អវលោកិតេស្វារ
អវលោកិតេស្វរ (អង់គ្លេស: Avalokitesvara bodhisatva) ( ន. ) [អៈវៈលោក-កិតេ-ស្វៈរ៉ៈ], អវលោកិតេស្វរៈ ( សំ. ) (--ឝ្វរ < អវលោកិត “ដែលប្រមើលមើល” + ឦឝ្វរ “ជាធំ”; បា. ធៀបនឹង សំ. អវលោកិតិស្សរ ឬ ឱលោកិតិស្សរ) អ្នកដែលជាធំក្នុងការប្រមើលមើលឬពិនិត្យមើលសេចក្ដីសុខទុក្ខនិងចរិយារបស់សត្វលោក ។ នាមនៃពោធិសត្វ ដែលពួកពុទ្ធសាសនិកខាងមហាយានសន្មតដោយឧប្បត្តិកថាជាទេវតាវិសេសមួយអង្គ ជាអ្នកពិនិត្យមើលសុខទុក្ខជាដើម របស់សត្វលោក ក្នុងសាសនានៃព្រះសក្យមុនីគោតមព្រមទាំងមើលបីបាច់រក្សាសត្វលោកផង (ធៀបគ្នានឹងមហាព្រហ្មឬវិស្ណុរបស់ពួកព្រាហ្មណ៍) ។ គេច្រើនធ្វើមុខ ៤ នៅកំពូលប្រាសាទឬកំពូលចេតិយសម្គាល់ថាជាព្រះភ័ក្រ្តនៃអវលោកិតេស្វរៈ ដើម្បីការពារភយន្តរាយទាំងពួង, ប៉ុន្តែហៅតាមលទ្ធិព្រាហ្មណ៍ថា មុខព្រហ្ម ។ ហៅ អវលោកេស្វរៈ ក៏បាន លោកេស្វរៈ ក៏បាន (ម. ព. នេះក្នុងពាក្យ លោក ១ ន. ទៀតផង) ។
ព្រះអវលោកិតេស្វារពោធិសត្វ | |
---|---|
ការគោរពបូជាព្រះពោធិសត្វលោកេស្វរៈ សម័យព្រះបាទជ័យវរ្ម័នទី៧
កែប្រែក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ព្រះពុទ្ធសាសនាលទ្ធិមហាយាន គឺជាសាសនារបស់រដ្ឋ ដែលក្នុងនេះព្រះពោធិសត្វលោកកេស្វរៈបានបំពេញតួនាទីយ៉ាងសំខាន់ ដោយថែមទាំងមានការ គោរព និងមានជំនឿយ៉ាងលើសលប់នៅក្នុងសង្គមខ្មែរទៀតផង ។
នៅគ្រប់មជ្ឈដ្ឋានសង្គមខ្មែរមានរួមទាំងមេទ័ព និងព្រះមហាក្សត្រ តែងតែមានការគោរពបូជាដល់ព្រះពុទ្ធអង្គលោកកេស្វរៈពុំដែលអាក់ខាន ។ចម្លាក់ព្រះពោធិសត្វលោកេស្វរៈ រូបសាលាបារាំងចុងបូព៌ាប្រទេស (ម.ត ១៩៩៤)តាមឯកសារបានតំណាលឲ្យដឹងថា : ព្រះពុទ្ធសាសនាហិនយានដែលព្រះអង្គបានចូលនិព្វានរួចទៅ ហើយនោះ ឯព្រះពុទ្ធនិយានមហាយានទ្រង់កំពុងត្រៀមព្រះកាយចូលព្រះនិព្វាននៅឡើយ ។ ការរងចាំមិនទាន់ចូលបរិនិព្វានរបស់ព្រះពោធិសត្វលោកកេស្វរៈ ដោយសារតែព្រះអង្គទុកពេលវេលាចង់ជួយមនុស្សលោកឲ្យរួចផុតពីគ្រោះថ្នាក់ ។ ព្រះពោធិសត្វលោកេស្វរៈ សព្វព្រះទ័យមិនទាន់ចង់ចូលនិព្វាន ព្រោះព្រះអង្គនៅមានការអាណិតអាសូរដល់ពុទ្ធបរិស័ទក្នុងការស្រោចស្រង់ មនុស្សលោកឲ្យបានច្រើន ។
ព្រះននាម
កែប្រែគេមានជំនឿថា ព្រះពោធិសត្វអង្គនេះមិនត្រឹមតែជួយមនុស្សលោកទេ តែថែមទាំងអាចជួយរំដោះគ្រោះចង្រៃនានារបស់មនុស្សលោកថែមទៀតផង ។ ដោយសារតែមានជំនឿលើមូលហេតុខាងលើនេះហើយ ទើបនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ គេមានការតាំងឈ្មោះព្រះពុទ្ធអង្គនេះថា ’ព្រះពោធិសត្វលោកេស្វរៈ” ។
ពាក្យនេះមានន័យថា ព្រះអាទិទេពនៃពិភពលោក ដែលមានទាំងឋានមនុស្ស ឋាននរក និងឋានសួគ៌ ។ ព្រះពោធិសត្វអង្គនេះ ក៏មានព្រះនាមមួយទៀតដែរគឺ ព្រះអវលោកេស្វរៈ មានន័យថា ព្រះអាទិទេពមើលពីលើ ដោយព្រះករុណាធម៌ដល់សត្វលោក ។ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ គេឃើញមានការគោរពបូជា និងរៀបចំតង្វាយជាច្រើនដល់ព្រះពោធិសត្វអង្គនេះ ។
គ្រឿងតង្វាយ
កែប្រែគ្រឿងតង្វាយទាំងនេះមានដូចជាអង្ករ សណ្តែក ល្ង ទឹកដោះគោ ទឹកឃ្មុំ និងស្ករ ប្រេង ជាដើម ។ បើយើងពិនិត្យលើគ្រឿងតង្វាយនេះ គឺជាលក្ខណៈពិសេសលើសព្រះពោធិសត្វដទៃទៀត ។ លើសពីនេះទៀត ឋានៈនៃបុព្វការីជនខ្មែរ ជាពិសេសសមាជិកនៃព្រះរាជវង្សានុវង្សនាសម័យបាយ័ន ត្រូវបានលើកតម្កើងស្មើទៅនឹងព្រះពោធិសត្វលោកកេស្វរៈផងដែរ ដែលគេគោរពបូជាក្រោមរូបភាពនៃរូបសំណាក់ថ្ម និងសំរិទ្ធ
កំណត់
កែប្រែវិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: ព្រះអវលោកិតេស្វារពោធិសត្វ |
មើលផងដែរ
កែប្រែ- សាសនាអ្នកស្រុកចិន
- អ៉ីហ្វួងទី
- បព្វជិតសាសនាតៅ
- លោកយាយម៉ៅ
- ប្រភពអ្នកតាក្នុងសង្គមខ្មែរ
- សាសនាខ្មោច
- ព្រះម៉ែនាងបក់
- ព្រះម៉ែជំនាងទូក
- ព្រះមេស្រូវ
- ព្រះភូមិទេវតា
- រានទេវតា
- ព្រះមហាជ័យពៃរស្រព
- រុក្ខទេវតា
- យ័ន្ត
- ឃុនឆាង ឃុនផែន នាងភឹម
- តួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្មែរ
- តួអង្គនៅក្នុងរឿងឃុនឆាង ឃុនផែន
- ព្រះរាជពិធីត្រីយម្ពវាយ ត្រីបវាយ
- ព្រះម៉ែស៊ីវ៉ាងម៉ូ
- ព្រះសិវៈនាដរាជ
- បូជនីយដ្ឋានដែនកោះលង្កា
- យ៉ាបយ៉ុម
- វត្តព្រះស្រីមហាអុម៉ាទេវី
- ព្រះម៉ែមារីអ័ម័ន
- ព្រះក័តតាវះរាយ័ន
- ព្រះម៉ែប៉្ររិយាចី
- ភារតៈនាដយ័ម