការសោកសង្រែងជាខ្លាំង។ បន្ទាប់ពី ព្រះសីវៈ បានបើកព្រះនេត្រ ព្រះអង្គក៏បានឃើញពីការរងទុក្ខវេទនារបស់ព្រះនាងបវ៌តី ដែលបានមប្រើទ្រង់ និងការបួងសួងឱ្យទ្រង់ឱ្យពរទៅ កាន់ខ្លួន។ ព្រះសីវៈក៏បានលើកព្រះនាងបវ៌តី ចេញពីទឹក និងបានប្រទាន់ពរទៅកាន់ព្រះនាងបវ៌តីសម្រេចបំណងប្រាថ្នារបស់នាង។ បន្ទាប់ពីពេលនោះ សីវៈក៏បានលើកលែងទោសឱ្យព្រះកាមទេព និងបានប្រោសឱ្យព្រះកាមទេព មានជីវិតម្តងទៀត ព្រមទាំងព្រះសីវៈ ក៏បានយកនាង បវ៌តី ទៅកំពូលភ្នំកៃលាស និងបានធ្វើការរៀបអភិសេក ជាមួយព្រះនាងបវ៌តី ចាប់ពីពេលនោះទៅ។

អវតារព្រះម៉ែអុម៉ាថេវី កែប្រែ

 
ព្រះម៉ែលក្ម្សី សិល្បៈឥណ្ឌូនេស៊ី.

មានអវតារព្រះម៉ែអុម៉ាថេវី គឺ៖


ឯកសារយោង កែប្រែ

កំណត់ កែប្រែ

  1. Stella Kramrisch (1975), The Indian Great Goddess, History of Religions, Vol. 14, No. 4, pp. 261
  2. Hariani Santiko, The Goddess Durgā (warrior form of Parvati)in the East-Javanese Period, Asian Folklore Studies, Vol. 56, No. 2 (1997), pp. 209–226
  3. Ananda Coomaraswamy, Saiva Sculptures, Museum of Fine Arts Bulletin, Vol. 20, No. 118 (Apr., 1922), pp 15–24

មើលផងដែរ កែប្រែ