ព្រះត្រៃបិដក

(ត្រូវបានបញ្ជូនបន្តពី ព្រះត្រៃបិដកខ្មែរ)

ព្រះត្រៃបិដក ប្រែថា កញ្រ្ចែង ឬ ល្អី​ ៣ សម្រាប់ផ្ទុកពាក្យពេចន៍របស់ព្រះសម្មាសម្ពុទ្ធគឺ ៖

  1. ព្រះវិន័យ​ ​ឬហៅថា​ វិនយបិដក (ចាប់​ពី​សៀវភៅ​ភាគ ដល់​​ភាគ១៣)
  2. ព្រះសូត្រ​ ​ឬហៅថា សុត្តន្តបិដក​ (ចាប់​ពី​សៀវភៅ​ភាគ១៤ ដល់​ ភាគ៧៧)
  3. ព្រះអភិធម្ម​ ឬហៅ​ថា​ អភិធម្មបិដក (ចាប់​ពី​សៀវភៅ​ភាគ៧៨ ដល់​ ភាគ១១០)

ថេរវាទ

     

ប្រទេស

  ស្រីលង្កា
កម្ពុជា • ឡាវ
ភូមា • ថៃ
 

Texts

 

ព្រះត្រ័យបិដក
Commentaries
Subcommentaries

 

History

 

Pre-sectarian Buddhism
Early schools • Sthavira
Asoka • Third Council
Vibhajjavada
Mahinda • Sanghamitta
Dipavamsa • Mahavamsa
Buddhaghosa

 

Doctrine

 

Saṃsāra • Nibbāṇa
Middle Way
អរិយដ្ឋង្គិកមគ្គ
អរិយសច្ច៤
Enlightenment Stages
Precepts • Three Jewels
Outline of Buddhism

 

វិនយបិដក គឺជាគម្ពីរខាងព្រះពុទ្ធសាសនាដែលបានចារិកទុកនូវពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញាត។ ក្នុង​វិនយបិដក​ដែល​បាន​ចែក​ចេញជា ៥ គម្ពីរ គឺ អា., បា., ម., ចុ., ប. ៖

គម្ពីរ​មហាវិភង្គ (សៀវភៅ​ភាគ១, ភាគ២, ភាគ៣ និង ភាគ៤) ដែល​ជា​គម្ពីរ​មួយ​រៀបរាប់​អំពី​វិន័យ​របស់​ព្រះ​ភិក្ខុ​សង្ឃ​ទាំង​ ២២៧ សិក្ខា ។

គម្ពីរភិក្ខុនីវិភង្គ (សៀវភៅ​ភាគ) ដែលអធិប្បាយនូវវិន័យទាំង ៣១១ សិក្ខាបទរបស់ភិក្ខុនី

មហាវគ្គ

កែប្រែ

គម្ពីរ​​មហាវគ្គ (សៀវភៅ​​ភាគ, ភាគ៧ និង​ ភាគ៨) ជា​​គម្ពីរ​​ដែល​​​ពណ៌នា​​​អំពី​​របៀប​​​ធ្វើ​សង្ឃកម្ម​​ផ្សេងៗ​​របស់​​ពួក​​ពុទ្ធបរិស័ទ ។ ក្នុង​​គម្ពីរ​​នេះ​​មាន ១០ ខន្ធកៈ ​នៃ ២២ ខន្ធកៈ ដែល​​នៅ​​សល់​ ១២​ ខន្ធកៈ​ ទៀត​​មាន​​ប្រាកដ​​ក្នុង​​គម្ពីរ​​ចុល្លវគ្គ ។

គម្ពីរ​ចុល្លវគ្គ (សៀវភៅ​​ភាគ, ភាគ១០ និង ភាគ១១) ជា​គម្ពីរ​មាន​ភាព​ប្រហាក់​ប្រហែល​នឹង​គម្ពីរ​មហាវគ្គ​ផ្សេង​តែ​យក ១២ ខន្ធកៈ ​ក្រៅ​ផ្សេង​ពី ១០ ខន្ធកៈ ក្នុង​គម្ពីរ​មហាវគ្គ​តែ​ប៉ុណ្ណោះ ។

គម្ពីរបរិវារៈ (ចាប់​ពី​សៀវភៅ​ភាគ១២ និង ភាគ១៣) ជាគម្ពីរចុងក្រោយដែលបានធ្វើជាសំណួរ​ចម្លើយ ចោទឆ្លើយអំពីបញ្ហាមានក្នុងគម្ពីរទាំង ៤ ខាងលើ។



ផ្នែកជាបន្តបន្ទាប់នៃ
ព្រះពុទ្ធសាសនា

 
គ្រោងមតិកា · ក្លោងទ្វារ

ប្រវត្តិ
កាលប្បវត្តិ · សង្គាយនា
ព្រះពុទ្ធ · សាវ័ក

ព្រះធម៌Concepts

អរិយសច្ច៤ · បញ្ចក្ខន្ធ
អនិច្ចំ · ទុក្ខំ · អនត្តា
បដិច្ចសមុប្បាទ
លោកុត្តរបដិច្ចសមុប្បាទ១១
មជ្ឈិមគ្គបដិបទា · សុញ្ញតា
ច្បាប់នៃកម្ម · ជាតិ (ជាតិ
សង្សារវដ្ត · លោកធាតុ

ការបដិបត្តិ

ព្រះរតនត្រ័យ
សិក្ខាបទ៥ · សិក្ខាបទ៨
សមាធិ · បញ្ញា
អរិយអដ្ឋង្គិកមគ្គ
ពោធិបក្ខិយធម៌

និព្វាន
និព្វាន៤ថ្នាក់ · ព្រះអរហន្ត
ពុទ្ធភាពពោធិសត្វ · ពោធិសត្វ

ប្រពៃណីព្រះពុទ្ធសាសនា
គម្ពីរធម៌ · ថេរវាទ
គម្ពីរបាលី · មហាយាន
គម្ពីរធម៌ចិន · វិជ្រយាន
គម្ពីរធម៌ទីបេ

ព្រះត្រៃបិដក

    វិន័យបិដក    
   


                                                                
មហាវិភង្គ ភិក្ខុនី មហាវគ្គ ចុល្លវគ្គ វរិវារ
                         
   
    សុត្តន្តបិដក    
   
                                                                          
ទីឃនិកាយ មជ្ឈិមនិកាយ
                             
   


   
                                                                                    
សំយុត្តនិកាយ អង្គុត្តរនិកាយ
                                 
   


   
                                                                               
អង្គុត្តរនិកាយ ខុទ្ទកនិកាយ
                               
   
   
                                                                               
ខុទ្ទកនិកាយ
                               
   
    អភិធម្មបិដក    
   
                                                                               
ធម្ម វិភង្គ ធាតុ
បុ.
កថាវត្ថុ យមកប្បករណ៍
                               
   
   
                                                                                    
មហាបដ្ឋាន
                                 
   
         

សុត្តន្តបិដក គឺ​ជា​គម្ពីរ ដែល​បាន​រួបរួម​នូវ​ព្រះ​ធម៌ មាន​លក្ខណៈ​ជា​ការ​សម្តែង ចាត់​ជា​ក្រុម​ ជា​ពួក តាម​ហេតុការណ៍ និង ចរិត​អធ្យាស្រ័យ របស់​សត្វ ឬ គូ​សន្ទនា​ ដែល​មាន​មួយ​ចប់ នៃ​ការ​សាកច្ឆា សន្ទនា​រវាង​ព្រះ​បរម​សាស្តា និង ភាគី​ចរចា ហៅថា មួយ​ព្រះសូត្រ ឬ សូត្រ​មួយ ។ នៅ​ក្នុង​សុត្តន្តបិដក​មាន​​ចំណាត់​ថ្នាក់​វែង ខ្លី ច្រើន តិច ជា​កង ជាពួក និង ជា​ក្រុម​ ​ដែល​​បាន​​ប្រារព្ធ​​ធ្វើ​​ឡើង​ដោយ​ព្រះសង្គីតិកាចារ្យ​​ចាប់​តាំង​​ពី​​បឋមសង្គាយនា ឬ​សង្គាយនា​លើក​ទី​មួយ​ ដែល​មាន​​ព្រះអរហន្ត​៥០០ អង្គ រួម​ទាំង​ព្រះមហាកស្សប ព្រះមហាឧបាលី និង​ព្រះមហាអានន្ទ​ជា​ដើម រហូត​ដល់​​សង្គាយនា​គ្រា​ទី ៣ ។ នៅ​គ្រា​នោះ​​​ព្រះត្រ័យបិដក​ ដែល​មានវិនយបិដក ព្រះសុត្តន្តបិដក និងព្រះអភិធម្មបិដក​ត្រូវ​បាន​រៀបចំ​ឲ្យ​គ្រប់​បរិបូរណ៍ ។ ​នៅ​ក្នុង​សង្គាយនា​លើក​ទី ៤ (តាមច្បាប់​ប្រទេស ស្រីលង្កា) ព្រះត្រ័យបិដកដែល​​បាន​​បន្ត​​​ដោយ​​​ការ​​ទន្ទេញ​ចាំ​មាត់​​​របស់​ពួក​សាវ័ក ​ក៏​ត្រូវ​បាន​សរសេរ​ចារិក​ទុកក្នុងសា​ស្ត្រា​ស្លឹករឹត (​ឬ​ស្លឹក​ត្នោត) ជា​លាយ​លក្ខណ៍​អក្សរ ដោយ​ក្រុម​ភិក្ខុ ជនជាតិ​ស្រីលង្កា ។ ក្រោយ​​មក​​គម្ពីរ​​ព្រះត្រ័យបិដក​ក៏​​ត្រូវ​បាន​​នាំយ​​ក​ទៅ​សរសេរ​ជា​ភាសា​ផ្សេងៗ​ និង​ ត្រូវ​បាន​​មក​​​បក​ប្រែ​​ជា​ភាសា​​របស់​ជាតិ​រៀង​ៗខ្លួន ​ដើម្បី​​ងាយ​ស្រួល​​ក្នុង​​ការ​សិក្សា​​រៀន​សូត្រ ។ ​​នៅ​សម័យកាល​ដំបូង ​​ព្រះ​ត្រៃបិដក​​​ជា​ឯកសារ​សំណេរ​ មាន​តែ​ជាភាសា សីហឡៈ ដែល​មាន​សំនៀង​ភាសាបាលី ប៉ុណ្ណោះ ។ ក្រោយ​មក​ទើប​ឯកសារ​ទាំង​នោះ​​​ត្រូវ​បាន​​​ចម្លង​​យក​​សំនៀង​​បាលី​​​​ជា​​ភាសា​របស់​ជាតិ​ផ្សេងៗ​ រួម​ទាំង​សេចក្តី​ប្រែ នៃ​​ព្រះ​​ត្រៃបិដកទាំងមូល ជាភាសា នៃប្រជាជាតិ​ទាំង​នោះ ។ សុត្តន្តបិដក​មាន ៥ គម្ពីរ ពោល​គឺ ទី., ម., សំ., អំ., ខុ. ៖

គម្ពីរទីឃនិកាយ មានចំណុះព្រះសូត្រដែលមានខ្នាតវែង ៣៤ ព្រះសូត្រ ហើយបែងចែកជា ៣ វគ្គធំៗ គឺ សីលក្ខន្ធវគ្គមាន ១៣ ព្រះសូត្រ មហាវគ្គមាន ១០ ព្រះសូត្រនិងបាដិកវគ្គមាន ១១ ព្រះសូត្រ ។ ​សៀវភៅ​ភាគ១៤, ភាគ១៥, ភាគ១៦, ភាគ១៧​, ភាគ១៨ និង ភាគ១៩ ។

គម្ពីរមជ្ឈិមនិកាយ មានចំណុះព្រះសូត្រដែលមានខ្នាតកណ្តាលមិនវែងពេកមិនខ្លីពេក ១៥២ ព្រះសូត្រដែលបែងចែកជា ៣បណ្ណាសកៈ មានមូលបណ្ណាសកៈ, មជ្ឈិមបណ្ណាសកៈ និងឧបរិបណ្ណាសកៈ ហើយក្នុងបណ្ណាសកៈនីមួយៗមាន ៥វគ្គតូចៗទៀត ហើយវគ្គតូចៗនីមួយៗមាន ១០ព្រះសូត្រវៀរតែវគ្គទី ១៤ គឺ វិភង្គវគ្គមាន ១២ ព្រះសូត្រ ។ សៀវភៅ​ភាគ២០, ភាគ២១, ភាគ២២, ភាគ២៣, ភាគ២៤, ភាគ២៥, ភាគ២៦, ភាគ២៧, និង ភាគ២៨ ។

សំយុត្តនិកាយ បានប្រមូលរួបរួមកងធម៌តាមប្រភេទ ។ សំយុត្តនិកាយ​ត្រូវ​បាន​​បែង​ចែក​ជា ៥ វគ្គ គឺ​​ (១) ​សគាថវគ្គ​ដែល​រៀបរាប់​​អំពីព្រះសូត្រចំនួន ២៧១ ព្រះសូត្រ, (២) និទានវគ្គ មាន​ព្រះសូត្រដែល​រៀបរាប់​អំពីហេតុ​ ឬឫសគល់នៃសភាវធម៌ទាំងឡាយ, (៣) ខន្ធវារវគ្គ មាន​ព្រះ​សូត្រ​ដែល​រៀបរាប់​​អំពី​ខន្ធ​, (៤) សឡាយតនវគ្គ មាន​ព្រះសូត្រដែល​រៀបរាប់​អំពីអាយតនៈ, និង (៥) មហាវារវគ្គ មាន​ព្រះសូត្រដែល​រៀបរាប់​អំពីពួកធម៌​ដូចជាមគ្គ ៨, ពោជ្ឈង្គ៧ និង ឥន្រ្ទិយ ២២ ។ សំយុត្តនិកាយ ជាគម្ពីរដែលរៀបរៀង​ធម៌ជាក្រុមៗ ហៅថា សំយុត្ត​មួយ ។ សំយុត្តនិកាយ​​​មាន ​៥៦ សំយុត្តនិង​មាន ៧៧៦២ ព្រះសូត្រ ។ សំយុត​្តនិកាយ ត្រូវបានដាក់តម្រៀបនៅក្នុងព្រះត្រៃបិដកខ្មែរនៅក្នុងសៀវភៅ​ភាគ២៩ ភាគ៣០ ភាគ៣១ ភាគ៣២ ភាគ៣៣ ភាគ៣៤ ភាគ៣៥ ភាគ៣៦ ភាគ៣៧ ភាគ៣៨ និង ភាគ៣៩ ។

អង្គុត្តរនិកាយ (Aṅguttara Nikāya, Collections of Numbered/Numerical Discourses) ជា​សៀវភៅ​ទី ៤​ នៅ​ក្នុង​សុត្តន្តបិដក ដែល​នៅ​​ក្នុង​សៀវភៅ​នេះ​ត្រូវបាន​គេ​បែងចែក​ជា​ ១១​ សៀវភៅ​តូចៗ​បន្ត​ទៀត​ស្របតាម​ចំនួន​ធម៌​នៃ​ក្រុម​នីមួយៗ (និបាត​) ។ ន័យ​ដើម​របស់​សៀវភៅ​នេះ​គឺ​ ការ​ប្រមូលផ្ដុំ​ពួក​ធម៌​ដែល​កើន​ចំនួន​ម្ដង​មួយៗ ។ ឧទាហរណ៍ ​ឯកនិបាត​សម្តែង​អំពី​ពួក​ធម៌​មានអង្គ១, ទុកនិបាតមាន​អង្គ​២, តិកនិបាតមានអង្គ៣, ចតុក្កនិបាតមានអង្គ៤, បញ្ចកនិបាតមានអង្គ៥, ឆក្កតិកនិបាតមានអង្គ៦, សត្តកនិបាតមានអង្គ៧, អដ្ឋកនិបាតមានអង្គ៨, នវកនិបាតមានអង្គ៩, ទសកនិបាតមានអង្គ១០, ឯកាទសកនិបាតមានអង្គ ១១ ។ ក្នុងអង្គុត្តរនិកាយមាន​ព្រះ​​សូត្រ​សរុប​ទាំង​អស់ ៩៥៥៧ ព្រះសូត្រ ។ អ្នករៀបរៀង​ព្រះត្រៃបិដក​ខ្មែរ​បាន​បោះពុម្ព​និកាយ​នេះ​នៅ​ក្នុងសៀវភៅ​ភាគ៤០ ភាគ៤១ ភាគ៤២ ភាគ៤៣ ភាគ៤៤ ភាគ៤៥ ភាគ៤៦ ភាគ៤៧ ភាគ៤៨ ភាគ៤៩ ភាគ៥០ និង ភាគ៥១ ។

ខុទ្ទកនិកាយ (Khuddaka Nikāya) ប្រែថា គម្ពីរដែលមានធម៌បន្តិចបន្តួច សេសសល់ ឬ ក្រៅពី ៤ គម្ពីរខាងលើ​ ។ យោងតាមឯកសាររបស់ប្រទេសស្រីលង្កា ថៃ និងខ្មែរ នៅ​ក្នុង​គម្ពីរ​នេះ​មាន​សូត្រ​ទាំងអស់ ១៥ សូត្រ ប៉ុន្តែឯកសាររបស់ប្រទេសភូមា មានសូត្រសរុបទាំងអស់ ១៨ សូត្រ នៅក្នុង​និកាយ​នេះ ។ ចំណុចនេះបង្ហាញ​ឲ្យ​ឃើញ​ថា ទោះបីមាន​សង្គាយនាច្រើនលើកមកហើយក៏ដោយ ក៏​ប្រទេសដែលកាន់ពុទ្ធសាសនាបែបថេរវាទទាំងឡាយ​មិន​បាន​ចុះសម្រុងគ្នា​ទាំងស្រុងថា គួរ​ចាត់ឯកសារណា​ទៅ​ក្នុង​គម្ពីរ​ព្រះត្រៃបិដកដែរ ។ សៀវភៅ​ភាគ៥២ ភាគ៥៣ ភាគ៥៤ ភាគ៥៥ ភាគ៥៦ ភាគ៥៧ ភាគ៥៨ ភាគ៥៩ ភាគ៦០ ភាគ៦១ ភាគ៦២ ភាគ៦៣ ភាគ៦៤ ភាគ៦៥ ភាគ៦៦ ភាគ៦៧ ភាគ៦៨ ភាគ៦៩ ភាគ៧០ ភាគ៧១ ភាគ៧២ ភាគ៧៣ ភាគ៧៤ ភាគ៧៥ ភាគ៧៦ និង ភាគ៧៧ ។

អភិធម្មបិដក​មាន​ ៧ គម្ពីរ​ដែល​មាន​អក្សរ​កាត់​តំណាង​ថា សំ, វិ, ធា, បុ, ,​ , និង ​ ។ សំ តាង​ឲ្យ​គម្ពីរ​​សង្គណី ឬ​ធម្មសង្គណី, វិ តាង​​ឲ្យ​គម្ពី វិភង្គ, ធា តាង​ឲ្យ​គម្ពីរ ធាតុកថា, បុ តាង​ឲ្យ​គម្ពីរ បុគ្គលបញ្ញត្តិ, តាង​ឲ្យ​គម្ពីរ កថាវត្ថុ, ​ តាង​ឲ្យ​គម្ពីរ យមកៈ និង តាង​ឲ្យ​គម្ពីរ​ បដ្ឋានៈ ។ សៀវភៅ​ភាគ៧៨ ភាគ៧៩ ភាគ៨០ ភាគ៨១ ភាគ៨២ ភាគ៨៣ ភាគ៨៤ ភាគ៨៥ ភាគ៨៦ ភាគ៨៧ ភាគ៨៨ ភាគ៨៩ ភាគ៩០ ភាគ៩១ ភាគ៩២ ភាគ៩៣ ភាគ៩៤ ភាគ៩៥ ភាគ៩៦ ភាគ៩៧ ភាគ៩៨ ភាគ៩៩ ភាគ១០០ ភាគ១០១ ភាគ១០២ ភាគ១០៣ ភាគ១០៤ ភាគ១០៥ ភាគ១០៦ ភាគ១០៧ ភាគ១០៨ ភាគ១០៩ និង ភាគ១១០ ។

គម្ពីរ និង ដីកា​ ផ្សេង​ ៗ​ទៀត

កែប្រែ

អដ្ឋកថា (atthakatha) គឺជា​គម្ពីរ​​ទាំង​ឡាយ​ដែល​និពន្ធ​ដោយ​ព្រះពុទ្ធឃោសាចារ្យ (Buddhaghosa) ក្នុង​គោល​បំណង​ពន្យល់​បន្ថែម​(explanation or commentary) លើ​អត្ថបទ​ភាសា​បាលី​នៅ​ក្នុង​គម្ពីរ​ព្រះត្រៃបិដក ។ ដោយ​សារ​ព្រះត្រៃបិដកខ្មែរ​បាន​តម្រៀប​គម្ពីរ​នានា​ជា ១១០​ ក្បាល​ដាច់​ពីគ្នា ទើប​នៅ​ក្នុង អដ្ឋកថា មាន​ចំនួន​សរុប​ទាំង​អស់ ១១០​ ក្បាល​ដែរ ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ក្នុង​ការ​ស្វែង​រក​ និង ធ្វើ​លេខ​យោង ។ មាន​រឿង​និទាន​ប្រៀបធៀប​​ជា​ច្រើន​ដែល​ប្រតិដ្ឋ​ឡើង​ដោយ​ព្រះ​ពុទ្ធឃោសាចារ្យ​សម្រាប់​ធ្វើ​ជា​ឧបមានវិធី​ក្នុង​ការ​ពន្យល់​ក្រម​សីលធម៌​ទាំង​ឡាយ​ ឧទាហរណ៍​ នៅ​ក្នុង​អដ្ឋកថា នៃ​ធម្មបទគាថា

មូលដីកា

កែប្រែ

ដីកា (tika, commentary)គឺ​ជា គម្ពីរ​កែ​ខៃ បញ្ជាក់​អត្ថន័យ​របស់​បាលី (បិដក) ខ្លះ, របស់​អដ្ឋកថា​នៃ​បាលី​ខ្លះ, របស់​ដីកា​មុន​ៗ​ខ្លះ, អាង​ដល់​អត្ថន័យ​របស់​គម្ពីរ​ឯទៀត​ខ្លះ​ក៏​មាន គម្ពីរ សារត្ថទីបនី ជា មូល​ដីកា (ដីកា​ដើម) ។

អនុដីកា

កែប្រែ


អនុដីកា (subcommentary) ​ជា​ដីកា​បន្ទាប់​ដែល​ពន្យល់​បន្ថែម​ន័យ​លើ​ដីកា​ផ្សេង​ៗ ឧទាហរណ៍ វិមតិវិនោទនី

អន្វានុដីកា

កែប្រែ


វជិរ​ពុទ្ធិ ជា អន្វានុដីកា (ដីកា​បន្ទាប់​ពី​អនុដីកា​មក​ទៀត) នៃ​វិនយបិដក

នវដីកា

កែប្រែ


ឯ​ដីកា​ដែល​កើត​មាន​ថ្មី​ៗ ត​ៗ​មក​ទៀត​ហៅ​ថា នវ​ដីកា (ដីកា​ថ្មី) ។

កថាវត្ថុ

កែប្រែ

យមកប្បករណ៍

កែប្រែ

មហាបដ្ឋាន

កែប្រែ
  1. សមន្តប្បាសាទិកា : គឺ​ជា អដ្ឋកថាព្រះវិនយបិដក។ រចនាដោយព្រះពុទ្ធឃោសាចារ្យ
  2. កង្ខាវិតរណី : គឺ​ជា អដ្ឋកថាគម្ពីរបាតិមោក្ខ
  3. សុមង្គលវិលាសិនី  : គឺ​ជា អដ្ឋកថាគម្ពីរទីឃនិកាយ ។
  4. បបញ្ចសូទនី  : គឺ​ជា អដ្ឋកថាគម្ពីរមជ្ឈិមនិកាយ ។
  5. សារត្ថប្បកាសិនី  : គឺ​ជា អដ្ឋកថាគម្ពីរសំយុត្តនិកាយ ។
  6. មនោរថបូរណី  : គឺ​ជា អដ្ឋកថាគម្ពីរអង្គុត្តរនិកាយ ។
  7. អដ្ឋសាលិនី  : គឺ​ជា អដ្ឋកថាគម្ពីរធម្មសង្គណិ ។
  8. សម្មោហវិនោទនី  : គឺ​ជា អដ្ឋកថាគម្ពីរវិភង្គប្បករណ៍ ។
  9. បញ្ចប្បករណដ្ឋកថា  : គឺ​ជា អដ្ឋកថាគម្ពីរធាតុកថា, បុគ្គលប្បញ្ញត្តិ, កថាវត្ថុ, យមកប្បករណ៍ និង គម្ពីរមហាបដ្ឋាន។
  10. ធម្មបទដ្ឋកថា  : គឺ​ជាឈ្មោះបរមត្ថជោតិកា អដ្ឋកថាគាថាធម្មបទ, សុត្តនិបាត, និង ជាតកគាថា។
  11. បរមត្ថទីបនី  : គឺ​ជា អដ្ឋកថាចរិយាបិដក និង បញ្ចប្បករណ៍ ។

ឯកសារ​ផ្សេង​ទៀត ទាក់ទង​នឹង​ពុទ្ធសាសនា

កែប្រែ
  1. កម្ពុជសុរិយា
  2. ធម្មបទ
  3. បរមត្ថមញ្ជុសា
  4. ពុទ្ធប្បវត្តិកថា ដោយឈឹម សុមន្ត
  5. ពន្លឺអាស៊ីទ្វីប
  6. មង្គលត្ថទីបនី
  7. មិលិន្ទប្បញ្ហា
  8. វិសុទ្ធិមគ្គ
  9. អភិធម្មត្ថសង្គហ
  10. អសីតិមហាសាវ័ក៨០អង្គ
  11. ឱវាទប្បាតិមោក្ខ

ឯកសារយោង

កែប្រែ
  1. គេហទំព័រ តិបិដក​ ជា​ភាសា​បាលី [១]
  2. គេហទំព័រ ព្រះ​ធម៌​សម្រាប់​ខ្មែរ ដើម្បី​អាន ឬ​ ស្តាប់​ការ​អាន ព្រះ​ត្រៃ​បិដក [២]
  3. គេហទំព័រ ៥០០០ ឆ្នាំ ដើម្បី​អាន ឬ ស្តាប់ ធម៌ ផ្សេង​ៗ [៣]
  4. គេហទំព័រ វិទ្យាស្ថានបើក​ទូលាយ ដើម្បី​ទាញ​យក​​ពុម្ព​អក្សរ​ខ្មែរ​ យូនីកូដ [៤]
  5. ព្រះត្រៃបិដក​ជា​ភាសា​ថៃ
  6. អដ្ឋកថា​ជា​ភាសា​អង់គ្លេស