ទ្វីបអឺរ៉ុប
អឺរ៉ុប (ពីភាសាបារាំង Europe អ៊ើរ៉ុប៉ិ៍) គឺជាទ្វីបមួយក្នុងចំណោមទ្វីបទាំង ៧ នៅលើពិភពលោក ដែលស្ថិតនៅចុងខាងលិចបំផុតនៃអឺរ៉ាស៊ី។ អឺរ៉ុប ត្រូវចែកចេញពីទ្វីបអាស៊ី ខាងកើតដោយខ្សែទឹកនៃ ជួរភ្នំអ៊ូរ៉ាល់ ទន្លេអ៊ូរ៉ាល់ សមុទ្រកាសព្យែន និង ខាងត្បូងឆៀងខាងកើតដោយជួរភ្នំកាវកាស។ ក្រៅពីនេះ ទ្វីបអឺរ៉ុប ត្រូវបានព័ទ្ធជុំវិញដោយមហាសមុទ្រអាកទិកនៅខាងជើង, មហាសមុទ្រអាត្លង់ទិកនៅខាងលិច, សមុទ្រមេឌីទែរ៉ានេនៅខាងត្បូង និង សមុទ្រខ្មៅនៅប៉ែកអាគ្នេយ៍ ព្រមទាំងផ្លូវទឹកភ្ជាប់ទៅកាន់សមុទ្រមេឌីទែរ៉ានេ។ គេនៅពុំទាន់មានការកំណត់ខណ្ឌសីមាច្បាស់លាស់សម្រាប់ទ្វីបអឺរ៉ុបនៅឡើយទេ បើយើងក្រឡេកមើលទៅសម័យកាលបុរាណដ៏យូរលង់មកហើយនោះ គឺជាអ្វីដែលជារំលោភបំពានដោយអំណាច ដូចជាពាក្យថា «ទ្វីប» (Continent) អាចតំណាងឲ្យការបែកចែកភាពខុសគ្នានូវ «វប្បធម៌និងនយោបាយ» ឬក៏លក្ខណៈរូបភូមិសាស្ត្រមួយ។
ផ្ទៃក្រឡា | 10,180,000 km2 (3,930,000 sq mi)[n] |
---|---|
ចំនួនប្រជាជន | 739,165,030[n] (2011), 3rd) |
សន្ទភាពប្រជាជន | 72.5/km2 |
ប្រជានាម | European |
ប្រទេស | 50 (list of countries) |
ភាសា | List of languages |
ល្វែងម៉ោង | UTC to UTC+6 |
អន្តរជាល ដ.ក.ច. | .eu (European Union) |
ទីក្រុងសំខាន់ៗ | List of metropolitan areas in Europe |
អឺរ៉ុប គឺជាទ្វីបតូចជាងគេទី២ បន្ទាប់ពី «អូសេអានី» ដែលមានក្រឡាផ្ទៃប្រមាណ ១០,១៨០,០០០ គីឡូម៉ែត្រការ៉េ ឬ ២% នៃផ្ទៃផែនដី និង ប្រហែល ៦.៨% នៃផ្ទៃដី។ អឺរ៉ុបមានប្រទេសប្រហែល ៥០ ដែលរុស្ស៊ីជាប្រទេសធំជាងគេទាំងផ្ទៃដី និង ប្រជាជន ចំណែក "បុរីវ៉ាទីកង់" ជារដ្ឋតូចជាងគេបង្អស់។ អឺរ៉ុប គឺជាទ្វីបដែលមានប្រជាជនច្រើនជាងគេទី៣ បន្ទាប់ពីអាស៊ី និង អាហ្វ្រិក ដែលមានប្រជាជន ៧៣១,០០០,០០០ ឬ ប្រហែល ១១% នៃប្រជាជនពិភពលោក។ ទោះយ៉ាងណាក៏ដោយ តាមរបាយការណ៍អង្គការសហប្រជាជាតិ ចំនួនប្រជាជននៅទ្វីបនេះ នឹងធ្លាក់មកនៅត្រឹមតែ ៧% នៅឆ្នាំ២០៥០ ដែលមានចំនួនប្រហែល ៦៥៣,០០០,០០០ ប៉ុណ្ណោះ។
អឺរ៉ុប គឺជាទីកន្លែងកំណើតនៃ«វប្បធម៌បស្ចិមលោក»។ ប្រជាជាតិអឺរ៉ុប បានដើរតួយ៉ាងសំខាន់ក្នុងកិច្ចការសកលលោកចាប់ពីសតវត្សទី១៦មក ជាពិសេសការចាប់ផ្ដើមធ្វើអាណានិគម។ រហូតមកដល់សតវត្សទី១៧ និង ១៨ ជនជាតិអឺរ៉ុប បានត្រួតត្រាទ្វីបអាហ្វ្រិក និង អាមេរិក ស្ទើរតែទាំងមូល ព្រមទាំងមួយផ្នែកធំនៃទ្វីបអាស៊ី ។ សង្គ្រាមលោកលើកទី១ និង សង្គ្រាមលោកលើកទី២ បានបញ្ចប់នូវភាពនាំមុខរបស់អឺរ៉ុបនៅក្នុងកិច្ចការសកល ហើយបានធ្វើឲ្យប្រជាជាតិធំៗពីរគឺ៖ សហរដ្ឋអាមេរិក និង សហភាពសូវៀត បានលេចធ្លោឡើងជាកំពូលមហាអំណាចពិភពលោក។ សង្គ្រាមត្រជាក់រវាងកំពូលមហាអំណាចទាំងពីរ បានខណ្ឌចែកទ្វីបអឺរ៉ុបជាមួយ "វាំងននដែក" ។ ការបង្រួបបង្រួមទ្វីបអឺរ៉ុបឡើងវិញ បានអនុញ្ញាតឲ្យមានការបង្កើតឡើងនូវក្រុមប្រឹក្សាអឺរ៉ុប និង សហភាពអឺរ៉ុប នៅអឺរ៉ុបខាងលិច ហើយអង្គការទាំងពីរនេះបានពង្រីកខ្លួនទៅខាងកើតចាប់តាំងពីការដួលរលំនៃសហភាពសូវៀត នាឆ្នាំ១៩៩១។
និយមន័យ
កែប្រែIslands
(Dk.)
ពាក្យ «អឺរ៉ុប» ត្រូវបានប្រើក្នុងគោលដៅច្រើនយ៉ាង។ មូលដ្ឋានរបស់វា គឺយោងទៅតាមលក្ខណៈ ភូមិសាស្ត្រ និង នយោបាយ។
- តាមលក្ខណៈភូមិសាស្ត្រ អឺរ៉ុបគឺជាឧបទ្វីបចុងខាងលិចបំផុតនៃផ្ទាំងទ្វីប «អឺរ៉ាស៊ី» ព្រំដែនរបស់វាត្រូវបានគេកំណត់យ៉ាងជាក់លាក់ ដោយសមុទ្រនៅខាងជើង ខាងត្បូង និង ខាងលិច។ ជួរភ្នំអ៊ូរ៉ាល់ ជាធម្មតាត្រូវបានកំណត់ថាជាព្រំដែនខាងកើតនៃអឺរ៉ុប ជាមួយនឹងទន្លេអ៊ូរ៉ាល់ និង សមុទ្រកាសព្យែន។ អឺរ៉ុប អាចត្រូវបានសន្មតថាមានព្រំដែនខាងត្បូងឆៀងខាងកើតដោយជួរភ្នំកាវកាស សមុទ្រខ្មៅ និង ផ្លូវទឹកភ្ជាប់ទៅកាន់សមុទ្រខ្មៅ និង សមុទ្រមេឌីទែរ៉ានេ។ ព្រំដែនខាងកើត និង ខាងត្បូងឆៀងខាងកើត ត្រូវបានគេពិភាក្សាដូចខាងក្រោម។
- តាមលក្ខណៈនយោបាយ អឺរ៉ុបសំដៅទៅលើប្រទេសទាំងឡាយណាស្ថិតនៅក្នុងសហភាពអឺរ៉ុប ប៉ុន្តែនៅពេលខ្លះអាចត្រូវបានប្រើជាផ្លូវការ ឬ ញឹកញាប់ តំណាងឲ្យទាំងសហភាពអឺរ៉ុប រួមជាមួយបណ្ដាប្រទេសមិនមែនសហភាពអឺរ៉ុបផងដែរ ឧទាហរណ៍ ក្រុមប្រឹក្សាអឺរ៉ុប មានសមាជិក ៤៧ ប្រទេស និង រួមបញ្ចូលទាំងសមាជិកទាំង ២៧ នៃសហភាពអឺរ៉ុបផង។
- លើសពីនេះទៅទៀត ដោយតាមទន្លាប់ប្រជាជនរស់នៅក្នុងតំបន់ដូចជា៖ អៀរឡង់ រាជាណាចក្ររួម ស្កង់ឌីណាវ និង បណ្ដាកោះដែលស្ថិតនៅក្នុងមហាសមុទ្រអាត្លង់ទិកខាងជើង និងសមុទ្រមេឌីទែរ៉ានេ ត្រូវបានកាត់ចេញពីទ្វីបអឺរ៉ុប ("continental" or "mainland" Europe និយាយខ្លីគឺ Europe or "the Continent") ។
ប្រទេស និង តំបន់នៅអឺរ៉ុប
កែប្រែឈ្មោះប្រទេស និង ទង់ជាតិ | ផ្ទៃដី (គិតជាគ.ម២) |
ប្រជាជន (០១ កក្កដា ២០០៨) |
ដង់ស៊ីតេ (នាក់/១គ.ម២) |
រដ្ឋ/រាជធានី |
---|---|---|---|---|
ទំព័រគំរូ:ទិន្នន័យប្រទេស អាឡែន (ហ្វាំងឡង់) | 1,552 | 26,008 | 16.8 | Mariehamn |
អាល់បានី | 28,748 | 3,600,523 | 125.2 | Tirana |
អង់ដូរ៉ា | 468 | 68,403 | 146.2 | Andorra la Vella |
អូទ្រីស | 83,858 | 8,169,929 | 97.4 | វ្យ៉ែន |
អាមេនី [២] | 29,800 | 3,229,900 | 101 | យ៉េរ៉េវ៉ាន |
ទំព័រគំរូ:ទិន្នន័យប្រទេស អាហ្សែបែហ្សង់ [៣] | 86,600 | 8,621,000 | 97 | បាគូ |
បេឡារុស | 207,600 | 10,335,382 | 49.8 | មីនស្ក |
បែលហ្ស៊ីក | 30,510 | 10,274,595 | 336.8 | ប្រ៊ូស្សែល |
ទំព័រគំរូ:ទិន្នន័យប្រទេស បូស្នៀ និង ហេហ្សេហ្គូវីណា | 51,129 | 4,448,500 | 77.5 | សារ៉ាយេវ៉ូ |
ទំព័រគំរូ:ទិន្នន័យប្រទេស បុលការី | 110,910 | 7,621,337 | 68.7 | សូហ្វីយ៉ា |
ក្រូអាត | 56,542 | 4,437,460 | 77.7 | ហ្សាហ្គ្រេប |
ស៊ីប [៤] | 9,251 | 788,457 | 85 | នីកូហ្ស៊ី |
ឆេក | 78,866 | 10,256,760 | 130.1 | ប្រាក |
ដាណឺម៉ាក | 43,094 | 5,368,854 | 124.6 | Copenhagen |
អេស្តូនី | 45,226 | 1,415,681 | 31.3 | តាលីន |
Faroe Islands (ដាណឺម៉ាក) | 1,399 | 46,011 | 32.9 | Tórshavn |
ហ្វាំងឡង់ | 336,593 | 5,157,537 | 15.3 | ហេស៊ីនគី |
បារាំង [៥] | 547,030 | 59,765,983 | 109.3 | ប៉ារីស |
ហ្សកហ្ស៊ី [៦] | 69,700 | 4,661,473 | 64 | ធីប៊ីលីស៊ី |
ទំព័រគំរូ:DE | 357,021 | 83,251,851 | 233.2 | ប៊ែរឡាំង |
ទំព័រគំរូ:ទិន្នន័យប្រទេស ហ្គីប្រាលតា (UK) | 5.9 | 27,714 | 4,697.3 | ទីក្រុងហ្គីប្រាលតា |
ទំព័រគំរូ:ទិន្នន័យប្រទេស ក្រិច | 131,940 | 10,645,343 | 80.7 | អាតែន |
Guernsey | 78 | 64,587 | 828.0 | St. Peter Port |
ហុងគ្រី | 93,030 | 10,075,034 | 108.3 | ប៊ូដាប៉េស្ត |
អ៊ីស្លង់ | 103,000 | 307,261 | 2.7 | Reykjavík |
អៀរឡង់ | 70,280 | 4,234,925 | 60.3 | ឌូប្ល៊ីន |
Isle of Man | 572 | 73,873 | 129.1 | Douglas |
អ៊ីតាលី | 301,230 | 58,751,711 | 191.6 | រ៉ូម |
Jersey | 116 | 89,775 | 773.9 | Saint Helier |
កាហ្សាក់ស្ថាន [៧] | 2,724,900 | 15,217,711 | 5.6 | អាស្តាណា |
កូសូវ៉ូ [៨] | 10,887 | 2,126,708 | 220 | ព្រីស្ទីណា |
ទំព័រគំរូ:ទិន្នន័យប្រទេស ឡាតវី | 64,589 | 2,366,515 | 36.6 | រីហ្កា |
Liechtenstein | 160 | 32,842 | 205.3 | Vaduz |
លីទុយអានី | 65,200 | 3,601,138 | 55.2 | Vilnius |
ទំព័រគំរូ:ទិន្នន័យប្រទេស លុចហ្សំប៊ួរ | 2,586 | 448,569 | 173.5 | ទីក្រុងលុចហ្សំប៊ួរ |
ទំព័រគំរូ:ទិន្នន័យប្រទេស ម៉ាសេដូនី | 25,333 | 2,054,800 | 81.1 | Skopje |
ម៉ាល់តា | 316 | 397,499 | 1,257.9 | Valletta |
ទំព័រគំរូ:ទិន្នន័យប្រទេស ម៉ូលដូវី | 33,843 | 4,434,547 | 131.0 | Chişinău |
ម៉ូណាកូ | 1.95 | 31,987 | 16,403.6 | ទីក្រុងម៉ូណាកូ |
ម៉ុងតេណេក្រូ | 13,812 | 616,258 | 44.6 | Podgorica |
ហូឡង់[៩] | 41,526 | 16,318,199 | 393.0 | អាំទែរដាំ |
ទំព័រគំរូ:ប្រទេសន័រវេ | 324,220 | 4,525,116 | 14.0 | អូសឡូ |
ប៉ូឡូញ | 312,685 | 38,625,478 | 123.5 | វ័រសរ |
ព័រទុយហ្គាល់ [១០] | 91,568 | 10,409,995 | 110.1 | លីសបុន |
រ៉ូម៉ានី | 238,391 | 21,698,181 | 91.0 | Bucharest |
រុស្ស៊ី[១១] | 17,075,400 | 142,200,000 | 26.8 | មូស្គូ |
សានម៉ារីណូ | 61 | 27,730 | 454.6 | ទីក្រុងសានម៉ារីណូ |
ស៊ែប៊ី [១២] | 88,361 | 9,663,742 | 109.4 | បេលហ្គ្រាត |
ស្លូវ៉ាគី | 48,845 | 5,422,366 | 111.0 | ប្រាទីស្លាវ៉ា |
ទំព័រគំរូ:ទិន្នន័យប្រទេស ស្លូវ៉េនី | 20,273 | 1,932,917 | 95.3 | Ljubljana |
អេស្ប៉ាញ | 504,851 | 45,061,274 | 89.3 | ម៉ាឌ្រីដ |
ទំព័រគំរូ:ទិន្នន័យប្រទេស Svalbard and JanMayen Islands (នរវេ) | 62,049 | 2,868 | 0.046 | Longyearbyen |
ទំព័រគំរូ:ទិន្នន័យប្រទេស ស៊ុយអ៊ែត | 449,964 | 9,090,113 | 19.7 | Stockholm |
ស្វីស | 41,290 | 7,507,000 | 176.8 | Bern |
ទំព័រគំរូ:ទិន្នន័យប្រទេស ទួរគី [១៣] | 783,562 | 70,586,256 | 93 | អង់ការ៉ា |
អ៊ុយក្រែន | 603,700 | 48,396,470 | 80.2 | គីវ |
សហរាជាណាចក្រ | 244,820 | 61,100,835 | 244.2 | ឡុងដ៍ |
វ៉ាទីកង់ | 0.44 | 900 | 2,045.5 | វ៉ាទីកង់ |
សរុប | 10,180,000 | 731,000,000 | 70 |
សេដ្ឋកិច្ច
កែប្រែអឺរ៉ុប គឺជាទ្វីបមួយដែលមានសេដ្ឋកិច្ចធំជាងគេនៅលើផែនដី នាពេលបច្ចុប្បន្ននេះ។ ជាមួយទ្វីបដទៃ អឺរ៉ុបមានការដោះដូរពាណិជ្ជកម្មយ៉ាងច្រើនជាមួយប្រទេសនានារបស់ខ្លួន។ ប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំងច្រើនស្ថិតនៅប៉ែកខាងលិច ចំណែកសេដ្ឋកិច្ចនៃបណ្ដាប្រទេស អឺរ៉ុបខាងកើតខ្លះទើបតែបានស្គាល់ភាពរីកចម្រើន នាក្រោយការរលំរលាយនៃសហភាពសូវៀត និង យូហ្គោស្លាវីប៉ុណ្ណោះ។ សហភាពអឺរ៉ុប ដែលជាអង្គការអន្តររដ្ឋាភិបាលមួយនៃប្រទេសអឺរ៉ុបចំនួន ២៧ បានលេចរូបរាងឡើងជា «តំបន់សេដ្ឋកិច្ចមួយធំបំផុត» (largest single economic area) នៅលើពិភពលោក។ បច្ចុប្បន្ន សមាជិកសហភាពអឺរ៉ុបចំនួន ១៥ បានប្រើប្រាស់រូបិយវត្ថុរួមគ្នាតែមួយគឺ "អឺរ៉ូ"។ ប្រទេស០៥នៃសហភាពអឺរ៉ុប បានជាប់ចំណាត់ថ្នាក់ក្នុងចំណោម១០ប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោក បើគិតតាមអំណាចទិញ (PPP) ។ ចំណាត់ថ្នាក់រួមមាន៖ អល្លឺម៉ង់ (៥), រាជាណាចក្ររួម (៦), រុស្ស៊ី (៧), បារាំង (៨) និង អ៊ីតាលី (១០) បើយោងទៅតាមទីន្នន័យរបស់ The CIA World Factbook ។[១៤]
ឧស្សាហកម្មលូតលាស់មុនសង្គ្រាមលោកលើកទី២
កែប្រែបដិវត្តន៍ឧស្សាហកម្ម បានចាប់ផ្ដើមឡើងនៅអឺរ៉ុប ជាពិសេសរាជាណាចក្ររួម នាសតវត្សទី១៨ និង សតវត្សទី១៩ ដែលជាសម័យឧស្សាហកម្មនៅអឺរ៉ុប។ ភាពរីកចម្រើននៃសេដ្ឋកិច្ចត្រូវបានបង្អាក់ ដោយសារសង្គ្រាមលោកលើកទី១ ប៉ុន្តែពួកគេបានស្ដារសេដ្ឋកិច្ចឡើងវិញ និង អាចប្រកួតប្រជែងជាមួយកំណើនសេដ្ឋកិច្ចដ៏អស្ចារ្យរបស់សហរដ្ឋអាមេរិកបាន រហូតមកដល់មុនការចាប់ផ្ដើមសង្គ្រាមលោកលើកទី២។ ឧស្សាហកម្មអឺរ៉ុប បានរងការបំផ្លាញយ៉ាងដំណំម្ដងទៀត ដោយសង្គ្រាមលោកលើកទី២។
សង្គ្រាមត្រជាក់ (១៩៤៥-១៩៩០)
កែប្រែក្រោយសង្គ្រាមលោកលើកទី២ សេដ្ឋកិច្ចរាជាណាចក្ររួម បានស្ថិតនៅក្នុងភាពខ្ទេចខ្ទាំយ៉ាងដំណំ និងបានអូសបន្លាយស្ថានភាពបែបនេះជាច្រើនទសវត្សបន្តមកទៀត។ អ៊ីតាលី ក៏ស្ថិតនៅក្នុងស្ថានភាពតោកយ៉ាកដែរ ប៉ុន្តែបានស្គាល់នូវភាពរីកចម្រើនឡើងវិញនាទសវត្សឆ្នាំ១៩៥០។ អាល្លឺម៉ង់ខាងលិច បានស្ដារឡើងវិញយ៉ាងឆាប់រហ័ស និងបានបង្កើនផលិតផលទ្វេដងពីសម័យមុនសង្គ្រាម នាទសវត្សឆ្នាំ១៩៥០។ ប្រទេសបារាំង ក៏ស្ថិតនៅក្នុងដំណាក់កាលនៃភាពរុងរឿងដ៏អស្ចារ្យឡើងវិញ និងការធ្វើទំនើបកម្ម។ ក្រោយមក ប្រទេសអេស្ប៉ាញ ក្រោមការដឹកនាំរបស់ «ហ្វ្រង់កូ» ក៏បានស្ដារឡើងវិញ ហើយប្រជាជាតិបានស្គាល់នូវកំណើនសេដ្ឋកិច្ចដ៏អស្ចារ្យ ដែលពុំដែលជួបប្រទះ នាទសវត្សឆ្នាំ១៩៦០ ដែលគេបានឲ្យឈ្មោះថា "អច្ឆរិយហេតុអេស្ប៉ាញ" (Spanish miracle) ។ បណ្ដារដ្ឋអឺរ៉ុបសំខាន់ៗជាច្រើន បានធ្លាក់ទៅក្នុងអំណាចគ្រប់គ្រងរបស់របស់សហភាពសូវៀត និង លើសពីនេះទៅទៀត បានក្លាយទៅជាសមាជិកនៃ "ក្រុមប្រឹក្សានៃកិច្ចសង្គ្រោះសេដ្ឋកិច្ចទៅវិញទៅមក" (Council for Mutual Economic Assistance) ដែលហៅកាត់ថា "កូមេកុង" (COMECON) ។ បណ្ដារដ្ឋដែលបានរក្សាទុកប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី ត្រូវបានទទួលជំនួយយ៉ាងច្រើនពីសហរដ្ឋអាមេរិក តាមរយៈ "ផែនការម៉ារសាល" (Marshall Plan) ។ ប្រទេសអឺរ៉ុបខាងលិច បានផ្សារភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយគ្នា ដែលជាមូលដ្ឋានសម្រាប់សហភាពអឺរ៉ុប និងបង្កើនការធ្វើពាណិជ្ជកម្មឆ្លងប្រទេស។ គន្លឹះនេះ បានជួយឲ្យពួកគេទទួលបាននូវកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ចំណែកបណ្ដានៃអង្គការសេដ្ឋកិច្ចកូមេកុង កំពុងតែតស៊ូពុះពារនៅក្នុងមួយផ្នែកធំក្នុងការចំណាយនៃសង្គ្រាមត្រជាក់។ រហូតមកដល់ឆ្នាំ១៩៩០ សហគមន៍អឺរ៉ុបបានបង្កើនសមាជិកពី ០៦ ទៅ ១២។ ចំណុចសំខាន់គឺការរស់រានឡើងវិញនៃសេដ្ឋកិច្ចអាល្លឺម៉ង់ខាងលិច បាននាំមុខរាជាណាចក្ររួម ជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអឺរ៉ុប។
ការលេចឡើងនៃសហភាពអឺរ៉ុប
កែប្រែជាមួយនឹងការធ្លាក់ចុះនៃលទ្ធិកុម្មុយនិស្ត នៅអឺរ៉ុបខាងកើតនាឆ្នាំ១៩៩១មក ប្រទេសអឺរ៉ុបខាងកើតមួយចំនួន បានប្ដូរមកអនុវត្តរបបទីផ្សារសេរី។ មានជោគជ័យយ៉ាងល្អប្រសើរជាមួយប្រទេសអឺរ៉ុបកណ្ដាលខ្លះដូចជា ប៉ូឡូញ ហុងគ្រី និង ស្លូវ៉េនី ដែលបានធ្វើការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ចំណែកប្រទេសអឺរ៉ុបខាងកើតដូចជា អ៊ុយក្រែន និងរុស្ស៊ី នៅតែរក្សារបបសេដ្ឋកិច្ចចាស់ជាច្រើនឆ្នាំបន្តមកទៀត។ ប្រទេសអឺរ៉ុបខាងលិច បានជួយអឺរ៉ុបខាងកើត តាមរយៈការបង្កើតសហគមន៍សេដ្ឋកិច្ចជាមួយពួកគេ។ បន្ទាប់ពីប្រទេសអាល្លឺម៉ង់ទាំងពីរបានធ្វើការបង្រួបបង្រួមឡើងវិញនៅឆ្នាំ១៩៩០ សេដ្ឋកិច្ចអាល្លឺម៉ង់ខាងលិច បានជួបការលំបាក ដោយសារតែត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធដ៏ធំ នៃប្រទេសអាល្លឺម៉ង់ខាងកើតឡើងវិញ។ ប្រទេសយូហ្គោស្លាវី ដែលមានការវិវត្តក្រោយគេ ត្រូវបានបំផ្លាញដោយសង្គ្រាម និងនៅឆ្នាំ២០០៣ នៅតែមានកងទ័ពរក្សាសន្តិភាពរបស់សហភាពអឺរ៉ុប និងអង្គការណាតូជាច្រើនស្ថិតនៅកូសូវ៉ូ សាធារណរដ្ឋម៉សេដូនី និង បូស្នៀ និងហេហ្សេហ្គូវីណា ដែលមានតែស្លូវ៉េនីប៉ុណ្ណោះបានស្គាល់នូវវឌ្ឍនភាពពិតប្រាកដ។ នាឱកាសឆ្លងសហស្សវត្សថ្មី សហភាពអឺរ៉ុបបានជួយឲ្យសេដ្ឋកិច្ចអឺរ៉ុបមានស្គាល់ការរីកចម្រើនយ៉ាងខ្លាំងក្លា ជាពិសេសប្រទេសអឺរ៉ុបចំនួន០៥ ដែលមានសេដ្ឋកិច្ចនាំមុខគេគឺ៖ អាល្លឺម៉ង់ រាជាណាចក្ររួម បារាំង អ៊ីតាលី និង អេស្ប៉ាញ។ នៅឆ្នាំ២០០៥ ប្រទេសចំនួន ១២ ក្នុងចំណោមសមាជិកទាំង ១៥ នៃសហភាពអឺរ៉ុបបានរួមគ្នាបង្កើតតំបន់ប្រាក់អឺរ៉ូ ដែលប្រើប្រាស់ប្រាក់អឺរ៉ូរួម ជំនួសឲ្យរូបិយវត្ថុជាតិរបស់ពួកគេ។ ប្រទេស ០៣ ទៀតដែលមិនប្រើប្រាស់ប្រាក់អឺរ៉ូមាន៖ រាជាណាចក្ររួម ដាណឺម៉ាក និង ស៊ុយអែត។
ភាសា
កែប្រែភាសានៅអឺរ៉ុបភាគច្រើន មានទំនងទៅនឹងអម្បូរភាសាឥណ្ឌូ-អឺរ៉ុបចំនួន០៣គឺ៖ ក្រុមភាសារ៉ូម៉ាំង ដែលបានមកពីភាសាឡាតាំងនៃចក្រភពរ៉ូម, ក្រុមភាសាអាល្លឺម៉ង់ ដែលចាប់កំណើតចេញមកពីភាសានៃតំបន់ស្កង់ឌីណាវ ខាងត្បូង និង ក្រុមភាសាស្លាវ។ ចំណែកភាសាអង់គ្លេស គឺជាភាសាមួយដែលស្ថិតនៅក្នុងក្រុមភាសាអាល្លឺម៉ង់ តែពាក្យជាច្រើននៃភាសាអង់គ្លេស មានប្រភពចេញមកពីក្រុមភាសារ៉ូម៉ាំង។
ក្រុមភាសារ៉ូម៉ាំង ត្រូវបាននិយាយជាបឋមនៅអឺរ៉ុបប៉ែកពាយ័ព្យដូចជា នៅរ៉ូម៉ានី និង ម៉ូលដូវី ជាដើម។ ក្រុមភាសាអាល្លឺម៉ង់ ត្រូវបាននិយាយនៅប៉ែកនិរតីនៃអឺរ៉ុប និង ផ្នែកខ្លះនៃអឺរ៉ុបកណ្ដាល។ ក្រុមភាសាស្លាវ ត្រូវបាននិយាយនៅប៉ែកកណ្ដាល ខាងកើត និង ប៉ែកអាគ្នេយ៍នៃអឺរ៉ុប។
នៅមានភាសាជាច្រើន ដែលមិនស្ថិតនៅក្នុងក្រុមភាសាទាំង០៣ខាងលើនេះ។ អម្បូរភាសាឥណ្ឌូ-អឺរ៉ុបផ្សេងទៀតមានដូចជា៖ ក្រុមភាសាបាលទិក (ដូចជា៖ ភាសាឡាតវី និង ភាសាលីទុយអានី), ក្រុមភាសាសែលទិក (ដូចជា៖ ភាសាអៀរឡង់, ភាសាស្កុតហ្កាអ៊ិលិក, ភាសាម៉ានស៍, ភាសាវ៉ែល, ភាសាកូរនីស្ហ និង ភាសាប្រេតុន), ភាសាក្រិច ភាសាអាល់បានី និង ភាសាអាមេនី ។ ក្រុមភាសាមួយទៀតដែលផ្សេងពីអម្បូរភាសាឥណ្ឌូ-អឺរ៉ុបគឺក្រុមភាសាអ៊ូរ៉ាល់ (Uralic Language) ដែលមាន៖ ភាសាអេស្តូនី, ភាសាហ្វាំងឡង់ និង ភាសាហុងគ្រី ត្រូវបាននិយាយនៅតាមតំបន់នៃប្រទេសខ្លះដូចជា៖ រ៉ូម៉ានី រុស្ស៊ី ស៊ែប៊ី និង ស្លូវ៉ាគី។ ភាសាមួយចំនួនផ្សេងទៀតដែលមិនមែនអម្បូរភាសាឥណ្ឌូ-អឺរ៉ុបដែរនោះមានដូចជា៖ ភាសាបាស្ក (Basque), ភាសាហ្សកហ្ស៊ី, ភាសាអហ្សែបែហ្សង់ និង ភាសានៃជនជាតិភាគតិចនៃប្រទេសរុស្ស៊ី។
ពហុភាសានិយម និង ការអភិរក្សភាសាតំបន់ និងភាសាជនជាតិភាគតិច ត្រូវបានទទួលស្គាល់ជាគោលដៅនយោបាយនៃអឺរ៉ុបនាពេលបច្ចុប្បន្ន។
សូមមើលផងដែរ
កែប្រែកំណត់សម្គាល់
កែប្រែ- ↑ "Countries". គណៈកម្មការអឺរ៉ុប. Retrieved 2008-06-13.
- ↑ អាមេនី ត្រូវបានសន្មតថាជាប្រទេសមួយមានភូមិសាស្ត្រស្ថិតនៅអាស៊ីខាងលិច ប៉ុន្តែប្រទេសមានប្រវត្តិសាស្ត្រ និង សង្គមនយោបាយជាមួយអឺរ៉ុប។ ក្នុងទិន្នន័យនេះ យើងបានដាក់បញ្ចូលផ្ទៃដី និង ប្រជាជនក្នុងប្រទេសទាំងមូល។
- ↑ អាហ្សែបែហ្សង់ ត្រូវបានសន្មតថាជាប្រទេសមួយនៅអាស៊ីខាងលិច និង អឺរ៉ុបខាងកើត។ ក្នុងទិន្នន័យនេះ យើងបង្ហាញតែផ្ទៃដី និង ប្រជាជនក្នុងប្រទេសទាំងមូល។
- ↑ ស៊ីប ត្រូវបានសន្មតថាជាប្រទេសមួយមានភូមិសាស្ត្រស្ថិតនៅអាស៊ីខាងលិច ប៉ុន្តែមានទំនាក់ទំនងប្រវត្តិសាស្ត្រ និង សង្គមនយោបាយខ្លាំងជាមួយអឺរ៉ុប។ ក្នុងទិន្នន័យនេះ យើងបានដាក់បញ្ចូលផ្ទៃដី និង ប្រជាជនក្នុងប្រទេសទាំងមូល។
- ↑ បារាំង ត្រូវបានដាក់បញ្ចូលតែទឹកដីកំណើតនៃប្រទេសបារាំងតែប៉ុណ្ណោះ។ អាណាខេត្តចំណុះបារាំងខ្លះ មានទីតាំងភូមិសាស្ត្រស្ថិតនៅក្រៅទ្វីបអឺរ៉ុប។
- ↑ ហ្សកហ្ស៊ី ត្រូវបានសន្មតថាជាប្រទេសមួយនៅអាស៊ីខាងលិច និង អឺរ៉ុបខាងកើត។ ក្នុងទិន្នន័យនេះ យើងបានដាក់បញ្ចូលផ្ទៃដី និង ប្រជាជនក្នុងប្រទេសទាំងមូលរួមទាំងតំបន់ "អាប់ខាស៊ី" និង "អូសេទីខាងត្បូង" ដែលប្រកាសឯករាជ្យផ្ដាច់ខ្លួនចេញពីហ្សកហ្ស៊ីផងដែរ។
- ↑ កាហ្សាក់ស្ថាន ជាប្រទេសមួយនៅអាស៊ីកណ្ដាល (UN Region) និង អឺរ៉ុបខាងកើត។ ក្នុងទិន្នន័យនេះ យើងបានដាក់បញ្ចូលផ្ទៃដី និង ប្រជាជនក្នុងប្រទេសទាំងមូល។
- ↑ កូសូវ៉ូ បានប្រកាសឯករាជ្យជាឯកតោភាគីពីស៊ែប៊ី នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០០៨។ អធិបតេយ្យភាពរបស់រដ្ឋនៅពុំទាន់ប្រាកដនៅឡើយ។ ចំនួនប្រជាជនក្នុងទិន្នន័យនេះ ត្រូវបានគេប៉ាន់ស្មានកាលពីឆ្នាំ២០០៧។
- ↑ ទិន្នន័យនេះ បានមកពីចំនួនប្រជាជនហូឡង់ឆ្នាំ២០០៤។ យើងបានដាក់បញ្ចូលតែទិន្នន័យនៅផ្នែកអឺរ៉ុបប៉ុណ្ណោះ។ ហូឡង់ មានផ្នែកពីរដែលនៅក្រៅទ្វីបអឺរ៉ុបគឺ៖ អារូបា (Aruba) និង Netherlands Antilles ។
- ↑ ព័រទុយហ្គាល់ ត្រូវបានរួមបញ្ចូលទាំងប្រជុំកោះ "អាហ្សូរេស" (Azores) និង ម៉ាដេរ៉ា (Madeira) ដែលស្ថិតនៅក្នុងមហាសមុទ្រអាត្លង់ទិកខាងជើងផងដែរ។
- ↑ រុស្ស៊ី ត្រូវបានសន្មតថាជាប្រទេសមួយនៅអាស៊ីខាងជើង និង អឺរ៉ុបខាងកើត។ ក្នុងទិន្នន័យនេះ យើងបានដាក់បញ្ចូលផ្ទៃដី និង ប្រជាជនក្នុងប្រទេសទាំងមូល។
- ↑ ក្នុងទិន្នន័យនេះ យើងបានដាក់បញ្ចូលទាំង "កូសូវ៉ូ" ដែលជាខេត្តផ្ដាច់ខ្លួន ហើយបានប្រកាសឯករាជ្យជាឯកតោភាគីកាលពីថ្ងៃ១៧ កុម្ភៈ ២០០៨ នេះផងដែរ។
- ↑ ទួរគី ត្រូវបានសន្មតថាជាប្រទេសមួយនៅអាស៊ីខាងលិច និង អឺរ៉ុបខាងត្បូង។ ក្នុងទិន្នន័យនេះ យើងបានដាក់បញ្ចូលទាំងផ្ទៃដី និង ប្រជាជននៅតំបន់អាស៊ី និង អឺរ៉ុប។
- ↑ The CIA World Factbook - GDP (PPP)". CIA (2008-07-15). Retrieved on 2008-07-19.